ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃ ចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់​ សប្តស័ក ព.ស​២៥៦៩ត្រូវន...

ហោរាសាស្រ្តប្រចាំថ្ងៃ ចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់​ សប្តស័ក ព.ស​២៥៦៩ត្រូវនឹងថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៥

ចំណាំ៖ ឆ្នាំទាំង៥   ជូត ខាល ម្សាញ់ មមែ ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥   ឆ្លូវ រោង មមី វក កុរ  ល្អមធ្យម។

ឆ្នាំទាំង២   ថោះ រកា​ រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះលោកអ្នកប្រកបការងារ និង             អាជីកម្មនឹងបានសមប្រកប និងចំណេញ  និងរាល់ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺបានសម្រេចដូចបំណង ។ ហើយលោកអ្នកដែលធ្វើការ នៅការិយាល័យគឺបានដំណឹងល្អពីចៅហ្វាយនាយ។ លោកអ្នកដែលមានបំណងចង់បង្កើតអាជីវកម្ម តូច ធំ បើកហាង ទិញចូល លក់ចេញ  បញ្ចាំ និងសេវាកម្មគ្រប់ប្រភេទនិង ចំណេញ  ទន្ទឹមនឹងនេះសូមលោកអ្នកត្រូវគិតពិចារណាឱ្យបានច្បាស់លាស់ និងការសម្រេចចិត្តអ្វីមួយឱ្យបានត្រឹមត្រូវ។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ។ រាល់ការងារ  អាជីវកម្មរបស់លោកអ្នកគឺមានភាពល្អនិងរាល់ទំនាក់ទំនងរកស៊ីទទួលទានជាមួយដៃគូរកស៊ី គ្រប់ប្រភេទ និងរាល់ការទិញ លក់ បញ្ចាំ នឹងសេវាកម្មផ្សេងៗនឹងទទួលបានផលចំណេញ។សូមលោអ្នកកុំចាយលុយ​ ខ្ជះខ្ជាយនាំឱ្យមានការខ្វះខាត  ក្រៅពីនេះសូមគិតបែបវិជ្ជមានជានិច្ច មិនថារឿងនោះតូច ឬធំត្រូវឈលើគោលជំហរត្រឹមត្រូវនិងសន្តិវិធីជៀសវាងការយល់ឃើញអ្វីៗសុទ្ធតែអវិជ្ជមាន។ សូមថែរក្សាសុខភាព និងរក្សាចិត្តស្ងប់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នក ប្រកបការងារ អាជីកម្មនឹងទទួលបានផលល្អណាស់ រាល់ការទំនាក់ទំនង និងការចូលហ៊ុន ក្រុមហ៊ុន តូច ធំ​ ទិញ លក់ បញ្ចាំ ខ្ចីចងការប្រាក់ ប្រព្រឹត្តិទៅបានយ៉ាងល្អ និងទទួលផលចំណេញច្រើន។ ចំពោះលោកអ្នកដែលមានបំណងចង់ប្រកបរបរ រកទទួលទាន បើកហាង លក់ដូនៅតាមផ្ទះក្តី និងជួល បញ្ចាំ នឹងបានសម្រេចដូចក្តីបំណងដែលប៉ងប្រាថ្នា និងបាននូវលាភសំណាង។ សូមថែរក្សា សុខភាពល្អ និងមានសីលធម៌ល្អដើម្បីរបស់នៅបានសេចក្តីសុខចម្រើន។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ រាល់ការងាររកស៊ីអាជីវកម្មរបស់លោកអ្នកនឹងទទួលបានកម្រៃកាក់កបនិងល់ការបណ្តាក់ទុនវិនិយោគ តូច ធំ ទិញចូល លក់ចេញនៅតាមហាង និងផ្ទះគឺទទួលបាននូវភាពរលូន និងបាននូវលាភសំណាង ។​​​​ លើសពីនេះ លោកអ្នកត្រូវខិតខំប្រែងព្យាយាមទំនាក់ទំនងឱ្យបាន​ល្អជាមួយនិងអតិថិជន និងដៃគូជំនួញដើម្បីលើកកម្ពស់ការរកទទួលទានបានរឹតតែប្រសើរ និងរក្សាក្នុងការប្រើប្រាស់ពាក្យសម្តីឱ្យបានល្អជៀសវាងការប្រើប្រាស់ពាក្យទ្រគោះបោះបោកមនុស្សនៅជុំវិញខ្លួន។​

