ចំណាំ៖ ឆ្នាំទាំង៤ ជូត ថោះ មមែ វក រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៥ ឆ្លូវ រោង ម្សាញ់ មមី កុរ រាសីល្អមធ្យម។
ឆ្នាំទាំង៣ ខាល រកា ច រាសីស្រុតចុះ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទំនុកចិត្តលើខ្លួនណាស់ ហើយនេះជាហេតុផល ដែលជួយអ្នកឲ្យសម្រេចបានផ្លែផ្កាក្នុងមុខរបរ និងការងារ។ អ្នកអាចមានលទ្ធភាព ដើម្បីដោះស្រាយស្ថានភាពច្របូកច្របល់បាន។ ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាម ពីព្រោះឳកាសបែបនោះមិនងាយមាននោះទេ។
លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការដោះស្រាយបញ្ហាចាស់ថ្មី ដូច្នេះសូមមាន ភាពរហ័សរហួន ហើយធ្វើយ៉ាងណាកុំបោះបង់ឳកាសល្អនេះ។ ពាក្យសំដី អាកប្បកិរិយា របស់អ្នកទទួលបានការកោតសរសើរ និងគាំទ្រណាស់ ដូច្នេះគ្មានអ្វីដែលគួរអោយបារម្ភ នោះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា។ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ចំពោះការប្រមូលទិញអចលនវត្ថុ នឹងទទួលបានភោគផល និងមង្គលដ៏ល្អ។ ថ្ងៃនេះធានាដល់ការដោះស្រាយរាល់បញ្ហានានាបានយ៉ាងល្អ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបានអំណោយផលច្រើនក្នុងការធ្វើទំនាក់ទំនង ចាស់ថ្មី ដូច្នេះសូមកុំអោយខកខានឳកាស។ ចំពោះរឿងរបស់អ្នកដទៃគួរប្រុងប្រយ័ត្នអោយ បានច្រើនបំផុត ពីព្រោះវានឹងបង្ករផលរំខានដល់កេរ្តិ៍ឈ្មោះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះស្ថានភាពអាជីពនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ។ ចូរមានចិត្តអត់អោន និងអាធ្យាស្រ័យខ្ពស់ក្នុងពេលបំពេញការងារ។ លោកអ្នកប្រហែលជាមានការធ្វើដំណើរដែលមិនបានគ្រោងទុក ដូច្នេះសូមសិក្សាស្វែងយល់ពីការងាររបស់អ្នកឲ្យបានម៉ត់ចត់។ ចំណែកបញ្ហាច្រើនដែលអាចជួបប្រទះនៅពេលនេះ ច្រើនតែទាក់ទងនឹង ការងារចាស់ ហេតុនេះសូមលោកអ្នកចំណាយពេលបញ្ចប់ការងារដែលនៅសេសសល់ពី មុនអោយបានជ្រះស្រឡះមុនពេលចាប់យកការងារថ្មីទើបល្អប្រសើរជាង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល បំផុតសម្រាប់ការពិភាក្សាចរចា ឬការថ្លៃងសន្ទរកថា។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរ គាំទ្រការងាររបស់អ្នកតាមរយៈពាក្យសំដីដែលប្រកបដោយហេតុផល។ ប៉ុន្តែលោក អ្នកក៏ មិនគួរធ្វើឲ្យមានការភ្ញាក់ផ្អើល ឬភាពខុសប្លែកគ្នាទៅលើជំហានការងារនោះដែរ។ ទន្ទឹមនឹង នេះលោកអ្នកទទួលបានអំណោយផលក្នុងការស្តារឡើងវិញនូវស្ថានភាពអវិជ្ជមានកន្លង មក ហេតុនេះសូមកុំខកខានឳកាស ហើយកុំបោះបង់ការងារដែលអាចផ្តល់ប្រយោជន៍ ដល់អ្នក