*ចំណាំ៖ ឆ្នាំទាំង៤ ជូត ម្សាញ់ វក ច រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៦ ឆ្លូវ ខាល មមី មមែ រកា កុរ រាសីល្អមធ្យម។
ឆ្នាំទាំង២ ថោះ រោង រាសីស្រុតចុះ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបង្ហាញថា ការងារទាំងឡាយ របស់អ្នកនឹងអាចកែប្រែយ៉ាងឆាប់រហ័សទៅរកភាពជោគជ័យដែលមោទនភាពក្រៃលែង។ ក្នុងស្ថានភាពនេះទាំងលុយកាក់ និងសំណាងផ្នែកសម្ភារៈសុទ្ធតែកើតឡើងចំពោះអ្នក។ ក្នុងនោះរាល់បញ្ហាហាក់ដូចជាមិនមានភាពតឹងតែងដែលនាំឲ្យលំបាកដល់ដំណើរការការងារ ប្រចាំថ្ងៃរបស់អ្នកទេ។ ដូច្នេះសូមធ្វើអ្វីដែលអ្នកបានគ្រោងទុក បើទោះបីជាគម្រោងដែល មានមហិច្ចតាយ៉ាងណាក្តី។ ចំពោះកំរិតហិរញ្ញវត្ថុ គឺមានលំនឹងណាស់ អ្នកក៏អាចសន្សំសំចៃ បានច្រើនផងដែរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់មនុស្សដែលធ្វើ ការនៅក្នុងវិស័យទីផ្សារ ឬការផ្សព្វផ្សាយ។ ពាក្យសំដីរបស់អ្នកទទួលបានការគាំទ្រច្រើន ពិសេស ដូច្នេះអ្នកមិនចាំបាច់ខិតខំប្រឹងប្រែងខ្លាំងដើម្បីសម្រេចគោលដៅរបស់អ្នកឡើយ អ្វីៗនឹងដំណើរការល្អប្រសើរទៅតាមសភាពការដ៏វិជ្ជមានបំផុត។ ដោយឡែក សូមលោកអ្នក យកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះការងារ បើទោះបីជាការងារនោះតូចតាចយ៉ាងណាក្តី។ ការទទួលខុសត្រូវមិនត្រឹមអោយអ្នកអាចសម្រេចផលតាមគោលដៅទេ ព្រមទាំងជួយឲ្យ អ្នកទទួលបានកិច្ចទំនាក់ទំនង និងសហការបានល្អ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំថាកុំឲ្យខ្លាចក្នុងការសុបិន្ត ទោះបីជាក្នុងស្ថានភាពថ្ងៃនេះ អ្នកមិនទាន់បានទទួលភាពជោគជ័យទៅតាមអ្វីដែលអ្នកគ្រង ទុកបានសព្វគ្រប់ក្តី ក៏ការងាររបស់អ្នកក្នុងពេលនេះអាចផ្តល់នូវឳកាសល្អ និងភាពជោគជ័យដ៏ល្អប្រសើរបំផុតនៅថ្ងៃខាងមុខឆាប់ៗនេះ។ ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ បង្ខំខ្លួនឲ្យចំណាយពេលក្នុងការិយាល័យច្រើនពេកទេ គួរចាកចេញទៅក្នុងមជ្ឈដ្ឋានខាង ក្រៅ ព្យាយាមស្វែងយល់ពីស្ថានការណ៍ និងធ្វើទំនាក់ទំនងបន្ថែម។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលបំផុតសម្រាប់ការ ចរចា ការពិភាក្សា និងថ្លែងសន្ទរកថានានា។ ពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពល និង ទទួលបានការយល់ដឹងយ៉ាងខ្លាំងពីមនុស្សនៅក្បែរខ្លួន។ សម្រាប់ការងារការិយាល័យក្នុង ពេលនេះរឹតតែទទួលបានដំណើរការល្អ អ្នកអាចធ្វើឲ្យសម្រេចការងារក្នុងរយៈពេលដ៏ខ្លី ព្រមទាំងទទួលបានជោគជ័យខ្ពស់។ ក្នុងនោះ ប្រសិនជាអ្នកចង់ផ្លាស់ប្តូរកន្លែងការងារគឺអាច ធ្វើទៅបាន