ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ

ប្រាសាទលៀងព្រះ ជាប្រាសាទឥដ្ឋបាក់បែកមួយ ដែលមានចម្ងាយប្រមាណ ១ គីឡូម៉ែត្រប៉ែកអាគ្នេយ៍ក្រុមប្រាសាទរបងរមាស នៃតំបន់ប្រាសាទសំបូរព្រៃគុក ត្រង់ភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ យោងទៅតាមសិលាចារឹកទួលគូរកម្ម នៅសម័យបុរាណ ពាក្យថា “លៀងព្រះ” សំដៅដល់ការបំផ្លាញទេវស្ថាន ឬបំផ្លាញបដិមា ព្រោះពាក្យថា “លៀង” ជាពាក្យឫសរបស់ពាក្យ “សំលៀង” ដែលមានន័យថាដុស ធ្វើឱ្យដាច់ ធ្វើឱ្យសំណឹក ឬមានន័យថាបំផ្លាញនោះឯង។ នៅប្រាសាទលៀងព្រះ គេធ្លាប់រកឃើញសិលាចារឹកមួយផ្ទាំង ចុះបញ្ជីលេខ K.1250 និងសព្វថ្ងៃកំពុងរក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរខេត្តកំពង់ធំ។ តើសិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

សិលាចារឹកប្រាសាទលៀងព្រះ ចារឹកជាភាសាសំស្ក្រឹត និងភាសាខ្មែរចំនួន ២៥ បន្ទាត់។ ត្រង់បន្ទាត់ទី១ដល់បន្ទាត់ទី៣ចារឹកជាភាសាសំស្ក្រឹតតាមបែបកំណាព្យត្រិស្តុភឆន្ទ ឈ្មោះឧបជាតិឆន្ទ។ ចំណែកអត្ថបទភាសាខ្មែរវិញ ចាប់ផ្តើមពីបន្ទាត់ទី៤រហូតដល់បន្ទាត់ទី២៥។ សិលាចារឹកនេះពុំមានចុះកាលបរិច្ឆេទឆ្នាំចារឹកនោះទេ។ ប៉ុន្តែ បើយោងទៅតាមទម្រង់ទូទៅនៃសំណេរ អក្ខរាវិរុទ្ធ និងមានបញ្ជាក់ដល់ព្រះនាមព្រះមហាក្សត្រផងនោះ សិលាចារឹកនេះចារឹកឡើងនៅស.វ.ទី៧ ក្នុងរជ្ជកាលរបស់ព្រះបាទស្រីសានវម៌្មទី១ (គ.ស.៦១៦-៦៣៧)។ចំពោះអក្សរដែលចារឹកនៅលើសិលាចារឹកនេះ ចារឹកឡើងមិនស្មើដៃគ្នានោះទេ ដោយបន្ទាត់ខ្លះអក្សរតូច ហើយបន្ទាត់ខ្លះទៀតអក្សរធំ។

