ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ឆ្លូវ រោង មមី រកា កុរ រាសីលោកអ្នកឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបា...

ឆ្នាំទាំង៥ ឆ្លូវ រោង មមី រកា កុរ រាសីលោកអ្នកឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានជោគជ័យ និងភោគទ្រព្យជាច្រើនក្នុងថ្ងៃនេះ

ដូច្នេះសូមកុំបង្អង់យូរ ចុចអានរាសីការងារលំអិតរបស់អ្នកពេលនេះ។

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមការងារ។ ភាគច្រើនអ្នកនឹងអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់សម្របសម្រួល។  ទោះយ៉ាងណាក៏ដោយអ្នកមិនគួរតស៊ូច្រើនពេកហួសពីសមត្ថភាពនោះទេ។ ថ្ងៃនេះលោកអ្នកអាចបង្កើនទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន រួមទាំងអ្នកប្រកួតប្រជែងផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អនៃវិជ្ជាជីវៈ។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកនឹងធ្វើឲ្យកិច្ចការទាំងអស់រីកចម្រើនយ៉ាងខ្លាំង។ ចំពោះផែនការធំ ដែលអ្នកមានក្នុងដៃនៅពេលនេះអាចអនុវត្តបានទាំងអស់ ដោយគ្មានអ្វីមករាំងស្ទះឡើយ។ ប៉ុន្តែទោះយ៉ាងណាត្រូវគ្រប់គ្រង និងបែងចែកពេលវេលាសម្រាប់ការងារ និងកិច្ចការផ្ទាល់ខ្លួន កុំធ្វើការឲ្យហួសកំលាំង។ សូមបង្កើតគោលការណ៍ដើម្បីអនុវត្តរាល់ការងារ​ ដែលបានគ្រោងទុកឲ្យទាន់ពេលវេលា។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការធ្វើទំនាក់ទំនង ពិសេសជាមួយមនុស្សក្នុងរង្វង់ការងារ និងអាជីវកម្ម។ ថ្ងៃនេះលោកអ្នកអាចនឹងស៊ូទ្រាំរាល់ការងារលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់ ព្រោះលោកអ្នកអាចមានលទ្ធភាពយល់ដឹងអំពីបញ្ហាបាន។ សូមបង្ហាញភាពរួសរាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ឲ្យបានគ្រប់កាលទេស ដើម្បីជាទុនក្នុងការដោះស្រាយបញ្ហា និងភាពស្មុគ្រស្មាញនានា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការទំនាក់ទំនងនឹងហុចផលក៏ប្រសើរដល់អ្នក ដូច្នេះសូមរកពិធីសាស្រ្តក្នុងការនិយាយប្រាស្រ័យទាក់ទងឲ្យមានល្អ។ សូមលោកអ្នកកុំបោះបង់អាជីពណាមួយដែលអ្នកកំពុងដំណើរការ ហើយការប្រកួតប្រជែងត្រូវធ្វើឲ្យបានស្វាហាប់។​ មានកិច្ចការខ្លះអាចនឹងត្រូវបានរឹងស្ទះក្នុងការសម្រេចផលនៅថ្ងៃនេះ ប៉ុន្តែនៅពេលអនាគតដ៏ខ្លីអ្នកនឹងអាចបង្ហាញពីសមត្ថភាពវិជ្ជាជីវៈរបស់អ្នក។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់នឹងដំណើរការទៅដោយរលូន ប៉ុន្តែសូមយកចិត្តទុកដាក់បន្ថែមទៀត ចំពោះព័ត៌មានណាមួយដែលទាក់ទងនឹងបញ្ហាផ្លូវការ។ សូមប្រយ័ត្នបាត់បង់ពត៌មានលម្អិតសំខាន់សម្រាប់កិច្ចការងាររបស់អ្នក។ ថ្ងៃនេះទាមទារឲ្យលោកអ្នកពង្រឹងការងារការទូតឲ្យបានច្រើន ពិសេសជាមួយដៃគូការងារ អាជីវកម្ម និងថ្នាក់លើ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដ៏ល្អសម្រាប់ដំណើរការគម្រោងផែនការងារ និងអាជីវកម្ម។ ចំណែកភាពជោគេជ័យ គឺផ្សារភ្ជាប់និងការខិតខំប្រឹងប្រែង ជាមួយគម្រោងផែនការលម្អិត។ ពេលនេះគំនិតយោបល់ និងបទពិសោធន៍របស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះសូមបង្ហាញវាចេញ ដោយភាពជឿជាក់បំផុត។ លោកអ្នកអាចនឹងមានបញ្ហាខ្លះៗមករំខានការសម្រេចចិត្ត ប៉ុន្តែអ្វីៗនឹងអាចដោះស្រាយបាន។ ចំណែកភាពរួសរាយ និងការតុបតែងខ្លូនប្រាណ ក៏ត្រូវតែយកចិត្តទុកដាក់ផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលដល់ការធ្វើកិច្ចព្រមព្រៀង ដូច្នេះសូមកុំពន្យារពេលក្នុងការផ្តល់ចម្លើយ និងផ្តល់ជូនកិច្ចសហប្រតិបត្តិការ។ ទោះបីយ៉ាងណាក៏ដោយចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះឯកសារផ្លូវការ ពិសេសកិច្ចសន្យា។ សូមជឿទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយការផ្គាប់ចិត្តអ្នកដទៃគឺមិនចាំបាច់ត្រូវធ្វើនោះទេ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចជួបប្រទះនឹងភាពស្មុគ្រស្មាញច្រើនក្នុងមុខរបរ និងវិជ្ជាជីវៈ ដែលអាចកាត់បន្ថយភាពជោគជ័យ និងផលចំណេញក្នុងថ្ងៃនេះ ប៉ុន្តែសូមកុំបារម្ភខ្លាំងពេក ឧបសគ្គនេះមិនសូវជាធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវប្រញាប់ដោះស្រាយនោះទេ។ បើទោះបីលោកអ្នកកំពុងប្រឈមនឹងបញ្ហា រាសីថ្ងៃនេះមើលឃើញពីការឡើងឋានៈ ឬទទួលបានភាពប្រសើរផ្នែកហិរញ្ញវត្ថុខ្ពស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរការទៅដោយរលូន​ ព្រមទាំងមានផ្លូវច្រើនក្នុងការសម្រេចផលធំ ដូច្នេះកុំមានការបារម្ភក្នុងការចាប់យកការងារថ្មី ឬការបណ្តាក់ទុនទ្រង់ទ្រាយធំឲ្យសោះ។ ប៉ុន្តែសូមលោកអ្នកយកចិត្តទុកដាក់ចំពោះពេលវេលានៃការអនុវត្តកាតព្វកិច្ច ពីព្រោះប្រហែលជាអ្នកមិនមានពេលដើម្បីបញ្ចប់ការងារឲ្យបានល្អនោះទេ ប្រសិនបើអ្នកមិនរំលែកការទទួលខុសត្រូវចេញខ្លះ ឬក៏ដោយសារយកពេលទៅដោះស្រាយបញ្ហាដែលមិនចាំបាច់។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានលទ្ធភាព និងសមត្ថភាពក្នុងការអនុវត្តការងារដែលជាមហិច្ឆតាធំបំផុតរបស់អ្នក ហើយអ្វីៗនឹងបញ្ចប់ទៅដោយភាពជោគជ័យ។ ប៉ុន្តែលោកអ្នកត្រូវរកឳកាសដើម្បីបោះទុនឲ្យបានត្រឹមត្រូវ។ កុំបន្តការសន្យាទទេ ព្យាយាមវិនិយោគលុយដោយប្រាជ្ញាឈ្នាសវៃ។ បន្ថែមពីនេះទៅទៀត សូមបង្កើតទំនាក់ទំនងនឹងមនុស្សជុំវិញខ្លួនឲ្យបានច្រើន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកនឹងទទួលបានផលល្អជាទីគាប់ចិត្ត ប៉ុន្តែកិច្ចការទាំងនេះមានទំនាក់ទំនងទៅនឹងការសម្រេចចិត្ត និងការដែលចេះបែងចែកការងារ និងបញ្ហា។ សូមធ្វើយ៉ាងណាកុំឲ្យការងាររំខានដោយបញ្ហាផ្សេងៗ។ ភាគច្រើនអ្នកនឹងអាចបញ្ចប់ការងារបានទាន់ពេលវេលា ប៉ុន្តែមិនគួរធ្វើឲ្យមានការស្មុគ្រស្មាញដល់សុភមង្គលរបស់ជីវិតនោះទេ ដូច្នេះសូមធ្វើការថ្លឹងថ្លែង។ សូមលោកអ្នកមានភាពអត់ធ្មត់ និងប្រកបការងារដោយវិជ្ជាជីវៈ និងការយោគយល់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  លោកអ្នកអាចអនុវត្តផែនការនានាបានគ្រប់យ៉ាង ហើយភាពជោគជ័យនឹងទទួលបានយ៉ាងល្អប្រសើរជាទីបំផុត។ សូមលោកអ្នកត្រៀមខ្លួន ទាំងកំលាងកាយចិត្ត ដើម្បីអនុវត្តការងារ ព្រោះតាមរយៈការខិតខំប្រឹងប្រែងនេះ លោកអ្នកនឹងអាចពង្រឹងអាជីពបានយ៉ាងល្អ។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងដៃគូជំនួញ ដូច្នេះសូមចាប់យកឳកាសថ្ងៃនេះ និងរក្សាកុំឲ្យបាត់បង់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!