ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ខាល ថោះ មមែ កុរ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ពេលវេលាថ្ងៃនេះអំណោយផលដ...

ឆ្នាំទាំង៤ ខាល ថោះ មមែ កុរ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ពេលវេលាថ្ងៃនេះអំណោយផលដល់អ្នកគ្រប់យ៉ាង ហើយភោគផលក៏កើតឡើងគ្រប់ទិស

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងរបររកស៊ីជួញដូររបស់លោកអ្នកហាក់ស្ថិតក្នុងផ្លូវដែលមិនច្បាស់លាស់នៅឡើយ។ លោកអ្នកអាចជួបអារម្មណ៍ធុញថប់ និងភ័យខ្លាច ដូច្នេះសូមគ្រប់គ្រងអារម្មណ៍ និងទង្វើរបស់ខ្លួន។ ថ្ងៃនេះមានអំណោយផលណាស់ សម្រាប់ការពិភាក្សា ដូច្នេះគួរជួបមិត្ត និងសាច់ញាតិចាស់។ លោកអ្នកក៏អាចជួននឹងការយល់ច្រលំខ្លាំងផងដែរ ដូច្នេះសូមដោះស្រាយដោយសន្តិវិធី។ សូមប្រយ័ត្នប្រយែងរោគតម្រង់នោម។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនហាក់គ្មានតុល្យភាពនោះទេក្នុងថ្ងៃនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនទាន់អាចទទួលផលតាមបំណងប្រាថ្នាឡើយ ប៉ុន្តែសូមកុំបោះបង់ការតាំងចិត្តឲ្យសោះ ព្រោះទាំងនេះជាហេតុការបណ្តោះអាសន្នប៉ុណ្ណោះ។ សូមធ្វើទំនាក់ទំនងបន្ថែមដើម្បីទទួលបានគំនិតយោបល់ថ្មីៗ សម្រាប់ជាជំនួយដោះស្រាយបញ្ហា។ សូមចំណាំថា លោកអ្នកមិនអាចធ្វើការសម្រេចចិត្តអ្វីដោយភាពប្រញាប់ប្រញាលបានដាច់ខាត ព្រោះមិនត្រឹមតែខាតបង់ទេ គឺអាចនឹងមានគ្រោះថ្នាក់ផងដែរ។ សម្រាប់ទំនាក់ទំនងក្នុងគ្រួសារ គួរយកចិត្តទុកដាក់ ភាពជិតស្និទ្ធនឹងធ្វើឲ្យជីវិតអ្នករីករាយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកនឹងទទួលបានផលជាទីគាប់ចិត្តណាស់។ អ្វីដែលអ្នកមានបំណងធ្វើ គឺនឹងទទួលបានការគាំទ្រយ៉ាងមុតមាំ ហើយអាចទៅរួចគ្រប់ទាំងអស់។ សូមរងចាំទទួលដំណឹងដ៏រីករាយ សម្រាប់ក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកចង់ចាប់យកឱកាសថ្មីសម្រាប់ជីវិត សូមកុំស្ទាក់ស្ទើរឡើយ ភាពជោគជ័យគឺនៅក្នុងដៃរបស់អ្នក ប៉ុន្តែសូមប្រយ័ត្នមនុស្សឆ្នាំវក។ សូមធ្វើតាមក្តីសុបិន្តរបស់អ្នកមិនថាមានរឿងអ្វីក៏ដោយ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន អ្នកនឹងទទួលបានអារម្មណ៍ដ៏រំភើបរីករាយយ៉ាងប្រាកដ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំមានការខ្វល់ខ្វាយនឹងកិច្ចការងារ ឬមុខរបរចិញ្ចឹមជីវិតឡើយ ព្រោះលោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនធ្វើអាជីវកម្ម ព្រោះសញ្ញាណលុយកាក់មហាសាលឡើងយ៉ាងខ្ពស់។ សូមចងចាំថាត្រូវថែរក្សាលំនឹងគំនិតរបស់អ្នក មិនត្រូវបាត់បង់ជំហរឡើយ ហើយការស្តីបន្ទោសខ្លួនឯងចំពោះការបរាជ័យមិនត្រូវធ្វើទេ។ បើការងារមួយមិនបានផល ត្រូវប្តូររកការងារផ្សេង។ លោកអ្នកអាចសម្រេចចិត្តផ្លាស់ប្តូរអ្វីៗដែលអ្នកមិនពេញចិត្តបានដោយគ្មានអ្វីជាមន្ទិលនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅដោយប្រក្រតី ​ប៉ុន្តែសូមរៀបចំគម្រោងការឲ្យបានម៉ត់ចត់បន្ថែម។ បញ្ហាលំបាកអាចកើតមាន ប៉ុន្តែសូមកុំស្មុគ្រស្មាញ ដោះស្រាយដោយសន្តិវិធី។ លោកអ្នកអាចមានលទ្ធភាពទាញយកចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ដូច្នេះការដាក់ចេញការងារដែលអ្នកបានគ្រោងទុកជាការប្រសើរ។ ជៀសវាងភាពអាត្មានិយម។ លោកអ្នកមានមនុស្សនិន្ទា ហើយការចាញ់បោកគេអាចកើតឡើង ដូច្នេះសូមប្រុងប្រយ័ត្ន។ មនុស្សដែលយកអាសារអ្នកបាន មានកំណើតឆ្នាំឆ្លូវ។ ចំពោះគូស្នេហ៍ មានភាពចុះសម្រុងគ្នាណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានាស្ថិតក្នុងលក្ខខ័ណ្ឌអស្ថេរភាព ដូច្នេះសូមកុំទាន់ចាប់យកការងារថ្មី ឬសម្រេចចិត្តផ្លាស់ប្តូរមុខរបរការងារនៅពេលនេះ។ សូមប្រយ័ត្នប្រយែង មិនត្រូវជឿពាក្យសំដីគេដោយងាយពេកនោះទេ។ ចំពោះបញ្ហាហិរញ្ញវត្ថុវិញ គឺស្ថិតនៅចំណុចផិតផើយណាស់ ដូច្នេះសូមកុំចំណាយខុសខ្ទង់ ឬដោយគ្មានគោលដៅច្បាស់លាស់។ ការបណ្តាក់ទុនសម្រាប់អាជីវកម្ម មិនគួរប្រថុយសោះឡើយ ប៉ុន្តែប្រសិនបើអ្នកត្រូវធ្វើជាដាច់ខាត សូមគិតឲ្យបានច្រើនដងមុនសម្រេចចិត្ត។ ពេលវេលាល្អរបស់អ្នកគឺនៅពេលព្រឹក។​ ដោយឡែកគូស្នេហ៍ រក្សាបានភាពសុខដុមរមនា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងអាជីវកម្ម មានភាពចម្រើនលូតលាស់ណាស់។ សូមកុំមានភាពស្ទាក់ស្ទើរ ក្នុងការទំនាក់ទំនង និងចាប់យកឳកាសក្នុងអាជីវកម្ម។ សញ្ញាណប្រាក់កាស ក្នុងថ្ងៃនេះមានច្រើនណាស់ ដូច្នេះសូមឈរលើគម្រោងផែនការ និងត្រូវគ្រប់គ្រងពាក្យសំដី។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពធ្វើប្រាស្រ័យទាក់ទងនឹងមនុស្សថ្នាក់លើ ប៉ុន្តែក៏ត្រូវដាក់ខ្លួនខ្លាំងដែរ។ កុំរំជើបរំជួលនឹងរបរខាងក្រៅ សូមរស់ដោយឈ្លាសវៃ។ រក្សាគំលាតពីមនុស្សឆ្នាំជូត។ ដោយឡែកសូមប្រយ័ត្នក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។ ចំពោះគូស្នេហ៍ ទំនាក់ទំនងមានភាពរលូនណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលមានលាភសំណាងធំ សម្រាប់មុខរបរការងារ ចំណែកផ្លូវជីវិតផ្ទាល់ខ្លួនក៏មានភាពរស់រវើកផ្អែមល្ហែមផងដែរ។ ប៉ុន្តែមិនត្រូវទាក់ទងជាមួយមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ជាដាច់ខាត ប្រយ័ត្នទំនាក់ទំនងក្លាយជាទុក្ខ។ ថ្ងៃនេះសូមប្រយ័ត្នផងដែរ នូវភាពភ្លាំងភ្លាត់ខាងគំនិតស្មារតី ដូច្នេះសូមគិតគូរឲ្យបានច្រើនមុនសម្រេចចិត្ត។ ប្រសិនបើអ្នកឈានដល់កិច្ចព្រមព្រៀងរកប្រាក់ចំណេញ សូមកុំបណ្តោយពេល ឬរងចាំឲ្យវាកើតឡើងដោយឯកឯង។ សម្រាប់សុខភាព