ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃ...

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥

*ចំណាំ៖ ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ជូត ថោះ រោង មមី រកា រាសីល្អមធ្យម។

ឆ្នាំទាំង៣ ខាល មមែ ច​​​ រាសីស្រុតចុះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំងផ្នែកជំនួញ នៅក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ផលចំណេញមានខ្ពស់ ចំណែកបញ្ហាហាក់មិន អាចមករាំងស្ទះនូវទិន្នផលដែលអ្នកនឹងទទួលបាននោះទេ។ ក្នុងនោះទំនាក់ទំនងជាមួយ ថ្នាក់លើមានសន្ទុះល្អប្រសើរ ដែលអ្នកជួយឲ្យអ្នកអាចបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ បានដោយងាយស្រួល ដូច្នេះធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន និងកុំឲ្យឳកាសល្អនេះ កន្លងផុតទៅ។ ផ្ទុយទៅវិញ សូមលោកអ្នកព្យាយាមផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅ លើសុខភាពផ្ទាល់ខ្លួន។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នក អោយយកចិត្តទុកដាក់ចំពោះឳកាសដែលនឹងកើតឡើងនៅក្នុងថ្ងៃនេះ។ ស្ថានភាពទំនាក់ ទំនងទាំងឡាយគឺល្អប្រសើរ ប៉ុន្តែវាប្រហែលជាដល់ពេលដែលលោកអ្នកត្រូវកែលម្អ និង បង្កើនចំណងមិត្តភាពនេះឡើងវិញ។ សូមលោកអ្នកចងចាំថា ឳកាសដែលអ្នកនឹងទទួល បានការតម្លើងប្រាក់ឧបត្ថម្ភ លាភសំណាងលុយកាក់ និងសម្ភារៈអាចកើតឡើងក្នុងពេល ស្របគ្នា ដូច្នេះសូមរីករាយទទួលយកអំណោយផលនេះ។ ក្រៅពីនេះ សម្រាប់ការងារសហការទាំងឡាយនឹងធ្វើទៅបានល្អប្រសើរ ដូច្នេះកុំខកខានឳកាស។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ លោកអ្នកអាចធ្វើទំនាក់ទំនងបានល្អ ក្នុងនោះការដោះ ស្រាយបញ្ហាក៏ហាក់មានភាពងាយស្រួលផងដែរ ដូច្នេះសូមកុំបារម្ភក្នុងការបំពេញការងារ ដែលអ្នកពេញចិត្ត។ លើសពីនេះ ចំពោះការរិះគន់ និងមើលបំណាំទាំងឡាយនៅពេលនេះ មិនអាចមករំខាន ឬបង្ករផលលំបាកដល់អ្នកបន្តទៀតឡើយ។ ក្នុងពេលនេះ លោកអ្នកនឹង ទទួលបានឳកាសច្រើនក្នុងការកែលម្អ ឬស្តារឡើងនូវភាពអវិជ្ជមានដែលបានកើតឡើងនា ពេលកន្លងមកផង ដូច្នេះសូមកុំមានការព្រួយបារម្ភក្នុងការបំពេញការងារដែលអ្នកប៉ងប្រាថា្ននៅពេលនេះ។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹង អាចដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស។ លោកអ្នកអាចធ្វើអ្វីៗទៅតាម បំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក ពីព្រោះការស្តាប់នឹងធ្វើឲ្យលោកអ្នកអាចយល់ពីស្ថាន ការណ៍បានល្អប្រសើរជាង។   

