ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ជូត ខាល វក ចរ នឹងទទួលបានជោគជ័យ ព្រមទាំងប្រាក់កាសយ៉ាងច្រើនមកបំពេញ...

ឆ្នាំទាំង៤ ជូត ខាល វក ចរ នឹងទទួលបានជោគជ័យ ព្រមទាំងប្រាក់កាសយ៉ាងច្រើនមកបំពេញថង់ក្នុងថ្ងៃនេះ ចំណែកដំណែងការងារនឹងបានមកដល់ដៃអ្នកផងដែរ ដើម្បីជ្រាបកាន់តែច្បាស់សួមចុចអាចហោរាសាស្រ្តលំអិតនាពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារ។ ប៉ុន្តែលោកអ្នកក៏អាចជួប្រទះឧបសគ្គតិចតួចផងដែរ ដូច្នេះសូមងាកមកប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្របណាមួយបើទោះបីជាវិធីសាស្រ្តស្តង់ដាក៏ដោយ។     

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះកិច្ចការងាររបស់អ្នកពិតជាពឹងផ្នែកទាំងស្រុងទៅលើការសម្រេចចិត្តរបស់អ្នក ដូច្នេះចូរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះការសម្រេចចិត្តដោយឆេវឆាវអាចជិះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីពរបស់អ្នក។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីធ្វើការងារជាមួយឯកសារនោះទេ ព្រោះវាអាចបង្កឲ្យមានកំហុសឆ្គងលើការគណនា។ សូមលោកអ្នករួសរាយរាក់ទាក់ ព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់ពេលវេលា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងារ និងរបរអាជីវកម្មរបស់អ្នកមានដំណើរទៅដោយរលូត និងមានភាពជឿជាក់។  លោកអ្នកអាចសម្រេចបានគ្រប់ការងារដែលអ្នកធ្វើ ហើយចំពោះស្ថានភាពហិរញ្ញវត្ថុក៏គ្មានអ្វីត្រូវព្រួយបារម្ភសូម្បីបន្តិច។ លោកអ្នកមានភាពយល់ដឹង ឆ្លាតវៃ និងរហ័សរហួនក្នុងការឆ្លើយតបទៅនឹងកិច្ចការនានា ព្រមទាំងអាចកំណត់ដឹងនូវភាពវិជ្ជមាន ឬអវិជ្ជមានបានយ៉ាងល្អប្រសើរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ កិច្ចការងាររបស់លោកអ្នកកំពុងប្រព្រឹត្តទៅក្នុងគន្លងនៃភាពជោគជ័យធំ។ លោកអ្នកនឹងជួបប្រទះការផ្លាស់ប្តូរកិច្ចការងារដែលមិនធ្លាប់រំពឹងទុក ឬការផ្លាស់់ប្តូរទីតាំងថ្មី។ ចំពោះកិច្ចការងារធំដុំដែលលោកអ្នកមិនធ្លាប់ធ្វើ គួរតែគិតគូរឲ្យបានវែងឆ្ងាយ ឬព្យាយាមពន្យាពេលក្នុងការសម្រេចចិត្តសិន គឺដើម្បីអនុញ្ញាតឲ្យអ្នកទទួលបានពត៌មានជាក់លាក់ និងប្រាកដប្រជាជាមុនសិន។ សូមព្យាយាមរក្សាអាកប្បកិរិយាឲ្យបានជាប្រចាំ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកអាចនឹងជួបឧបសគ្គច្រើនក្នុងពេលនេះ ប៉ុន្តែលោកអ្នកមិនអាចចុះចាញ់បាននោះទេ ហើយភាពអស់សង្ឃឹមនឹងធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការគ្រប់គ្រង ឬកែប្រែស្ថានការណ៍។ សូមលោកអ្នកយកចិត្តទុកដាក់ជាពិសេស កុំភ្លេចពត៌មានលម្អិត និងសំខាន់ៗសម្រាប់កិច្ចការងាររបស់អ្នកក្នុងថ្ងៃនេះ។ ចូរ បង្កើនសមត្ថភាពលើការប្រាស្រ័យទាក់ទង ឬផ្នែកការទូត ពីព្រោះលោកអ្នកអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួនព្រមទាំងអ្នកប្រកួតប្រជែងផងដែរ។   

