ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ជូត ម្សាញ់ រកា កុរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្...

ឆ្នាំទាំង៤ ជូត ម្សាញ់ រកា កុរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកាចចង្រៃ និងទុកសោកនានាគ្មានដល់លោកអ្នកឡើយ

ហោរាសាស្រ្តថ្ងៃប្រចាំអង្គារ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរបំផុត។ លាភសំណាងធំនឹងនាំមកអ្នកដោយមនុស្សជិតស្និទ្ធ ដូច្នេះសូមមានចិត្តល្អ និងរក្សាសេចក្តីស្មោះត្រង់ ដើម្បីកុំឲ្យកាត់លាភ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចោមរោមរាប់អាន ហើយពាក្យសំដីរបស់អ្នកក៏អាចឲ្យមនុស្សជាច្រើនជឿទុកចិត្ត ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវឆ្ងាយ សូមព្យាយាមបន្ថែម និងកុំបាក់ទឹកចិត្ត។ សូមប្រយ័ត្នចាញ់បោកគេ មនុស្សដែលមកពីឆ្ងាយ ទោះស្គាល់តិចតួចក្តី ក៏មិនគួរជឿទុកចិត្តដែរ។ សូមធ្វើការពិភាក្សានឹងមនុស្សដែលជិតស្និទ្ធនឹងអ្នក ព្រោះគេអាចជួយជ្រោមជ្រែងអ្នកបាន។ ថ្ងៃនេះសូមព្យាយាមបំពេញការងារឲ្យបានល្អដោយឈរលើគំនិត និងបទពិសោធន៍របស់ខ្លួន។ ក្រៅនេះនេះវេលានេះលោកអ្នកស្វែងរកដំណោះស្រាយបានល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ។ ប៉ុន្តែទោះបីយ៉ាងនេះក្តីសូមកុំទាន់សម្រេចចិត្តចាប់ផ្តើមការងារថ្មីក្នុងថ្ងៃនេះ។ សូមពិភាក្សាការងារនឹងមនុស្សក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងផ្លូវជីវិត។ អ្វីដែលគួរចងចាំគឺសូមប្រុងប្រយ័ត្ន និងសូមធ្វើការសម្រេចចិត្តឲ្យបានល្អ។​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានជោកជ័យយ៉ាងប្រាកដណាស់។ ប្រសិនបើមានគម្រោងការងារ សូមកុំស្ទាក់ស្ទើរ ចូរសំដែងចេញដោយភាពឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នក។ ដោយឡែកក្នុងថ្ងៃនេះសូមលោកអ្នកកុំព្យាយាមពន្យល់បន្ថែមការងាររបស់អ្នកទៅអ្នកដទៃខ្លាំងពេក ពីព្រោះពួកគេហាក់មិនបានគាំទ្រគំនិតយោបល់របស់អ្នកឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពស្វែងរកដំណោះស្រាយសម្រាប់បញ្ហានានា ដូច្នេះសូមកុំមានក្តីបារម្ភខ្លាំងពេក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ជាប្រក្រតី ប្រសិនបើអ្នកចង់បណ្តាក់ទុនលើមុខរបរ ឬការងារថ្មីសូមកុំមានភាពខ្លាចរអាឡើយ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច និងត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកធ្វើការ គួររក្សាពាក្យសំដី និងដាក់ខ្លួនទើបប្រសើរ។ សូមលោកអ្នកព្យាយាមការពារគំនិតយោបល់របស់ខ្លួន ប៉ុន្តែកុំឆ្លើយតបបែបរឹងរូសឲ្យសោះ ពីព្រោះគោលគំនិតល្អមួយចំនួនអាចជះឥទ្ធិពលអាក្រក់វិញ។ នៅថ្ងៃនេះលោកអ្នកអាចមានបញ្ហាជំលោះច្រើនជាមួយមនុស្សនៅក្នុងក្រុមការងារ សូមប្រយ័ត្ន។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់នៃភោគជ័យ និងទ្រព្យសម្បត្តិយ៉ាងមហាសាល ប៉ុន្តែសូមព្យាយាមធ្វើការដោយសមទ្ធភាពផ្ទាល់ខ្លួន ហើយការស្នើសុំយោបល់របស់អ្នកដទៃគឺមិនល្អនោះទេ។ ក្រៅពីនេះ នៅថ្ងៃនេះលោកអ្នកអាចមានជម្លោះកើតឡើងនៅក្នុងក្រុមការងារ ដូច្នេះសូមធ្វើការពិភាក្សារកដំណោះស្រាយឲ្យបានល្អ។ អ្វីៗក្នុងថ្ងៃនេះនឹងមានមង្គលទាំងអស់ ដូច្នេះលោកអ្នកអាចធ្វើអ្វីក៏បាន ដោយគ្មានជំទាស់       ឡើយ។ ការធ្វើទំនាក់ទំនង