ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ថោះ មមែ រកា រាសីឡើងខ្ពស់ត្រដែតណាស់រាល់លាភសំណាង លុយកាក់ និងមុខតំណ...

ឆ្នាំទាំង៣ ថោះ មមែ រកា រាសីឡើងខ្ពស់ត្រដែតណាស់រាល់លាភសំណាង លុយកាក់ និងមុខតំណែងនឹងហូរចូលផ្ទះលោកអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំថែរក្សា និងយឹតយោង។ សូមកុំបោះបង់ឳកាសក្នុងការចាប់យកការងារថ្មីៗ។ កុំពិភាក្សាកិច្ចការងារធំជាមួយមនុស្សឆ្នាំវក ហើយសូមធ្វើទំនាក់ទំណងជាមួយមនុស្សឆ្នាំរោង។ ការធ្វើដំណើរផ្លូវឆ្ងាយសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍យល់ចិត្តគ្នាណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ លោកអ្នកមានមនុស្សដែលនៅក្បែរនិន្នា ហើយកំពុងចាំមើលបំណាំផងដែរ ដូច្នេះចូរប្រយ័ត្នខ្លួន និងរក្សាភាពស្ងប់ស្ងាត់។ ទិសភោគផលរបស់អ្នក គឺទិសឧត្តរ។ មនុស្សដែលគួរជៀសវាងក្នុងការប្រាស្រ័យទាក់ទងគឺមានកំណើតថ្ងៃអង្គារ។ សម្រាប់គូស្នេហ៍លោកអ្នកមានភាពចុះសម្រុងគ្នាណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អទេក្នុងពេលនេះ។ សូមប្រយ័ត្នគ្រោះកាច ដោយសារមាត់។ សូមជៀសវាងជម្លោះនានាឲ្យបានជាដាច់ខាត។ ការជឿទុកចិត្តមនុស្សដែលមិនសូវស្គាល់ច្បាស់ គឺមិនគួរធ្វើឡើយ។ សូមប្រយ័ត្នថែទាំសុខភាពឡើយវិញ ត្រូវសម្រាកខួរក្បាលឲ្យបានច្រើន។ ទម្លាក់ចោលរឿងតូចតាចគ្មានប្រយោជន៍។ សម្រាប់គូស្នេហ៍ សូមយោគយល់ និងអនុគ្រោះ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ចំណែកបញ្ហាដែលធ្លាប់មានក៏អាចដោះស្រាយបានទាំងអស់នៅថ្ងៃនេះ។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ គឺនឹងទទួលបានលាភដ៏ធំ និងអាចរក្សាស្ថេរភាពបាន។ មនុស្សដែលធ្លាប់រំខានសេចក្តីសុខអ្នក នឹងបែរជាបាក់បបខ្លបខ្លាចអ្នកទៅវិញ។ ការទិញចូលអចលនទ្រព្យអាចធ្វើទៅបានយ៉ាងប្រសើរណាស់។ រាសីអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំរកាទេ។ សម្រាប់គូស្នេហ៍ មានភាពល្អូកល្អឺនណាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មមានដំណើរការល្អជាប្រក្រតី ប៉ុន្តែសូមរក្សាឲ្យបាននូវអាកប្បកិរិយាល្អចំពោះអ្នកនៅជុំវិញខ្លួន។ សញ្ញាណនៃជម្លោះមានពីមនុស្សជិតស្និត ដូច្នេះសូមរក្សាភាពអត់ធ្មត់ និងរស់នៅដោយស្ងប់ស្ងៀម។ ទំនាក់ទំនងនានា ក៏ដូចជាស្នេហាអាចមានភាពរង្គោះរង្គើរបន្តិច ម្យ៉ាងបើអ្នកឆេវឆាវនោះនឹងអាចមានរឿងធំមិនខាន។ ចំពោះសុខភាព ចូរប្រយ័ត្នសារជាតិផ្អែម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចមានសំពាធក្នុងមុខរបរ ឬសម្រាប់អ្នកប្រកបការងារក៏ទទួលសំពាធពីមិត្តរួមការងារ និងថ្នាក់ដឹកនាំ។ ប៉ុន្តែសូមកុំបាត់បង់ទំនុកចិត្ត ពីព្រោះបញ្ហានេះអាចដោះស្រាយបាន។ ពាក្យសំដី និងអាកប្បកិរិយាមានឥទ្ធិពលយ៉ាងខ្លាំងលើលាភសំណាងរបស់អ្នកក្នុងថ្ងៃនេះ។ លោកអ្នកហាក់មានគំនិតជាម្ចាស់ ហួងហែងច្រើនបន្តិចលើដៃគូ ដូច្នេះសូមបោះបង់គំនិតអាត្មានិយមដើម្បីស្រោចស្រង់ទំនាក់ទំនងរបស់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី ប៉ុន្តែសូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្តប្រសិនបើអ្នកមានបញ្ហា។ ជៀសវាងសម្រេចចិត្តទាំងមិនច្បាស់លាស់។ មនុស្សនិន្ទាមានច្រើនក្នុងថ្ងៃនេះ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ និងរស់នៅដោយកុំប្រមាថស្ថានការណ៍។ ប្រសិនបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ ទំនាក់ទំនងនឹងកុមារអាចជួយបញ្ជៀសបញ្ហាដោយចៃដន្យបាន។ សម្រាប់ទំនាក់ទំនងស្នេហា គូស្នេហ៍ស្រលាញ់រាប់អានគ្នាណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ។ សូមប្រាស្រ័យទាក់ទងមនុស្សដែលមានកំណើតឆ្នាំកុរ ហើយជៀសវាងមនុស្សឆ្នាំចខាល។ ការលក់ចេញទិញចូលអចលនទ្រព្យ គឺអាចធ្វើទៅបានដោយគ្មានផលអវិជ្ជមានឡើយ។ ការងារធំដុំនានា អាចនឹងសម្រេចទៅបានទាំងអស់ ប៉ុន្តែសូមមានឥរិយាបល្អជាមួយមនុស្សជុំវិញខ្លួន។ ពេលវេលាមង្គលមានពេញមួយថ្ងៃ អ្នកអាចសម្រេចចិត្តចាប់ផ្តើមនៅពេលណាក៏បាន។ ចំពោះក្តីសេ្នហា គូស្នេហ៍មានអធ្យាស្រ័យគ្នាល្អណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមកុំទាន់ព្យាយាមកែប្រែគម្រោងការងារដែលបានត្រៀម និងកំពុងដំណើរការ គួរចំណាយពេលបន្ថែមទៀតសិន។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែភាពស្ងៀមស្ងាត់ ជាជម្រើសតែមួយក្នុងការកែប្រែស្ថានការណ៍។ មន្ទិលសង្ស័យដោយគ្មានហេតុផល គឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយការប្រច័ណ្ឌ និងសង្ស័យប្រសិនជាអ្នកចង់ទទួលបានទំនុកចិត្តពីមនុស្សជាទីស្រលាញ់ ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ សូមដាក់ចេញនៅគម្រោងការងារថ្មី ដែលអ្នកបានគិតគូរ ពីព្រោះលោកអ្នកនឹងអាចទាញផលមកវិញបានប្រសើរណាស់។ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះជាមួយមនុស្សផ្ទុយភេទ និងសូមជៀសវាងមនុស្សឆ្នាំថោះ។ គំនិតយោបល់របស់អ្នកនឹងមានមនុស្សគាំទ្រ និងជឿជាក់យ៉ាងច្រើន ដូច្នេះប្រើប្រាស់រាសីថ្ងៃនេះទាញផលសម្រាប់កិច្ចការងារផ្សេងៗ។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងគ្នាល្អណាស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់អ្នកហាក់មានភាពរឹងស្ទះបន្តិច ចូរប្រើប្រាស់ពេលវេលាគិតគូររកមធ្យោបាយកែប្រែស្ថានការណ៍។ គួរប្រមូលការងារដែលនៅសេសសល់ធ្វើឲ្យអស់ កុំទុកនាំជាកង្វល់។ មនុស្សដែលមានកំណើតឆ្នាំម្សាញ់មិនត្រូវគ្នានឹងអ្នកទេថ្ងៃនេះ ដូច្នេះសូមកុំជឿជាក់គេខ្លាំងពេក។ មនុស្សចាស់ក្នុងគ្រួសារ ជាមនុស្សដែលអាចជួយជ្រោមជ្រែងអ្នកនៅថ្ងៃនេះ។ សូមរក្សាសុខភាពខាងចំណីអាហារ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មិនសូវទុកចិត្តគ្នាទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ ហោរាតម្រូវឲ្យអ្នកពិនិត្យមើល និងរៀបចំគម្រោងការងារជាថ្មី។ រក្សាគំលាតពីមនុស្សមកពីឆ្ងាយ ហើយការជឿទុកចិត្តដោយងាយៗ គឺមិនត្រូវធ្វើសោះឡើយ។ រក្សាភាពស្ងប់ស្ងៀមសិន ពីព្រោះកិច្ចការផ្សេងៗហាក់មិនទាន់អាចហុចផលតាមបំណងឡើយ។ ទិសលាភសំណាងរបស់អ្នក គឺទិសនិរតី។ ប្រសិនបើអ្នកតម្រូវរៀបចំពិធី គួរសំលឹងមើលពេលរសៀល។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!