ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើនពីមនុស្សជាទីស្រលាញ់។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត។ សម្រាប់ពិធីមង្គល ឬការសម្រេចចិត្តសង់គេហដ្ឋាន ឬកល្អពេញមួយថ្ងៃតែម្តង។ ដោយឡែកសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកមានភាពស្និទ្ធស្នាលយោគយល់គ្នាណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារដំណើរការទៅល្អប្រសើរណាស់។ សូមប្រើប្រាស់ពាក្យសំដី ឲ្យក្លាយទៅជាវិធីសាស្រ្តដើម្បីទាញទឹកចិត្តមនុស្ស។សូមពិភាក្សាការងារជាមួយមិត្តក្នុងក្រុមការងារ ហើយដោះស្រាយភាពរាំងស្ទះការងារកន្លងមក ដើម្បីកុំឲ្យក្លាយជាទំងន់ដែលនាំឲ្យមានភាពស្មុគ្រស្មាញនៅថ្ងៃក្រោយ។ កុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើមិនចាំបាច់ ព្រោះសញ្ញាណគ្រោះថ្នាក់មាននៅថ្ងៃនេះ។ សូមអាស្រ័យជាមួយមនុស្សឆ្នាំកុរបានប្រសើរណាស់។ សម្រាប់គូស្នេហ៍ មានភាពល្អូកល្អឺនណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសី ថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនឹងសម្រេចផលគ្រប់យ៉ាង។ គួរប្រើប្រាស់រាសីថ្ងៃនេះចាប់យកគម្រោងការងារថ្មី ហើយសូមកុំខ្លាចរអាក្នុងការសម្រេចចិត្ត អ្វីៗទាំងអស់នឹងមានភាពជោគជ័យ។ លាភសំណាងរបស់អ្នក អាចនឹងទទួលបានពីមនុស្សដែលនៅជិតដិតនឹងអ្នក។ ថ្ងៃនេះលោកអ្នកមិនចាំបាច់រើសពេលវេលាក្នុងការធ្វើអ្វីមួយនោះទេ គឺពេលណាក៏ជាពេលមង្គលដែរ។ សម្រាប់គូសេ្នហ៍ លោកអ្នកស្រលាញ់ រក្សាការពារគ្នាបានល្អណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសលាភសំណាងយ៉ាងធំ។ ចំណែកអាជីវករ និងទទួលបានផលចំណេញច្រើនទ្វេរគុណ ហើយដៃគូអាជីវកម្មនឹងនាំឳកាសចំណេញធំដល់អ្នក។ សូមលោកអ្នកព្យាយាមឲ្យកាន់តែខ្លាំង និងចេះរៀបចំគម្រោងផែនការការងារថ្មី ហើយត្រូវយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន។ សម្រាប់គូស្នេហ៍មាន សេចក្តីស្រលាញ់ ស្មោះត្រង់នឹងគ្នាល្អណាស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ខ្លាំងណាស់។ លាភសក្ការហូរចូលយ៉ាងច្រើន ព្រោះតែទឹកចិត្តល្អ និងភាពស្មោះត្រង់របស់អ្នក។ គំនិតយោបល់ និងគម្រោងនានារបស់អ្នក នឹងទទួលបានការគាំទ្រ ដូច្នេះកុំបង្អង់ ឬបោះបង់គម្រោងដែលបានគ្រោងទុក។ សម្រាប់កំឡោះក្រមុំ លោកអ្នកអាចសាងទំនាក់ទំនងសេ្នហាបានផលល្អខ្លាំងណាស់ថ្ងៃនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងចៅហ្វាយនាយ។ សម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ពីព្រោះលោកអ្នកមានមនុស្សជាច្រើនកំពុងមើលបំណាំអ្នក។ ប្រសិនបើអ្នកមានបំណងបង្កើតគម្រោងការងារថ្មី សូមកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលបានផលល្អប្រសើរណាស់។ ដោយឡែកស្នេហាកំលោះក្រមុំ មានអធ្យាស្រ័យល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាដំណើរការយ៉ាងល្អ។ ប៉ុន្តែកុំទាន់សម្រេចចិត្តចាប់យកកិច្ចការថ្មីឡើយ រក្សាការងារចាស់ទើបប្រសើរជាង។ ចូររក្សាភាពអត់ធ្មត់ និងធ្វើការងារសន្សឹមៗ។ កុំទាន់ចេញដំណើរឆ្ងាយបើសិនជាចាំបាច់។ លោកអ្នកមិនគួរពិភាក្សាកិច្ចការងារធំដុំជាមួយមនុស្សឆ្នាំវកនោះទេ គួរធ្វើទំនាក់ទំនងនឹងមនុស្សឆ្នាំឆ្លូវទើបប្រសើរ។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងគ្នាយ៉ាងល្អ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកដំណើរការទៅយ៉ាងល្អ និងមានមនុស្សចាំគាំទ្រ និងលើកទឹកចិត្តច្រើនណាស់។ សូមសម្រេចចិត្តជាថ្មី ប្រសិនបើការងារពីមុនរបស់អ្នកមិនទាន់បានជោគជ័យ ពីព្រោះរាសីថ្ងៃនេះល្អណាស់សម្រាប់ការងាររដ្ឋ និងឯកជននានា។ សូមរក្សាចិត្តគំនិត និងអាកប្បកិរិយា ហើយព្រមទទួលយកយោបល់អ្នកជុំវិញខ្លួនទើបបានល្អប្រសើរ។ ជៀសវាងទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ដែលមកពីឆ្ងាយ។ សម្រាប់គូស្នេហ៍ ទំនាក់ទំនងរបស់អ្នកមានសុភមង្គលល្អណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូររៀបចំគម្រោងការងារឡើងវិញ ដើម្បីឲ្យភោគផលចម្រើនប្រសើរជាងមុន។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដោយពាក្យសំដីទន់ភ្លន់។ ចូររៀនចុះចាញ់ កុំឲ្យបាត់បង់ឱកាសការងារ និងលាភសំណាង។ កុំទាន់សម្រេចចិត្តធ្វើដំណើរទៅឆ្ងាយ បើអាចគួរពន្យាពេលសិនទើបប្រសើរ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនគូស្នេហ៍ស្រលាញ់រាប់អានគ្នាណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ លោកអ្នកត្រូវរៀបចំផែនការការងាររកស៊ីឡើងវិញ ដោយត្រូវពិភាក្សាយោបល់ជាមួយមនុស្សជិតស្និទ្ធ ពិសេសមនុស្សនៅក្នុងគ្រួសារ។ មានដៃគូអាជីវកម្មជាច្រើន មិនសូវមានភាពស្មោះត្រង់នឹងអ្នកទេ ដូច្នេះសូមរក្សាអាថ៌កំបាងនៃគន្លឹះអាជីវកម្មឲ្យបាន។ ដោយឡែកគូស្នេហ៍ អាចនឹងមានការយល់ច្រលំ ប៉ុន្តែលោកអ្នកអាចមានលទ្ធភាពទប់ទល់បាន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់។ ការងារដែលអ្នកបានដាក់ចេញហើយ សូមកុំបារម្ភអ្វីៗនឹងទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងពីមនុស្សក្នុងក្រុមការងារ។ ជៀសវាងចូលទៅពាក់ព័ន្ធរឿងអ្នកដទៃ។ ទឹកចិត្តលោកអ្នកហាក់កំពុងមានភាពស្មុគ្រស្មាញ ហោរាសូមឲ្យអ្នកបោះបង់អារម្មណ៍នោះចោលភ្លាម ព្រោះលោកអ្នកកំពុងបារម្ភរឿងដែលមិនគួរបារម្ភ។ សម្រាប់ទំនាក់ទំនងស្នេហា គូស្នេហ៍មានភាពល្អូកល្អឺននឹងគ្នាណាស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងនឹងធ្លាក់មកដល់ដៃរបស់អ្នកមិនខាន។ ការងារដែលអ្នករំពឹងទុក នឹងទទួលបានដំណឹងយ៉ាងពិតប្រាកដ។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងមានលាភធំតាមរយៈដៃគូអាជីវកម្មដូចគ្នា ដូច្នេះការបណ្តាក់ទុន គឺអាចធ្វើទៅបានដោយគ្មានការជំទាស់ទេ។ ចំពោះកិច្ចការងារដែលគ្មានដំណឹង នឹងទទួលបានដំណឹងល្អ ដើម្បីដោះស្រាយស្ថានការណ៍ផងដែរ។ សម្រាប់គូស្នេហ៍ស្រលាញ់រាបអានគ្នាណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព