ទំព័រដើមហោរាសាស្ត្រសម្រាប់ឆ្នាំទាំង៥ ឆ្លូវ រោង មមី រកា​ កុរ ថ្ងៃនេះនឹងទទួលបានជោគជ័យយ៉ាងខ្លាំងល...

សម្រាប់ឆ្នាំទាំង៥ ឆ្លូវ រោង មមី រកា​ កុរ ថ្ងៃនេះនឹងទទួលបានជោគជ័យយ៉ាងខ្លាំងលើមុខជំនួញ និងកិច្ចការងារ ហើយលោកអ្នកនឹងអាចមានលទ្ធភាពធ្វើឲ្យជីវិតប្រព្រឹត្តិទៅដោយភាពរីករាយជាទីបំផុតផងដែរ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អ​ជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមកុំឲ្យខកខានរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពយ៉ាងអង់អាច ព្រមទាំងម៉ឺងម៉ាត់អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលខ្លី។ សូមលោកអ្នកកុំធ្វើសកម្មភាពដោយប្រញាប់ប្រញាល ព្រោះអាចនាំមកនូវភាពខកចិត្ត។ រាល់ការសម្រេចចិត្តត្រូវធ្វើជាមួយក្តីរំពឹងនៃ       ទស្សនៈវិស័យវែងឆ្ងាយ។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះសូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ នោះអ្នកនឹងអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន។ ប៉ុន្តែត្រូវចេះគួរសម គ្មានការរិះគន់យោបល់ និងបញ្ចេញអារម្មណ៍ដែលមិនចាំបាច់។ លោកអ្នកអាចជួបប្រទះនឹងភាពខកបំណងទៅលើលទ្ធផលការងារតិចតួចប៉ុន្តែអ្នកអាចកែប្រែស្ថានភាពបាន។  សូមអ្នកបង្ហាញភាពអង់អាចក្លាហានក្នុងកិច្ចការងារជានិច្ច។ ភាគច្រើនអ្នកនឹងអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួនរួមទាំងអ្នកប្រកួតប្រជែងផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារររបស់អ្នកមានដំណើរទៅដោយភាពប្រសើរណាស់។ ប៉ុន្តែសូមបន្ថែមការធ្វើទំនាក់ទំនងផ្នែកការទូតជាមួយមនុស្សនៅជុំវិញខ្លួន​ ពិសេសមនុស្សក្នុងក្រុមការងារ។ សូមលោកអ្នករក្សាមុខរបរ ឬការងារដែលអ្នកមានក្នុងថ្ងៃនេះសិន ពីព្រោះការផ្លាស់ប្តូរការងារមិនអាចទទួលបានផលល្អប្រសើរនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកអ្នកអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន ដោយរួមទាំងអ្នកប្រកួតប្រជែងផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់យ៉ាងខ្លាំង។ ថ្ងៃនេះលោកអ្នកអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាបានយ៉ាងល្អ។ រាល់កិច្ចការនានាប្រសិនបើអ្នកចាប់ផ្តើមតាំងពីពេលព្រឹក នោះអ្វីៗនឹងដំណើរការបានដោយគ្មានជំទាស់ឡើយ។ ទោះយ៉ាងណាសូមរក្សាសិទ្ធិធ្វើការសម្រេចចិត្តចុងក្រោយ ហើយសូមបង្ហាញភាពរួសរាយរាក់ទាក់ និងអធ្យាស្រ័យទើបជាការល្អប្រសើរដល់កិច្ចការរបស់អ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកមិនគួរមានភាពភ័យខ្លាចចំពោះការលំបាកដែលបានកើតឡើង សូម្បីតែបញ្ហាដែលលំបាកបំផុតក៏អាចដោះស្រាយបានដែរ។ សម្រាប់ការងារ និងអាជីវកម្មសន្យថានឹងទទួលបានលទ្ធផលជោគជ័យគ្រប់ករណីដែលបានគ្រោងទុក។ អ្នកគួររកពេលវេលាដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារ ពិសេសថ្នាក់លើ ប៉ុន្តែសូមរក្សាអាកប្បកិរិយា និងពាក្យសំដីជានិច្ច។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់អ្នកនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរណាស់។ ប៉ុន្តែសូមធ្វើយ៉ាងណា ដំណើរការឲ្យស្ថិតនៅលើគន្លងផ្លូវដែលអ្នកបានគ្រោងទុក នោះអ្នកនឹងទទួលបានភាពជោគជ័យដ៏ខ្លាំង។ ចំពោះការផ្លាស់ប្តូរការងារគួរផ្អាកសិន ពីព្រោះលោកអ្នកអាចជួបប្រទះបញ្ហា ឬមិនបានទទួលជោគជ័យធំដុំនោះទេ។ សូមលោកអ្នកធ្វើទំនាក់ទំនងល្អជាមួយសមាជិកក្នុងក្រុមការងារ និងអាជីវកម្ម ព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការឡើងឋានៈ និងដំឡើងប្រាក់ខែ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមកុំខកខានឳកាសរកប្រាក់ចំណេញ។ សូមព្យាយាមធ្វើការងារឲ្យអស់ពីកំលាំងកាយចិត្ត នោះលោកអ្នកនឹងទទួលបានភាពជោគជ័យក្នុងរយៈពេលវែង។ សូមយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុឲ្យបានល្អ ហើយគួរសន្សំសំចៃទើបជាការប្រសើរ។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដូច្នេះសូមប្រើប្រាស់ពេលនេះដើម្បីទាញយកផល។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់អ្នកមានដំណើរទៅដោយរលូនណាស់។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំង ដូច្នេះប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផលពីការធ្វើទំនាក់ទំនង។ សូមលោកកុំបារម្ភ លោកអ្នកអាចមានលទ្ធភាពធ្វើទំនាក់ទំនងជាមួយគូប្រជែងផងដែរ ប៉ុន្តែអ្វីដែលគួរចងចាំគឺរក្សាការសំងាត់ចំពោះវិធីសាស្ត្រដែលអ្នកកំពុងដើរ។ សូមកុំមានការភ្ញាក់ផ្អើលចំពោះរឿងរ៉ាវអ្វីៗដែលកើតឡើង រក្សាហេតុការណ៍ឲ្យស្ថិតក្នុងសភាពស្ងប់ស្ងាត់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចបានលទ្ធផលជាទីគាប់ចិត្តសម្រាប់មុខជំនួញ ក៏ដូចជាកិច្ចការដែលអ្នកកំពុងធ្វើផងដែរ។ ប៉ុន្តែសូមអ្នករក្សាឲ្យបានភាពសំងាត់នៃការងាររបស់អ្នក លោកអ្នកមិនគួរចែករំលែកផែនការសកម្មភាពទៅដល់មនុស្សដែលមិនគួរទុកចិត្តនោះទេ។ ម្យ៉ាងទៀត សូមកំណត់ការប្រាស្រ័យទាក់ទងរបស់អ្នកឲ្យស្ថិតក្នុងរង្វង់តូចចង្អៀត និងត្រឹមតែជាមួយមនុស្សដែលគួរទុកចិត្តបំផុតប៉ុណ្ណោះ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅដោយភាពជោគជ័យយ៉ាងធំ។ ប៉ុន្តែសូមលោកអ្នកបម្រុងទុកជានិច្ចនូវគម្រោងផែនការ ហើយត្រូវធ្វើបច្ចុប្បន្នភាពដើម្បីអាចគ្រប់គ្រងស្ថានការណ៍បានទាន់វេលា។ ចំពោះការងារដែលអ្នកមានក្នុងដៃ ត្រូវបង្ហាញវាចេញដោយភាពជឿជាក់បំផុត ហើយមិនគួរពន្យាទុកចាំថ្ងៃក្រោយនោះទេ។ ជាការកត់សម្គាល់ លោកអ្នកហាក់មានអតុល្យភាពរវាងការងារ និងសុខភាព ដូច្នេះសូមថ្លឹងថ្លែងជាថ្មី។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកពឹងផ្អែកទាំងស្រុងនឹងការខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត និងអាកប្បកិរិយា ដូច្នេះសូមរក្សាភាគជោគជ័យនេះឲ្យបាន។ ក្នុងនោះដែរ លោកអ្នកអាចជួបប្រទះនឹងបញ្ហា ប៉ុន្តែត្រូវមានភាពអង់អាចក្លាហាន ហើយដោះស្រាយដោយសន្តិវិធី។ សូមព្យាយាមរកពេលវេលា ដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ និងដៃគូជំនួញ ដើម្បីទទួលបានកាន់តែប្រសើរ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យ និងប្រយោជន៍ដ៏ប្រសើរសម្រាប់អាជីវកម្ម និងកិច្ចការងារផ្សេងៗ។ សូមលោកអ្នកបង្កើតផែនការសកម្មភាព និងប្រកាន់ខ្ជាប់ឲ្យបានម៉ឺងម៉ាត់ ពីព្រោះការងារគ្មានគម្រោងនឹងធ្វើឲ្យអ្នកជួបប្រទះបញ្ហា។ សូមធ្វើការអភិវឌ្ឍន៍អាជីពរបស់អ្នកដោយស្វែងរកការរៀនសូត្របន្ថែម ពីព្រោះលោកអ្នកទទួលបានសញ្ញាណនៃភាពថ្កុំថ្កើងជាងមុន។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!