ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ជូត ថោះ មមី រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត...

ឆ្នាំទាំង៤ ជូត ថោះ មមី រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិតថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងមានតែភាពចម្រើនលូតលាស់ណាស់ ដូច្នេះមិនចាំបាច់ធ្វើការដោយប្រញាប់ប្រញាលពេកនោះទេ។ ថ្ងៃនេះជាពេលវេលាល្អ ដែលអ្នកអាចចូលទៅក្នុងស្ថានភាពរបស់គូប្រជែងរបស់អ្នកបាន។ លោកអ្នកទទួលបានគំនិតបញ្ញាវាងវៃ និងរស់រវើកណាស់។ ក្រៅពីនេះលោកអ្នកនឹងអាចដោះស្រាយបញ្ហាចំពោះមុខបានល្អ ប៉ុន្តែសូមព្យាយាមយ៉ាងណាកុំឲ្យមានផលរំខានពីមជ្ឍដ្ឋានខាងក្រៅ។ រក្សាគំលាតពីរាល់បញ្ហារបស់អ្នកដទៃជាចាំបាច់។ ​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត ប៉ុន្តែតម្រូវឲ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តការងារទាំងនោះ។ ភាគច្រើនថ្ងៃនេះអ្នកនឹងឈ្នះទៅលើស្ថានភាពការងារជាច្រើន ក៏ប៉ុន្តែអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមទៀតដើម្បីសម្រប និងដោះស្រាយបញ្ហា។ សូមលោកអ្នកធ្វើកិច្ចការដោយសន្សឹមៗ ហើយត្រូវពិភាក្សាឲ្យបានច្រើន ដើម្បីបញ្ជៀសភាពថ្លោះធ្លោយ។ ក្រៅពីនេះសូមកុំមានការបារម្ភអ្វីឡើយ ព្រោះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចាប់ផ្តើមគម្រោងថ្មី។ ក្នុងនោះប្រសិនបើអ្នកនឹងផ្លាស់ប្តូរការងារណាមួយ នោះនឹងកាន់តែប្រសើរ។ សូមកុំមានភាពរុញរាក្នុងអាជីវកម្ម ចូរធ្វើឲ្យសម្រេចផែនការ។ ទោះបីជាយ៉ាងនេះក្តី​ សូមលោកអ្នកប្រយ័ត្ននឹងការសម្រេចចិត្តដោយឯកឯង។ ក្នុងនោះដែរ សូមធ្វើអ្វីៗឲ្យស្ថិតក្នុងផ្លូវកណ្តាល ឬជាមធ្យម ពីព្រោះភាពរឹងរឹងហួសហេតុមិនជួយអ្នកឲ្យសម្រេចផលនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាដែលមានអំណោយផលសម្រាប់ដំណើរការការងារ​ ពិសេសផ្នែកហិរញ្ញវត្ថុណាមួយដែលលោកអ្នកបានគ្រោង។ ចំពោះបញ្ហាតូចតាចមួយចំនួនដែលបានកើតឡើង សូមកុំមានក្តីបារម្ភអ្វីឡើយ ហើយក៏មិនចាំបាច់ត្រូវឆ្លើយតបទាំងកំរោលនោះដែរ។ ចំពោះទំនាក់ទំនងរបស់អ្នកចំពោះថ្នាក់លើ និងមិត្តរួមការងារមានដំណើរការទៅដោយរលូន ហើយពួកគេជឿជាក់ទៅលើវិជ្ជាជីវរបស់អ្នកយ៉ាងខ្លាំង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា ​ដូច្នេះអាជីពការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យយ៉ាងប្រសើរ ប៉ុន្តែសូមកំចាត់គំនិតអវិជ្ជមានទាំងអស់ចោល។ ក្នុងពេលឆាប់ៗនេះ ស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះចូរបន្តធ្វើការជាធម្មតា។ នៅថ្ងៃនេះ ភាគច្រើនអ្នកនឹងអាចដោះស្រាយចំពោះបញ្ហាដែលពិបាកបំផុត ប៉ុន្តែក៏សូមព្យាយាមកុំលាយឡំបញ្ហាចូលគ្នា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងមុខតំណែងការងារនឹងទទួលបានដំណឹងនៅថ្ងៃនេះ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នជានិច្ច ពីព្រោះអាចនឹងមានការផ្លាស់ប្តូរដោយមិនរំពឹងទុកក្នុងអាជីពរបស់អ្នក។ ម្យ៉ាងទៀត បើទោះបីជាស្ថានភាពក្នុងថ្ងៃនេះនឹងកន្លងផុតទៅដោយស្ងប់ស្ងាត់ដ៏ដោយ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងសភាពដដែល។ សូមចូលរួមចំណែកចែករំលែកធនធានខ្លះៗ ពីព្រោះទាំងនោះនឹងនាំសុភមង្គលដល់អ្នកវិញ។ សូមចងចាំថា កុំចូលរួមចំណែកក្នុងការសន្ទនាលើប្រធានបទផ្សេងៗ គួរលះបង់ពេលវេលាសម្រាប់ការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ​ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ថ្ងៃនេះលោកអ្នកគ្មានហេតុផលអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះអ្នកអាចធ្វើការបានយ៉ាងល្អជាទីបំផុត។ ទន្ទឹមនឹងនោះ ក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងបានឡើងឋានៈទៀតផង ប៉ុន្តែទោះបីជាពត៌មានដ៏រីករាយយ៉ាងណា មិនគួរបង្ហើបឲ្យគេដឹងនៅពេលនេះទេ។ ដោយឡែកប្រសិនបើអ្នកមានគម្រោងការដំណើរការការងារថ្មី ឬបណ្តាក់ទុន សូមធ្វើនាពេលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាប្រក្រតី និងគ្មានផលរំខានអ្វីឡើយ។ សូមអ្នករៀបចំគម្រោងការងារជាថ្មី ដោយត្រៀមចំពោះហានិភ័យដែលនឹងអាចកើតឡើងដោយចៃដន្យ។ កុំធ្វើការងារធំដុំ ដោយគ្មានគម្រោងការ ពីព្រោះសញ្ញាណនៃភាពខាតបង់នឹងមានចំពោះការងារថ្មី។ ក្រៅពីនេះលោកអ្នកមានអំណោយផលខ្លាំងសម្រាប់ការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមបង្ហាញគោលគំនិតចម្បងរបស់អ្នកដោយភាពជឿជាក់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានហេតុជំទាស់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមការងារថ្មីៗ។ ប្រសិនបើអ្នកចង់មានការផ្លាស់ប្តូរ សូមកុំស្ទាក់ស្ទើរឡើយ ព្រោះលោកអ្នកនឹងទទួលបានជោគជ័យជាទីគាប់ចិត្ត។ សូមរក្សាចិត្តថ្លើម ហើយមិនគួរយកចិត្តទុកដាក់នឹងរឿងកំប៉ិកកំប៉ុកទេ សូមកុំកំណត់ជួរអទិភាព។ ក្រៅពីនេះ អ្វីដែលអាចនឹងបំផ្លាញភាពជោគជ័យរបស់អ្នកគឺការសន្ទនារឿងមិនបានការ ដោយរួមទាំងការរិះគន់នានា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យក៏ហូរចូលផ្ទះមិនដាច់ផងដែរ។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់ការធ្វើអាជីវកម្ម ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលនោះទេ សូមធ្វើការសម្រេចចិត្តឲ្យបានម៉ត់ចត់ ហើយរកវិធីសាស្រ្តកែប្រែស្ថានការណ៍អាជីពមួយចំនួនដែលអ្នកយល់ថាជាការរំខាន។ ក្នុងវេលានេះអ្នកហាក់ដូចជាទទួលអារម្មណ៍គ្រប់គ្រាន់ចំពោះចំនូលដែលអ្នកទទួលបាន ប៉ុន្តែប្រសិនបើអ្នកត្រូវការបន្ថែម សូមកុំស្ទាក់ស្ទើរព្រោះលោកអ្នកនឹងទទួលបានបន្ថែម។ ក្នុងនោះដែរ សូមគ្រប់គ្រងខ្លួនឯងឲ្យបានល្អ កុំព្យាយាមប្រតិកម្មចំពោះហេតុការណ៍នានាលឿនពេក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញណាស់។ ប៉ុន្តែសូមបន្តធ្វើឲ្យផែនការបានសម្រេច។ សូមគ្រប់គ្រងចិត្តគំនិតឲ្យបានហ្នឹងហ្ន៎ កុំឆាប់ចាញ់បោកពាក្យសំដីផ្អែមល្ហែមរបស់អ្នកដទៃ។ គួរចំណាយពេលវេលាថ្ងៃនេះធើ្វកិច្ចការដែលអ្នកកំពុងមានក្នុងដៃ ហើយចំពោះការងារថ្មីៗ បើអាចគួរផ្អាកសិន។ ចំពោះបញ្ហាខ្លះដែលអាចនឹងកើតឡើង សូមកុំមានប្រតិកម្មខ្លាំងពេក ហើយចំពោះការឈឺចាប់ចំពោះការរិះគន់ពីមនុស្សក្នុងក្រុមការងារក៏មិនគួរធ្វើឲ្យខ្លួនរងសំពាធពេកឡើយ។ រៀនបោះចោលខ្លះទើបល្អ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រងស្ថានភាពមានយ៉ាងល្អណាស់។ ដូច្នេះមុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់​។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្ត ប៉ុន្តែសូមពិភាក្សាឲ្យបានច្រើន។ ការជឿទុកចិត្តត្រូវមានភាពឆ្លាតវៃ។ ពេលនេះអ្នកនឹងទទួលបានការបញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នក ប៉ុន្តែភាពជោគជ័យទាំងស្រុងហាក់មិនទាន់ដល់ពេលនោះទេ។ សូមព្យាយាមសំដែងភាពសប្បុរស និងការធ្វើអំណោយទាន។  

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!