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះរាល់ការងារ​ និងអាជីវកម្មរបស់លោកអ្នកនឹងទទួលបានផលល្អគាប់ប្រសើរ។ រាល់ការទំនាក់ទំនងអាជីវកម្ម ទាំងអស់រួមមាន ការទិញ លក់ បញ្ចាំ ទិញចូល ចងការប្រាក់    សេវាកម្មផ្សេងៗ នឹងបានផលចំណេញ នឹងមានលាភភាពសំណាង ។​ លើសពីនេះលោកអ្នកត្រូវប្រយ័ត្នកុំជឿទុកចិត្តជាមួយអ្នកដទៃដែលទើស្គាល់គ្នាថ្មីៗ អាចបណ្តាលឱ្យមានការបង់ខាត ហើយរក្សាឱ្យបាននូវការគិតដោះស្រាយបញ្ហាដោយភាពវិជ្ជមាន និងអត់ធ្មត់បំផុតដើម្បីភាពសុខដុមរមនា។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម ។ ​ ថ្ងៃនេះកិច្ចការ និងអាជីវកម្មរបស់លោកនឹងទទួលផលចំណេញ ចំពោះការទំនាក់ទំនងដៃគូរកស៊ី វិនិយោគធំតូច គឺបានផលល្អ នឹងមានភាព            រលូន។ ក្រៅពីនេះលោកអ្នក សម្របសម្រួលជាមួយដៃគូ ពាណិជ្ជកម្ម រកស៊ីតូច ធំ ទិញចូលលក់ចេញ នឹងបានជោគជ័យ ហើយថែមទាំងមានលាភសំណាង។  លើសពីនេះទៀត សូមលោកអ្នក រក្សាភាពអត់ធ្មត់ធ្វើអ្វីត្រូវមានការគិតឱ្យបានត្រឹមត្រូវ និងស្តាប់យោបល់របស់ក្រុមការងារដែលមានគំនិតល្អៗដែលជួលដល់ការរកទទួលឱ្យបានប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ ថ្ងៃនេះរាល់ការងារ និងអាជីវកម្ម គឺទទួលបានផល     ល្អ ។​ ថ្ងៃនេះ សម្រាប់ការងារបណ្តាក់ទុន និងទិញចូល លក់​ចេញ ជួលបញ្ចាំ ខ្ចីចងការប្រាក់ និងសេវាកម្មគ្រប់ប្រភេទគឺបាននូវភាពជោគជ័យ បន្ថែមពីនេះសូ​មលោកអ្នកត្រូវមានការប្រុងប្រ័យត្នកុំទុកចិត្តមនុស្សដែលទើមស្គាល់គ្នាថ្មីៗ និងកុំចំណាយលុយខ្ជះខ្ជាយទៅលើរឿងឥតប្រយោជន៍ដែលនាំមកក្តីអន្តរាយ ប៉ុន្តែសូមរក្សាឱ្យបាននូវតម្លៃ សីលធម៌គុណធម៌ និងសុជីវធម៌ដែលនាំឱ្យលោកអ្នកបានសេចក្តីសុខចម្រើន និងមានភាពរុងរឿងនៅក្នុងជីវិត ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម ។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នកទទួលបានផលល្អគួជាទីពេញចិត្ត។​ រាល់ការបណ្តាក់ទុន សម្រាប់វិនិយោគ ក្រុមហ៊ុន តូច ធំ ទិញ លក់ ជួល ទាំងអស់គឺបានចំណេញយ៉ាងច្រើន ​និងមានលាភសំណាង។ ក្រៅពីនេះទៀត លោកអ្នកមានបំណងចង់បង្កើតការងារអាជីវកម្មថ្មី ដូចជាបើកហាង លក់ចេញ ទិញចូល ជួល បញ្ចាំ ចងការប្រាក់ នឹងបានសម្រេចដូចក្តីបំណងដែលប៉ងប្រាថ្នា ព្រមទាំងនាំមកនូវផលលាភ និងសំណាងល្អ ។លើសពីនេះលោកអ្នកមិនត្រូវមានអាកប្បកិរិយាសមរម្យ និងពាក្យសម្តីមិនល្អចំពោះមិត្តរួមការងារ និងមនុស្សដែលនៅជុំវិញខ្លួនឱ្យសោះ។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ ថ្ងៃនេះ ការងារ និងអាជីវកម្ម របស់លោកអ្នក បានល្អ ។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ ទិញចូល លក់ចេញ ជួលបញ្ចាំ សេវាកម្មគ្រប់ប្រភេទ  នឹងបានទទួលផលចំណេញ នឹងនាំមកនូវសំណាងល្អ ។ ក្រៅពីនេះសូមលោកអ្នក មិនត្រូវប្រើពា្យសម្តីមិនសមរម្យ ជាមួយមនុស្សដែលនៅជុំវិញខ្លួន និងមិនត្រូវជឿទុកចិត្តអ្នកដទៃពេកដែរ ហើយលោកអ្នក ត្រូវរក្សាសីលធម៌ គុណធម៌ សុជីវធម៌ដើម្បីបានសេចក្តីសុខចម្រើន។ 

