ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ជូត ខាល មមែ ចរ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្...

ឆ្នាំទាំង៤ ជូត ខាល មមែ ចរ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ នឹងពេលវេលាល្អ ហូរចូលផ្ទះរបស់លោកអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៣០​ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ លោកអ្នកគួរបង្កើនទំនាក់ទំនងបន្ថែម ពិសេសជាមួយមនុស្សវ័យក្មេង ដើម្បីអាចយលពីស្ថានការថ្មីៗផងដែរ។ ការបណ្តាក់ទុននានាអាចធ្វើទៅបានដោយគ្មានការរាំងស្ទះទេ។ លោកអ្នកនឹងទទួលបានដំណឹងពីឆ្ងាយ។ សញ្ញាណនៃលាភសត្វជើងពីស្ថិតក្បែរខ្លួនរបស់អ្នក។ សូមរក្សាភាពស្មោះត្រង់ជានិច្ច។ សូមរក្សាសុខភាពចំណីអាហារ។ សម្រាប់កំឡោះក្រមុំ អ្នកអាចសារភាពទៅមនុស្សជាទីស្រលាញ់បាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកកំពុងរវល់ខ្លាំងក្នុងការងារ និងមុខរបរ ដូច្នេះគ្មានពេលវេលាសម្រាប់អ្នកជុំវិញខ្លួនទេ ប៉ុន្តែសូមព្យាយាមរកពេលដើម្បីទំនាក់ទំនងខាងក្រៅ ព្រោះពួកគេនឹងជួយដល់អ្នកឲ្យបានផលកាន់តែប្រសើរ។ ភាពលំបាករបស់អ្នកក្នុងថ្ងៃនេះ គឺអាចជួយបានតាមរយៈមនុស្សក្រុមការងារ។ សម្រាប់ការងារ និងអាជីពនានា តម្រូវឲ្យអ្នកប្រឹងប្រែងខ្លាំងជាងសព្វដង ទើបអាចសម្រេចផលបានប្រសើរ។ គួរកុំទាន់ចាកចេញ សម្រាប់ការងារ ឬការកំសាន្តផ្លូវឆ្ងាយ។ សម្រាប់ប្តីប្រពន្ធ អ្នកមានភាពសុខដុមជាប្រក្រតី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកនឹងមកតាមមនុស្ស   វ័យក្មេងនៅក្នុងគ្រួសារ។  លោកអ្នកមានសញ្ញាណនឹងទទួលដំណឹងដ៏រីករាយផងដែរ។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង មានមនុស្សជាច្រើនអបអរនឹងជួយទំនុកបម្រុងច្រើន។ កិច្ចការងារនានានឹងអាចសម្រេចផលទាំងអស់ ដូច្នេះសូមកុំបង្អង់ ឬខ្លានរអាឲ្យសោះ។ មនុស្សដែលអាចជួយលោកអ្នកមានល្អប្រសើរជាងគេ គេមានកំណើតថ្នាំឆ្លូវ។ ទំនាក់ទំនងសេ្នហាប្តីប្រពន្ធ និងគូស្នេហ៍មានភាពចុះសម្រុងនឹងគ្នា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកមិនគួរចំណាយគំនិត និងកំលាំងទៅគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលដែលទទួលបានតិច មិនស្មើនឹងទុនដែលអ្នកដាក់ចេញនោះទេ។ សូមរស់នៅថ្ងៃនេះរបៀបធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យខ្ពស់។ កុំខ្វល់នឹងរឿងតូចតាច ឬជម្លោះ ពីព្រោះលោកអ្នកនឹងទទួលបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ពន្យាពេលប៉ុនប៉ងធ្វើពិធីនានាសិន ហើយរងចាំពេលល្អ សិមចាប់ផ្តើមជាថ្មី។ សម្រាប់ទំនាក់ទំនងស្នេហា គូស្នេហ៍ស្រលាញ់រាបអានគ្នាណាស់ ប៉ុន្តែមន្ទិលតិចតួចគួរដោះស្រាយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ មនុស្សដែលអាចជួយជ្រោមអ្នកបាន គឺមានឆ្នាំឆ្លូវ និងរកា។ ហាមដាច់ខាតពិភាក្សាការងារសំខាន់ជាមួយមនុស្សឆ្នាំម្សាញ់ក្នុងថ្ងៃនេះ។ ប្រសិនបើអ្នកមិនជឿទុកចិត្តលើអ្វីមួយ សូមពិនិត្យសង្កេតដោយភាពឆ្លាតវៃ កុំខ្លាចក្នុងការបង្អាក់កិច្ចការនោះសិន។ សម្រាប់មនោសញ្ចេតនា សូមកុំស្ទាក់ស្ទើរការសារភាព និងទទួលបានផលវិជ្ជមាន។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែតម្រូវឲ្យអ្នកធ្វើការចែករំលែក។ ភោគទ្រព្យថ្ងៃនេះឈរលើអាកបក្បកិរិយា និងភាពស្មោះត្រង់។ សូមជៀសឲ្យបានបញ្ហារបស់អ្នកដទៃ ហើយជម្លោះគឺត្រូវហាមដាច់ខាត។ ដោយអ្នកអ្នកធ្វើការរដ្ឋ កិច្ចការងាររបស់អ្នកនឹងសម្រេចផលជាទីគាប់ចិត្ត សូមបន្តធ្វើកិច្ចការបន្ថែម ហើយអត់ធ្មត់នឹងភាពឈ្នានីស។ លោកអ្នកត្រូវប្រយ័ត្ននឹងមនុស្សដែលមិនសូវស្គាល់ច្បាស់លាស់ គំនិតយោបល់គេ កំពុងមានសញ្ញាណមិនល្អ។ គូស្នេហ៍ស្រលាញ់គោរពគ្នាល្អណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំទាន់បណ្តាក់ទុនធំពេក ដោយត្រូវមើលស្ថានការផង។ សូមរក្សាភាពស្មោះត្រង់របស់អ្នក ក្នុងកន្លែងការងារ ព្រោះលោកអ្នកកំពុងតែត្រូវបានពិនិត្យតាមដានពីថ្នាក់លើសម្រាប់កិច្ចការងារធំ។ សូមឈរលើគំនិតយោបល់របស់ខ្លួន និងការពារវាដោយវៀងវៃ។ កុំចាញ់ល្បិចមនុស្សដែលមកពីឆ្ងាយ។ រក្សាការដាក់ទាន។សម្រាប់គូស្នេហ៍មានភាពល្អូកល្អឺនណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់អ្នកធ្វើការដ្ឋការ និងឯកជន នឹងទទួលបានការកោតសរសើរពីមនុស្សរួមក្រុមលើកិច្ចការដែលសម្រេចថ្ងៃនេះ។ ចូរចំណាយពេលក្នុងថ្ងៃនេះដោយវិជ្ជមាន។ លោកអ្នកមានរាសីមិនត្រូវគ្នានឹងមនុស្សឆ្នាំរកា។  សម្រាប់គូស្វាមីភរិយា និងស្គាល់តែសុភមង្គល។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។​ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម។ លោកអ្នកមិនគួរគិតគូរពីការផ្លាស់ប្តូរអ្វីនោះទេ​ សូមរក្សាអ្វីៗឲ្យនៅដដែលប្រសើរជាង។​ រាសីថ្ងៃនេះមិនត្រូវគ្នានឹងមនុស្សឆ្នាំកុរទេ។ សម្រាប់ទំនាក់ទំនងស្នេហា សូមរក្សាចិត្តគ្នាទៅវិញទៅមក កាត់បន្ថយការផ្តល់យោបល់ច្រើនហួសហេតុ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ ធ្វើការងារដែលកំពុងមាននៅក្នុងដៃ ហើយកុំបាក់ទឹកចិត្តប្រសិនបើមិនអាចទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះ ពីព្រោះអ្វីដែលកើតឡើង និងកើតឡើងទៅតាមពេលវេលា។ សូមប្រាស្រ័យទាក់ទងនឹងមនុស្សដែលអ្នកជឿទុកចិត្តបានហើយ ការពិភាក្សាជាមួយមនុស្សថ្មី មិនបានផលទេ។ សូមរក្សាសុខភាពបំពង់ក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ទាំងពួង​ ដូច្នេះសូមកុំបារម្ភលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ។ ការងារបណ្តាក់ទុន និងគម្រោងថ្មី គួរបន្ថែមល្បឿនពីព្រោះការងារនោះនឹងទទួលបានជោគជ័យ និងផលដ៏ប្រសើរ។ លោកអ្នកអាចទិញរបស់នានាចូលផ្ទះបាន ហើយមង្គលនឹងកើតមាន។ ចំពោះទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មានភាពផ្អែមល្ហែម ស្រុះស្រួលចិត្តគ្នាណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខសោកទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួន ក៏ចូរព្យាយាមគិតវិជ្ជមាន។ ការដាក់ទាន នឹងជួយលើកស្ទួយរាសីអ្នកបន្ថែមទៀត ព្រមទាំងទទួលបានការជួយទំនុកបម្រុងវិញផងដែរ។ ចូរលាក់ការរឿងដែលមិនសប្បាយរីករាយជាមួយដៃគូ ធ្វើដូច្នេះអ្នកអាចបង្វែរហេតុការណ៍ឲ្យបានប្រសើរឡើង។ សូមរក្សាសុខភាពមាត់ធ្មេញ ទៅលើលំហូរឈាមមិនប្រក្រតី។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!