ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៤ ឆ្លូវ ថោះ មមី ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលប...

អស្ចារ្យណាស់ ឆ្នាំទាំង៤ ឆ្លូវ ថោះ មមី ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានឋានៈតួនាទីជាទីពេញចិត្ត ដូច្នេះសូមចុចអានរាសីសម្រាប់ការងារលម្អិតពេលនេះ។

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមចាប់ផ្តើមពេលវេលាសម្រាប់កិច្ចការងារឲ្យបានរួសរាន់ ធ្វើយ៉ាងណាកុំឲ្យយឺតយ៉ាវឲ្យសោះ ហើយវាកាន់តែប្រសើរថែមទៀតប្រសិនបើអ្នកបំពេញការងារតាមផែនការ។ ការងារនឹងរត់មករកអ្នកច្រើន ដូច្នេះសូមធ្វើការសម្រេចចិត្តឲ្យបាន      រហ័ស។ ឳកាសគឺល្អ​ប្រសិនបើអ្នកអាចបន្ថែមល្បឿនបន្តិច ដើម្បីឲ្យបានទៅហួសគូរប្រជែងរបស់អ្នក។ សូមព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន បើទោះជាក្នុងកាលទេសណាក៏ដោយ ពីព្រោះវិធីនេះនឹងនាំឲ្យអ្នកជៀសផុតពីភាពស្មុគ្រស្មាញ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការធ្វើដំណើរដែលមិនបានគ្រោងទុក និងការប្រជុំថ្មីអាចធ្វើទៅបាន ដោយគ្មានហេតុការណ៍រំខានទេ។ ថ្ងៃនេះអំណោយផលសម្រាប់ការធ្វើទំនាក់ទំនង ប៉ុន្តែសូមបដិសេធយោបល់រិះគន់ចំពោះមនុស្សជុំវិញខ្លួន។ សូមផ្តោតការចាប់អារម្មណ៍ខ្លាំងចំពោះកិច្ចការងារ និងគ្រប់គ្រងពេលវេលាឲ្យបានល្អ។ ការនិយាយច្រើន និយាយដើមគេ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើលទ្ធផលការងារ។ លោកអ្នកមានបញ្ហាជាច្រើនអន្ទោលនៅក្បែរដូច្នេះសូមរក្សាគ្រប់គ្រងអារម្មណ៍ដើម្បីបញ្ជៀសបញ្ហា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារលោកអ្នកថ្ងៃនេះទាមទារការខិតខំប្រឹងប្រែងខ្លាំងទាំងកំលាំងកាយចិត្ត។ សូមត្រៀមផែនការ និងដើរតាមផែនការទើបប្រសើរ។ ចូររៀនគ្រប់គ្រងពេលវេលា កុំខ្ជះខ្ជាយឲ្យសោះ។ ចំពោះកិច្ចការមិនបាច់ គួរបោះចោលខ្លះ ចាប់យកតែការងារដែលលោកអ្នកទុកចិត្ត។ ប្រសិនបើអ្នកមានការសង្ស័យ ពិបាកក្នុងការសម្រេចចិត្ត សូមពិភាក្សានឹងមិត្តរួមការងារ។ លោកអ្នកអាចមានលទ្ធភាពសម្គាល់បាននូវចំណុចអវិជ្ជមាននៃការងារ និងអាចកែប្រែកំហុសបានយ៉ាងប្រសើរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកមិនមានបញ្ហាមករាំងស្ទះឡើយ។ លោកអ្នកនឹងទទួលបានការគាំទ្រ និងពេញចិត្តពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ ម្យ៉ាងទៀត សំដីរបស់អ្នកហាក់មានហេតុផលណាស់ ប៉ុន្តែសូមលោកអ្នកព្យាយាមស្វែងយល់បន្ថែមពីបរិបទថ្មីដែលអ្នកកំពុងជួបប្រទះក្នុងកិច្ចការងារ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បាន។ សម្រាប់លោកអ្នករកស៊ីជួញដូរ ត្រូវពង្រឹងបន្ថែមការផ្សព្វផ្សាយ នោះនឹងទទួលបានជោគជ័យធំ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអំណយផលខ្លាំងណាស់សម្រាប់ការធ្វើទំនាក់ទំនងក្នុងក្រៅ ប៉ុន្តែសូមរក្សាឲ្យបានពាក្យសំដី និងគំនិតយោបល់វិជ្ជមាន។ ប្រសិនបើអ្នកធ្លោយនិយាយស្តីនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ នោះអ្នកនឹងខាតបង់ធំ។ បញ្ហាផ្សេងៗរបស់លោកអ្នកកំពុងមានវត្តមាននៅឡើយ ប៉ុន្តែសូមរក្សាគម្រោងការងារ និងការខិតខំប្រែង ពីព្រោះមិនយូរប៉ុន្មានស្ថានភាពរបស់អ្នកនឹងបានប្រសើរឡើង។ សូមមានភាពអត់ធ្មត់ យោគយល់ និងដោះស្រាយភាពស្មុគ្រស្មាញដោយភាពវៃឆ្លាត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកពឹងផ្អែកទាំងស្រុងជាមួយនឹងទំនាក់ទំនងខាងក្រៅ។ ប៉ុន្តែសូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការផ្លាស់ប្តូរដោយគ្មានការរំពឹងនៅក្នុងអាជីពអាចកើតឡើង។ បញ្ហាស្មុគ្រស្មាញ និងភាពរឹងស្ទះនានាអាចនឹងកន្លងផុតទៅដោយពេល ប៉ុន្តែសូមកុំបណ្តោយអ្វីៗទៅបានវាសនា ព្យាយាមកែប្រែស្ថានការណ៍ឲ្យស្ថិតក្នុងគន្លងដែលប្រសើរជានិច្ច ដូច្នេះសូមប្រើយុទ្ធសាស្រ្តពាក្យសំដីដែលអ្នកមានជាមួយមនុស្សជុំវិញខ្លួន ក៏ដូចជាគូប្រជែង។   