ចំពោះខ្លឹមសារ ស្លោកទី១ ពណ៌នាអំពីរាជសេវកាមាទ្យ (មន្រ្តីជាន់ខ្ពស់) របស់ព្រះបាទស្រីឦសានវម៌្មទី១ម្នាក់ ដែលមានតួនាទីជាអភិបាលក្រុងឃោសបុរ។ គាត់ទទួលបានគោរម្យងារថា  “អរណទ្ឫប្តវីយ៌្យ”  ដែលមានន័យថា ជាអ្នកមានសេចក្តីប្រឹងប្រែងព្យាយាម មិនអាចមានសត្រូវណាមួយអាចតតាំងប្រឆាំងបាន។ រាជសេវកាមាទ្យម្នាក់នេះ ទំនងជាស្តេចត្រាញ់ក្នុងតំបន់ធំណាមួយ។ ប៉ុន្តែ គាត់ស្ថិតនៅក្រោមរាជអំណាចរបស់ព្រះបាទស្រីសានវម៌្មទី១។ នៅក្នុងបាទទី១របស់ស្លោកសិលាចារឹកនេះគាត់បានប្រើពាក្យថា “ឝ្រីឝានវម៌្មាអវនិបាល” ដែលមានន័យជាភាសាខ្មែរថា ព្រះបាទស្រីឦសានវម៌្ម ទ្រង់ជាស្តេចផែនដី ឬទ្រង់ជាស្តេចថែរក្សាការពារផែនដី។ ចំណែកស្លោកទី២ បានពណ៌នាអំពីភរិយារបស់គាត់មាននាមថា “នាងជីវា” ដែលបានកសាងរូបទេពមានព្រះ    ចន្ទ្រស្ថិតនៅលើភ្នួងជដា អំពីសិលា ដែលសំដៅដល់បដិមាព្រះឥសូរនោះឯង។ នៅក្នុងស្លោកនេះបានពណ៌នាបន្ថែមទៀតថា នាងជីវាជាស្ត្រីមេផ្ទះដែលប៉ិនប្រសប់ខាងកិច្ចការផ្ទះ និងជាស្ត្រីមានកិត្តិយសល្អប្រពៃ ដោយនាងជីវាបានបានកសាងបដិមាព្រះឥសូរនេះឡើងដើម្បីជាចំណែកមួយ នៃកិច្ចខិតខំប្រឹងប្រែអភិវឌ្ឍន៍និងចូលរួមចំណែកជាមួយព្រះរាជា។ រីឯស្លោកទី៣ គឺពណ៌នាអំពី ពាក្យបណ្ដាសាដល់ជនណាដែលបានបំផ្លាញគ្រឿងតង្វាយ (សមិទ្ធផលធម៌) របស់ព្រះស្រីប្រយាគេស្វរសង្ករ និងទទួលបាបធ្ងន់ធ្លាក់នរក១០០០ឆ្នាំ ដោយរួមបញ្ចូលដល់ញាតិសន្ដាន និងអ្នកផ្សំគំនិតផង។ ស្លោកទី៣នេះ មានព្រះនាមទេពមួយព្រះអង្គមាននាមថា ស្រីប្រយាគេស្វរសង្ករ ដែលសំដៅដល់ព្រះឥសូរ និងជាទេពដែលគេតម្កល់នៅប្រាសាទលៀងព្រះកាលពីបុរាណ ឬអាចនិយាយថា ប្រាសាទលៀងព្រះកាលសម័យបុរាណឈ្មោះព្រះស្រីប្រយាគេស្វរសង្ករនេះឯង។

ចាប់ពីបន្ទាត់ទី៤ ដល់ទី២៥ ចារឹកឡើងជាភាសាខ្មែរ ដែលផ្តើមដំបូងដោយពាក្យថា “អាជ្ញាវ្រះកំម្រតាង៑អញ៑” ដែលសំដៅដល់សេចក្តីណែនាំ ឬបទបញ្ជា ការត្រាស់បង្គាប់។ និន្នាការនៃការចារឹកផ្តើមដោយពាក្យថា “វ្រះកំម្រតាង៑អញ៑” នេះ ក្រោយមកបានក្លាយទៅជាការពេញនិយមខ្លាំងនៅក្នុងរជ្ជកាលរបស់ព្រះបាទស្រីជយវម៌្មទី១។ អត្ថន័យជារួមនៃសំណេរជាភាសាខ្មែរគឺ ព្រះបាទស្រីឦសានវម៌្មទី១ ទ្រង់បានចេញព្រះរាជអាជ្ញាពិសេសមួយ ដើម្បីត្រាស់បង្គាប់ប្រគល់ អ្នកបម្រើ គោ ក្របី ដីស្រែ ច្បារដំណាំ ជាតង្វាយរបស់មន្ត្រីជាន់ខ្ពស់ ដែលគេមិនបានបញ្ជាក់ដល់ឈ្មោះរបស់គាត់នោះទេ គ្រាន់តែបានបញ្ជាក់ដល់ឋានន្តរនាមគាត់ថា ក្លោញម្រតាញ សម្រាប់ចាត់ចែងជាមូលនិធិសម្រាប់ “ព្រះកម្រតាងអញឝ្រីប្រយាគេឝ្វរ”។ អ្នកបម្រើដែលជាតង្វាយទាំងនោះ មានបញ្ជាក់ដល់មុខងារ និងតួនាទីខុសៗគ្នា។ អ្នកបម្រើមានមុខងារជា “ប្លេលេ” (អ្នកទទួលរ៉ាប់រងទេវស្ថានថ្នាក់លើ) មានចំនួន ២ នាក់។ បន្ទាប់មក មានអ្នកបម្រើមួយក្រុមទៀតមានមុខងារជា “ត្មោងមុរាយ” ដែលសំដៅដល់អ្នកលេងភ្លេង ឬអ្នកលេងឧករណ៍ត្មោងមុរាយ ដែលមានគ្នាចំនួន ២ នាក់ដែរ។ បន្ទាប់មកទៀត មានក្រុមអ្នកបម្រើចំនួន ២ នាក់ទៀត  ដែលប្រហែលមកអំពី “តំបន់តំលុហ លហោង” អ្នកចម្រៀង ចំនួន ១៥ នាក់ ហើយសុទ្ធតែជានារីទាំងអស់។  អ្នករាំរបាំចំនួន ៥ នាក់ជានារីទាំងអស់។ អ្នកបម្រើមួយក្រុមផ្សេងទៀត សុទ្ធតែជានារីមានគ្នា ១០ នាក់ រួមទាំងកូនផង មានប្រភពមកអំពី “តំបន់បងគោយគុស” (បង្គួយគូស?) ។ នៅមានអ្នកបម្រើចំនួនម្នាក់ទៀតមានឈ្មោះថា “អគត” ដែលយើងមិនអាចកំណត់ដឹងបានថាគាត់ជាបុរស ឬនារីនោះទេ ព្រោះមិនមានពាក្យអ្វីណាមួយមកបញ្ជាក់។ ប៉ុន្តែ មានពាក្យនៅខាងមុខថា “ប្រមះទ្មេ” ដែលយើងមិនទាន់យល់ន័យថា តើប្រមះទ្មេជាឈ្មោះតំបន់ ឬជាមុខងារតួនាទីរបស់គាត់ជាអ្នកប្រមះទ្មេ? នៅមានមុខងារអ្នកបម្រើជាច្រើនទៀតដូចជា សំបេរ បមស ច្មប តងតោង សុទ្ធសឹងបានបញ្ជាក់ដល់ឈ្មោះផង។

