ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៦ ជូត ឆ្លូវ រោង មមី រកា ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានជោគ...

ឆ្នាំទាំង៦ ជូត ឆ្លូវ រោង មមី រកា ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានផលលាភក៏ស្តុកស្តម្ភដែលពុំធ្លាប់មាន

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាអំណោយផលយ៉ាងខ្លាំង ពិសេសសម្រាប់អាជីវករ​ ព្រោះសញ្ញាណនៃលុយកាក់ធំដុំស្ថិតនៅប្រកៀកនឹងអ្នក។ ហេតុដូច្នេះលោកអ្នកត្រូវខិតខំប្រឹងប្រែងចាប់ទាញឳកាសប្រមូលទ្រព្យ។ ចំពោះការបណ្តាក់ទុន ការដាក់គម្រោងថ្មី ឬការផ្លាស់ប្តូរការងារតែងនឹងមានផលល្អជានិច្ច។ សម្រាប់លោកអ្នករាជការ និងប្រកបការងារឯកជន គឺនឹងទទួលបានការធ្វើដំណើរបំពេញភារកិច្ចដែលមិនរំពឹងទុក ហើយការងារនេះនឹងជួយជ្រោមជ្រែង និងត្រួសត្រាយផ្លូវរបស់អ្នក។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាសម្រាប់ការខិតខំ ដូច្នេះគួរចេញពីផ្ទះស្វែងរកឳកាសជោគជ័យ និងផលលាភ។ ម្យ៉ាងទៀតដោយសារលោកអ្នកទទួលបានអំណោយផលចំពោះគំនិតស្មារតី និងភាពឈ្លាសវៃ ដូច្នេះលោកអ្នកអាចបង្កើតការងារថ្មី ឬដាក់ចេញការងារដែលបានគ្រោងទុក​។ ចំពោះបញ្ហាហរិញ្ញវត្ថុដែលធ្លាប់រំខានដល់អ្នក គឺអាចដោះស្រាយបានក្នុងពេលនេះ។ ដោយឡែក កុំទុកចិត្តអ្នកដទៃ សម្រាប់ការខ្ចីបុល ពីព្រោះបើលោកអ្នកមិនគួរកែប្រែស្ថានការណ៍ទេ លោកអ្នកនឹងជួបប្រទះបទពិសោធន៍ដដែល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាប្រក្រតី តែអ្នកអាចមានភាពច្របូកច្របល់បន្តិច ដោយសារទទួលខុសត្រូវការងារច្រើនពេក។ ក្នុងវេលានេះលោកអ្នកប្រហែលជាហត់នឿយបន្តិចហើយ ដូច្នេះសូមចេះបែងចែកការងារ ដោយជ្រើសយកតែការងារដែលជាចំណូលចិត្ត។ ចំពោះការងារដែលគ្មានគម្រោងច្បាស់លាស់ គ្មានហេតុផលនឹងប្រថុយប្រថានឡើយ។ ក្រៅពីនេះ សូមសិក្សាស្វែងយល់បន្ថែម ដើម្បីជាទុនដល់កិច្ចការងារ និងទំនុកចិត្តក្នុងការសម្រេចចិត្ត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកអាចបណ្តាក់ទុនលើការងារ ឬរបរថ្មីបាន ប៉ុន្តែជាដំបូងត្រូវពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុសិន ធ្វើយ៉ាងណាកុំឲ្យប្រមូលអស់ពីជម្រុកពេក។  ថ្ងៃនេះអ្នកហាក់ពិបាកចិត្ត តែសូមរក្សាលំនឹងក្នុងខ្លួនដោយចេះប្រើប្រាស់ពេលវេលាឲ្យបានល្អ។ សូមផ្តោតលើសកម្មភាពបច្ចុប្បន្ន