ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ថោះ វក ចរ រាសីឡើងខ្ពស់ត្រដែតសូមលោកអ្នករីករាយ ទទួលយកលាភសំណា...

ឆ្នាំទាំង៤ ឆ្លូវ ថោះ វក ចរ រាសីឡើងខ្ពស់ត្រដែតសូមលោកអ្នករីករាយ ទទួលយកលាភសំណាង និងភាពចម្រើនលូតលាស់ដ៏ប្រសើរ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលខ្លាំងសម្រាប់អ្នកធ្វើការរដ្ឋឯកជននានា ពីព្រោះគំនិតជំនាញខាងវិជ្ជាជីវៈកើនឡើង។ លោកអ្នកអាចចាប់ផ្តើមគម្រោងថ្មី ឬការជជែកពិភាក្សាបានដោយជោគជ័យ។ ចំណែកអ្នករកស៊ីជួញដូរ វិធីសាស្រ្ត និងពាក្យសំដីទន់ភ្លន់ជាគន្លឹះដើម្បីប្រមូលប្រាក់ចំណេញ។ សូមប្រឹងប្រែងឲ្យបានខ្លាំងបន្ថែមទៀត កុំអង្គុយរងចាំឳកាស រត់រកឳកាសទើបប្រសើរ។ សូមរក្សាទឹកចិត្តឲ្យដូចជាទឹក នោះគ្មានឧបស័គ្គអ្វីអាចមកបង្អាក់លោកអ្នកបានឡើយ។ ពេលព្រឹក ជាពេលវេលាវិជ្ជមានរបស់អ្នក។ សម្រាប់ដៃគូ មានភក្តីភាពណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ សូមកុំខ្លាចក្នុងការបង្កើតទម្រង់ការងារថ្មី ឬបណ្តាក់ទុនធំ ការប្តេជ្ញាចិត្តរបស់លោកអ្នកនឹងនាំឲ្យបានជោគជ័យទាំងអស់។ សូមឈរលើគំនិតយោបល់របស់ខ្លួន ចំណែកការជឿទុកចិត្តត្រូវមានការប្រុងប្រយ័ត្ន។ ភាពអវិជ្ជមានកើតឡើងចំពោះកុមារ ដូច្នេះសូមផ្លាស់ប្តូរទម្រង់នៃការប្រាស្រ័យទាក់ទង ឬការអប់រំរបស់អ្នក។ សូមជៀសវាងមនុស្សដែលមានកំណើតមមែ។  ចំពោះគូស្នេហ៍ មានភាពល្អូកល្អឺនណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសធ្វើកិច្ចការងារជាក្រុម​ នោះភាពជោគជ័យមានទ្វេរដង។ ថ្ងៃនេះអ្នកអាចសុំយោបល់ពីមិត្តរួមការងារ និងមនុស្សដែលអ្នកមិនស្គាល់បាន។ សញ្ញាណនៃការបាត់បង់ទំនុកចិត្តនឹងកើតឡើង ប៉ុន្តែសូមកុំព្រួយបារម្ភ ស្ថានភាពនឹងផ្លាស់ប្តូរ។ មនុស្សដែលអាចជួយអ្នកបានមានកំណើតឆ្នាំរោង។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គួររស់នៅក្នុងបច្ចុប្បន្នកាលទើបប្រសើរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គំនិតយោបល់ និងពាក្យសំដីរបស់អ្នកនឹងទទួលបានការគំាទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើរាសីថ្ងៃនេះទាញផលចំណេញពីមជ្ឈដ្ឋានជុំវិញខ្លួន។ សូមរក្សាគំនិតសុទិដ្ឋិនិយម និងភាពស្មោះត្រង់ឲ្យខ្ជាប់ខ្ជួន។ ចំពោះបញ្ហាហិរញ្ញវត្ថុការសន្សំសំចៃគួរតែជម្រើសដ៏សក្តិសម។ ពេលវេលាល្អរបស់លោកអ្នក គឺពេលព្រឹកព្រលឹម។   សម្រាប់កំឡោះក្រមុំ អាចបង្ហាញអារម្មណ៍ ឬសារភាពទៅមនុស្សផ្ទុយភេទដែលអ្នកពេញចិត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី ប៉ុន្តែលាភសំណាងធំដុំ គឺមិនទាន់ឈាមដល់ក្នុងពេលនេះទេ។ សូមលោកអ្នករស់នៅដោយភាពស្ងប់ស្ងាត់ និងការទទួលខុសត្រូវខ្ពស់។ មនុស្សដែលគួរជៀសវាងមានកំណើតឆ្នាំចរ ចំណែកមនុស្សដែលអាចជួយយកអាសារអ្នក គឺមានកំណើតឆ្នាំថោះ។ សូមកុំបាក់ទឹកចិត្តចំពោះអ្វីដែលមិនទាន់អាចទទួលបានពេលនេះ ខំប្រឹងបន្ថែម។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់គួរផ្អាកសិនទើបល្អ។ ចំពោះស្នេហាប្រុសស្រី មានភាពចុះសម្រុងល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងា និងរបររកស៊ីដែលអ្នកកំពុងរងចាំលទ្ធផលនោះ គឺមិនទាន់អាចសម្រេចផលបានទេនៅពេលនេះ។ គួរផ្តោតចិត្តគំនិតលើអាជីវកម្មដែលមិនទាន់រៀបរយចប់សព្វគ្រប់។ សូមព្យាយាមបន្ថែម និងសុំការពិភាក្សាយោបល់ប្រសិនបើជួបបញ្ហា។ ការចងមិត្តបន្ថែម នឹងទទួលបានផលល្អណាស់ ប៉ុន្តែត្រូវរក្សាចិត្តស្មោះត្រង់ជានិច្ច។ ពេលវេលាដ៏ល្អសម្រាប់ថ្ងៃនេះ គឺពេលព្រឹក។ ដោយឡែក សុភមង្គលនៅក្នុងគ្រួសារថ្ងៃនេះរក្សាលំនឹងដ៏រឹងមាំបាន