ឆ្នាំកុរ ​

សម្រាប់លោកអ្នក ដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អមធ្យម ។ គ្រប់រាល់ការងារ អាជីវកម្ម លោកអ្នក នឹងទទួលបានផលល្អ ។   គ្រប់ទំនាក់ ការងារ មុខរបរអាជីវកម្ម  សហគ្រាស សាជីវកម្ម ទិញចូល លក់ចេញ បញ្ចាំជួល ចងការប្រាក់  សេវាកម្ម គ្រប់ប្រភេទ គឺចំណេញបានច្រើននឹងមានលាភសំណាង ។ ក្រៅពីនេះលោកអ្នកមិនត្រូវចាយលុយខ្ជះខ្ជាយទៅសម្ភារៈទំនិញណាដែមិនមានការចាំបាច់ នៅឱ្យ ចំណាយមានខាតបង់។ សូមលោកអ្នក បន្តជំរុញការទំនាក់ទំនងល្អជាមួយមនុស្សដែលមានប្រយោជន៍ដល់ការងារ ដែលតែងតែផ្តល់នូវដំបូន្មានល្អៗទាក់ទងនឹងផែនការអាជីវកម្ម។ សូមថែក្សាសុខភាពល្អ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។   រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ ។ មុខរបរ ការងារ និងអាជីវកម្មរបស់លោកអ្នកក្នុងថ្ងៃនេះមានការខាតបង់ និងគ្រប់សកម្មភាពទំនាក់ទំនងមុខរបរ ការងារ  អាជីវកម្ម សេវាកម្ម ទិញ ជួល លក់  និងការចូលហ៊ុនវិនិយោគ តូច ធំ ទាំងក្នុង និងក្រៅនឹងទទួលមិនបានសមប្រកប និងមិនបានផលអ្វីទេ ។ ក្រៅពីនេះលោកអ្នកដែលធ្វើការជានៅការិយាល័យទទួលនឹងបានណែនាំ និងស្តីបន្ទោសពីចៅហ្វាយនាយ ។​ លើសពីនេះទៀតលោកអ្នកត្រូវខិតខំការពារនូវផលប្រយោជន៍រួមសម្រាប់ការងារ និងរបររកទទួលទាន និងទំនាក់ទំនងល្អជាមួយអ្នកដទៃដែលជានិច្ចជាកាលតែងជួយដោះស្រាយបញ្ហានានារបស់អ្នក លើសពីនេះត្រូវថែក្សាសុខភាព។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម រកទទួលទាន នឹងខាតបង់ ។​​ រាល់ការបណ្តាក់ទុនជាមួយម្ចាស់អាជីវកម្ម សេវាកម្ម ទិញ លក់ ផ្សេងៗ នឹងមិនបានចំណេញទេ។ ក្រៅពីនេះលោកអ្នក ត្រូវយកចិត្តទុកដាក់ចំពោះក្រុមការងារនៅក្នុងអង្គភាព និង ក្រុមគ្រួសារឱ្យមានភាពរីករាយ ។ សូមរក្សាសុខភាពឱ្យបានល្អ និងរក្សាគិតបែបវិជ្ជមាន និងផ្តល់តម្លៃ លើកទឹកចិត្តដល់មនុស្សដែលមានគុណបំណាច់ក្នុងការជួយរកទទួលដល់លោកអ្នក។ 

ចំណាំ៖

ឆ្នាំទាំង៥   ជូត ខាល ម្សាញ់ មមែ ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥   ឆ្លូវ រោង មមី វក កុរ  ល្អមធ្យម។

ឆ្នាំទាំង២   ថោះ រកា​ រាសីស្រុតចុះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!