ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ឆ្លូវ ថោះ រោង មមី រកា រាសីឡើងខ្ពស់ត្រដែតលោកអ្នកនឹងទទួលផលតាមបំណងប...

ឆ្នាំទាំង៥ ឆ្លូវ ថោះ រោង មមី រកា រាសីឡើងខ្ពស់ត្រដែតលោកអ្នកនឹងទទួលផលតាមបំណងប្រាថ្នាយ៉ាងពិតប្រាកដ

ហោរាសាស្រ្តប្រចាំ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយ ចូរកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលជោគជ័យយ៉ាងប្រសើរ។ អ្នកអាចទទួលបានអារម្មណ៍ខកចិត្តចំពោះគោលដៅ និងកិច្ចការដែលបានធ្វើ ប៉ុន្តែកុំបាក់ទឹកចិត្ត ព្រោះនេះជាស្ថានភាពបណ្តោះអាសន្ន។ អ្នកអាចកែប្រែស្ថានភាពពីអាក្រក់ទៅជាល្អបានដោយអាកប្បកិរិយាទន់ភ្លន់ជាមួយមនុស្សថ្នាក់លើ។ ហិរញ្ញវត្ថុរបស់អ្នកអាចស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ​ដូច្នេះចូរគិតគូរមុនចំណាយ។ ដោយឡែកគូស្នេហ៍ មានអធ្យាស្រ័យល្អនឹងគ្នា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីរបស់អ្នកផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗ ដែលចូលក្នុងជីវិតអ្នកក្នុងពេលនេះ។ ចូរដើរឆ្ពោះទៅរកគោលដៅ ដែលអ្នកបានដៅទុក ពីព្រោះការងារនោះ ជាការងារដែលអាចទទួលផលយ៉ាងច្រើន។ ទោះយ៉ាងណាកុំទុកចិត្តនឹងអារម្មណ៍ខ្លួនជ្រុលហួសពេក ការពិភាក្សាផ្តោះប្តូរគំនិតយោបល់ជាគន្លឹះនៃជោគជ័យ។ ថ្ងៃនេះអ្នកនឹងយកឈ្នះមនុស្សដែលតែងប៉ងរំខានជីវិតរបស់អ្នកបានយ៉ាងងាយស្រួល ចូរស្ងប់ស្ងាត់ និងញញឹមជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ។ សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ជានិច្ច ដែលនោះជាវិធីសាស្រ្តទទួលបានផលចំណេញ និងមានអ្នកគាំទ្រ។  គួរស្ងប់ស្ងៀម​ ហើយចាំសង្កេតបញ្ហា ព្រមទាំងដោះស្រាយតាមលទ្ធភាព។ ក្នុងជីវិតផ្ទាល់ខ្លួន ស្ថានភាពមានភាពតានតឹង ប៉ុន្តែមិនសំខាន់ទេ លោកអ្នកអាចមានលទ្ធភាពពេញលេញដោះស្រាយបញ្ហាបាន។ សូមកុំធ្វើទំនាក់ទំនងការងារធំនឹងមនុស្សឆ្នាំចរ។ ចំពោះសេ្នហា លោកអ្នកត្រូវចេះអត់ធ្មត់នឹងភាពរកាំរកូស។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានថាមពលខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងបញ្ឈប់បញ្ហាគ្រប់យ៉ាង។​ ចូរព្យាយាមធ្វើការឲ្យអស់ពីសមត្ថភាព ពិសេសគួរបង្កើតក្រុមការងារ។  កុំព្យាយាមផ្លាស់ប្តូរមិត្តរួមព្រលឹងរបស់អ្នក ប៉ុន្តែគួរសង្កេតមើលទង្វើរបស់ខ្លួនចំពោះដៃគូទើបត្រឹមត្រូវ។ លោកអ្នកអាចនឹងមានសំណាងជាលាភសត្វជើងពីរផង ដូច្នេះចូរចែករំលែក ឬដាក់ទានខ្លះទើបកាន់តែប្រសើរ។ ប្រសិនបើរៀបពិធីមង្គលនានា នឹងបានជាសំណាងធំ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែរ។ អ្នកនឹងទទួលបានដំណឹងល្អ ចូរត្រៀមទទួលទទួលយកវាចុះ។ ថ្ងៃនេះបើអ្នកគិតចង់ធ្វើអ្វីហើយ ចូរកុំឈប់កណ្តាលផ្លូវ ដើរទៅមុខ ទោះបីជួបផលរំខានអ្វីក៏ដោយ។  សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច។ រក្សាខ្លួន និងគំនិតប្រាជ្ញា កុំចំណាយលើការងារឥតប្រយោជន៍។ អ្នកអាចមានទោសជាមួយមនុស្សសី្រ ពិសេសកុមារ។ សម្រាប់មនុស្សជាទីស្រលាញ់ចូរព្យាយាមខន្តី កុំបង្កើតបញ្ហាឲ្យដៃគូឡើយ។  សូមរក្សាលំនឹង ព្រោះលោកអ្នកមានសញ្ញាណរងរបួស ឬថ្លោះគ្រិច។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងែនេះស្រុតចុះ។ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ ព្រោះអ្នកអាចមានហានិភ័យខ្ពស់ក្នុងការបង្កើតកំហុស។ ​ប្រសិនបើអាច អ្នកគួរចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។ កុំទាន់ចាប់យកការងារសំខាន់ ឬមុខរបរថ្មី ព្រោះលោកអ្នកអាចចំណាយពេល និងដើមទុនឥតប្រយោជន៍។ សម្រាប់ទំនាក់ទំនងស្នេហា មានភាពមិនចុះសម្រុងគ្នានោះទេ ចូររក្សាខន្តី កុំមើលបំណាំគ្នា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ ពិសេសលើតំណែងការងារក្នុងរង្វង់ការងាររដ្ឋ។ ​ ចំណែកមុខរបរ ការងារតូចធំ នឹងទទួលបាលជោគជ័យ និងផលលាភជាទីគាប់ចិត្ត។ កាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ ចូរកុំភ្លេចសុំជំនួយពីមិត្តរួមការងារ ពីព្រោះថ្ងៃនេះលោកអ្នកអាចស្នើអ្វីក៏បានឥតមានជំទាស់ ឬផលរំខានឡើយ។ សម្រាប់លោកអ្នកមិនទាន់មានគូ ចូរសម្រេចចិត្តសារភាពទៅមនុស្សជាទីស្រលាញ់ចុះ ប្រាកដនឹងទទួលបានចំលើយដ៏រីករាយមិនខាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ពេលវេលាសំណាងរបស់អ្នកមានពេញមួយថ្ងៃ ប៉ុន្តែវាទាក់ទងនឹងទង្វើនៃការឆ្លើយតបរបស់អ្នកផងដែរ។ សូមកុំចាប់យកការងារច្រើនក្នុងពេលតែមួយ នោះមិនបានលទ្ធផលទេ គួរជ្រើសរើសមួយដែលអ្នកពេញចិត្តជាងគេ។ លោកអ្នកមានមនុស្សជាច្រើនស្រលាញ់រាប់អាន ប៉ុន្តែថ្ងៃនេះសូមជៀសវាងមនុស្សឆ្នាំវក។ សម្រាប់ស្នេហាកំឡោះក្រមុំ មានភាពរស់រវើកខ្លាំងណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារ និងរបររកស៊ីហាក់មិនសមប្រកបដូចការប៉ងនោះទេ ប៉ុន្តែសូមអ្នកកុំបាក់ទឹកចិត្ត ប្រសិនបើអ្វីដែលកំពុងរំពឹងទុកមិនឆ្លើយតបតាមបំណងប្រាថ្នា។ លោកអ្នកគួរគិតគូររកច្រកថ្មី សំលឹងមើលបញ្ហា និងដោះស្រាយដោយភាពឆ្លាតវៃ។ អ្នកអាចទទួលគំនិតយោបល់នានាបាន តែត្រូវគិតគូរឲ្យបានវែងឆ្ងាយ។ កុំទាន់ធ្វើដំណើរឆ្ងាយ ព្រោះលោកអ្នកអាចមានផលរំខានច្រើន។ អ្នកអាចទទួលអារម្មណ៍មិនសូវល្អពីដៃគូ ប៉ុន្តែសូមអត់ធ្មត់សិន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទំនុកចិត្តលើខ្លួនណាស់​ ហើយនេះជាហេតុផល ដែលជួយអ្នកឲ្យសម្រេចបានផ្លែផ្កាក្នុងមុខរបរ និងការងារ។ អ្នកអាចមានលទ្ធភាព ដើម្បីដោះស្រាយស្ថានភាពច្របូកច្របល់បាន។ ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាម ពីព្រោះឳកាសបែបនោះមិនងាយមាននោះទេ។ 