ចាប់អំពីបន្ទាត់ទី១២ ជាឈ្មោះអ្នកបម្រើមាននាទីជាអ្នកធ្វើស្រែ មានទាំងបុរស នារី និងកូនក្មេងផងមានគ្នាជិត ៦០ នាក់។ បន្ទាត់ទី១៨ បានបញ្ជាក់ច្បាស់អំពីប្រភពអ្នកបម្រើមកពី “តោងតលាច” (ដងត្រលាច) ប៉ុន្តែអ្វី ដែលប្លែកបំផុតនៅត្រង់ថា អ្នកភូមិតោងតលាច (ដងត្រលាច) នេះប្រើពាក្យសម្រាប់សម្គាល់ភេទថា “វ” (បុរស) ដូចនៅដើមស.វ.ទី៧ដែរ។ អ្នកបម្រើមកពី “ត្មោយអង្គល” សរុបចំនួន ៤៨ នាក់ និងអ្នកបម្រើចំនួន ២២ នាក់ទៀត។ ចុងបញ្ចប់មានប្រើពាក្យថា “ក្លោញទំរិងបញយាក” មានន័យថា ម្ចាស់ចម្ការទ្រឺងបញយាក និងអ្នកបម្រើចំនួន៩នាក់។

អត្ថបទចារឹក

១.        ឝ្រីឝានវម៌្មាវនិបាលនាថ                      ប្រសាទភូម្នាចរ វទ៌ិ្ធតេ យះ                 

ភ្ឫត្យឝ្ចិរង្ឃោឞបុរាធិបត្យ                      គ្ឫហីតនាមារណទ្ឫប្តវីយ៌្យះ។

២.        បត្នីគ្ឫហឝ្រីរិវតស្យយាសី                    ត្សុខាយ រាជេន្ទ្រក្ឫតប្រសាទា

ឝិលាមយំ លិង្គមិទន្តយេហ    ជីវាខ្យយាស្ថាបិតមិន្ទុមៅលេ។

៣.       ហរន្តិ ទាតាទិនិស្ឫស្តមស្មៃ      យេឝ្រីប្រយាគេឝ្វរឝង្ករាយ          

តេ បាប ឝូរាស្សហ វន្ទុវគ៌្គេ        ស្សមសហស្រន្និរយេ បតន្តុ។

៤.        អាជ្ញាវ្រះកំម្រតាង៑អញ៑ប្រសិទ្ធគន៑ក្ញុំត្មុរ៑ក្របីស្រេទំរិង៑អំនោយ៑ក្លោញ៑អាយ៑ត វ្រះកម្រតាង៑អញ៑ឝ្រីប្រយាគេឝ្វរ