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូររបស់លោកអ្នកគ្មានអ្វីត្រូវបារម្ភសោះឡើយ ប៉ុន្តែសូមជៀសវាងឲ្យបានការនិយាយដើមអ្នកដទៃ បើទោះជារឿងល្អ ឬអាក្រក់ក្តី។ លោកអ្នកមានលទ្ធភាពនឹងបំពេញមុខរបរការងារបានល្អបំផុត ដូច្នេះប្រហែលជាក្នុងអនាគតដ៏ខ្លី អ្នកនឹងត្រូវបានតំឡើងឋានៈ។ ប៉ុន្តែដំណឹងនេះអាចនៅតែលឿនពេកក្នុងការនិយាយនៅពេលនេះ ដូច្នេះរក្សាវាក្នុងចិត្តសិន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការទាំងឡាយដែលអ្នកកំពុងដំណើរការ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នជានិច្ចជាមួយនឹងបញ្ហាដែលអាចនឹងកើតឡើងដោយចៃដន្យដោយសកម្មភាព និងមតិយោបល់ខុស។ ទំនាក់ទំនងជាមួយមិត្តរួមការងារ និងដៃគូអាចមានកំហុស ដូច្នេះសូមព្យាយាមយ៉ាងណាកុំឲ្យឃ្លាតឆ្ងាយពីគោលការណ៍។ ទោះបីជាឥឡូវនេះគ្មានឳកាសដើម្បីកែលម្អស្ថានភាពហិរញ្ញវត្ថុ ប៉ុន្តែលោកអ្នកមានអ្វីច្រើនទៀតនៅខាងមុខ។ បង្ហាញភាពរួសរាយរាក់ទាក់ និងរក្សាអាកប្បកិរិយាវិជ្ជមាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសី ថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានកិច្ចការងារជាច្រើនណាស់ ហេតុដូច្នេះសូមកុំចាប់យកការងារទាំងអស់ ព្រោះលោកអ្នកមិនអាចធ្វើការងារច្រើនក្នុងពេលតែមួយមានល្អនោះទេ ប៉ុន្តែគួរជ្រើសរើសការងារអាទិភាពទើបប្រសើរ។ ពេលវេលាតម្រូងឲ្យអ្នករក្សាការអត់ធ្មត់ អធ្យាស្រ័យខ្ពស់ និងរស់នៅដោយស្ងប់ស្ងៀម ដើម្បីជៀសវាងពីបញ្ហាស្មុគ្រស្មាញក្នុងកន្លែងការងារ និងអាជីវកម្ម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការធ្វើដំណើរ ដែលមិនបានគ្រោងទុក និងការប្រជុំអាចកើតឡើងបានក្នុងពេលនេះ។​ សូមលោកអ្នករក្សាឲ្យបាននូវទស្សនវិស័យក្នុងការងារ ក៏ដូចជាមុខរបរ ដើម្បីបង្កើនទិន្នផលក្នុងអាជីព។ ម្យ៉ាងទៀត ទោះបីលោកអ្នកពេញចិត្តនឹងទីតាំង ឬប្រាក់ខែក៏ដោយ លោកអ្នកអាចពិចារណាជាថ្មី ពីព្រោះឳកាសកាន់តែប្រសើរមាននៅខាងមុខ។​ សូមលោកអ្នកបង្កើនភាពរហ័សរហួសបន្ថែម។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពម្ចាស់ការបានល្អណាស់ ប៉ុន្តែសូមគោរពតាមផែនការជានិច្ច។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពទាំងស្រុងដើម្បីផ្លាស់ប្តូរការងារដែលអ្នកមិនពេញចិត្ត។ ផ្អាកអាជីព ឬធ្វើជាម្ចាស់លើសកម្មភាពថ្មីបាន ប៉ុន្តែជំហ៊ានដំបូងត្រូវគិតពីអ្វីៗដោយមានគ្រប់ជ្រុងដោយប្រុងប្រយ័ត្ន។  បង្កើនទំនាក់ទំនង និងពង្រឹងជំនាញការទូតរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាសីថ្ងៃនេះទាមទារអ្នកឲ្យបានហេតុផលជានិច្ចមុននឹងធ្វើអ្វីមួយ ដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការរបស់កិច្ចការងារ និងអាជីវកម្ម។ កុំព្យាយាមធ្វើឲ្យមិត្តរួមការងារ និងដៃគូភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពប្រថុយប្រថានរបស់អ្នក ពីព្រោះនេះមិនមែនជាវិធីល្អដើម្បីទទួលជោគជ័យ និងការទទួលស្គាល់ទេ។ បើទោះយ៉ាងណា លោកអ្នកអ្នកមានលទ្ធភាពកំណត់ចំណុចខ្សោយ និងរកមធ្យោបាយកែលម្អស្ថានភាពបាន។  

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!