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីប្រាស្រ័យទាក់ទងជា មួយនឹងថ្នាក់លើ នោះអ្នកនឹងអាចទទួលបានការយល់ដឹងអំពីបញ្ហាជាច្រើន។ ប៉ុន្តែសូម លោកអ្នកកុំបញ្ចេញមតិយោបល់រិះគន់ និងអារម្មណ៍ដែលមិនចាំបាច់។ ក្នុងពេលនេះបើ ទោះបីជាមាន បញ្ហានឹងកើតឡើងខ្លះក្តីក៏មិនចាំបាច់ត្រូវព្រួយបារម្ភនោះដែរ ពីព្រោះអ្នកនឹង អាចដោះស្រាយបញ្ហាទាំងនោះបាន ប្រសិនបើអ្នកគ្មានការសង្ស័យចំពោះខ្លួនឯង។ ប៉ុន្តែក្នុង ពេលនេះដែរ សូមលោកអ្នកកុំជឿជាក់មនុស្សដោយងាយ វាយតម្លៃពាក្យសំដី និងគោលគំនិតនានាដែលអ្នកបានជួបប្រទះ ដើម្បីបញ្ចៀសផលរំខាននានា។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។   រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពហ្នឹងហ្ន៎ ល្អប្រសើរក្នុងពេលនេះ ប៉ុន្តែសូមលោកអ្នកចាប់ផ្តើមគិតគូរជាថ្មីអំពីគម្រោងផែនការអាជីវ កម្ម។ លោកអ្នកមិនគួរបោះជំហានជាមួយភាពស្រពិចស្រពិលជាដាច់ខាត។ អ្នកមិនអាច ប្រឈមទៅនឹង ស្ថានភាពអវិជ្ជមានច្រើននៅខាងក្រៅ​ ប្រសិនបើអ្នកមិនមានគម្រោងផែន ការច្បាស់លាស់ ឬមិនអាចក្តោបក្តាប់ស្ថានការណ៍បាននោះទេ។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងបាត់បង់ពត៌មាននានា ដូច្នេះសូមគិតគូរ និងវាយតម្លៃអោយបានច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ ​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែក៏សូម មានការប្រុងប្រយ័ត្ន ដោយធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ កុំចាប់ផ្តើមអាជីវ កម្មដែលសំខាន់នៅពេលនេះ ពីព្រោះការខិតខំរបស់អ្នកនឹងឥតប្រយោជន៍។ ហោរាសាស្រ្ត អាជីពសន្យាថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំងអស់ ប្រសិនបើអ្នកអាច យកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នក។ ប្រហែលជានៅពេលព្រឹកអ្នកនឹងមិនមាន ទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃនេះ ស្ថានភាព នឹងល្អប្រសើរវិញជាក់ជាមិនខាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកអាចដំណើរការបានល្អ ប្រសើរ ប៉ុន្តែអ្នកអាចជួបនូវមតិរិះគន់ ឬការមើលបំណាំខ្លះ ដូច្នេះសូមគ្រប់គ្រងអារម្មណ៍នេះ អោយបានល្អប្រសើរ។ សូមប្រមូលយកពត៌មាន ហើយមានការវិនិច្ច័យអោយបានត្រឹមត្រូវ ជាទីបំផុត។ ក្នុងពេលនេះ អ្នកអាចចុះកិច្ចសន្យាបាន ប៉ុន្តែសូមពិនិត្យលំអិតជានិច្ច។ ក្រៅពី នេះ សូមមានការគ្រប់គ្រងស្ថានភាព និងពេលវេលាអោយបានម៉ត់ចត់ ពីព្រោះទំហំកិច្ចការ​ងារច្រើន និងពេលវេលាប្រហែលជាមិនសមមាត្រនឹងគ្នានោះទេ។ ក្រៅពីនេះ សូមលោកអ្នក រក្សាភាពអត់ធ្មត់ និងអនុគ្រោះអោយបានច្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់លោកអ្នកជាអាជីវករនឹងអាចទទួលបាន ប្រាក់ចំណេញច្រើនក្នុងថ្ងៃនេះ។ ចំនែកការទទួលស្គាល់ និងការគាំទ្រក៏មានច្រើនផងដែរ ដូច្នេះ អ្វីដែលអ្នកគួរតែធ្វើបន្ត គឺសូមរក្សាពាក្យសំដី កាយវិការ និងធ្វើយ៉ាងណាកុំប្រថុយ ប្រថាន ឬបង្ហាញភាពទន់ខ្សោយជាដាច់ខាត។ ដោយឡែក សម្រាប់ការសុំជំនួយមិន អាចធ្វើបានទេ ដូច្នេះចូរខិតខំប្រឹងប្រែងអនុវត្តការងារក្រោមបន្ទុកដោយខ្លួនឯង។ អ្វីដែល សំខាន់សូមមានការអត់ធ្មត់ ហើយក៏អនុគ្រោះឲ្យបានច្រើនទើបល្អ។ យកចិត្តទុកដាក់បន្ថែម ទៅលើវិធីសាស្រ្តធ្វើទំនាក់ទំនង។  