៥.        ក្ញុំអំនោយ៑ក្លោញ៑ម្រតាញ៑ឰតវ្រះកម្រតាង៑អញ៑ឝ្រីប្រយាគេឝ្វរប្លេលេវាអរស៑១ វាសេង៑នាវិត៑១ត្មោង៑

៦.        មុរាយ៑វាត្វុច៑១វារំនោច៑វ្រះ១តំលុហលហោង៑វាតឥន៑១វាសំតោះ១ចំរេង៑កុអសរុ១ កុទេវី១កុវន៑១កុនៅ១

៧.        កុវ្រៅ១កុក្លបិត៑១កុមុង៑១កុជោង៑១កុឆៅ១កុឯត៑កុលេ១កុវ្រៅ១កុក្លបិត៑១ កុស្អប៑១កុត្បោញ៑១កុ ..

៨.        រ្មម១កុតឯត៑១កុជាកុកះ១កុក្ទោក៑១កុតាញ៑១កុតាញ៑ចៅ៙បង៑គោយ៑គុស៑ កុត្បោញ៑១កុចៅ១កុវ្រៅស្រច៑កោន៑

៩.        បៅតៃ១កុអសរូ១បៅតៃ១លាងសី១កុស្អប៑១កុអសរូ១កោន៑កុលាង៑សី១ប្រមះទ្មេអគត៑១សំបេរ៑

១០.      វាស្មាង៑តោយ៑១បមស៑កុអចត៑១ច្មប៑វ្ងេវាចំទក៑វ្រះ១តង៑តោង៑វាប្រវៃកធា១វា មេឃនិល

១១.      វ ត្មន៑១វាកំបិង៑រេហ្វ៑១វាតជាហ្វ៑១វាក្សុញ៑១វាប្ជុ១វាកញ្ចិត៑១វាលាភ១វាតន្លង៑១វា….កន្តាង៑

១២.      វាធម៌្មហិត១វារំនោច៑វ្រះកុយវេល៑១កុយចរ៑១កុយបាយ៑៚ក្ញុំស្រេវាកន្សេន៑១ វាសង្កាហ្វ៑១វាក្ញុំ

១៣.     វ្រះ១វាសូយ៑១វាក្នោច៑១វាត្បោញ៑១វាកន្ទុ១វាត្បោញ៑១កុកន្តាង៑១កុកន្ទិន៑១ កុយវង៑១កុយរេង៑១កុយ

១៤.      ..១កុយតិ១កោន៑កុទេរ៑សិ១បៅតៃ១កុយបន៑១កោន៑ទេរ៑តៃ១បៅតៃ១កុយ សាយ៑១កោន៑លាង៑តៃ១បៅតៃ

១៥.      កុអនាទ១កុអំនោយ៑កោន៑បៅតៃ១កុមលញ៑១កោន៑បៅតៃ១កុក្ទស៑១កោន៑ លាង៑តៃ១បៅតៃ១កុអន្តិស៑១កុក្មៅ១

១៦.      កុអរស៑១កុត្បោញ១កុបន៑១កុត្កេប៑១មេច្គោង១កុវ្ងា១កុយវង៑១កោន៑បៅសី១កុកន្តាញ៑១កុបោញ៑ទៃ១កុត្បោញ៑‌១កុលាង៑១

១៧.     កុនោច៑១កុមាង៑១កុយនោង៑១កុយបន៑១កុបោញ៑១កុស្មល៑១កុតគាន៑១មេ ក្ទស៑១កោន៑លាងតៃ១កុចមោ១កោន៑បៅតៃ១

១៨.      កុត្បោញ៑១កោន៑លាង៑តៃ១បៅតៃ១ក្ញុំតឰតោង៑តលាច៑១វហទ១វបញ្ចមិ១វស្រយា១

១៩.      វអជុ១វភាក៑១វករោម៑១គេឃោទ៧វរមញ៑១ក្ញុំវ្រះ១វក្នោច៑១វ

២០.      កន្ត១វកំវន៑១វត្រស៑១ចំទក៑១ត្មោយ៑អង្គល៑កុយហ្វាង៑១កុស្រី១បៅតៃ១កុយ សុរ៑១លាង្តៃ១កុតន្មារុ១បៅតៃ១កុយរោង៑១ទេរ៑តៃ១

២១.      កុយអប៑១កុស្រតន៑១កុយវង៑១កុយអន៑គេ១០កុតាង៑វ្រះអញ៑១កោន៑កុ២កុ អន៑១ក្មេរ៑១កុភេ១កុ បន្ហេំ១បៅតៃ១លាង្សិ១កុបោញ៑១ទេរ៑តៃ១

២២.     លាង្សិ១សំរេង៑១ទេរ៑សី១លាង្សិ១បៅតៃ១បៅសិ១កុយរោង៑១បៅសិ១កុយលោង៑១កុវះជុង៑១ទេរ៑សិ១បៅតៃ១កុកម៌្មឝិលកុគុមិ១វកន្សិន៑១កុយ

២៣.     តេ១បិណ្ឌ៤០-៨ វត្កេប៑១វត្មាង៑១វត្យាក៑១វត្ហិន៑១កុអកោតេល៑អ្នក៑១កុស្រលញ៑១បៅតៃ១កុមន៑១លាង្សិ ១បៅសិ១កុយរិង៑១កុវ្រេង៑តេង៑១វវះក

២៤.      ន្ទិន៑១វបិត៑១វទេវទិន៑១មិអញ៑១កុវ្រលៃយ៑១កុរចា១កុង្រងោស្លាង៑១កោន្កុទេរ៑សិ១ វត្មិ១កុមេអវាក៑១ក្លោញ៑

២៥.      ទំរិង៑បញ៑យាក៑១កុតំរុ១បោញ៑វ្រៅ១វទ្រង៑១វក្នោច៑១វតអញ៑១វចោរ៑មាន៑១វបុណ៌្ណមី១វវងា១វមាគ្រ

សេចក្តីប្រែ

ឧបជាតិឆន្ទ

១.       ឝ្រីឝានវម៌្មាវនិបាលនាថ                     ប្រសាទភូម្នាចរ វទ៌ិ្ធតេ យះ                

ភ្ឫត្យឝ្ចិរង្ឃោឞបុរាធិបត្យ                     គ្ឫហីតនាមារណទ្ឫប្តវីយ៌្យះ។

ប្រែថា៖ មានមន្ត្រីរាជសេវកាមាត្យម្នាក់ ទទួលបានគោរម្យងារថា អរណទ្ឫប្តវីយ៌្យ (អ្នកមានសេចក្តីប្រឹងប្រែងព្យាយាមមិនអាចមានសត្រូវណាមួយអាចតតាំងប្រឆាំង ឬប្រដូចបាន) ជាមន្ត្រីរបស់ព្រះបាទស្រីឦសានវម៌្ម និងជាអធិបតីក្រុងឃោសបុរ ជាអ្នកមានសេចក្តីអង់អាចក្លាហាន ដ៏ត្រចះត្រចង់ ធ្វើឱ្យចម្រើនឡើង។

ឧបជាតិឆន្ទ

២.       បត្នីគ្ឫហឝ្រីរិវតស្យយាសី                    ត្សុខាយ រាជេន្ទ្រក្ឫតប្រសាទា  

ឝិលាមយំ លិង្គមិទន្តយេហ                ជីវាខ្យយាស្ថាបិតមិន្ទុមៅលេ។

ប្រែថា៖ ប្រពន្ធរបស់គាត់នោះ បត្នីគ្ឫហឝ្រីះឥវ (ជាប្រពន្ធដ៏ប្រសើរ ជាស្ត្រីមេផ្ទះមានសិរីមង្គល) ឈ្មោះថា នាងជីវា មានប្រសាទសទ្ធាចិត្តជ្រះថ្លាបានសាងព្រះបដិមាព្រះសិវលិង្គរបស់ព្រះដែលមានចន្ទ្រនៅលើភ្នួងសក់(ព្រះឥសូរ) អំពីថ្មត្រង់ទីកន្លែងនេះ ដើម្បីសេចក្តីសុខដល់ព្រះរាជា។

