ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ ត្រូវ...

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥

*ចំណាំ៖

ឆ្នាំទាំង៤ ជូត ខាល​ រោង មមែ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ឆ្លូវ ម្សាញ់ វក ច​ កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ ថោះ មមី រកា រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នក នឹងផ្តល់នូវទិន្នផលដែលល្អប្រសើរណាស់។ ជាពិសេសលោកអ្នកជាអាជីវករអាចនឹងទទួល បានអតិថិជនល្អ ដែលអាចផ្តល់លំនឹងដ៏ប្រសើរសម្រាប់ស្ថានភាពហរិញ្ញវត្ថុ។ ពិសេស ឧប សគ្គរបស់អ្នកនឹងអាចរលាយទៅបាត់ក្នុងពេលនេះផងដែរ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ក្នុងការផ្តើមអនុវត្តការងារដែលអ្នកប្រាថ្នា។ សូមចងចាំថា បើទោះបីជាលោកអ្នកមាន មហិច្ចតាធំបែបណាក្តី ក៏អ្នកអាចអនុវត្តបាននៅពេលនេះដែរ។ ក្រៅពីនេះ លោកអ្នកនឹងជួប សំណាងលាភទាក់ទងនឹងសុខសុភមង្គលផ្ទាល់ខ្លួនផងដែរ។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានការផ្លាស់ប្តូរយ៉ាងវិជ្ជមានជាច្រើន។ លោកអ្នករំពឹងថាទទួលបានដំនឹងដែលរីករាយសម្រាប់ជីវិតឯកជន រួមទាំងអំណោយផល ល្អទាក់ទងនឹងការងារ ដូចជាការតម្លើងប្រាក់ឧបត្ថម្ភ ការផ្តលឪកាសថ្មី ក៏ដូចជាការតម្លើង ឋានៈតួនាទីផងដែរ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ចំណែក បញ្ហាហិរញ្ញវត្ថុដែលជាភាពស្មុគ្រស្មាញកន្លងមកនឹងអាចដោះស្រាយបាន ក្នុងពេលនេះ។ ក្រៅពីនេះ​លោកអ្នកមានការវិនិច្ឆ័យល្អ ដែលករណីនេះនឹងជួយអោយការងាររបស់អ្នកកាន់ តែមានភាពរលូន ហើយទិន្នផលក៏នឹងងាយទទួលបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ការ ធ្វើទំនាក់ទំនង និងរឹតចំណងមិត្តភាពជាមួយដៃគូពាណិជ្ជកម្ម។ ការសហប្រតិបត្តិការរបស់ អ្នកនឹងនាំត្រឡប់មកវិញនូវភាពចម្រើនលូតលាស់ និងស្ថេរភាពការងារដ៏រឹងមាំ។ ផ្ទុយទៅ វិញ សូមកាត់បន្ថយការទាមទាររបស់អ្នកចំពោះអ្នកដទៃ ពិសេសមនុស្សរូមការងារជាមួយ គ្នា។ វាមិនចាំបាច់អ្វីដែលអ្នកត្រូវការការជួយទំនុកបម្រុងនានាពីពួកគេនោះទេ ដោយសារ លោកអ្នកមានលទ្ធភាពដោះស្រាយអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ ការងារទាំងក្នុងការិយាល័យ និងការ ងារផ្នែកអាជីវកម្មមានសន្ទុះស្មើគ្នា។ លោកអ្នករំពឹងថាទទួលបានទិន្នផលខ្ពស់ចំពោះការខិត ខំប្រឹងប្រែងក្នុងពេលកន្លងមក។ ក្នុងនោះ គ្មានបញ្ហាអ្វីអាចមករំខានបំណងប្រាថ្នារបស់អ្នក បានទេ ដូច្នេះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារ សូមធ្វើតាមបំណងចុះ។ តែប្រសិនបើអ្នកមិនចង់ផ្លាស់ប្តូរទេ ក៍ផលប្រយោជន៍សំខាន់ៗនៅក្នុងពេលនេះមានកំរិត ខ្ពស់ផងដែរ សូមបន្តការងារទៅតាមរបត់ធម្មតាដែលបានកន្លងមក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររស៊ីជួញដូរមានស្ថេរភាពល្អគួរ អោយកត់សម្គាល់។ អ្នកក៏ហាក់ត្រូវប្រញាប់​ប្រញាលបំពេញការងារអោយបានរួចស្រេច ទើបកាន់តែល្អ ពីព្រោះទំហំការងារនៅពេលនេះហាក់មានច្រើន។ សម្រាប់បញ្ហារឹងស្ទះតិច តួចអាចនឹងកើតឡើងខ្លះ ប៉ុន្តែគ្មានជាអ្វីដែលត្រូវព្រួយនោះទេ។  ធ្វើយ៉ាងណាសូម​កុំបោះ បង់គម្រោងផែនការរបស់ខ្លួន​ ពីព្រោះស្ថានភាពនឹងប្រែជាល្អប្រសើរណាស់នាពេលខាងមុខ នេះ។ ក្រៅពីនេះ សូមលោកអ្នកកុំជឿជាក់មនុស្សរហូតចែករំលែកពត៌មានសំខាន់​ ហើយ លើសពីនេះ សូមព្យាយាមយល់ដឹងពីបរិស្ថានជុំវិញខ្លួន ពិសេសក៏គួរយកចិត្តទុកដាក់នឹង សកម្មភាពមនុស្សនៅក្បែរខ្លួនផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកទទួលបានការគាំទ្រច្រើន ដែលកត្តានេះនឹង សម្រួលដល់ការកែលម្អស្ថានភាពអវិជ្ជមានមួយចំនួនដែលអាចនឹងកើត ឡើងនៅក្នុងពេលនេះ។ ប៉ុន្តែទាក់ទងនឹងរឿងលុយកាក់ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុង ការប្រើប្រាស់លុយកាក់សម្រាប់រាល់ករណីទាំងអស់។ ការខាតបង់ ឬការចាញ់បោកផ្នែក ហរិញ្ញវត្ថុមានសញ្ញាណខ្ពស់ណាស់។ ក្នុងពេលដំណាលគ្នានេះ សូមធ្វើយ៉ាងណាកុំឲ្យចិត្ត របស់អ្នកមានភាពស្មុគ្រស្មាញ សូមចាប់ផ្តើមធ្វើកិច្ចការសំខាន់ជាមុន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកជៀសឲ្យផុតពីការ វាយតម្លៃ។ ស្ថានភាពខ្លះមិនដូចអ្វីដែលអ្នករំពឹងទុកនោះទេ សូមត្រៀមសម្រាប់ការប្រែ ប្រួលដែលមិននឹកស្មានដល់។ ជាពិសេសសូមកុំជឿដោយងាយ ពីព្រោះអ្នកក៏អាចខកចិត្ត បានដោយងាយដែរ។ លើសពីនេះ​ ប្រហែលមិត្តរួមការងារ និងដៃគូពាណិជ្ជកម្មមិនសូវជា យល់ចិត្ត និងបំណងរបស់អ្នកប៉ុន្មានទេ ដូច្នេះសូមកុំព្យាយាមនិយាយច្រើនពេក ចូរធ្វើសកម្ម ភាពដើម្បីទទួលបានផលវិញទើបប្រសើរជាង។ ក្នុងនោះដែរ ប្រយ័ត្នមានកំហុសឆ្គង ឬបញ្ហា មិនចុះសម្រុង ហើយនាំដល់រឿងរ៉ាវធំនឹងមនុស្សដែលមានកំណើតឆ្នាំខាល។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យវាយតម្លៃរាល់កិច្ចការដែល បានអនុវត្តន៍កន្លងមក និងជាពិសេសគឹហេតុការណ៍ដែលកំពុងកើតឡើងនៅពេលនេះ។ ស្ថានភាពនៅខាងក្រៅមានឥទ្ធិពលទៅលើកិច្ចការងាររបស់អ្នក ហើយប្រសិនបើអ្នកមាន ការធ្វេសប្រហែស នោះបញ្ហា ឬការខាតបង់នឹងយាយីលោកអ្នកមិនខាន។ ក្នុងនោះសូមយក ចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ចាប់ផ្តើមពន្យារពេលក្នុងការចំណាយ ពីព្រោះនៅក្នុង ពេលខាងមុខនេះអ្នកនឹងត្រូវការលុយកាក់បន្ថែមសម្រាប់ប្រើប្រាស់ក្នុងអាជីព។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកកំពុងមាន សញ្ញាណល្អគួរឲ្យចាប់អារម្មណ៍។ អ្នកក៏អាចធ្វើអ្វីទៅតាមគោលបំណងរបស់ខ្លួនបានដែរ គ្រាន់តែអ្នកត្រូវពឹងអាស្រ័យជាដាច់ខាតចំពោះពត៌មានលំអិត ដើម្បីបញ្ចៀសភាពរឹងស្ទះ នានាដែលកំពុងមានសញ្ញាណវិជ្ជមាននៅពេលនេះ។ សូមជៀសវៀងការប្រើប្រាស់ពាក្យ សំដីរិះគន់​ ពីព្រោះវានឹងមិននាំទៅដល់ការយល់ដឹង ឬអាចកែប្រែអ្វីឲ្យប្រសើរនោះទេ។ ក្រៅ ពីនេះលោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គឺផលលំបាកមួយចំនួនដែលកើតឡើង លោកអ្នកសុទ្ធតែអាចដោះស្រាយបាន។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។   រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំចូលរួមសកម្មភាព ឬកុំចូលទៅកៀក ជាមួយ ថ្នាក់លើខ្លាំងពេក ពីព្រោះកំហុសអចេតនាងាយនឹងកើតឡើង ហើយកំហុសនេះនឹង រំខានការងារអ្នកខ្លាំង។  សូម្បីតែមនុស្សរួមការងារ ក៏គួរកំណត់ការប្រើប្រាស់ពាក្យសំដី និងការចែករំលែកពត៌មាន ពីព្រោះបំណងល្អរបស់អ្នកនឹងពិបាកទទួលបានការយល់ ដឹងណាស់។ លើសពីនេះ សូមមានការ អត់ធ្មត់ចំពោះទំហំការងារ កុំបង្ហាញភាពនឿយហត់ ឬការខកបំណង។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរទីកន្លែងការងារគួររងចាំរហូតទៅដល់ ថ្ងៃខាងមុខទើបជាការល្អប្រសើរជាង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើជំនួញ ហិរញ្ញវត្ថុនោះទេ។ វានឹងកាន់តែប្រសើរ ប្រសិនបើអ្នកពន្យាពេលក្នុងការសម្រេចចិត្ត លើការ ងារសំខាន់ ពិសេសការបណ្តាក់ទុនដែលត្រូវការប្រើប្រាស់លុយកាក់ច្រើន។ ហោរាសាស្រ្ត អាជីពណែនាំកុំឲ្យវង្វេងចេញពីផ្លូវដែលអ្នកប៉ងប្រាថា្ន។ បើទោះបីជាក្នុងពេលឥឡូវនេះ លោកអ្នកគ្មានឳកាសដើម្បីអនុវត្តន៍ការងារឲ្យទទួលបានផលដែលប៉ងប្រាថ្នាក្តី នៅពេល បន្តិចទៀតនេះ ការងារដែលអ្នកកំពុងតែអនុវត្តន៍ផ្តល់លទ្ធផលគាប់ប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីចុះហត្ថ លេខាលើកិច្ចការសំខាន់ៗនោះទេ។ អាស្រ័យហេតុនេះសូមផ្អាកការងារសំខាន់មួយរយៈ ពេលសិនដោយរងចាំឳកាសល្អនៅថ្ងៃខាងមុខ។ ក្នុងពេលនេះយកល្អប្រើប្រាស់ពេលវេលា និងបទពិសោធន៍ធ្វើការវាយតម្លៃស្ថានភាពដែលបានកើតឡើងទាំងអស់។ ព្យាយាមយល់ពី ដំណើរការដែលនៅជុំវិញខ្លួន។ កុំជឿនូវអ្វីដែលអ្នកបានមើលឃើញទាំងអស់ ពីព្រោះការ ប្រយ័ត្នប្រយែងតែម្យ៉ាងនឹងអាចជួយកែប្រែស្ថានភាពអាក្រក់បានច្រើន។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!