 សុខុមាលភាពនៃទំនាក់ទំនងគ្រួសារអាស្រ័យលើអាកប្បកិរិយារបស់អ្នក។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការចែកចាយ ឬឲ្យទាន នោះអ្នកនឹងទទួលបានជ័យជំនះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានឳកាសច្រើនដើម្បីទទួលផលល្អពីការងារ និងមុខជំនួញ។ សូមអ្នកជៀសវាងការជជែកវែកញែក ឬសូម្បីទទួលការណែនាំពីមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកខ្លាចការលួចបន្លំ ឬនិយាយពាក្យបញ្ចើចបញ្ចើរ ចូររៀនបែងចែកការពិត និងមិនពិត​។ អ្នកអាចមានបញ្ហាមាត់ធំមាត់តូចជាមួយមនុស្សក្នុងគ្រួសារ ដូច្នេះចូរអត់ធ្មត់ ហើយអនុគ្រោះ។ សម្រាប់សុខភាព លោកអ្នកនឹងទទួលអារម្មណ៍ស្ពឹកស្រពន់ខ្លាំង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកនឹងមានភាពរីកចម្រើន និងប្រកបសុខដោយសុវត្ថិភាព។ លោកអ្នកនឹងទទួលបានអារម្មណ៍សុខដុមរមនា យ៉ាងពេញលេញ។ ប្រសិនបើអ្នកខ្វះទំនុកចិត្តសម្រាប់អនាគត ចូរគ្រប់គ្រងឳកាសពង្រឹងជំហរជាមុន។​ កុំដើរចេញពីសង្គម ចូរធ្វើទំនាក់ទំនងឲ្យបានច្រើន។ ប្រកាន់ខ្ជាប់នូវទំលាប់របស់អ្នក ដើម្បីឲ្យអារម្មណ៍ល្អជានិច្ច។ ថ្ងៃនេះអ្នកមានភាពងាយស្រួលក្នុងការកសាងទំនាក់ទំនងជាមួយដៃគូ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!