ឧបជាតិឆន្ទ

៣.      ហរន្តិ ទាតាទិនិស្ឫស្តមស្មៃ       យេឝ្រីប្រយាគេឝ្វរឝង្ករាយ

តេ បាប ឝូរាស្សហ វន្ទុវគ៌្គេ       ស្សមសហស្រន្និរយេ បតន្តុ។

ប្រែថា៖ ជនទាំងឡាយណាយកទ្រព្យសម្បត្តិ ដែលបានថ្វាយដល់ព្រះស្រីប្រយាគេស្វរៈ សង្ករ នៅទីស្ថាននេះ ជននោះត្រូវទួលបាបកម្ម ស្លាប់ទៅធ្លាក់ក្នុងស្ថាននរក ១០០០ឆ្នាំ រួមជាមួយសន្តានញាតិ និងអ្នកចូលរួមផ្សំគំនិតនោះ។

(បន្ទាត់៤) ព្រះរាជអាជ្ញារបស់ព្រះកំម្រតាងអញ (ព្រះមហាក្សត្រ) ប្រសិទ្ធ (ផ្តល់) នូវអ្នកបម្រើ គោ ក្របី ស្រែ ទំរិង អំនោយ ក្លោញ (អភិបាល) ដល់ព្រះកម្រតាងអញស្រីប្រយាគេស្វរ។

(បន្ទាត់៥-៦)    អ្នកបម្រើជាអំណោយរបស់ក្លោញម្តាញ ដល់ព្រះកម្រតាងអញ ស្រីប្រយាគេស្វរ ៙ មានដូចជា ប្លេលេ (មុខងារ) មាន វាអរស១ វាសេងនាវិត១។ ត្មោងមុរាយ (អ្នកលេងឧបករណ៍ភ្លេងត្មោងមុរាយ) មាន វាត្វុច១ វារំនោចព្រះ១។ តំលុហលហោង មានដូចជា វាតឥន១ វាសំតោះ១។

(បន្ទាត់៦-៨) ចំរេង (អ្នកចម្រៀង) មានដូចជា កុអសរុ១ កុទេវី១ កុវន៑១ កុនៅ១ កុវ្រៅ១ កុ ក្លបិត៑១ កុមុង៑១ កុជោង៑១ កុឆៅ១ កុឯត៑កុលេ១ កុវ្រៅ១ កុក្លបិត៑១ កុស្អប៑១ កុត្បោញ៑១ កុ ..។ ម៌ាំ្ម (អ្នករបាំ) មានដូចជា  កុតឯត៑១ កុជាកុកះ១ កុក្ទោក៑១ កុតាញ៑១ កុតាញ៑ចៅ។

(បន្ទាត់៨-១០) បងគោយគុស (មុខងារ) មានដូចជា កុត្បោញ៑១ កុចៅ១ កុវ្រៅស្រច និងកោនបៅតៃ១ (កូននៅបៅដោះ) កុអសរូ១ បៅតៃ១ លាងសី១ កុស្អប១ កុអសរូ១ កោនកុ លាងសី១ ប្រមះទ្មេ អគត១ សំបេរ វាស្មាងតោយ ១។

១០.     បមស (អ្នកបោសសំអាត ) មាន  កុអចត១

១០.     ច្មបវ្ងេ (អ្នកក្រងផ្កា)មាន  វាចំទកវ្រះ១ វាត្មន១ វាកំបិង៑រេហ្វ១ វាតជាហ្វ១ វាក្សុញ១ វាប្ជុ១ វាកញ្ចិត១ វាលាភ១  តន្លង១ វា….កន្តាង វាធម៌្មហិត១ វារំនោច៑វ្រះ១ កុយ វេល៑១ កុយ ចរ១ កុយ បាយ ៚

(បន្ទាត់ ១២-១៨)ខ្ញុំបម្រើ ដីស្រែ វាកន្សេន៑១ វាសង្កាហ្វ៑១ វាក្ញុំ១ វាសូយ១ វាក្នោច១ វាត្បោញ១ វាកន្ទុ១ វាត្បោញ១ កុកន្តាង១ កុកន្ទិន១ កុយវង១ កុយរេង១ កុយ..១ កុយ តិ១ កោនកុទេរសិ១ បៅតៃ១ កុយបន១ កោនទេរ តៃ១បៅតៃ១ កុយសាយ១ កោនលាងតៃ១ បៅតៃ កុអនាទ១ កុ អំនោយ កោនបៅតៃ១ កុមលញ១ កោនបៅតៃ១ កុក្ទស១កោន លាងតៃ១ បៅតៃ១ កុអន្តិស១ កុក្មៅ១កុ អរស១ កុត្បោញ១ កុបន១ កុត្កេប១ មេច្គោង១ កុវ្ងា១ កុយវង១ កោនបៅសី១ កុកន្តាញ១កុបោញទៃ១ កុត្បោញ៑១ កុលាង១ កុនោច១ ត្បោញ១ កោនលាងតៃ១ បៅតៃ១ ៙

(១៨-២៥)        ខ្ញុំបម្រើនៅឯតោងតលាច (ដងត្រឡាច) មាន  វហទ១ វបញ្ចមិ១ វស្រយា១ វអជុ១ វភាក៑១ វករោម៑១ ឃោ៧ (ប្រុស៧នាក់) វរមញ៑១ វក្ញុំវ្រះ១ វក្នោច១ វកន្ត១ វកំវន៑១ វត្រស៑១ ចំទក៑១ ត្មោយ៑ អង្គល៑ កុយ ហ្វាង៑១ កុ ស្រី១ បៅតៃ១ កុយ សុរ៑១ លាង្តៃ១ កុ តន្មារុ១ បៅតៃ១ កុយ រោង៑១ ទេរ៑តៃ១កុយ អប៑១ កុ ស្រតន៑១ កុយ វង៑១ កុយ អន៑ គេ ១០ កុ តាង៑វ្រះអញ៑១ កោន៑កុ២ កុ អន៑១ ក្មេរ៑១ កុ ភេ១ កុ បន្ហេំ១ បៅតៃ១ លាង្សិ១ កុ បោញ៑១ ទេរ៑តៃ១ លាង្សិ១ សំរេង៑១ ទេរ៑សី១ លាង្សិ១ បៅតៃ១ បៅសិ១ កុយ រោង៑១ បៅសិ១ កុយ លោង៑១ កុ វះជុង៑១ទេរ៑សិ១ បៅតៃ១ កុ កម៌្មឝិល កុ គុមិ១ វ កន្សិន៑១ កុយតេ១  សរុប៤៨ មាន  វ ត្កេប៑១ វ ត្មាង៑១ វ ត្យាក៑១ វ ត្ហិន៑១ កុ អកោតេល៑អ្នក៑១ កុ ស្រលញ៑១ បៅតៃ១ កុ មន៑១ លាង្សិ១ បៅសិ១ កុយ រិង៑១ កុ វ្រេង៑ តេង៑១ វ វះ កន្ទិន៑១ វ បិត៑១ វ ទេវទិន៑១ មិ អញ៑១ កុ វ្រលៃយ៑១ កុ រចា១ កុ ង្រងោស្លាង៑១ កោន្កុទេរ៑សិ១ វ ត្មិ១ កុ មេអវាក៑១ ក្លោញ ទំរិង៑ បញ៑យាក៑១ កុ តំរុ១ វ បោញ៑វ្រៅ១ វ ទ្រង៑១ វ ក្នោច៑១ វ តអញ៑១ វ ចោរ៑មាន៑១ វ បុណ៌្ណមី១វ វងា១ វ មាគ្រ។

ជារួមមក សិលាចារឹកប្រាសាទលៀងព្រះ ខេត្តកំពង់ធំ បានផ្តល់ព័ត៌មានជាច្រើនអំពីមន្រ្តីរាជការជាន់ខ្ពស់នៅក្នុងរជ្ជកាលព្រះបាទស្រីឦសានវម៌្មទី១ និងព្រះរាជអាជ្ញារបស់ព្រះមហាក្សត្រ ប្រទានតង្វាយជាអ្នកបម្រើ គោ ក្របី ស្រែ ទំរិង អំនោយ ក្លោញ (អភិបាល) ដល់ទេវស្ថានមួយឈ្មោះថា “ព្រះកម្រតាងអញស្រីប្រយាគេស្វរ”។

Prasat Leanga Preah

This inscription was found in Prasat Leang Preah, in the complex temple of Sambor Prei Kuk. The inscription is on a sandstone doorjamb, inscribed with Sanskrit and ancient Khmer script and consists of 25 lines. The inscription dates back to the 7th century, possibly during the reign of King Srîisanavarmma I, and describes the offerings to the God Srîprayâgeśvara.

អត្ថបទដោយ៖ លោក​ កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!