ប៉ុន្តែកុំភ្លេចការលើកទឹកចិត្តចំពោះគ្នា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានជោគជ័យនោះទេ ចំណែកបញ្ហាក៏ប្រទាក់ក្រឡាច្រើនផងដែរ។ សូមប្រយ័ត្នមនុស្សផ្ទុយភេទមកពីចំងាយ។ លោកអ្នកអាចកែប្រែស្ថានការណ៍បានប្រសើរ ប្រសិនបើអ្នកមានភាពអត់ធ្មត់ និងកុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ។ សូមប្រយ័ត្នប្រយែង ចាញ់បោកអ្នកដទៃ ពិសេសទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ។ ទាក់ទងនឹងសុខភាព សូមប្រយ័ត្នប្រយែងសារធាតុឆ្លាញ់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍ហាក់មានភាពយល់ច្រលំគ្នាបន្តិច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អណាស់ ព្រមទាំងមានមនុស្សចាំគាំទ្រ និងទំនុកបម្រុងផងដែរ។ លោកអ្នកអាចធ្វើការបណ្តាក់ទុនកិច្ចការងារផ្សេងៗបាន ប៉ុន្តែត្រូវមានគម្រោងច្បាស់លាស់។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ អ្នកអាចធ្វើទៅបាន ដោយគ្មានអ្វីជំទាស់នោះឡើយ។ លោកអ្នកអាចប្រឈមនឹងមនុស្សនិន្ទាឈ្នានីស ដូច្នេះសូមរក្សាភាពអត់ធ្មត់ អនុគ្រោះ និងសម្រេចចិត្តដោយឈ្លាសវៃ។ សម្រាប់កំឡោះក្រមុំ អាចសំដែងអារម្មណ៍ចំពោះគ្នាបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំ ដែលនាំមកដល់ដោយមនុស្សដែលមកពីឆ្ងាយ។ ចំពោះកិច្ចការងារនានា នឹងទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ប៉ុន្តែសូមលោកអ្នករក្សាចិត្តថ្លើម និងមានចិត្តសណ្តោសប្រណី។ សូមប្រើទេពកោសល្យរបស់អ្នកឲ្យអស់ ពីព្រោះថ្ងៃនេះសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីមួយ សូមកុំមានភាពស្ទាក់ស្ទើរ ព្រោះលោកអ្នកអាចផ្លាស់។ សូមធ្វើទំនាក់ទំនងនឹងមនុស្សចាស់នៅក្នុងគ្រួសារ។ សម្រាប់គូស្នេហ៍ សណ្តោសគ្នាណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងា និងមុខរបរឡើយ អ្វីៗដំណើរការទៅដោយល្អប្រសើរណាស់។ លោកអ្នកអាចចាប់ផ្តើមការងារថ្មីបាននៅថ្ងៃនេះ ហើយប្រសិនបើអ្នកមិនទុកចិត្តលើខ្លួនឯងត្រូវរកមនុស្សពិភាក្សាមុននឹងឈានជើងទៅ។ សូមកុំពាក់ព័ន្ធនឹងជម្លោះ ព្រមទាំងបញ្ហានានារបស់អ្នកដទៃ ប្រយ័ត្ននាំទុក្ខធ្ងន់ដល់ខ្លួនឯង។ ត្រូវជៀសវាងប្រាស្រ័យទាក់ទងការងារធំជាមួយមនុស្សផ្ទុយភេទឆ្នាំខាល។ ចំពោះសុខភាព ចូរប្រុងប្រយ័ត្ននឹងជំងឺផ្លូវអារម្មណ៍ សូមរកពេលសម្រាកឲ្យបានគ្រប់គ្រាន់។ ចំពោះគូស្នេហ៍ សូមមានភាពស្មោះត្រង់ និងអនុគ្រោះ។ 

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលមានអំណោយផលដ៏ល្អខាងគំនិតច្នៃប្រឌិត ដូច្នេះសូមដាក់ចេញផែនការការងារដែលអ្នកបានរៀបចំ។ ដោយឡែកលោកអ្នកនឹងទទួលបានដំណឹងដ៏ល្អចំពោះកិច្ចការងារដែលអ្នកបានរងចាំ។ ចំពោះបុគ្គលិករដ្ឋឯកជន នឹងទទួលបានការសរសើរលើកទឹកចិត្តខ្លាំងពីថ្នាក់លើ។ ការទិញអចលនទ្រព្យ នឹងទទួលផលល្អ ហើយមង្គលក៏កើតមានផងដែរ ប៉ុន្តែសូមធ្វើបុណ្យ ចែករំលែកទើបប្រសើរជាង។ មនុស្សដែលមិនគួរជិតស្និទ្ធក្នុងថ្ងៃនេះ គឺមានកំណើតឆ្នាំរោង។ ចំពោះប្តីប្រពន្ធ ស្គាល់តែភាពសុខដុមរមនា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ អ្នកអាចរៀបចំពិធីមង្គលនានាបាននៅពេលព្រឹក ហើយទិសដ៏ល្អក្នុងថ្ងៃនេះ គឺទិសឥសាន។ សូមសំដែងភាពសប្បុរស និងការគោរពចំពោះមនុស្សនៅជុំវិញខ្លូន នោះមង្គល ព្រមទាំងលាភសំណាងនឹងកើតឡើងចំពោះអ្នក។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍ស្រលាញ់រាប់អានគ្នាណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!