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះកំពុងជួបបញ្ហារាំងស្ទះ ជាច្រើន ការខាតបង់អាចនឹងកើតឡើង ហើយទំហំនៃការខាតបង់នេះ គឺនឹងអាចធ្វើឲ្យមាន ផលលំបាកខ្លាំងដល់អាជីពរបស់អ្នកផងដែរ។ យកល្អសូមលោកអ្នកបដិសេធចំពោះការ      ផ្តល់ជូនទាំងឡាយទាក់ទងនឹងអាជីវកម្ម។ ក្នុងស្ថានភាពនេះ សូមលោកអ្នកមានការអត់ធ្មត់ ឲ្យបានខ្ពស់បំផុត។ ក្នុងពេលនេះក៏គួរមានការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនានាផងដែរ សូមមានភាពឆ្លាតវៃ រហ័សរហួន និងយល់ដឹងអំពីការងាររបស់អ្នកអោយបានល្អិតល្អន់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃស្រុតចុះ។ ក្នុងថ្ងៃនេះសូមព្យាយាមចូលទៅកៀកនឹងបញ្ហាអោយសោះ ពិសេសជាមួយនឹងចៅហ្វាយរបស់អ្នកតែម្តង ហេតុនេះសូមរក្សាគំលាត ហើយមិនចាំបាច់ ត្រូវមានមតិរិះគន់ណាមួយនោះទេ។ ផ្ទុយពីនេះ ចំពោះមិត្តរួមការងារគឺអ្នកអាចធ្វើការប្រា ស្រ័យទាក់ទងសួរនាំបានដោយសេរី។ ជាទូទៅថ្ងៃនេះល្អប្រសើរសម្រាប់ការធ្វើទំនាក់ទំនង ក្នុងក្រៅ ប៉ុន្តែមិនមែនសម្រាប់អាជ្ញាធររបស់លោកអ្នកនោះទេ។ ហោរាសាស្រ្តអាជីពណែនាំ លោកអ្នកមិនអោយធ្វើការហួសម៉ោង។ សក្កានុពលការងាររបស់អ្នកមានកំរិតខ្ពស់ ប៉ុន្តែសូម សន្សំសំចៃពេលវេលា ហើយធ្វើការងារដែលចាំបាច់។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើសកម្មភាព ទេ ដូច្នេះការពន្យាពេលចំពោះរឿងសំខាន់ជារឿងល្អប្រសើរ។ ធ្វើយ៉ាងណារំកិលការងារ នេះរហូតដល់ពេលវេលាដែលសមប្រកប។ ចូរធ្វើកិច្ចការសាម័ញ្ញ ដែលមិនតម្រូវឲ្យមានវិធី សាស្រ្តទទួលខុសត្រូវ។ សម្រាប់លុយកាក់ បញ្ហាហិរញ្ញវត្ថុគួរកុចាយវាយច្រើន សូមសន្សំសំ ចៃសិន ពីព្រោះកំរិតហិរញ្ញវត្ថុទាប គំរាមកំហែងដល់ការអនុវត្តអាជីវកម្មដែលមានប្រសិទ្ធ ភាព។ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរនៅពេលនេះអាចជួបនឹងបញ្ហារឹង ស្ទះច្រើន ដូច្នេះយកល្អគួររងចាំពេលវេលាខាងមុខ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!