និងធ្វើការជាក្រុមនឹងផ្តល់នូវជំហរដ៏រឹងមាំដល់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចជាទីគាប់ចិត្ត ព្រោះសំដីដ៏ទន់ភ្លន់។ សូមព្យាយាមបំពេញការងាររបស់អ្នកដោយមិនទាមទារការជួយជ្រោមជ្រែងរបស់អ្នកដទៃឡើយ។ ក្រៅពីនេះសូមគិតគូរឡើងវិញអំពីបញ្ហាហិរញ្ញវត្ថុ បើមិនដូច្នេះលោកអ្នកអាចជួបផលលំបាកនៅថ្ងៃក្រោយ។ សូមមានការអត់ធ្មត់ ព្រោះលោកអ្នកអាចមានមនុស្សច្រណែននិន្ទា។ ការរស់នៅដោយក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ និងកាក់កបណាស់​ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញខ្លួនដែលអាចពឹងពាក់បានយ៉ាងច្រើន។ សូមកុំព្យាយាមសំដែងគំនិតរបស់អ្នកត្រង់ៗពេក គួរស្វែងរកវិធីសមស្រប ពីព្រោះកុំឲ្យប៉ះពាល់និងគំនិតរបស់មនុស្សនៅក្នុងក្រុមការងាររបស់អ្នកខ្លាំងពេក។ ថ្ងៃនេះជាពេលល្អសម្រាប់អ្នកគិតគូរឡើងវិញពីគម្រោងការងារ និងការអភិវឌ្ឍន៍។ ការផ្លាស់ប្តូរកិច្ចការងារ មិនគួរធ្វើនៅពេលនេះទេ ពីព្រោះវាអាចប៉ះពាល់ដល់កំរិតសេដ្ឋកិច្ចរបស់អ្នក។  ក្រៅពីនេះ ជាការប្រសើរណាស់ដែលលោកមានភាពរស់រវើកដើម្បីឆ្លើយតបនឹងបញ្ហា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អ។ លោកអ្នកអាចផ្លាស់ប្តូរការងារប្រសិនបើអ្នកមិនពេញចិត្តនឹងការងារសព្វថ្ងៃ ប៉ុន្តែសូមប្រាកដមុនផ្លាស់ប្តូរ។ ក្រៅពីនេះសូមកុំចូលទៅពាក់ព័ន្ធជាមួយនឹងការពិភាក្សាទៅលើបញ្ហាអ្វីដែលមិនទាក់ទងនឹងអ្នក បើអាចជៀសវាងបានសូមជៀសវាងជាដាច់ខាត។ ក្នុងករណីនេះសូមព្យាយាមធ្វើការរបស់អ្នកឲ្យបានល្អវិញទើបប្រសើរ។ ដោយឡែក ដើម្បីអភិវឌ្ឍន៍ការងាររបស់អ្នកសូមគិតគូរពីវិធីសាស្រ្តឡើងវិញ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លេខសំណាងរបស់អ្នកឡើងខ្ពស់ណាស់ ដូច្នេះបើអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ លាភសំណាងនឹងចូលក្នុងផ្ទះដោយមនុស្សមនុស្សវ័យក្មេង ប៉ុន្តែសូមរក្សាលាភនេះដោយត្រូវចេះចែករំលែក និងមានចិត្ត           សណ្តោស។ ការលក់ចេញទិញចូលអចលនទ្រព្យនានាអាចធ្វើទៅបាន ដោយទទួលផលយ៉ាងប្រសើរណាស់។ លោកអ្នកអាចសុំកិច្ចពិភាក្សាបាន ហើយការធ្វើការជាក្រុម និងជួយឲ្យអ្នកបានចម្រើនកាន់តែខ្លាំង។  ថ្ងៃនេះសូមព្យាយាមថ្លឹងថ្លែងការងារ និងសុខភាព។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ ប៉ុន្តែគួរឲ្យកត់សម្គាល់ផងដែរថា សូមកុំទាន់សម្រេចធ្វើការងារសំខាន់ ឬការបណ្តាក់ទុនឡើយ ពីព្រោះលោកអ្នកអាចជួបហានិភ័យផងដែរ។  ប៉ុន្តែសូមកុំចំណាយពេលវេលាច្រើនដោយឥតប្រយោជន៍​។ សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ។ សូមគេចពីជម្លោះឲ្យបាន ហើយបញ្ហារបស់អ្នកដទៃមិនត្រូវយកខ្លួនទៅបៀតទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ សី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ ​និងអាជីវកម្មមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅថ្ងៃនេះលោកអ្នកអាចមានជម្លោះខ្លះកើតឡើងដែលនឹងរំខានភាពជោគជ័យរបស់អ្នក។ សូមលោកអ្នកចាប់យកឳកាសល្អក្នុងថ្ងៃនេះដើម្បីទំនាក់ទំនងកិច្ចការងារដែលអ្នកគ្រោងទុក ហើយសូមកុំស្ទាក់ស្ទើរចំពោះហេតុការណ៍អ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយស្រួល។ ដោយឡែកសូមកុំពាក់ព័ន្ធនឹងជម្លោះ ឬបញ្ហារបស់អ្នកដទៃ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!