បើទោះបីជាចំណាយពេលជួសជុលបន្តិចក្តី។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចពិភាក្សា ការថ្លែងសន្ទរកថា ឬការចរចាលើកិច្ចការងារតូចធំ។ លោកអ្នកអាចធ្វើឲ្យមនុស្សជឿជាក់លើគោលគំនិតរបស់អ្នកបានល្អ ដូច្នេះវាជាពេលវេលាសក្តិសមណាស់សម្រាប់ការបង្ហាញគម្រោងការងារ ឬដោះស្រាយបញ្ហាប្រទាក់ក្រឡាកន្លងមក។ ក្នុងរយៈពេលនេះក៏គួរមានការប្រុងប្រយ័ត្នបន្ថែមជាមួយទំនាក់ទំនងរវាងមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម។ ការជឿជាក់ គឺសំខាន់ ប៉ុន្តែសូមលោកអ្នកព្យាយាមពិនិត្យតាមដានឲ្យគ្រប់ជ្រុងជ្រោយមុនពេលសម្រេចចិត្ត។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់រាល់កិច្ចការទាំងអស់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងគ្រប់ពេលវេលាទាំងអស់ ពិសេសបញ្ជៀសឲ្យបាននូវស្ថានភាពតានតឹងរវាងមិត្តរួមការងារ ថា្នក់លើ ឬដៃគូអាជីវកម្ម។ សូមយកចិត្តទុកដាក់ចំពោះពេលវេលានៃការអនុវត្តន៍កិច្ចការងារ ពីព្រោះប្រហែលជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារជាច្រើនដែលកំពុងកកកុញនៅលើតុរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចគ្រប់គ្រងការពារគំនិតយោបល់របស់អ្នកបានល្អ ហើយធ្វើការប្រាស្រ័យទាក់ទងយ៉ាង មានប្រសិទ្ធភាពក្នុងមជ្ឈដ្ឋានការងារ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកនឹងមានភាពរីកចម្រើន និងប្រកបសុខដោយសុវត្ថិភាព។ លោកអ្នកនឹងទទួលបានអារម្មណ៍សុខដុមរមនា យ៉ាងពេញលេញ។ ប្រសិនបើអ្នកខ្វះទំនុកចិត្តសម្រាប់អនាគត ចូរគ្រប់គ្រងឳកាសពង្រឹងជំហរជាមុន។ កុំដើរចេញពីសង្គម ចូរធ្វើទំនាក់ទំនងឲ្យបានច្រើន។ ប្រកាន់ខ្ជាប់នូវទំលាប់របស់អ្នក ដើម្បីឲ្យអារម្មណ៍ល្អជានិច្ច។ ក្រៅពីនេះ ប្រហែលជាវាកាន់តែមាន ប្រយោជន៍បំផុត ប្រសិនបើអ្នកចាត់ចែងការងារ ហើយចំណាយពេលដែលមានលើការងារចាំបាច់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនចាំបាច់ទន្ទឹងរងចាំ ឬសង្ឃឹមទៅលើ កិច្ចទំនាក់ទំនង ឬការជួយជ្រោមជ្រែងពេកនោះទេ ពីព្រោះទំនាក់ទំនងនេះហាក់មិនភាព ជាក់លាក់នោះទេ។ ទន្ទឹមនឹងនេះ សូមជៀសឲ្យបានពីមតិរិះគន់ ហើយបើទោះនិយាយស្តីអ្វី គួរធ្វើដោយភាពរម្យទម្យ និងទំនួលខុសត្រូវ។ ប្រសិនបើអ្នកអាចគ្រប់គ្រងករណីទាំងនេះ បាន នោះអាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កាណាស់។ ក្រៅពីនេះ សូមគ្រប់គ្រងអាកប្ប កិរិយា និងពាក្យសំដីក្នុងពេលប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សនៅក្នុងក្រុមការងារ។ ផ្ទុយពីអំណោយផលនៅពេលនេះ ចូរលោកអ្នកប្រយ័ត្នលើបញ្ហាសុខភាពផ្ទាល់ខ្លួន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដេលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះអាចនឹងដំណើរការទៅបាន ដោយជោគជ័យ។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏អាច ធ្វើការជ្រោម ជ្រែងលោកអ្នកបានគ្រប់កាលទេសផងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នា នេះ អ្នកអាចជួបការលំបាកខ្លះដែលទាក់ទងនឹងការបំពេញកាតព្វកិច្ចធម្មតារបស់អ្នក។ ប្រហែល ជាអ្នកនឹងត្រូវប្រឈមជាមួយនឹងការផ្លាស់ប្តូរ និងការជ្រែតជ្រៀករបស់ដៃគូប្រកួត។ ក្នុង ពេលនេះ វាកាន់តែប្រសើរបើអ្នកគ្រប់គ្រងការធ្វើទំនាក់ទំនងអោយស្ថិតក្នុងកំរិតមធ្យម ងាយគ្រប់គ្រង។ ក្រៅពីនេះ ចូររក្សាគម្លាតពីមនុស្សឆ្នាំវក រាសីអ្នកមិនងាយធ្វើការរួមគ្នាត្រូវ នោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីជួញដូរមិនសូវទទួលបានផលដូចដែលបានរំពឹងទេ ការនេះទាក់ទងនឹងគម្រោងការដែលអ្នកដាក់ចេញ។ លើសពីនេះ អ្នកក៏មិនគួរ ធ្វើឲ្យមានការអាក់អន់ព្រោះពាក្យសំដី និងអារម្មណ៍មួយភ្លេតនោះដែរ។ ចំពោះមនុស្សនៅ ជុំវិញខ្លួនអ្នកគឺអាចពឹងពាក់អាស្រ័យ បានដោយមិនមានផលរំខានអ្វីទេ ដូច្នេះលោកអ្នកមិន គួរមានការសង្ស័យពេកនោះទេ។ ក្នុងនោះ ប្រហែលជាអ្នកមិនចេះតែជឿជាក់ពាក្យសំដីដែលអ្នកបានឮនោះទេ ចូរធ្វើការពិចារណាអោយបានល្អិតល្អន់។ នៅរវាងពេលថ្ងៃនេះ អ្នក អាចនឹងមានឳកាសចាញ់បោកបញ្ឆោតពាក្យសំដី។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរឹងស្ទះ ដែលភាពរឹង ស្ទះនេះច្រើនតែកើតឡើងពីទំនាក់ទំនងខាងក្នុង។ សូមលោកអ្នកចំណាយពេលវេលាបន្ថែម ពិនិត្យវាយតម្លៃការងារ ហើយត្រូវប្រាកដថាលោកអ្នកបានយល់ច្បាស់នូវស្ថានភាពដែល កំពុងកើតឡើងនៅជុំវិញខ្លួនរបស់អ្នក។ ចំពោះការទទួលខុសត្រូវលើការងារគឺមានភាពចាំ បាច់ណាស់ ពីព្រោះវាជាចំណុចសំខាន់សម្រាប់ភាពជាអ្នកដឹកនាំ និងជាចលករទៅរកភាព ជោគជ័យ។ ក្រៅពីនេះ សូមលោកអ្នកបង្កើនកិច្ចទំនាក់ទំនង ដើម្បីឲ្យអ្នកមានលទ្ធភាពគ្រប់ គ្រង និងផ្តល់លទ្ធផលដល់ការងារ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះរាសីស្រុតចុះ។ ថ្ងៃនេះអ្នកទំនងអ្នកអាចត្រូវប្រឈមមុខនឹងការស្ថាន ភាពអវិជ្ជមានខ្លះពីទំនាក់ទំនងក្រុម ពិសេសអាចជួបការបោកបញ្ឆោតពីមនុស្សនៅក្បែរខ្លួន ផងដែរ ហេតុនេះធ្វើការងារជាមួយភាពច្បាស់លាស់ និងគួរជៀសវាងស្ថានភាពទ្វេរមុខទាំង ឡាយ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើការជាមួយគំនិតច្នៃប្រឌិត និងបង្កើតភាពរស់ រវើកក្នុងអាជីព។ ហើយសម្រាប់លោកអ្នកដែលបំពេញការងាររដ្ឋ និងឯកជនគួរចាប់ អារម្មណ៍លើការកែលម្អខាងរាងការយ។ ទន្ទឹមនឹងនេះ សូមកុំច្រានចោលទាំងស្រុងនូវស្ថាន ភាពចែដន្យ ពីព្រោះមានអ្នកក៏អាចជួបសំណាងច្រើនពីស្ថានភាពថ្មីនេះផងដែរ។