ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ថោះ ម្សាញ់ វក ចរ រាសីលោកអ្នកឡើងខ្ពស់ត្រដែត រីឯការងារ និងមុខរបរនា...

ឆ្នាំទាំង៤ ថោះ ម្សាញ់ វក ចរ រាសីលោកអ្នកឡើងខ្ពស់ត្រដែត រីឯការងារ និងមុខរបរនានារីកចម្រើនលូតលាស់ណាស់ និងលុយកាក់ហូរចូលហោរប៉ៅលោកអ្នកមិនដាច់

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ដោះស្រាយរឿងរ៉ាវនោះទេ ដូច្នេះគួរព្យាយាមកុំជ្រៀតជ្រែកក្នុងជម្លោះការងារ ហើយក៏មិនគួរឆ្លើយតបរបៀបវាយប្រហារទៅមិត្តរួមការងារ និងអតិថិជននោះទេ។ ប៉ុន្តែសូមកុំមានការព្រួយបារម្ភអ្វីឡើយ ព្រោះល្ងាចនេះបរិយាកាសតានតឹងនៃការងាររបស់អ្នកនឹងរំសាយ។ គួរមានភាពរីករាយ និងសំដែងអាកប្បកិរិយារួសរាយរាក់ទាក់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតលើកិច្ចការងារដែលលោកអ្នកប្រព្រឹត្តិទៅរាល់ថ្ងៃជាទម្លាប់។ លោកអ្នកអាចមានអារម្មណ៍ខ្វល់ខ្វាយចំពោះបញ្ហាដែលមានកន្លងមក ប៉ុន្តែសូមបោះបង់អារម្មណ៍នោះចោលសិន ពីព្រោះលោកអ្នកមិនទាន់អាចដោះស្រាយបញ្ហានោះនៅថ្ងៃនេះបានទេ។ ចំណែកមហិច្ឆតាវិជ្ជាជីវៈរបស់លោកអ្នកហាក់មានកំរិតទាបបន្តិច ប៉ុន្តែអ្នកនៅតែមានពេលច្រើន ដើម្បីអនុវត្តផែនការរបស់អ្នក ហេតុដូច្នេះអ្នកមិនគួរធ្វើបាបខ្លួនជាមួយនឹងកិច្ចការពេកនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកំណត់សកម្មភាពអាជីវកម្មរបស់អ្នកឲ្យល្អ និងត្រឹមត្រូវតាមគម្រោងផែនការ។ បញ្ហារំខានតិចតួចអាចកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែដាច់ខាតមិនត្រូវចុះចាញ់ទេ។ សូមលោកអ្នកព្យាយាមធ្វើកិច្ចការដែលអ្នកស្រលាញ់ ពីព្រោះការងារនោះនឹងនាំឲ្យអ្នកមានអារម្មណ៍រស់រវើកក្នុងជីវិត ប៉ុន្តែសូមថ្លឹងថ្លែងឲ្យបានល្អ ពីព្រោះពេលខ្លះទំនោរបែបនេះអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់អាជីព។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការរបស់អ្នកក្នុងថ្ងៃនេះនឹងអាចបញ្ចប់ទៅដោយភាពជោគជ័យគួរជាទីមោទនក្រៃលែង ដូច្នេះសូមចាប់ផ្តើមការងារតាំងពីព្រឹក។ សូមព្យាយាមបំពេញការងារដែលអ្នកកំពុងមានក្នុងដៃ ហើយសូមជៀសវាងជម្លោះនានា ពីព្រោះវានឹងអាចធ្វើឲ្យអារម្មណ៍ និងការអភិវឌ្ឍន៍មុខរបរការងារមានភាពរឹងស្ទះ។ ថ្ងៃនេះលោកអ្នកមានសមត្ថភាពពេញលេញក្នុងការកំណត់ចំណុចខ្សោយរបស់អ្នក និងរកពិធីដោះស្រាយបានយ៉ាងប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ពេលនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរការងារនោះឡើយ។ ម្យ៉ាងទៀត អ្នកក៏ប្រហែលជាមិនអាចចុះសម្រុងគ្នាជាមួយក្រុមការងារថ្មី។ លើសពីនេះ អ្នកមិនអាចរកភាសាសាមញ្ញសម្រាប់ប្រាស្រ័យទាក់ទងនិងនិយោជិក និងថ្នាក់ លើបានទេ។ ថ្ងៃនេះប្រសិនបើអ្នកអាចរក្សាភាពអត់ធ្មត់បាន អ្នកនឹងទទួលពត៌មានល្អនៅពេលល្ងាច ដែលដំណឹងនោះអាចទាក់ទងនឹងការតំឡើងឋានៈទៀតផង។ សូមព្យាយាមរក្សាភាពរួសរាយ និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីលោកអ្នកនឹងចម្រើនលូតលាស់ខ្លាំងណាស់។ លោកអ្នកមានសមត្ថភាពពេញលេញក្នុងការទាញយកជោគជ័យដែលអ្នកកំពុងសុបិន្ត ដូច្នេះសូមកុំភ័យខ្លាចដើរតាមគម្រោងដែលអ្នកបានគូសវៀស។ លោកអ្នកគួរសម្រេចចិត្តឲ្យបានរហ័ស និងម៉ត់ចត់ជានិច្ច ដើម្បីអាចមានលទ្ធភាពឈានជើងមុនគូរប្រជែ។ សូមព្យាយាមធ្វើកិច្ចការងារដែលអ្នកកំពុងមានក្នុងដៃឲ្យបានល្អ ការចាប់យកការងារច្រើនក្នុងពេលតែមួយមិនប្រសើរទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរការល្អ ប៉ុន្តែសូមលោកអ្នកជៀសឲ្យបានពីជម្លោះដែលនឹងអាចបំផ្លាញកិច្ចការងារទាំងស្រុង។ លោកអ្នកអាចមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះសូមសិក្សាវាយតម្លៃស្ថានភាពការងារឲ្យម៉ត់ចត់ដោយខ្លួនផ្ទាល់។ សូមធ្វើការសម្រេចចិត្ត ដោយពឹងលើបទពិសោធន៍ជានិច្ច ចំណែកមតិយោបល់អ្នកជុំវិញខ្លួន ក៏ត្រូវត្រងត្រាប់ផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកនានាដំណើរការទៅបានយ៉ាងល្អប្រសើរណាស់ ប៉ុន្តែលោកអ្នកអាចនឹងមានភាពមិនចុះសម្រុងជាមួយមនុស្សក្នុងរង្វង់ការងារ និងអាជីវកម្ម។ សូមលោកអ្នកឥរិយបថជាមួយមនុស្សក្នុងក្រុមការងារ ពិសេសជាមួយថ្នាក់លើ។ កុំចូលទៅពាក់ព័ន្ធព្រឹត្តិការណ៍អតីតកាល និងជម្លោះ បំភ្លេចវាចោលទើបប្រសើរដល់កិច្ចការរបស់អ្នក និងទាញបានសំណាងមកជំនួសវិញ។ សូមចងចាំថាអាកប្បកិរិយា និងពាក្យសំដីល្អជាគន្លឹះនៃភាពជោគជ័យរបស់អ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកនឹងទទួលបានផលជាទីគាប់ចិត្តណាស់។ សម្រាប់ថ្ងៃនេះ លោកអ្នកមិនគួរបោះបង់ការងារណាមួយឡើយ ពីព្រោះការងារនោះនឹងមានលទ្ធភាពបង្កើនអាជីពរបស់អ្នកកាន់តែប្រសើរ។ នៅក្នុងពេលអនាគតខាងមុខអ្នកនឹងអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលអ្នកបានសុបិន្ត។ ព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមានទោះបីជាមានកាលទេសណាក៏ដោយ វិធីសាស្ត្រនេះ នឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកដំណើរការទៅដោយរលូន ប៉ុន្តែព្យាយាមកុំពាក់ព័ន្ធនឹងបញ្ហាជាមួយមនុស្សក្នុងរង្វង់ការងារ។ សូមជៀសវាងប្រធានបទណាដែលអាចបង្កហេតុអាក្រក់។ ប្រសិនបើអ្នកមានការសង្ស័យអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្ត សូមគិតម្តងទៀត។ ថ្ងៃនេះលោកអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងារបានភ្លាមៗ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីរបស់អ្នកនឹងទទួលបានជោគជ័យធំ ហើយប្រាក់រង្វាន់ក៏នឹងទទួលបានផងដែរ។ សូមលោកអ្នកកុំដកថយ ពីផ្លូវដែលបានគ្រោងទុកឲ្យសោះ ត្រូវព្យាយាមជានិច្ច ព្រោះឳកាសភោគផលមានធំណាស់។ លោកអ្នកទទួលបានលទ្ធផលខ្ពស់ ប្រសិនបើអ្នកបង្ហាញការតស៊ូ និងការខិតខំ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ភាពជោគជ័យនៃការងាររបស់លោកអ្នក ផ្សារភ្ជាប់នឹងការងារបច្ចុប្បន្ន។ ពេលនេះមិនមែនជាពេលវេលាល្អក្នុងការចាប់យកការងារថ្មីនោះទេ សូមរក្សាលំនឹងបន្តិចទៀតសិន។ អ្វីដែលអ្នកគួរធ្វើ គឺខិតខំបន្ថែមទៀត កុំពន្យាពេលក្នុងការប្រតិបត្តិ ឬដោះស្រាយបញ្ហាបន្ទាន់ៗ។ សូមព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមានទោះបីជាកាលទេសយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀតសូមកែប្រែទម្លាប់ចាស់ ទាក់ទងពេលវេលា និងកិច្ចការ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!