ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ថោះ វក ចរ កុរ រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ភោគសម្បត្តិ តំណែងកា...

ឆ្នាំទាំង៤ ថោះ វក ចរ កុរ រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ភោគសម្បត្តិ តំណែងការងារ ឱកាសល្អក្នុងជីវិត និងកើតឡើងចំពោះជីវិតអ្នកក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២រោច ខែកុម្ភៈ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯងខ្លាំងពេក គួរអនុវត្តតាមវិចារណញាណរបស់អ្នក។ ថ្ងៃនេះសូមធ្វើការទៅតាមគម្រោងដែលបានរៀបចំទើបជាការល្អប្រសើរ​ ក៏ប៉ុន្តែមិនត្រូវយកការងារទាំងអស់មកធ្វើក្នុងពេលតែមួយនោះទេ ព្រោះនឹងនាំមកនូវភាពស្មុគ្រសា្មញ ចំណែកភាពជោគជ័យដ៏ល្អប្រសើរគឺមិនមាននោះឡើយ។ សូមរក្សាអាកប្បកិរិយាវិជ្ជមានទោះបីជាមានកាលទេសណាក៏ដោយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ ក៏ប៉ុន្តែប្រហែលជាអ្នកមិនគួរដេញតាមការងារឲ្យហួសហេតុពេកនោះទេ គឺគ្រាន់តែយល់ដឹងអំពីស្ថានការណ៍ទាំងអស់ និងទទួលខុសត្រូវចំពោះការងាររបស់អ្នកគឺគ្រប់គ្រាន់ហើយ។ ថ្ងៃនេះតម្រូវឲ្យអ្នករក្សាភាពស្រស់ស្អាត និងរួសរាយរាក់ទាក់ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី។ ប៉ុន្តែអ្នកមិនគួរខិតខំប្រឹងប្រែងហួសកំលាំងពេកទេ។ សូមលោកអ្នកកុំរំពឹងខ្លាំងឲ្យហួសពីស្ថានភាពពិត ប៉ុន្តែអ្វីដែលត្រូវធ្វើជាចាំបាច់ គឺកុំបោះបង់កិច្ចការងារដែលអ្នកនឹងជួបបញ្ហា សូមចំណាយពេលបន្តិចទៀតសិនទើបល្អ។ សូមចា​ប់ផ្តើមការងារតូចធំនៅពេលព្រឹក ហើយមិនត្រូចបដិសេធការងារដែលថ្នាកលើដាក់មកឲ្យនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកនឹងអាចទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនរួមទាំងអ្នកប្រកួតប្រជែង។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលាភសត្វជើងពីរដែលមកពីឆ្ងាយ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះអ្វីៗនឹងសម្រេចទៅបានដោយរលូន និងទទួលបានទិន្នផលល្អ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកបានមកដល់ហើយ ដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយា។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញចលន និងអចលនវត្ថុចូលផ្ទះផងដែរ។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។​​ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារនានា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ ឬធ្វើអ្វីថ្មីៗថ្ងៃនេះគឺដល់ពេលហើយ។ ថ្ងៃនេះមុខរបររបស់អ្នកនឹងទទួលបានជោគជ័យគ្រប់ករណីដែលបានគ្រោងទុក។ ម្យ៉ាងទៀតអ្នកមិនគួរភ័យខ្លាច ចំពោះការលំបាកដែលបានកើតឡើងនោះទេ ពីព្រោះលោកអ្នកអាចដោះស្រាយបញ្ហា សូម្បីតែជាបញ្ហាដែលលំបាកបំផុតក្តី។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាព ស្មុគ្រស្មាញប្រទាក់ក្រឡាច្រើន។ លើសពីនេះ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា ព្រមទាំង បញ្ហារាលដាលដល់ការងាររបស់អ្នក។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដី ក្នុងនោះមតិរិះគន់មិនគួរនិយាយទេ បើទោះបីជាការពិតក្តី។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការ គាំទ្រពីមិត្តរួមការងារ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ដូច្នេះសូមកុំបោះបង់គំនិតច្នៃប្រឌិតថ្មី ដែលស្របទៅតាមបទពិសោធន៍។ ថ្ងៃនេះភាគច្រើនអ្នកនឹងកំណត់ចំណុចខ្សោយនៅក្នុងការការងាររបស់អ្នកភ្លាមៗ ដូច្នេះមិនគួរបារម្ភអ្វីឡើយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង។ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងគួរតែអនុគ្រោះ។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានការងារថ្មីដែលមិនរំពឹងទុក ដូច្នេះសូមព្យាយាមអនុវត្តការងារនេះឲ្យបានល្អ។ ក៏ប៉ុន្តែសូមរងចាំសិន មិនត្រូវសម្រេចចិត្តដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ​

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏រីករាយណាស់ ពីព្រោះរាល់ការងារដែលដាក់ចេញនឹងទទួលបានផលជាទីគាប់ចិត្ត។ ប្រាក់កម្រៃសម្រាប់អាជីវកម្មថ្ងៃនេះពេញថង់តែម្តង។ លោកអ្នកធ្វើការងារបណ្តាក់ទុនរកស៊ីនឹងទទួលបានផលយ៉ាងគាប់ចិត្ត ដូច្នេះមិនគួរពិបាកក្នុងការសម្រេចចិត្តនោះទេ។ ដោយឡែកលោកអ្នកអាចជួបប្រទះបញ្ហាតូចតាចមួយចំនួន ប៉ុន្តែមិនជាធ្ងន់ធ្ងរនោះទេ។ អ្វីដែលចាំបាច់ដែលអ្នកគួរធ្វើក្នុងពេលនេះ គឺបង្កើតទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបាននោះទេ ដូច្នេះសូមរងចាំពេលវេលាល្អបន្តិចទៀតសិន។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សក្នុងក្រុមការងារ ពិសេសថ្នាក់លើ ព្រោះលោកអ្នកអាចនឹងក្លាយទៅជាកូនអុករបស់គេ។ ចំណែកការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចស្ថិតនៅក្បែរអ្នក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ ប៉ុន្តែត្រូវធ្វើការដោយសកម្មភាពអង់អាច និងម៉ឹងម៉ាត់គ្រប់កាលទេស។ សូមលោកអ្នករងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារចុះនៅថ្ងៃនេះ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ។ ចំពោះអ្នកធ្វើអាជីវកម្ម លោកអ្នកនឹងក្លាយជាម្ចាស់នៃភោគទ្រព្យជាច្រើន ពីព្រោះសមត្ថភាព និងភាពសម្តីរបស់អ្នកទទួលបានការទុកចិត្តខ្លាំងណាស់។ ម្យ៉ាងទៀតជាការប្រពៃណាស់ ពីព្រោះមនុស្សនិន្ទាឈ្នានីសនឹងបោះបង់គំនិតរបស់គេចោល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការដើម្បីកែប្រែស្ថានភាពការរស់នៅរបស់អ្នកឲ្យកាន់តែល្អប្រសើរ។ កិច្ចការងារ នានារបស់លោកអ្នកនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ ប៉ុន្តែសូមកុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុនគឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវប្រាកដថាគម្រោងរបស់លោកអ្នកបានត្រៀមរួចហើយ។ លើសពីនេះ សូមអភិវឌ្ឍន៍អាជីពរបស់អ្នក ឲ្យស្ថិតនៅក្នុងសីលធម៌ និងវិន័យ។ ចំណែកភាពរស់រាយរាក់ទាក់ គឺជាចំណុចសំខាន់ផងដែរ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!