ចំណាំ៖ ឆ្នាំទាំង៣ ជូត ខាល កុរ រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៦ ឆ្លូវ ថោះ រោង ម្សាញ់ មមែ វក រាសីល្អមធ្យម។ឆ្នាំទាំង៣ មមី រកា ច រាសីស្រុតចុះ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើកិច្ចការនានា ដូច្នេះសូម លោកអ្នកព្យាយាមបំពេញការងារអោយបានសកម្ម ពីព្រោះលោកអ្នកក៏នឹងទទួលបានភាព ជោគជ័យយ៉ាងគាបប្រសើរផងដែរ។ អ្វីដែលពិសេសជាងនេះ គឺលោកអ្នកអាចបំពេញភារ កិច្ចបានចប់សព្វគ្រប់ក្នុងរយៈពេលខ្លី។ ប៉ុន្តែសូមលោកអ្នកកុំរវល់គិតគូរក្នុងរឿងរ៉ាវដែល មានលក្ខណៈអវិជ្ជមាន ឬស្ថានភាពដែលមិនមានភាពច្បាស់លាស់។ ហើយបើទោះបីជាក្នុង កាលទេសខ្លះលោកអ្នកហាក់មានការសង្ស័យខ្លះក្តី សូមកុំបោះបង់គោលដៅ និងការអនុវត្ត ពីព្រោះផលល្អនឹងតបស្នងការខិតខំប្រឹងប្រែងរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចសម្តែង គំនិតយោបល់បានល្អ និងត្រឹមត្រូវ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃដែលល្អប្រសើរសម្រាប់លោកអ្នក ធ្វើការដោះស្រាយបញ្ហាតូចធំរបស់ស្ថាប័ន្ថ ឬនៅទីកន្លែងការងារ។ សូមបើកការប្រជុំពិភាក្សា ផ្តោះប្តូរយោបល់អោយបានស៊ីជំរៅ ហើយចែករំលែកពត៌មាន និងចំណេះដឹង។ ធ្វើយ៉ាងនេះ លោកអ្នកដែលធ្វើការសហការ ឬការងារជាក្រុមនឹងកាន់តែទទួលបានភាពចម្រើនលូត លាស់ទៅតាមបំណង។ លើសពីនេះ ហោរាសាស្រ្តអាជីពបញ្ជាក់ថាលោកអ្នកមិនចាំបាច់ បារម្ភអំពីកត្តាហិរញ្ញវត្ថុនោះទេ ផលចំណេញ និងស្ថេរភាពលុយកាក់របស់អ្នកត្រូវបានធា នា។ ក្រៅពីនេះ លោកអ្នកមានភាពរវាសរវៃ និងងាយទទួលបានការយល់ដឹង ហេតុនេះសូម កុំបារម្ភអំពីកិច្ចការងារដែលអ្នកចង់ធ្វើ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលធ្វើការងារក្រោមបន្ទុកនឹងអាច ទទួលបានការតបស្នងដូចជាឳកាសកែលម្អស្ថានភាពអាជីព និងហិរញ្ញវត្ថុ។ លើសពីនេះ លោកអ្នកក៏អាចយល់ដឹងកាន់តែច្រើនអំពីដំណើរការងារ និងលទ្ធភាពវិជ្ជមានដើម្បីសម្រេច គោលដៅបានលឿន។ ក្នុងនោះ ចំពោះទំនាក់ទំនងវិញ គឺមានភាពរលូន និងភាតរភាព ណាស់ ដូច្នេះហើយការគាំទ្រ និងទំនុកបម្រុងគឺមានពេញលេញ។ សម្រាប់ការដោះស្រាយ បញ្ហាតូចធំជាទូទៅ គឺមានភាពងាយស្រួល ដូច្នេះសូមប្រើប្រាស់ពេលវេលានេះអោយបាន ល្អ។ ជាការកត់សម្គាល់ លោកអ្នកដែលធ្វើអាជីវកម្ម លោកអ្នកអាចប្រើប្រាស់លុយកាក់បាន ទៅតាមបំណង ដូចនេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរមានដំណើរការល្អ ប្រសើរ ហើយលោកអ្នករំពឹងថានឹងមានភាពប្រែប្រួលក្នុងស្ថានភាពវិជ្ជមាន។ ប៉ុន្តែសូម លោកអ្នកកុំធ្វើការអោយលើស បើទោះបីជាពេលវេលាថ្ងៃនេះហាក់មានពេញលេញក្តី។ ចូរ ចំណាយពេលវេលាខ្លះក្នុងការស្តារឡើងវិញនូវភាពអសកម្ម ដែលធ្លាប់បានកើតឡើង ដូចជា ការកែលម្អការធ្វើទំនាក់ទំនង ការតាំងបង្ហាញ ការផ្សព្វផ្សាយ និងការយល់ដឹងអោយ បានស៊ីជំរៅនូវស្ថានភាពការងារក្រោមបន្ទុក។ ផ្ទុយទៅវិញ ក្នុងករណីដែលលោកអ្នកទទួល អារម្មណ៍ថាមានភាពហត់នឿយ សូមកុំច្រានចោលអារម្មណ៍នេះ រកពេលវេលាសម្រាក ដោយសារលោកអ្នកក៏អាចនឹងសម្ពាធផ្នែកសុខភាពខ្លះផងដែរនៅថ្ងៃនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃល្អជាមធ្យម។ នៅថ្ងៃនេះធ្វើយ៉ាងណាព្យាយាមសម្រេចចិត្តដោយ ខ្លួនឯង។ លោកអ្នកមានឳកាសច្រើនក្នុងការបង្កើនស្ថានភាពហរិញ្ញវត្ថុ ប្រសិនបើអ្នកផ្តោត ទៅលើការងារក្រោមបន្ទុក ហើយមិនចំណាយពេលលើការនិយាយពីនេះពីនោះដោយឥត ប្រយោជន៍។ ក្នុងនោះ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយធ្វើការឆ្លើយតបនឹងព្រឹត្តិ ការណ៍នានាបើទោះបីជាតូចតាចក្តី ពីព្រោះវានឹងនាំលោកអ្នកអោយទទួលបានភាពរីក ចម្រើន ហើយកាន់តែពិសេសសម្រាប់ភាពជាអ្នកដឹកនាំ។ លើសពីនេះ ជាទូទៅ លោកអ្នក នឹងអាចយល់ដឹងពីសភាពការណ៍ជុំវិញការងារ និងអាចចាត់ការបានដោយត្រឹមត្រូវ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចដំណើរការកិច្ចការនាន ព្រមទាំង អាជីវកម្មបានតាមតម្រូវការ។ ក្នុងនោះ ប្រសិនបើអ្នកមានលទ្ធភាពក្នុងការសហការ ឬបណ្តាក់ទុនគឺនឹងទទួលបានអំណោយផលខ្ពស់។ នៅក្នុងថ្ងៃនេះ លោកអ្នកអាចរំពឹងថា ជួបបញ្ហាចំពោះមុខខ្លះដែលត្រូវដោះស្រាយអោយបានរួសរាន់ផងដែរ ប៉ុន្តែសូមកុំមានការ ព្រួយបារម្ភច្រើនជាងស្ថានភាពដែលកើតឡើង ម្យ៉ាងលោកអ្នកអាចធ្វើការដោះស្រាយ បញ្ហានោះបានល្អក្រោមការយកចិត្តទុកដាក់។ សម្រាប់លោកអ្នកដែលធ្វើការងារជាក្រុម សូមធ្វើយ៉ាងណាបង្ហាញសកម្មភាព និងការចូលរួមអោយបានសកម្មជានិច្ចទើបកាន់តែល្អ ប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអំណោយផលក្នុងការកែលម្អ និងការផ្លាស់ប្តូរ ស្ថានភាពនានា។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរស្ថានភាព ក៏ដូចជាទីកន្លែងការ ងារសូមកុំមានការព្រួយបារម្ភ លោកអ្នកអាចផ្លាស់ប្តូរបានទៅតាមបំណង។ ប៉ុន្តែវាជាការ សំខាន់ណាស់ដែលលោកអ្នកចាត់វិធានការការងារទៅតាមរបៀបរបប និងគម្រោងផែនការ ច្បាស់លាស់។ ហើយត្រូវព្យាយាមយ៉ាងណាកុំជឿគេដោយងាយ ពិសេសកុំជឿជាក់មនុស្ស ថ្មីពេក ក្រែងមានការខកចិត្ត និងបាត់បង់ការរំពឹងជាដើម។ សម្រាប់ការងារខ្លះដែលថ្មី ក៏មិន ចាំបាច់ត្រូវភ័យខ្លាចនោះដែរ ពីព្រោះលោកអ្នកកំពុងធ្វើការក្នុងគន្លងដែលជោគជ័យ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចចាប់ផ្តើម ឬបន្តធ្វើការងារទៅតាម គម្រោង។ បញ្ហាតូចតាចនៅថ្ងៃនេះអាចលេចរូបរាង ប៉ុន្តែគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បី អោយអ្នកមានការលំបាក ឬគាប់គាំងក្នុងស្ថានភាពនេះទេ។ ប៉ុនតែសម្រាប់លោកអ្នកដែល ធ្វើការជាក្រុម សូមកុំធ្វើការដើម្បីបំពេញចិត្តរបស់អ្នកដទៃ ពិសេសកុំទុកចិត្តរហូតបោះបង់ ការទទួលបន្ទុករបស់ខ្លួនទៅក្រោមដៃអ្នកដទៃ ករណីនេះនឹងនាំជាទុក្ខទោសច្រើន។ ទន្ទឹម នឹងនេះ លោកអ្នកគួរប្រើប្រាស់ឯកសារផ្លូវការជានិច្ច នូវរាល់ពេលអនុវត្តសកម្មភាពការងារ សំខាន់ ដូចជាការសម្រេចចិត្ត និងការចុះហត្ថលេខាជាដើម។ សម្រាប់ទំនាក់ជាទូទៅល្អ ប្រសើរ គ្រាន់តែលោកអ្នកគួររក្សាគំលាតលើទំនាក់ទំនងជាមួយមនុស្សឆ្នាំកុរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចកិច្ចការបានល្អ ប្រសិនបើអ្នកផ្តោតជា ពិសេសទៅលើសកម្មភាពការងារ ជាជាងតែលើផ្នែកឯកសារ។ បង្ហាញលទ្ធផលជាក់ស្តែង នឹងធ្វើអោយអ្នកងាយស្រួលក្នុងការធ្វើការ ពិសេសប្រសិនបើអ្នកធ្វើការជាក្រុម ការសហការ ឬការឆ្លើយតបនឹងគម្រោងដែលបានដាក់ចេញ។ ក្នុងនោះ សូមកុំភ្លេចក្នុងការពិនិត្យវាយ តម្លៃគម្រោងអនុវត្ត ហើយកែលម្អអោយបានទាន់ពេលវេលា។ ហើយប្រសិនបើអ្នកចង់ផ្លាស់ ប្តូរទីកន្លែងការងារគឺអ្នកអាចធ្វើទៅបាន ដោយគ្មានបញ្ហារាំងស្ទះនោះទេ។ ក្រៅពីនេះ ប្រសិនបើមានការផ្តល់ជូននានា ចូរកុំប្រញាប់ទទួលយកពេក ធ្វើយ៉ាងណាពិចារណាអោយ បានល្អិតល្អន់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកស្រុតចុះ។ កិច្ចការងារថ្ងៃនេះហាក់មានភាពតានតឹងច្រើនក្នុងការដោះស្រាយ សម្រាប់ការងារក្រុម លោកអ្នកពិបាករកនូវភាសាសាម័ញ្ញក្នុងការប្រាស្រ័យទាក់ទងអោយ មានប្រសិទ្ធភាពណាស់ ហេតុនេះដំណើរការការងារមានភាពយឺតយ៉ាវ។ លើសពីនេះទៀត លោកអ្នកមិនអាចធ្វើទំនាក់ទំនងតាមការរំពឹងបាននោះទេ ស្ថានភាពសាម័ញ្ញក៏ប្រែជាករណី ដែលត្រូវដោះស្រាយទៅវិញ។ អាស្រ័យទៅលើស្ថានភាពនេះ ចូរធ្វើយ៉ាងណាកុំបំពេញ ច្រើន កុំចេញមុខទទួលបន្ទុកការងារបន្ថែម សូមជៀសវាងប្រសិនជាអាចធ្វើបាន។ ក្នុងនោះ ចូររៀនពីរបៀបប្រើប្រាស់ម៉ោងពេលការងារអោយបានសមស្រប។ ហើយជាទូទៅ សម្រាប់ ការងារការិយាល័យ សូមព្យាយាមទាញយកការចាប់អារម្មណ៍តាមរយៈគំនិត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពបង្ហាញថាអាជីពរបស់លោកអ្នកអាចជួប បញ្ហាតិចតួច ដែលទាក់ទងនឹងរបៀបនៃការអនុវត្តការងារប្រចាំថ្ងៃជាទូទៅរបស់អ្នក។ ហើយ ប្រហែលជាអ្នកត្រូវប្រឈមនឹងការប្រកួតប្រជែងពីខាងក្រៅច្រើន ដូច្នេះអ្នកនឹងពិបាកក្នុង ការឆ្លើយតបផង ហើយគ្មានពេលវេលាគ្រប់គ្រងដោះស្រាយ ឬអនុវត្តការងារស្នួលដើម្បី អោយចប់សព្វគ្រប់ទៅតាមគោលដៅ។ ប៉ុន្តែជាការល្អដែលលោកអ្នកអាចស្នើសុំជំនួយពី មនុស្សនៅក្បែរខ្លួនបាន ហេតុនេះសូមកុំអោយខកឳកាស ពិសេសកុំប្រថុយប្រថានអោយ សោះ។ លើសពីនេះ លោកអ្នកគួរបំពេញការងារជាមួយភាពស្ងៀមស្ងាត់ជាជាងការចេញ មុខមាត់ ធ្វើយ៉ាងនេះកិច្ចការរបស់អ្នកមិនត្រូវបានគេដឹងឮច្រើន។
ឆ្នាំច សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ សម្រាប់កិច្ចការងារ និងរបររកស៊ីនៅពេលនេះសូមធ្វើក្នុងកំរិតតូច មធ្យមដោយសារស្ថានភាពហិរញ្ញវត្ថុមិនត្រូវបានបង្ហាញច្បាស់លាស់នោះទេ។ លោកអ្នក នៅតែត្រូវការប្រុងប្រយ័ត្នអោយបានពេញមួយថ្ងៃតែម្តង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការដោះស្រាយបញ្ហាដែលអាចនឹងកើតឡើងបានទាន់ពេលវេលា។ ក្នុងនោះដែរ សូមកុំជាប់ ជំពាក់នឹងរឿងតូចតាច ពីព្រោះធ្វើអោយអ្នកងាយបាត់បង់ពេល ហើយមានបញ្ហាដោយ ងាយស្រួល។ សម្រាប់ភាពជោគជ័យនៅថ្ងៃនេះ ប្រហែលជាអ្នកត្រូវការលាភសំណាងជួយ ច្រើនជាងលទ្ធភាពបំពេញការងាររបស់អ្នក។ ប៉ុន្តែបើទោះបីជាយ៉ាងនេះ គ្មានហេតុផល ដែលអ្នកត្រូវលំបាកនោះទេ ធ្វើការអត់ធ្មត់ ហើយដោះស្រាយទៅតាមសន្តិវិធី។