ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ជូត ឆ្លូវ វក ចរ កុរ រាសីឡើងខ្ពស់ត្រដែតលោកអ្នកជាម្ចាស់នៃភោគទ្រពសម...

ឆ្នាំទាំង៥ ជូត ឆ្លូវ វក ចរ កុរ រាសីឡើងខ្ពស់ត្រដែតលោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិតថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ​ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានកម្រៃចំណេញជាទីគាប់ចិត្ត។ លោកអ្នកអាចនឹងត្រូវគេនាំរឿងមកឲ្យ ដូច្នេះសូមជៀសឲ្យឆ្ងាយ ឬត្រូវរៀបគម្រោងក្នុងការដោះស្រាយបញ្ហា។ កុំភ្លេចថាភាពអត់ធ្មត់ជាជម្រើសដ៏ល្អ។ សម្រាប់ទំនាក់ទំនងស្នេហា ល្អូកល្អឺននឹងគ្នាណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងជាប្រាក់កាសជាច្រើននឹងធ្លាក់ដល់ដៃលោកអ្នកដែលប្រកបអាជីវកម្ម​​ ចំណែកអ្នកធ្វើការងាររដ្ឋឯកជននឹងបានសម្រេចគម្រោងការងារដែលលោកអ្នកបានដាក់ចេញ និងកំពុងដំណើរការផងដែរ។ លោកអ្នកអាចសម្រេចចិត្តរៀបចំពិធីមង្គលផ្សេងៗបាន ដោយមិនមានផលរំខានអ្វីទេ។ សម្រាប់កំលោះក្រមុំ ពេលវេលារីករាយដែលអ្នករំពឹងទុកបានមកដល់ហើយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា។ សូមកុំទាន់សម្រេចចិត្តផ្លាស់ប្តូរកិច្ចការងារនៅពេលនេះ ព្រោះអ្វីៗមិនទាន់ប្រាកដទាំងស្រុងទេ។ ការរក្សាការងារចាស់ និងរៀបគម្រោងថ្មីជាការប្រសើរជាង។ សូមជៀសវាងមនុស្សដែលមកពីឆ្ងាយ ឬដែលទាក់ទងនឹងរឿងលុយកាក់។  ចំពោះគូស្នេហ៍ស្រលាញ់រាប់អានគ្នាល្អប្រសើរណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងមុខតំណែងការងារ ស្ថិតលើផ្លូវដែលលោកអ្នកកំពុងដើរ ដូច្នេះសូមព្យាយាមបន្ថែម និងមានភាពវៃឆ្លាតចាប់យកឱកាស។ ចូររក្សាពាក្យសំដី និងអាកប្បកិរិយាទន់ភ្លន់ចំពោះមនុស្សនៅជុំវិញខ្លួន ប៉ុន្តែសូមជៀសវាងមនុស្សឆ្នាំរកា ព្រោះរាសីអ្នកមិនត្រូវគ្នាសោះឡើយ។ សម្រាប់គូស្នេហ៍ សូមទំលាក់ចោលពាក្យមន្ទិលសង្ស័យចំពោះគ្នា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់​ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញសុទ្ធតែជាមនុស្សដែលអាចពឹងពាក់បាន។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្ត ប៉ុន្តែកុំទាន់បោះជំហ៊ានប្រសិនបើការងារថ្មីមិនច្បាស់លាស់។ សូមប្រយ័ត្នមនុស្សនិន្ទាឈ្នានីសនាំកង្វល់ដល់អ្នក ដូច្នេះសូមអត់ធ្មត់។ ចូរជ្រើសរើសអ្វីគួរស្តាប់ អ្វីគួរមិនស្តាប់។ ចំពោះគូស្នេហ៍មានភាពចុះសម្រុងគ្នាល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញកើតឡើងក្នុងថ្ងៃនេះ ដែលអាចរំខានដល់មុខរបរ និងអាជីវកម្មរបស់អ្នក។ ដូច្នេះសូមព្យាយាមរកមធ្យោបាយដោះស្រាយដោយភាពអត់ធ្មត់ស្ងៀមស្ងាត់។ មន្ទិលសង្ស័យកើតឡើងក្នុងរង្វង់ការងារជាមួយមិត្តរួមក្រុម ដូច្នេះការពិភាក្សាជាផ្លូវដោះស្រាយ។ ប្រសិនបើអ្វីៗហាក់មានភាពតានតឹង សូមរកជំនួញពីមនុស្សផ្ទុយភេទដែលតែងយកអាសារអ្នក។ ចំពោះគូស្នេហ៍ សូមរក្សាចិត្តគ្នា ដោយបោះបង់អារម្មណ៍សោះអង្គើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកមិនទាន់ អាចសម្រេចផលតាមការរំពឹងទុកទេ។ សូមព្យាយាមកែប្រែស្ថានការណ៍ជាមួយគម្រោងការងារថ្មី។ សូមកុំភ្លេចថាមនុស្សចាស់ក្នុងគ្រួសារអ្នកជាមនុស្សដែលតែងជួយទំនុកបម្រុង និងជួយជ្រោមជ្រែងទឹកចិត្តរបស់អ្នក។ កុំពាក់ព័ន្ធនឹងបញ្ហាប្រាក់កាក់ជាមួយមនុស្សឆ្នាំវក ព្រោះការខាតបង់មានកំរឹតខ្ពស់។ ដោយឡែកចំពោះគូស្នេហ៍ មានភាពរកាំរកូសនឹងគ្នាបន្តិចបន្តួច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញណាស់។ សម្រាប់បុគ្គលិកកម្មករនឹងទទួលបានឳកាសការងារដ៏ប្រសើរជាងមុន ព្រមទាំងធ្វើឲ្យថ្នាក់លើទុកចិត្តផងដែរ។ ចូរកែប្រែសភាពខាងក្រៅរបស់អ្នក ភាពស្រស់ស្អាតនឹងជួយឲ្យអ្នកអាចធ្វើទំនាក់ទំនងកាន់តែប្រសើរជាមួយមនុស្សជុំវិញខ្លួន។​ ទិសល្អសម្រាប់អ្នកក្នុងថ្ងៃនេះគឺទិសនិរតី។ ដោយឡែកសេក្តីស្នេហ៍ប្រុសស្រី មានដំណើរទៅដោយរលូន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងក្នុងដណើរការរកស៊ីជួញដូរ ដែលមានទ្រង់ទ្រាយធំ។ លោកអ្នកនឹងទទួលបានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីដៃគូអាជីវកម្ម។ ដូច្នេះសូមដាក់ចេញគម្រោងការងារដែលអ្នកមានក្នុងដៃ។ ចំពោះអ្នកធ្វើការរដ្ឋឯកជន លោកអ្នកនឹងទទួលបានដំណឹងដ៏រីករាយចំពោះការងារដែលអ្នកកំពុងធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងនឹងបេសកកម្មផ្លូវឆ្ងាយ។ ប៉ុន្តែសូមសង្កត់ចិត្តបន្តិចទាក់ទងនឹងការឈ្នានីសពីមនុស្សផ្ទុយភេទ។  សម្រាប់ទំនាក់ទំនងស្នេហាកំឡោះក្រមុំ លោកអ្នកមានសេចក្តីសុខនឹងគ្នាណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អស្រុតចុះ។ កិច្ចការងារ និងមុខរបររកស៊ីរបស់អ្នកមិនអាចទទួលផលតបស្នងស្មើនឹងទុនដែលអ្នកចេញបានទេនៅពេលនេះ។ ប៉ុន្តែសុំកុំបោះបង់ការព្យាយាម ដោះស្រាយបញ្ហាដោយសន្តិវិធី ហើយត្រូវរក្សាគំនិតវិជ្ជមាន។ សូមរក្សាទំនាក់ទំនងនឹងមនុស្សដែលមានកំណើតឆ្នាំថោះ ហើយជៀសមនុស្សឆ្នាំម្សាញ់។ សូមប្រយ័ត្នប្រយែងថែរក្សាសុខភាពប្រព័ន្ធរំលាយអាហារ។ សម្រាប់គូស្នេហ៍ សូមមានអធ្យាស្រ័យខ្ពស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យក៏ហូរចូលផ្ទះយ៉ាងច្រើនសម្បើមផងដែរ។ អ្នកអាចសម្រេចចិត្តធ្វើការងារសំខាន់បាន ព្រោះពាក្យសំដីអ្នកមានឥទ្ធិពលលើមនុស្សជាច្រើននៅជុំវិញខ្លួន។ ប៉ុន្តែដាច់ខាតកុំមានភាពអំនួត និងអាត្មានិយម។ ថ្ងៃនេះមានជោគល្អណាស់​សម្រាប់ការទិញចូលចលន និងអចលនទ្រព្យ។ ចំពោះការរៀបចំពិធីនានា អាចធ្វើទៅបាន ប៉ុន្តែពេលល្អបំផុតគឺពេលព្រឹក។ សូមរក្សាគំលាតពីមនុស្សកើតជូត។ ចំពោះគូស្នេហ៍ មានភាពសុខដុមរមនានឹងគ្នាណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងមានតែភាពចម្រើនលូតលាស់ ចំណែកប្រាក់កាសនឹងហូរចូលក្នុងផ្ទះរបស់អ្នកមិនមានអ្វីអាចមករាំងស្ទះបានឡើយ។ សំណាង និងភាពរីករាយទាំងនេះទាក់ទងនឹងការអត់ធ្មត់របស់អ្នកចំពោះមនុស្សជាទីស្រលាញ់ក្នុងគ្រួសារ ពិសេសជាមួយកូនចៅ។ ភាពជោគជ័យរបស់អ្នកក៏មិនមែនជាទីពេញចិត្តរបស់មនុសផងគ្នានោះទេ ដូច្នេះការរក្សាភាពស្ងប់ស្ងៀមរស់នៅដោយធម្មតាជាការប្រសើរ។ ដោយឡែកចំពោះគូសេ្នហ៍ មានសេចក្តីស្នេហារផ្អែមល្ហែមនឹងគ្នាណាស់។  

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!