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកថ្ងៃនេះអាចជាអាជីពដែលមិនរីករាយជាទីបំផុតនោះទេ ដូច្នេះអ្នកត្រូវបានណែនាំឲ្យកែប្រែវិធីសាស្ត្រ ពីព្រោះអ្នកកំពុងផ្លាស់ប្តូរទិសដៅដ៏ត្រឹមត្រូវ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការគិតគូរពីបទពិសោធន៍របស់មិត្តរួមការងារ អ្នកគ្រប់គ្រង និងសូម្បីតែគូប្រជែង។  សូមលោកអ្នកព្យាយាមកែប្រែស្ថានការណ៍ដោយភាពឈ្លាសវៃ ដោយចំណែកពេលវេលាគិតគូរឲ្យបានច្រើន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកនឹងចម្រើនលូតលាស់យ៉ាងខ្លាំង ព្រោះអ្នកលោកអ្នកមានអារម្មណ៍ដ៏ភ្លឺស្វាង អាចធ្វើការសម្រេចចិត្តបានល្អ។ លោកអ្នកអាចជួបប្រទះចំណុចអវិជ្ជមានខ្លះ ដូច្នេះត្រូវត្រៀមសម្រាប់រាល់ការងារទាំងនោះ។ ពេលនេះ អ្នកអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន រួមទាំងដៃគូប្រកួតប្រជែងផង ដូច្នោះគ្មានអ្វីត្រូវព្រួយបារម្ភទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងដំណើរការទៅមុខយ៉ាងខ្លាំង ប៉ុន្តែហោរាព្រមានចំពោះកំហុសដែលអាចកើតមានក្នុងពេលនេះ។ ទោះបីជាយ៉ាងណាក៏ដោយព្យយាមមិនធ្វើអ្វីឲ្យប៉ះពាល់លើប្រធានបទដែលមានភាពចម្រួងចម្រាស។ កុំធ្វើឲ្យមិត្តរួមការងារ និងដៃគូភ្ញាក់ផ្អើលជាមួយនឹងការសម្តែងរបស់អ្នក ដោយគ្រាន់តែធ្វើតាមកាលវិភាគគ្មានគំនិតច្នៃប្រឌិត និងការប្រឹងប្រែង។ ថ្ងៃនេះជម្រើសធ្វើការជាក្រុមនឹងផ្តល់ផលប្រយោជន៍ទេ្វរគុណ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីការងារ និងមុខរបររបស់អ្នកត្រូវបានព្យាករណ៍ថាពោរពេញដោយការភាពសុទិដ្ឋិនិយម។ ទោះបីជាយ៉ាងណាក៏ដោយកុំរងចាំឳកាស សូមព្យាយាមឈ្មុសឈ្មុលធ្វើការងារដោយកំលំាងកាយចិត្តដើម្បីសម្រេចផលតាមការប៉ងប្រាថ្នា។ លោកអ្នកគួរប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវចេះគ្រប់គ្រងប្រធានបទឲ្យបានល្អ កុំពិភាក្សាប្រធានបទណាដែលបណ្តាលឲ្យមានភាពចម្រូងចម្រាស់។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកក្នុងថ្ងៃនេះមានច្រើន ដូច្នេះគួរសម្រេចចិត្តជ្រើសរើសការងារសមល្មមនឹងសមត្ថភាព និងលទ្ធភាពរបស់អ្នក។ ការងារខ្លះអាចប្រទះនឹងភាពបរាជ័យ ប៉ុន្តែសូមអ្នកកុំអស់សង្ឃឹម ប្រសិនបើអ្នកមិនទទួលបានជោគជ័យក្នុងការសម្រេចផែនការរបស់អ្នក។ មានព្រឹត្តិការណ៍រីករាយជាច្រើននៅខាងមុខ ដូច្នេះចូរធ្វើការពេលអនាគត។ សូមព្យាយាមពន្យាពេល ចំពោះរឿងសំខាន់ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងកិច្ចការនោះ។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពច្រើនលូតលាស់ និងជោគជ័យខ្លាំងណាស់។ សូមកុំភ្ជាប់សារៈសំខាន់ទៅនឹងបញ្ហាតូចតាច ពីព្រោះលោកអ្នកមិនអាចដោះស្រាយវាអស់បានទេនៅថ្ងៃនេះ គួរបណ្តោយបញ្ហាទាំងនោះទៅតាមពេលវេលាសិន ព្រោះដើម្បីកុំឲ្យប៉ះពាល់ដល់ការងារសំខាន់របស់អ្នក។ សូមប្រយ័ត្នចំពោះរាល់ការងារដែលទាក់ទងនឹងឯកសារ ពិនិត្យឲ្យបានច្បាស់លាស់មុននឹងចុះហត្ថលេខា។ នៅពេលល្ងាចក្រោយបញ្ចប់ការងារថ្ងៃនេះអ្នកនឹងទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលន និងរីករាយ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាព និងសមត្ថភាពពេញលេញធ្វើកិច្ចការងារឲ្យល្អ ដូច្នេះលោកអ្នកគួរគិតគូរពីឳកាសការងារជាច្រើនដែលនៅជុំវិញខ្លួន។ ព្យាយាមធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងដំណើរការនៃកិច្ចការ ឧទាហរណ៍ដូចជាចាប់ផ្តើមចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល។ លើសពីនេះ លោកអ្នកអាចនឹងកំណត់ចំណុចខ្សោយនៅក្នុងការងារមានភ្លាមៗ ហើយអាចរកវិធីសាស្រ្តដោះស្រាយកំហុសដោយភាពជោគជ័យ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!