ហើយងាកមកប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួន។ ថ្ងៃនេះអ្នកអាចយល់ពីបញ្ហាបានលឿន ព្រមទាំងអាចដោះស្រាយបានផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងជំនួញជួញដូររបស់អ្នកនឹងទទួលបានទិន្នផលដ៏ល្អប្រសើរណាស់។ ក្រៅពីនេះសូមកុំមានការភ័យខ្លាច ទោះបីជាគូប្រជែងធំរបស់អ្នកក្តី ព្រោះលោកអ្នកមានមនុស្សប្រុសស្រីនៅជុំវិញខ្លួនចាំផ្តល់ការគាំទ្រ។ បើទោះបីមានបញ្ហាតិចតួច សូមកុំបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ផ្ទុយទៅវិញ កែប្រែរូបរាងខាងក្រៅ ដើម្បីទទួលបានលាភសំណាង និងលទ្ធភាពវិជ្ជមានក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងដៃគូអាជីវកម្ម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់ការងារទាំងអស់ដំណើរការទៅជាប្រក្រតី ប៉ុន្តែពេលវេលាថ្ងៃនេះតម្រូវឲ្យលោកអ្នកខិតខំប្រឹងប្រែង និងចំណាយពេលវេលាច្រើននឹងកិច្ចការងារទាំងអស់នោះ។ ចំណុចសំខាន់ផ្សេងទៀត គឺត្រូវព្យាយាមសំឡឹងមើលស្ថានការណ៍ ប្រយ័ត្នជានិច្ច ដើម្បីបញ្ជៀសការកេងចំណេញលើការប្រឹងប្រែរបស់អ្នកពីមនុស្សដែលកំពុងមើលបំណាំ  អ្នក។ ពេលវេលាថ្ងៃនេះ សូមឲ្យលោកអ្នករក្សាគម្លាតពីបញ្ហារបស់អ្នកដទៃ បើទោះបីជាក្នុងដំណើរការល្អក្តី ព្រោះការខ្វះចន្លោះអាចនាំមន្ទិលទៅវិញ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់មុខរបររកស៊ី និងកិច្ចការរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ ថ្ងៃនេះចូរកុំនៅតែមួយកន្លែង ព្យាយាមផ្លាស់ប្តូរ ចែកចាយបទពិសោធន៍ និងការទទួលខុសត្រូវរបស់អ្នកទៅអ្នកដទៃ។ ជោគជ័យរបស់អ្នក គឺការខិតខំប្រឹងប្រែងធ្វើការ។ សម្រាប់ទំនាក់ទំនងនាពេលនេះ គឺសុទ្ធតែទទួលមានផលវិជ្ជមានទាំងអស់ ដូច្នេះសូមញញឹមទទួលផលលាភ។ ដោយឡែក លោកអ្នកកំពុងមានការងារច្រើនក្នុងដៃ ដូច្នេះសូមថ្លឹងថ្លែងជាមួយសុខភាពផ្ទាល់ខ្លួន និងសុភមង្គលនៅក្នុងគ្រួសារផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ធ្វើជំនួញពាណិជ្ជកម្ម បើទោះបីជាអ្នកមិនស្ថិតក្នុងអាជីពជំនួញ ក៏មិនគួរដកខ្លួនទាំងស្រុងនោះទេ អ្នកអាចសូម្បីតែសុំបញ្ចុះតម្លៃសម្រាប់ទំនិញនានារបស់អ្នក។ ហេតុដូច្នេះសូមខិតខំប្រឹងប្រែង សំឡឹងមើលឱកាស ហើយដំណើរការឲ្យបានឆាប់រហ័ស គឺធ្វើយ៉ាងណាឈានជើងឲ្យបានមុន ដើម្បីបានដល់គោលដៅមុន។ ចំពោះអ្នកប្រកបការងារតាមស្ថាប័នរដ្ឋ លោកអ្នកអាចនឹងទទួលបានដំណឹងលើការសម្រេចការងារដែលអ្នកកំពុងតែរងចាំ ប៉ុន្តែលោកអ្នកត្រូវប្រយ័ត្នមាត់ឲ្យមែនទែន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងែនេះរាល់កិច្ចការ និងមុខរបររកស៊ីជួញដូរមិនត្រូវពឹងផ្អែកលើសំណាង ឬវាសនានោះទេ។ រាល់សកម្មភាពគួរមានគោលបំណង ដើម្បីទទួលបានផល។ ថ្ងៃនេះអ្នកអាចមានកំហឹងបន្តិចបន្តួច ហើយសូមយកចិត្តទុកដាក់ចំពោះសាច់ញាតិ       ចាស់ៗផង ព្រោះពួកគេជាប្រភពគាំទ្រ និងនាំផលល្អជីវិតអ្នក។ ក្នុងពេលនេះអ្នកមានបញ្ហាផ្លូវចិត្តតិចតួច​ ដូច្នេះសូមគ្រប់គ្រងចិត្ត រក្សាសំដី ភាពទន់ភ្លន់ និងភាពស្ងប់ស្ងាត់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការរកស៊ីជួញដូរ និងការប្រកបការងារនានាមានភាពចម្រើនលូតលាស់ល្អណាស់។ ចំណែកសំណាង គឺនៅនឹងខ្លោងទ្វាររបស់អ្នកតែម្តង ប៉ុន្តែត្រូវធ្វើយ៉ាងណាគ្រប់គ្រងមតិយោបល់រិះគន់ និងត្រូវសម្រេចចិត្តដោយឈរលើមូលដ្ឋានចំណេះ និងបទពិសោធន៍របស់ខ្លួន។ ថ្ងៃនេះសូមកុំចាញ់បោកកាយវិការ និងភាពសំដីទន់ភ្លន់ប្រកបដោយកល្បល្បិចពីមនុស្សនៅជុំវិញអ្នកឲ្យសោះ។ សូមព្យាយាមបង្ហាញភាពត្រឹមត្រូវជានិច្ចក្នុងថ្ងៃនេះ។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងទទួលបានការទុកចិត្តពីមនុស្សផ្ទុយភេទ ហើយរាល់បញ្ហានានាក្នុងមុខរបរការងារ នឹងទទួលបានជ័យជំនះពីគូប្រជែងបាន។ សូមបង្កើនការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនបន្ថែមទៀត។ ដោយឡែក ប្រសិនបើអ្នកចង់បានការផ្លាស់ប្តូរដែលជោគជ័យ មិនគួរលើកជើងខាងក្រោយ មុនជើងខាងមុខជាន់ដីនោះទេ។ ម្យ៉ាងទៀត សូមសំដែងអាកប្បកិរិយាសមរម្យ យោគយល់ និងអធ្យាស្រ័យ ហើយកុំពាក់ព័ន្ធនឹងរឿងលុយកាក់របស់អ្នកដទៃជាដាច់ខាត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកអាចមានសភាពវិលវល់ក្នុងការប្រកបការងារ ក៏ដូចជាជំនួញជួញដូរ ដូច្នេះសូមព្យាយាមរៀបចំគម្រោងឲ្យបានច្បាស់។ លោកអ្នកគួរផ្អាក ហើយយកវេលាគិត​ ប្រសិនបើអ្នកមិនច្បាស់ ឬទទួលអារម្មណ៍អវិជ្ជមានពីការងារ និងបរិស្ថានជុំវិញ។ ក្រៅពីនេះលោកអ្នកអាចមានផលប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុតិចតួច ប៉ុន្តែសូមកុំបារម្ភច្រើនពេក ពីព្រោះបើទោះជាយ៉ាងណាក្តី លោកអ្នកទទួលបានអំណោយផលផ្នែកស្មារតីខ្ពស់ សម្រាប់កែប្រែស្ថានការណ៍ឲ្យបានជោគជ័យ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!