ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទ...

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

*ចំណាំ៖ ឆ្នាំទាំង៣ ខាល មមី កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ឆ្លូវ ថោះ រោង មមែ រកា រាសីល្អមធ្យម។

ឆ្នាំទាំង៤ ជូត ម្សាញ់ វក ច​ រាសីស្រុតចុះ។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយ បានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅតាមបំណងប្រាថ្នាបាន ដូច្នេះ សូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិន បើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាចធ្វើទៅបានដោយងាយស្រួលផង ដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយលើសពីភាព ចាំបាច់ ពីព្រោះនឹងនាំដល់ភាពអវិជ្ជមានខ្លាំង។ ក្រៅពីនេះ លោកអ្នកក៏មានអំណោយផល ខ្លាំងសម្រាប់ការសម្របសម្រួល ដោះស្រាយផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកកុំបដិសេធចំពោះការស្នើឲ្យទៅធ្វើដំណើរទស្សនកិច្ចលើផ្នែកអាជីវកម្ម។ លើសពីនេះទៅទៀត លោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីគិត។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារ។ សូមព្យាយាមយល់ដឹងពីកិច្ចការងារ និងគោល គំនិតសំខាន់ៗទើបអ្នកមាន លទ្ធភាពកាន់តែច្រើន។ ក្រៅពីនេះ លោកអ្នកគួរមានការប្រុងប្រយ័ត្នទៅលើជំនឿចិត្តជាមួយ មនុស្សថ្មី ពីព្រោះអ្នកនឹងអាចត្រូវខកចិត្ត។ ហើយសម្រាប់ទំនាក់ទំនងជាមួយមនុស្សឆ្នាំជូត សូមរឹតត្បិតបន្តិច ពីព្រោះកំហុស និងការមិនចុះសម្រុងគ្នាកើតឡើងច្រើន។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងប្រកបទៅដោយភាពជោគជ័យ។ ថ្ងៃនេះក៏មិនចាំបាច់ឲ្យលោកអ្នកបង្ខំខ្លួន ឯងពេកដែរ។ អ្វីៗនឹងដំណើរការទៅដោយងាយស្រួល ហើយបញ្ហាដែលធ្លាប់តែជួបប្រទះក៏ ហាក់រសាយបាត់ទៅអស់។ សូមលោកអ្នកធ្វើការដោយទទួលខុសត្រូវ មានភាពស្វាហាប់ និងម៉ឹងម៉ាត់។ ក្នុងនោះការគោរពពេលវេលាក៏ជាកិច្ចការសំខាន់ផងដែរ។ លើសពីនេះ សូមលោកអ្នកកុំបារម្ភក្នុងការប្រឈមឹនងបញ្ហាក្នុងការអនុវត្តការងារ ពីព្រោះអ្នកអាចដោះ ស្រាយបាន។ ប៉ុន្តែផ្ទុយពីនេះ ចូរលោកអ្នករក្សាពាក្យសំដីអោយមែនទែន មិនដូច្នេះនាំដល់ រឿងរ៉ាវ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវគំនិតយោបល់របស់អ្នក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដីកុំអោយមានការថ្លោះធ្លោយ។ ក្នុងនោះ ថ្ងៃនេះក៏ជាពេលដែលមានអំណោយផលដល់ លោកអ្នកក្នុងការផ្លាស់ប្តូរទីកន្លែងការងារ ពីព្រោះបញ្ហាក៏មិនអាចធ្វើអោយលោកអ្នកមាន ការលំបាក់ហើយស្ថានភាពថ្មី ក៏ហ្នឹងហ្ន៎ផងដែរ។ លើសពីនេះ អ្នកនឹងមានលទ្ធភាពកែប្រែ ស្ថានភាពអាជីពដែលអ្នកត្រូវការបាន។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមយ៉ាងណាកុំ ពាក់ព័ន្ធនឹងអាជីពរបស់អ្នកដទៃក្រែងនាំទុក្ខដល់ខ្លួន។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់លោកអ្នកជាអាជីវករនឹងអាចទទួលបាន ប្រាក់ចំណេញច្រើនក្នុងថ្ងៃនេះ។ ចំនែកការទទួលស្គាល់ និងការគាំទ្រក៏មានច្រើនផងដែរ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើបន្ត គឺសូមរក្សាពាក្យសំដី និងធ្វើយ៉ាងណាកុំប្រថុយប្រថានជាដាច់ ខាត។ ដោយឡែក សម្រាប់ការសុំជំនួយគឺមិនអាចធ្វើបានសោះក្នុងថ្ងៃនេះ ដូច្នេះចូរខិតខំ ប្រឹងប្រែងអនុវត្តការងារក្រោមបន្ទុកដោយខ្លួនឯង។ ក្រៅពីកិច្ចការងារដែលត្រូវការព្យាយាម បញ្ចប់នៅពេលនេះ ចូរលោកអ្នកកុំភ្លេចក្នុងការស្តារឡើងវិញនូវទំនាក់ទំនងដែលមានភាព រកាំរកូស ឬការយល់ច្រលំជាដើម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ក្នុង