ប៉ុន្តែបើមិនមានភាពជាក់ច្បាស់ទេ កុំទាន់បោះបង់ការងារចាស់ឲ្យសោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការដែលអ្នកកំពុងធ្វើសព្វថ្ងៃនឹងធានា ថាអាចផ្តល់ជាទីគាប់ចិត្តដល់លោកអ្នក ដូច្នេះប្រសិនបើអ្នកមានបំណងផ្លាស់ប្តូរការងារគួរតែគិតគូរជាថ្មី។ ការងារបន្ថែមនៅខាងក្រៅមិនមែនមិនទទួលបានផលទេ ប៉ុន្តែក៏អាចជួបនូវ ស្ថានភាពផ្សេងៗច្រើននឹងអ្នកអាចរកភាពនូវស្ថានភាពឋិតឋេរមួយបាន ដូច្នេះប្រហែលជា ពេលវេលានេះនឹងមានដំណើរការល្អសម្រាប់ការងារចាស់ ជាងការងារថ្មី។ ក្នុងពេលដំណាលគ្នានេះ គួរតែព្យាយាមប្រមូលគំនិតនានា ហើយធ្វើការដោយភាពច្បាស់លាស់។ ក្រៅពីនេះ លោក អ្នកមិនចាំបាច់រកតាមកិច្ចការងារនោះទេ បន្តការងារដែលមានក្រោមការទទួលខុសត្រូវ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងពេលនេះត្រូវការកិច្ចសហការច្រើនពីមនុស្សនៅក្នុងក្រុម ឬដៃគូជំនួញ។ សូមកុំមានភាពអាត្មានិយម អ្នកគួរបើកចិត្ត ទទួលយកគំនិតថ្មីៗ ហើយធ្វើការវិភាគពិចារណាទៅតាមលំអាននៃការងារ។ មនុស្សដែលនៅក្បែរលោកអ្នកអាចជ្រោមជ្រែង និងសម្រួលកិច្ចការរបស់អ្នកបានច្រើន។ ជាការពិត វា អាស្រ័យទៅលើការចាត់ចែងរបស់អ្នកទេ ថាគួរសម្របសម្រួល និងទាញប្រយោជន៍យ៉ាង ម៉េចពីទំនាក់ទំនងល្អទាំងនោះ។ ក្រៅពីនេះ អ្នកមិនអាចធ្វើការប្រថុយលើការងារណាមួយ នោះទេ ក្រែងមានការខាតបង់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍អោយអ្នកក្តោបក្តាប់ ឳកាសដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ រាល់ការសហការទាំងឡាយគឺនៅតែអាចរក្សា បានភាពជោគជ័យ និងសកម្មភាពដ៏រលូន ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមការងារដោយខ្លួនឯង នោះផលចំនេញនឹងទទួលបានកាន់តែច្រើន។ ជាការពិត លោកអ្នកមិនគួររំភើបអបអរជាមួយលទ្ធផលដែលកើតឡើងលឿនៗនោះទេ គួរជ្រើសរើសការងារដែលអាចនឹងចំណាយ ពេលច្រើនបន្តិច ប៉ុន្តែបានផលយូរអង្វែង។ អ្វីៗទាំងអស់គឺមានពេលវេលារបស់វា។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលទៅលើការបត់បែនរហ័ស និងមិនជួបភាពរឹងស្ទះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលល្អប្រសើរក្នុងការប្រា ស្រ័យទាក់ទងជាមួយថ្នាក់លើ និងមិត្តរួមការងារ។ លោកអ្នកអាចចូលរួមក្នុងសកម្មភាពជា ក្រុមធ្វើការពិភាក្សាយោបល់ ឬបង្កើតកិច្ចទំនាក់ទំនងបែបធម្មតាក៏បាន ធ្វើយ៉ាងនេះអ្នកនឹង អាចមានលទ្ធភាពយល់ដឹងពីការងារ និងស្ថានភាពច្រើនដើម្បិសម្របទៅនឹងការងារដែល អ្នកទទួលខុសត្រូវ។ ក្នុងនោះមិនគួរភ្លេចពីរបៀបគ្រប់គ្រង់នានានោះទេ។ ចំណែកភាព ឧស្សាហ៍ ព្យាយាមជាចំណុចសំខាន់បំផុតក្នុងពេលនេះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ អាជីពលោកអ្នកក្នុងថ្ងៃនេះមិនមានអ្វីផ្លាស់ប្តូរគួរឲ្យសម្គាល់នោះទេ។ ប៉ុន្តែក៏សុំបន្ថយល្បឿនដែរ ព្យាយាមបង្កើតទំនាក់ទំនងដើម្បីទទួលបានឳកាស បន្ថែមដើម្បីសម្រួលស្ថានភាពការងារ និងឈានទៅរកលទ្ធផលដែលអ្នករំពឹង។ ក្នុងពេលនេះ ក៏សូមប្រយ័ត្នចំពោះឯកសារ ឬទិន្នន័យដោយសារការភ្លេចភ្លាំង ឬភាពឆកល្វែងអាច កើតឡើង ជាពិសេសក្នុងពេលរសៀល។ បន្ថែមពីលើនេះទៅទៀត សូមលោកអ្នកអនុគ្រោះ បើទោះជាមានភាពលើសលោះខ្លះក្តី។ ក្នុងពេលនេះដែរ ភាពអត់ធ្មត់មានសារៈ សំខាន់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកកអ្នកមានការ អត់ធ្មត់ និងមិនគួរធ្វើការសម្រេចចិត្តប្រញាប់ប្រញាលពេកទេ។ ពត៌មានថ្មីៗអាចបំភ័ន្តគំនិត របស់អ្នកបាន ដូច្នេះគួរមានការប្រុងប្រយ័ត្នឲ្យបានច្រើនបំផុត និងគួរប្រយ័ត្នឲ្យបានពេញ មួយថ្ងៃតែម្តង។ លើសពីនេះ គួរចំណាយពេលវេលាខ្លះដើម្បីគិតគូរជាថ្មីចំពោះជំហានដែល អ្នកបានបោះចេញទៅ ពីព្រោះវាគ្មានអ្វីដែលប្រសើរជាងការគិតគូរឲ្យបានច្រើននោះទេ។ ដោយឡែក ប្រហែលជាអ្នកមិនចាំបាច់ចំណាយពេល និងកំលាំងច្រើនពេកទេ ពីព្រោះអ្នក នឹងជួបស្ថានភាពវិជ្ជមានច្រើន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ ថ្ងៃនេះប្រហែលជាមិនមែនជាពេលវេលាល្អបំផុតដើម្បី សម្រេចចិត្ត ឬចុះហត្ថលេខាលើកិច្ចងារសំខាន់ៗនោះទេ។ ចូរបន្តការងារដែលកំពុងដំណើរ ការសព្វថ្ងៃសិន ហើយសំឡឹងមើលឳកាសដើម្បីកែលម្អស្ថានភាព។ ភាពរឹងស្ទះក្នុងការងារ អ្នកច្រើនតែទាក់ទងនឹងការងារចាស់ ដូច្នេះបើអាចគួរបញ្ចប់ការងារដែលនៅសេសសល់ឲ្យ បានប្រញាប់ ដើម្បីឲ្យអ្នកមានលទ្ធភាពពេញលេញបំពេញការងារថ្មីៗ។ សម្រាប់ជម្លោះ ឬភាពអាក់អន់ចិត្តរវាងទំនាក់ទំនងហាក់មានសភាពពុះពោរណាស់ ដូច្នេះសូមរក្សាភាពស្ងប់ស្ងៀម។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជារយៈពេលដ៏ល្អបំផុតសម្រាប់ការ បញ្ចប់ កិច្ចការនោះទេ។ សូមកំណត់ខ្លួនអ្នកដើម្បីយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា ហិរញ្ញវត្ថុតូចតាចទាំងពួងឲ្យបានចប់រួចរាល់ ឧទារហណ៍ដូចជាការបង់ថ្លៃនានាសម្រាប់ ជីវភាពប្រចាំថ្ងៃ។ ក្នុងពេលនេះការងាររបស់អ្នកមិនមានការប្រែប្រួលអ្វីគួរឲ្យចាប់អារម្មណ៍ នោះទេ លុះត្រាតែអ្នកត្រូវចំណាយពេលវេលាឲ្យកាន់តែច្រើននៅក្នុងការិយាល័យ ឬទីតាំង អាជីវកម្មរបស់អ្នក។ សមា្រប់ពេលនេះដែរ សូមលោកអ្នកព្យាយាមអត់ធ្មត់ រកវិធីសាស្រ្តសម ស្របក្នុងការទំនាក់ទំនង និងដោះស្រាយ។