សូមពិសារទឹកឲ្យបានច្រើន ជៀសវាងជំងឺតម្រង់នោម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់ការជួបជុំសាច់ញាតិមិត្តភក្តិ ដូច្នេះការងារនឹងមុខរបររបស់លោកអ្នក ជាប់ទាក់ទងជាមួយជំនួបទាំងនេះផងដែរ។ លោកអ្នកអាចស្នើសុំគំនិតយោបល់បាន ដោយគ្មានផលជំទាស់ទេ។ សូមអ្នកជឿទុកចិត្តលើខ្លួនឯង ហើយការតុបតែងរាងកាយក៏ទាមទារឲ្យធ្វើក្នុងថ្ងៃនេះដែរ ព្រោះភាពស្រស់ស្អាតនឹងនាំមង្គលសម្រាប់ថ្ងៃនេះ។ ត្រូវប្រុងប្រយ័ត្នគ្រប់ស្ថានការណ៍ ហើយក៏កុំខ្លាចភាពបរាជ័យ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនភាពរកាំរកូសកើតឡើង ប៉ុន្តែលោកអ្នកអាចដោះស្រាយបាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភារកិច្ចការងារនានានៅមិនទាន់បានទទួលជោគជ័យនៅឡើយទេ ចំពោះមុខតំណែងការងារក៏មិនទាន់អាចទទួលបានដំណឹងដែរ។ សូមលោកអ្នកទំលាក់ចោលអារម្មណ៍ទន់ជ្រាយ និងមិនទុកចិត្តខ្លួនឯង ព្រោះទាំងនេះមិនធ្វើឲ្យចម្រើនទេ។ ការងារដែលអ្នកកំពុងធ្វើឲ្យអ្នកដទៃ គួរយកមកគិតគូរឡើងវិញ ពីព្រោះប្រយោជន៍ដែលអ្នកទទួលបានមិនសក្តិសមនឹងអ្វីដែលកំពុងធ្វើនោះឡើយ។ មនុស្សម្តាយ ជាមនុស្សដែលអាចយឹតយោងវាសនាអ្នកបាន ដូច្នេះសូមគោរពដឹងគុណ និងសុំគំនិតយោបល់គាត់។ ដោយឡែកទំនាក់ទំនងស្នេហា សូមកុំពឹងពាក់លើភ្នែក និងមាត់របស់អ្នកដទៃ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំមានការបារម្ភអំពីការងារ និងមុខរបរអ្នកឡើយ ព្រោះអ្វីៗដំណើរការទៅតាមការគ្រោងទុក និងគ្មានអ្វីអាចមកបង្អាក់បានឡើយ។ សូមកុំចាញ់បោកពាក្យផ្អែមល្ហែម និងលួងលោមរបស់អ្នកដទៃ។ ការធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនត្រូវមានកំរិត កុំសម្តែងនូវអ្វីដែលនាំឲ្យកើតជាទោស។ ការទិញចូលអចលនទ្រព្យក្នុងថ្ងៃនេះនឹងទទួលបានភាពប្រសើរពេកក្រៃ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនត្រូវពិនិត្យឡើងវិញ កុំសម្រេចចិត្តដោយកំហឹង។ សូមគិតថាមិត្តភាព គឺប្រសើរជាងទំនិញ ឬប្រាក់កាស។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបរបររកស៊ីជួញដូរនឹងទទួលបានផ្លែផ្កាជាទីពេញចិត្ត។ ចំណែកអតិថិជនក៏សុទ្ធតែល្អផងដែរ។ ចំណែកបុគ្គលិករដ្ឋឯកជទទួលបានជោគជ័យសម្រាប់គម្រោងផែនការការងារដែលដាក់ចេញដោយងាយស្រួល។ ថ្ងៃនេះវិប្បតិ្តក្នុងទំនាក់ទំនងអាចកើតឡើង ដូច្នេះសូមប្រយ័ត្ន និងអត់ធ្មត់ឲ្យបានខ្ពស់។ រាសីអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំម្សាញ់នោះទេ ដូច្នេះរក្សាគំលាតទើបប្រសើរ។ កុំធើ្វអ្វីតាមគំនិតយោបល់របស់អ្នកដទៃខ្លាំងពេក ត្រូវមានភាពឆ្លាតវៃ ដើម្បីកុំឲ្យមានបញ្ហា។ ចូរសំឡឹងមើលទិសអាគ្នេយ៍ ដែលជាទិសភោគផលរបស់អ្នក។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!