ចំណាំ៖ ឆ្នាំទាំង៣ រោង ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៥ ជូត ឆ្លូវ ថោះ មមី វក រាសីល្អមធ្យម។
ឆ្នាំទាំង៤ ខាល រកា ច កុរ រាសីស្រុតចុះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាកលើស្ថានភាពការងារ។ ហើយក្នុងនោះ វានឹងល្អប្រសើរសម្រាប់ការ ប្រជុំពិភាក្សា និងការរៀបចំគម្រោងផែនការអនាគត។ ចំពោះលោកអ្នកដែលប្រកបករបរ អាជីវកម្ម និងជំនួយជូញដូរនានារំពឹងថាទទួលបានជោគជ័យធំ ដូច្នេះមិនចាំបាច់ត្រូវបារម្ភ មុខក្រោយទៀតនោះទេ។ ទន្ទឹមនឹងនេះ គួរយកចិត្តទុកដាក់ទៅលើការរៀបចំតុបតែងខ្លួន ហើយ ការកែប្រែស្ថានភាពនេះនឹងជួយអោយលោកអ្នកទទួលបានទំនាក់ទំនងល្អកាន់តែ ច្រើនពិសេសទំនុកចិត្ត។ ប្រការដែលត្រូវប្រយ័ត្នថ្ងៃនេះ គឺពត៌មាន ដូច្នេះសូមលោកអ្នកវិភាគ អោយបានល្អិតល្អន់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការទំនាក់ទំនង ចរចា ឬពិភាក្សាកិច្ចការងារតូចធំទាំងឡាយប្រកបដោយភាពជោគជ័យ។ លើសពីនេះ លោកអ្នកអាចដោះស្រាយបញ្ហាបានយ៉ាងប្រសើរ ដោយមិនចាំបាច់ត្រូវប្រឈមនឹងស្ថាន ភាពតានតឹង និងបញ្ហា។ សម្រាប់លោកអ្នកបំពេញការងាររដ្ឋការ និងឯកជននានាអាច ទទួលបានដំណឹងនៃការចាកចេញក្នុងដំណើរបេសកកម្មជាដើម សម្រាប់ការងារដែលអ្នកកំពុងអនុវត្ត ដូច្នេះសូមរៀបចំទុកអោយបានស្រេច។ ផ្ទុយទៅវិញ ទំហំការងារនៅពេលនេះ ធ្វើអោយអ្នកខ្វះខាតពេលវេលា ហេតុនេះសូមព្យាយាមបែងចែងអោយបានសមស្រប។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធានាថាទទួលបានភាពជោគជ័យសម្រាប់រាល់ការងារ រួមទាំងផ្នែកអាជីវកម្មទាំងឡាយ។ លោកអ្នកក៏អាចធ្វើការ សហការបានដោយសេរី។ លទ្ធភាពទំនាក់ទំនងនៅក្នុងថ្ងៃនេះមានលំនឹង ព្រមទាំងការគាំ ទ្រខ្ពស់។ សម្រាប់ឳកាសការងារនឹងកើតឡើងច្រើន ប៉ុន្តែសូមលោកអ្នកគិតគូរអោយបាន ច្រើនទៅលើលទ្ធភាព និងពេលវេលា។ ក្នុងពេលនេះដែរ វានឹងកាន់តែល្អប្រសើរ ប្រសិនបើ អ្នកបញ្ចូលលទ្ធភាពប្រកបដោយគំនិតច្នៃប្រឌិត និងភាពវិជ្ជមានក្នុងសកម្មភាពការងារ។ ក្រៅពីនេះ លោកអ្នកនឹងអាចការពារគោលគំនិត និងធ្វើការចូលរួមក្នុងការងារក្រុមយ៉ាង ប្រសើរ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអាជីពការងារ និងផលចំណេញក្នុងផ្នែកអាជីវកម្មមានស្ថានភាពល្អប្រសើរ ហើយក្នុងនោះលោកអ្នកទទួលបានការទទួលស្គាល់ច្រើនពីមនុស្សក្នុង មជ្ឈដ្ឋានការងារ។ ប៉ុន្តែសូមលោកអ្នកជៀសវាងកុំធ្វើទំនាក់ទំនងស្និទ្ធនឹងមនុស្សឆ្នាំម្សាញ់ ពីព្រោះរាសីអ្នកមិនត្រូវគ្នាទេ។ ក្នុងនោះដែរ សូមកុំចូលរួមក្នុងការនិយាយដើមចុង ឬធ្វើការ រិះគន់វាយតម្លៃកិច្ចការ និងករណីកិច្ចរបស់អ្នកដទៃ។ ចំណែកកាលវិភាគរបស់អ្នកនៅក្នុង ថ្ងៃនេះក៏មានភាពមមាញឹកខ្លាំងណាស់ដែរ ហេតុនេះសូមព្យយាមបែងចែកពេល។ សម្រាប់ ស្ថានភាពទំនាក់ទំនងផ្ទាល់ខ្លួនថ្ងៃនេះល្អប្រសើរខ្លាំងណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី ប៉ុន្តែវាក៏ កាន់តែល្អប្រសើរប្រសិនបើអ្នកអនុវត្តាករងារភ្ជាប់ជាមួយនឹងគម្រោងដែលបានរៀបចំជានិច្ច។ សម្រាប់ការផ្សងព្រេងនៅថ្ងៃនេះហាក់មិនបិទផ្លូវទាំងស្រុងនោះទេ ដូច្នេះសូមសំឡឹងមើល ឳកាសដែលត្រឹមត្រូវ។ សម្រាប់លោកអ្នកដែលបំពេញការងារក្រោមបង្គាប់ សូមលោកអ្នក សូមព្យាយាមធ្វើការទំនាក់ទំនងជាមួយថ្នាក់លើ ដើម្បីទទួលបានការយល់ដឹង និងលទ្ធភាព ធ្វើការងារកាន់តែប្រសើរ។ សម្រាប់អាជីវករ ស្ថានភាពហិរញ្ញវត្ថុមានស្ថេរភាពល្អ ប៉ុន្តែសូម ពង្រឹងលទ្ធភាពទីផ្សារ រួមនឹងការផ្សព្វផ្សាយអោយបានទូលំទូលាយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកជំនួយពីមនុស្សជាន់ខ្ពស់ ឬថ្នាក់លើនោះទេ បើទោះបីជាទំនាក់ទំនងហាក់ល្អប្រសើរយ៉ាង ណាក្តី។ ការខកបំណងក្នុងការស្នើសុំជំនួយមានច្រើន ហេតុនេះមិនគួរចំណាយពេលទៅ លើករណីនេះទេ។ សម្រាប់ការសហការការងារជាទូទៅ មានដំណើរការល្អ លោកអ្នកទទួល បានយល់ដឹងល្អពីមនុស្សក្នុងក្រុម ព្រមទាំងទទួលបានជំនួយផងដែរ។ ផ្ទុយទៅវិញ ចំពោះ ខ្ចីបុលថ្ងៃនេះមិនល្អប្រសើរនោះទេ លោកអ្នកនឹងអាចទទួលបានការលំបាកច្រើន ដូច្នេះបើមានលទ្ធភាពជៀសវាង គួរជៀសវាងទើបជាការល្អប្រសើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពអាជីពរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ សូមចំណាយពេលរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទៅមុខទៀត ពីព្រោះ អាជីពរបស់អាចនឹងត្រូវប្រឈមនឹងស្ថានភាពប្រែប្រួលច្រើននៅថ្ងៃខាងមុខ។ បើទោះបីជា ស្ថានភាពយ៉ាងនេះក្តី សូមកុំមានការព្រួយបារម្ភ។ សម្រាប់ពេលវេលាដែលមាននៅពេល គួរចំណាយទៅលើការងារសំខាន់ៗប៉ុណ្ណោះ។ ក្រៅពីនេះ សូមលោកអ្នករក្សាគម្លាតពី មនុស្សឆ្នាំខាល រាសីអ្នកមិនត្រូវគ្នានោះទេ ពិសេសច្រើនតែមានជម្លោះ ឬការអាក់អន់ចិត្តតែ ម្តង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយនឹងអាចដំណើរការទៅរលូន។ លោកអ្នកមិនចាំបាច់ត្រូវបារម្ភអ្វីឡើយ ពីព្រោះមានមនុសផ្ទុយភេទ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នករងចាំជួយទម្រុងបម្រុង។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចទទួលបានការតម្លើងឋានៈ និងកំរិតហិរញ្ញវត្ថុទៀតផង។ ប៉ុន្តែសូមលោកអ្នករក្សាការគិតរបស់ខ្លួនឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបានជាដរាប ការទទួលយកពាក្យសំដីរបស់មនុស្សជុំវិញខ្លួនច្រើនពេកនឹងអាចរំខានចិត្តរបស់អ្នកខ្លាំង។ ក្រៅពីនេះ ទំនាក់ ទំនងរបស់អ្នកជាមួយនឹងមនុស្សឆ្នាំជូតគួរមានភាពអត់ធ្មត់អោយបានច្រើន ដើម្បីបញ្ចៀស ជម្លោះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ ពីព្រោះលោកអ្នកអាចនឹងមានការខាតបង់ច្រើន។ ហើយ សម្រាប់ការចាកចេញពីស្ថានភាពចាស់ គឺមិនល្អប្រសើរនោះទេ ហេតុនេះប្រសិនបើអាចគួរ រងចាំសិន។ ស្ថានភាពអាជីពជាទូទៅ គឺងាយរងឥទ្ធិពលពីខាងក្រៅ ហេតុនេះវាអាស្រ័យទៅ លើលោកអ្នកក្នុងការរៀបចំ និងយកចិត្តទុកដាក់ទៅលើភាពប្រែប្រួលទាំងឡាយ។ ចំពោះ លោកអ្នកដែលមានបំណងសហការការងារគឺអាចធ្វើបាន ប៉ុន្តែតម្រូវអោយលោកអ្នកបែង ចែកការទទួលខុសត្រូវ និងមានភាពម៉ត់ចត់ផ្នែកឯកសារផ្លូវការ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះផលរំខានចំពោះកិច្ចការងារ និងអាជីវកម្មអាចនឹងកើតឡើងច្រើន ជាពិសេសទាក់ទាក់នឹងការធ្វើទំនាក់ទំនងជាមួយមនុស្សរួមការងារ។ វានឹងប្រសើរជាងមុន ប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការងារខ្លះ។ ក្នុងនោះដែរ ត្រូវចងចាំថាអ្នកគួរតែខិតខំបំពេញការងារ និងបញ្ចប់ការងារដែលស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្លួនឲ្យអស់។ ផ្ទុយទៅវិញ ការបំផុសគំនិតយោបល់ គឺការងារដែលអ្នកបានគ្រោងទុកទៅដល់មនុស្សរួមការងារ នោះនឹងជួយលោកអ្នកកែប្រែស្ថានភាពលំបាកក្នុងពេលនេះ។ ចំពោះការផ្លាស់ប្តូរទីកន្លែងការងារគឺគ្មានអ្វីជាការជំទាស់នោះទេ ប៉ុន្តែសូមមាន ភាពច្បាស់លាស់មុនធ្វើការចាកចេញ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានលទ្ធផលដែលខ្លួនរំពឹងទុកណាស់។ ភាពស្មុគ្រស្មាញកើតឡើងពីមជ្ឈដ្ឋានខាងក្រៅ ហើយប្រសិនបើអ្នកមិនព្យាយាមទប់ស្កាត់ទេ លោកអ្នកអាចនឹងពិបាកដោះស្រាយ ឬរកច្រកផ្លូវសមស្របមួយខ្លាំងណាស់។ អ្នកគួរសុំជំនួយជាប្រញាប់ប្រសិនបើអ្នកមិនច្បាស់លើកិច្ចការអ្វីមួយ ហើយការសម្រេចចិត្តដោយប្រថុយប្រថាននឹងធ្វើឲ្យអ្នកខាតបង់ចិត្ត និងធនធាន។ ផ្ទុយទៅវិញសូមព្យាយាមធ្វើទំនាក់ទំនងល្អ និងមានអធ្យាស្រ័យខ្ពស់ក្នុងទំនាក់ទំនងជាមួយមនុស្សនៅក្បែរ ខ្លួន។ ចំណែកជំនឿចិត្តរបស់អ្នកក៏គួរមានកំរិតសម្រាប់ទំនាក់ទំនងថ្មីៗ ពិសេសសូមកុំចែង រំលែកពត៌មានដែលទាក់ទងនឹងការងារ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដេលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើប្រភពពត៌មាននានាបន្ថែម ពីព្រោះលោកអ្នកទំនងជាត្រូវមានបញ្ហាទាក់ទងនឹងការសម្រេច ឬផ្តល់គំនិតជាផ្លូវការ ឬការបាត់បង់ពត៌មានសំខាន់ ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងការងារ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកអាចមានលទ្ធភាពចាប់អារម្មណ៍លើអ្វីៗគ្រប់យ៉ាង ដែលកើតឡើងនៅជុំវិញ និងរកវិធីយ៉ាងស្រួលដោះស្រាយ ឬសម្របខ្លួនបានត្រឹមត្រូវ។ ក្រៅពីនេះ ចំពោះលោកអ្នកដែលចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអ្នកអាចផ្លាស់ប្តូរបាន ស្ថានភាពនានា មានលំនឹងល្អប្រសើរ។