នោះ សូមភាពរហ័សរហួន កុំចោលពេលវេលាដោយងាយ ហើយព្យាយាមចាប់ឳកាស បន្ថែមដើម្បីអោយអ្នកមានលំនឹងក្នុងការបំពេញការងារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះផ្តល់ដល់លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ការផ្លាស់ប្តូរនានានក្នុងពេលេនះទទួលបានភាពវិជ្ជមាន ដូច្នេះគ្មានហេតុផល ដែលអ្នកគួរបង្ខំខ្លួនក្នុងស្ថានភាពមិនល្អប្រសើរនោះទេ។ ប៉ុន្តែបើ ទោះបីជាមានការផ្លាស់ប្តូរ ណាមួយក៏ដោយ សូមលោកអ្នកឈរលើជំហររបស់ខ្លួនកុំមានការកែប្រែដោយងាយ។ ក្នុង នោះដែរ សូមបន្ថែមការទំនាក់ទំនងជិតស្និទ្ធជាមួយ​នឹងថ្នាក់ដឹងនាំ ករណីនេះនឹងនាំដល់ការ យល់ដឹង និងឳកាសច្រើនក្នុងការបំពេញការងារ។ ហើយសម្រាប់ការធ្វើដំណើរនៅពេល នេះសូមលោកអ្នកប្រុងប្រយ័ត្នអោយបានច្រើន សូមធ្វើដំណើរដោយសន្សឹមៗ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើការសម្របសម្រួលស្ថានភាព ការងារបានល្អប្រសើរ។ ហើយសម្រាប់ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅយ៉ាង ល្អប្រសើរ ពិសេសលោកអ្នកអាចបញ្ចប់ការងារទាន់ពេលផងដែរ។ ទន្ទឹមនឹងនេះ  លោកអ្នក ក៏ទទួលបានអំណោយផលល្អសម្រាប់ការចរចា និងបង្កើនកិច្ចទំនាក់ទំនងតូចធំបានដែរ។ ក្នុងពេលនេះ ប្រហែលអ្នកនឹងត្រូវទទួល បន្ទុកការងារច្រើន ដូច្នេះគួរចាត់ចែងពេលវេលា ឬធ្វើការបែងចែកការងារអោយបានសមស្រប។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះស្ថានភាពអាជីវកម្មហាក់មានភាពរឹងស្ទះ ច្រើន។ ចូរលោកអ្នកកាត់បន្ថយទំហំការងារ ឬអាជីវកម្មអោយស្ថិតក្នុងសភាពដែលងាយ គ្រប់គ្រងបាន។ ក្នុងនោះក៏សូមត្រៀមខ្លួនឆ្លើយតបចំពោះការពិភាក្សាចរចាដែលមានភាព តានតឹងខ្លះ ពីព្រោះករណីនៅថ្ងៃនេះហាក់ពិបាកជៀសផុតណាស់។​ លើសពីនេះ សូមអ្នកអត់ធ្មត់ដើម្បីកុំអោយមានការខាតបង់។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការ ងារសូមផ្អាកសិន ពីព្រោះអ្នកនឹងជួបបញ្ហាច្រើន ហើយពិសេសគឺពាក់ព័ន្ធបញ្ហាទំនុកចិត្ត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួន​ជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ ប៉ុន្តែបើទោះបីជា ស្ថានភាពតានតឹងនៅពេលនេះហាក់តានតឹង នាំដល់ការលំបាកខ្លះដល់ការអនុវត្តការងារក្តី លោកអ្នកនឹងអាចសម្របសម្រួលបានដោយការយកចិត្តទុកដាក់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារនៅពេលនេះហាក់ធ្វើអោយអ្នកអស់ពេលវេលា ច្រើន លោកអ្នកក៏ហាក់មានការនឿយហត់ច្រើន។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូម ព្យាយាមទទួលខុសត្រូវ ហើយបញ្ចប់ការងារអោយបានលឿន។ ក្នុងនោះសម្រាប់លោក អ្នកដែលធ្វើការងារសហការចូរមានភាពអត់ធ្មត់ ជៀសវាងការរិះគន់ ទំនាក់ទំនងរបស់អ្នក មានការចាំបាច់។ ហើយសម្រាប់បញ្ហាហិរញ្ញវត្ថុនៅពេលនេះអាចជួបបញ្ហាខ្លះ ប៉ុន្តែក៏មិន តានតឹងរហូតអ្នកពិបាកដោះស្រាយនោះដែរ ដូច្នេះសូមកុំដោះស្រាយតាមសន្តិវិធី។ ក្រៅពី នេះ លោកអ្នកគួរចំណាយពេលក្នុងថ្ងៃនេះអនុវត្តការងារដែលកំពុងមានក្នុងដៃ។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងា និងរបររកស៊ីដែលអ្នកកំពុងរងចាំលទ្ធផលនោះ គឺមិនទាន់អាចសម្រេចបានតាមបំណងប្រាថ្នានៅឡើយ ដូច្នេះសូមប្រឹងប្រែង ហើយក៏គួរ ចំណាយពេលវេលា និងកំលាំងអោយបានច្រើនជាងមុខ។ ចំណែកការសាកល្បងដែលគ្មាន មូលដ្ឋានច្បាស់លាស់សូមកុំធ្វើការពាក់ព័ន្ថ ក្រែងនាំដល់ការខាតបង់។ ហើយបើទោះជា ស្ថានភាពថ្ងៃនេះទាមទារលទ្ធភាពច្រើនបន្តិចក្តី សូមកុំបោះបង់គោលដៅ ពីព្រោះស្ថានភាព នេះងាយកែប្រែ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!