ហោរាសាស្រ្តប្រចាំថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការជាប្រក្រតី ក៏ប៉ុន្តែសូមរក្សាកិច្ចការងារចាស់ដែលកំពុងមាននៅក្នុងដៃសិន ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ស្វែងរក ឬក៏ផ្លាស់ប្តូរការងារនោះទេ។ សូមរស់នៅដោយស្ងប់ស្ងាត់ ហ្នឹងន៎ ហើយសូមបោះបង់ចោលសិននូវចំណង់ផ្នែកប្រមូលយករបស់របរ ទិញចូលចលន ឬអចលនទ្រព្យក្តី។ ចូររក្សាលុយកាក់ទុកសិនកុំទាន់ចំណាយធំ ប្រយ័ត្នមានបញ្ហាសេដ្ឋកិច្ច។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារនានារបស់អ្នកពឹងផ្អែកទាំងស្រុងទៅលើវិធីសាស្ត្ររបស់អ្នក។ ចូររកពេលវេលាធ្វើទំនាក់ទំនងជាមួយថ្នាក់លើ នោះអ្នកនឹងអាចគ្រប់គ្រងស្ថានការណ៍អវិជ្ជមាននៃជំនួញ និងការងារបានដោយងាយស្រួល។ សូមបោះបង់ចោលនូវគំនិតរិះគន់ បើទោះបីអ្វីដែលអ្នកគ្រោងនិយាយជាពាក្យចាំបាច់ក៏ដោយ។ អ្វីដែលគួរចងចាំគឺ កុំរស់នៅអន្ទោលក្នុងអតីតកាល ពិសេសកុំរំលឹកអំពីកំហុសឆ្គងរបស់ខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើការងារ ក៏ដូចជាមុខជំនួញ ប៉ុន្តែគួរចងចាំថាកុំចាប់យកការងារច្រើនហួសពី កំលាំង។ កំណត់គោលដៅមួយឲ្យច្បាស់លាស់ និងសម្រេចគោលដៅនោះឲ្យបានក្នុងថ្ងៃនេះ។ លោកអ្នកមិនគួរបន្សល់ការងារថ្ងៃនេះទុកស្អែកនោះទេ ពីព្រោះការសម្រេចគោលដៅឆាប់ប៉ុណ្ណាជោគជ័យមានប៉ុណ្ណោះ ហើយបញ្ហាប្រទាក់ក្រឡាក៏គ្មានដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការរបស់អ្នកចម្រើនលូតលាស់យ៉ាងខ្លាំង។ គំនិត យោបល់ និងពាក្យសំដីរបស់អ្នកនឹងទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ ដូច្នេះប្រើឳកាសនេះបង្ហាញចេញកិច្ចការរបស់អ្នក។ ជៀសវាងការរអ៊ូរទាំ ឬច្រានចោលគំនិតរបស់អ្នកដទៃ អ្នកត្រូវទទួលយកយោបល់អ្នកដទៃ ហើយពិចារណា។ ក្រៅពីនេះ ប្រសិនបើអ្នកអាចប្រាស្រ័យទាក់ទងល្អជាមួយថ្នាក់លើ នោះអ្នកប្រហែលជាទទួលបានការតំឡើងប្រាក់ខែ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងក្លាយជាអ្នកប្រតិបត្តិការងារដ៏ប្រសើរជាទីបំផុត ព្រោះសញ្ញាណនៃគំនិតច្នៃប្រឌិត និងភាពឈ្នាសវៃកើតឡើងចំពោះអ្នក។ ក៏ប៉ុន្តែមិនចាំបាច់ត្រូវបង្ហាញ ឬសម្តែងសមត្ថភាពនេះចំពោះនរណាឡើយ តែគួរផ្តោតទៅលើការងារដែលអ្នកត្រូវបំពេញ និងទទួលខុសត្រូវបានហើយ។ ថ្ងៃនេះមានអំណោយផលសម្រាប់ប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ក៏ដូចជាមិត្តរួមការងារ និងគូប្រកួតប្រជែង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះបង្ហាញចេញនូវភាពសុទិដ្ឋនិយមគ្រប់កិច្ចការងារ និងស្ថានភាពទាំងអស់។ សូមលើកគម្រោងការងារធំដុំ និងច្បាស់លាស់ ប្រកបដោយវិធីសាស្រ្តទប់ស្កាត់បញ្ហា បើសិនជាអ្នកអាចធ្វើបាន លោកអ្នកនឹងទទួលបានលាភសំណាងយ៉ាងធំ។ សូមរកពេលវេលាដើម្បីបន្ថែមចំណេះដឹងវិជ្ជាជីវៈឲ្យបានកាន់តែប្រសើរ ពីព្រោះចំណុចនេះអាចធ្វើឲ្យអ្នកប្រកួតប្រជែង និងបង្កើនឳកាសឈ្នះដៃគូបាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះឳកាសនៃភាពជោគជ័យលើកិច្ចការងារ និងអាជីវកម្មមានច្រើនណាស់ ដូច្នេះសូមព្យាយមធ្វើយ៉ាងណាកុំឲ្យខកខានឳកាសប្រមូលផលចំណេញ និងអភិវឌ្ឍន៍មុខតំណែងការងារ។ ប្រសិនបើអ្នកធ្វើសកម្មភាពយ៉ាងអង់អាច និងម៉ឺងម៉ាត់អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលខ្លី។ ចំណែកដំណើរទស្សនកិច្ចការងារទំនងជានឹងកើតឡើងនៅខែក្រោយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់លោកអ្នកដែលប្រកបអាជីវកម្ម ដូច្នេះសូមព្យាយាមដាក់ចេញគម្រោងការងារយ៉ាងណាកុំឲ្យខកខានក្នុងការប្រមូលទ្រព្យឲ្យសោះ។ សម្រាប់ធ្វើកិច្ចការងាររដ្ឋ និងឯកជន លោកអ្នកអាចសម្រេចផលចំពោះការងារបានល្អណាស់ ប៉ុន្តែទាមទារឲ្យលោកអ្នកជឿទុកចិត្តលើវិចារណញាណរបស់ខ្លួនខ្លាំង គឺមិនគួរបក់បោកទៅតាមខ្យល់នោះទេ បើមិនដូច្នេះសំណាងដ៏ច្រើនរបស់លោកអ្នកនឹងត្រូវខកខាន។ ទោះយ៉ាងណាក្តី ត្រូវចងចាំថាសមាសធាតុសំខាន់នៃភាពជោគជ័យគឺការខិតខំ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់លោកអ្នកនៅថ្ងៃនេះមានភាពចម្រើនលូតលាស់យ៉ាងសម្បើម មិនត្រឹមតែប៉ុណ្ណេះលោកអ្នកកំពុងមានសញ្ញាណនៃភាពជោគជ័យខ្លាំងក្នុងពេលអនាគតដ៏ឆាប់នេះ។ ប៉ុន្តែសូមត្រៀមខ្លួនដើម្បីខិតខំឲ្យ សម្រេចគោលដៅនោះ។ ថ្ងៃនេះរាសីបានផ្តល់ឲ្យអ្នកនូវគំនិតឆ្លាតវៃ និងការយល់ដឹងអំពីស្ថានភាពនៅជុំវិញខ្លួនបានល្អ ដូច្នេះសូមព្យាយាមដោះស្រាយ និងកែកំហុសពីអតីត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅដោយរលូន មិនតែប៉ុណ្ណោះលោកអ្នកអាចនឹងទទួលដំណឹងដ៏ល្អនៅពេលល្ងាចនៃចុងម៉ោងការងារ។ សូមលោកអ្នកព្យាយាមសម្របខ្លួនទៅនឹងហេតុការណ៍ផ្សេងៗឲ្យបានល្អ ពេលខ្លះគួរយកចិត្តទុកដាក់ ឬច្រានចោលរឿងរ៉ាវដែលមិនចាំបាច់ ឬគ្មានប្រយោជន៍សម្រាប់កិច្ចការងាររបស់លោកអ្នក។ ក្រៅពីនេះសូមទទួលខុសត្រូវ និងមានភាពម៉ត់ចត់លើគម្រោងការងារដែលអ្នកកំពុងធ្វើឲ្យបានល្អ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកក្នុងថ្ងៃនេះដំណើរការទៅដោយល្អណាស់ ប៉ុន្តែបញ្ហាក៏មានច្រើនគួរសមផងដែរ។ ដូច្នេះសូមព្យាយាមជាស្រេច ដើម្បីទប់ស្កាត់បញ្ហាដែលនឹងមករំខានដល់ភាពជោគជ័យថ្មីៗរបស់អ្នក។ រីឯព្រឹត្តិការណ៍រីករាយក្នុងថ្ងៃនេះមានច្រើន ប៉ុន្តែដើម្បីទទួលបានភាពរីករាយលោកអ្នកត្រូវខិតខំ។ លើសពីនេះ សូមរក្សាអាកប្បកិរិយាវិជ្ជមាន បើទោះបីជាមានកាលទេសណាក៏ដោយ។ វិធីសាស្រ្តនេះនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបរអាជីវកម្មនឹងទទួលបានផលជាទីគាប់ចិត្ត។ ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមត្រៀមខ្លួនសម្រាប់ការសន្ទនាក្នុងបរិយាកាសតានតឹង និងគ្មានភាពរីករាយ។ ចូរព្យាយាមគ្រប់គ្រងខ្លួនឯងឲ្យបានពេញមួយថ្ងៃនេះ ស្ងប់ស្ងៀម អត់ធ្មត់ និងអធ្យាស្រ័យខ្ពស់បំផុត។ សូមព្យាយាមធ្វើសកម្មភាពការងារឲ្យបានរួសរាន់ ហើយជៀសវាងដាច់ដាច់ទុកចោលការងាររហូតដល់ថ្ងៃស្អែក។ លើសពីនេះ សូមព្យាយាមស្វែងយល់ពីកិច្ចការដែលអ្នកកំពុងដំណើរការ ដើម្បីមានលទ្ធភាពគ្រប់គ្រងវាបានល្អ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព