ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសី ថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនឹងសម្រេចផលគ្រប់យ៉ាង។ គួរប្រើប្រាស់រាសីថ្ងៃនេះចាប់យកគម្រោងការងារថ្មី ហើយសូមកុំខ្លាចរអាក្នុងការសម្រេចចិត្ត អ្វីៗទាំងអស់នឹងមានភាពជោគជ័យ។ លាភសំណាងរបស់អ្នក អាចនឹងទទួលបានពីមនុស្សដែលនៅជិតពិសេសក្នុងរង្វង់អ្នកធ្វើការជាមួយគ្នា។ ថ្ងៃនេះលោកអ្នកមិនចាំបាច់រើសពេលវេលាក្នុងការធ្វើអ្វីមួយនោះទេ គឺពេលណាក៏ជាពេលមង្គល និងជោគជ័យទាំងអស់ដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកដំណើរការទៅយ៉ាងល្អ និងមានមនុស្សចាំគាំទ្រ និងលើកទឹកចិត្តច្រើនណាស់។ សូមសម្រេចចិត្តជាថ្មី ប្រសិនបើការងារពីមុនរបស់អ្នកមិនទាន់បានជោគជ័យ ពីព្រោះរាសីថ្ងៃនេះល្អណាស់សម្រាប់ការងាររដ្ឋ និងឯកជននានា។ សូមរក្សាចិត្តគំនិត និងអាកប្បកិរិយា ហើយព្រមទទួលយកយោបល់អ្នកជុំវិញខ្លួនទើបបានល្អប្រសើរ។ ថ្ងៃនេះប្រសិនបើអ្នកមិនសប្បាយចិត្តនឹងការងារចាស់ ហើយចង់ផ្លាស់ប្តូរ សូមកុំមានក្តីបារម្ភឡើយ ព្រោះលោកអ្នកនឹងអាចទទួលបានជោគជ័យយ៉ាងសមបំណង។ ក្នុងនោះដែរ សូមរក្សាចិត្ត និងអាកប្បកិរិយាប្រពៃជានិច្ច។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងនឹងធ្លាក់មកដល់ដៃរបស់អ្នកមិនខាន។ ការងារដែលអ្នករំពឹងទុក នឹងទទួលបានដំណឹងយ៉ាងពិតប្រាកដ។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងមានលាភធំតាមរយៈដៃគូអាជីវកម្មដូចគ្នា ដូច្នេះការបណ្តាក់ទុន គឺអាចធ្វើទៅបានដោយគ្មានការជំទាស់ទេ។ ចំពោះកិច្ចការងារដែលគ្មានដំណឹង នឹងទទួលបានដំណឹងល្អ ដើម្បីដោះស្រាយស្ថានការណ៍ផងដែរ។ ក៏ប៉ុន្តែភាពជោគជ័យថ្ងៃនេះពាក់ព័ទ្ធផងដែរទៅនឹងសុខសុវត្ថិភាពរបស់សមាជិកក្នុងក្រុមគ្រួសារ បើដូច្នេះចូរធ្វើយ៉ាងណាថ្លឹងថ្លែងឲ្យបានល្អ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ លោកអ្នកត្រូវរៀបចំផែនការការងាររកស៊ីឡើងវិញ ដោយត្រូវពិភាក្សាយោបល់ជាមួយមនុស្សជិតស្និទ្ធដែលមានបទពិសោធន៍ ហើយជៀសវាងមនុស្សដែលអ្នកទាន់ស្គាល់ច្បាស់ ពីព្រោះរាសីថ្ងៃនេះអាចមានការជាប់ពាក់ព័ន្ធនឹងការចាញ់បញ្ឆោតរបស់គេ។ ចំពោះបញ្ហាហិរញ្ញវត្ថុ សូមយកចិត្តទុកដាក់ ហើយការខ្ចីបុលមិនមែនជាគម្រោងល្អនោះឡើយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់។ ការងារដែលអ្នកបានដាក់ចេញហើយ សូមកុំបារម្ភអ្វីៗនឹងទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងពីមនុស្សក្នុងក្រុមការងារ។ ជៀសវាងចូលទៅពាក់ព័ន្ធរឿងអ្នកដទៃ។ ទឹកចិត្តលោកអ្នកហាក់កំពុងមានភាពស្មុគ្រស្មាញ ហោរាសូមឲ្យអ្នកបោះបង់អារម្មណ៍នោះចោលភ្លាម ព្រោះលោកអ្នកកំពុងបារម្ភរឿងដែលមិនគួរបារម្ភ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលផ្នែកគំនិតស្មារតី ដូច្នេះសូមធ្វើទំនាក់ទំនងបន្ថែម ជាពិសេសជាមួយថ្នាក់លើ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាដំណើរការយ៉ាងល្អ។ ប៉ុន្តែកុំទាន់សម្រេចចិត្តចាប់យកកិច្ចការថ្មីឡើយ រក្សាការងារចាស់ទើបប្រសើរជាង។ ក្នុងនោះដែរ សូមរក្សាកំរិតតុល្យភាពផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ពីព្រោះលោកអ្នកមិនអាចដំណើរការមុខរបររបស់អ្នកទៅបានជោគជ័យ និងគ្មានបញ្ហាបានទេ ប្រសិនបើប្រាក់កាក់មិនគ្រប់គ្រាន់។ ក្រៅពីនេះសូមរក្សាភាពអត់ធ្មត់ និងធ្វើការងារសន្សឹមៗ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ខ្លាំងណាស់។ លាភសក្ការហូរចូលយ៉ាងច្រើន ព្រោះតែទឹកចិត្តល្អ និងភាពស្មោះត្រង់របស់អ្នក។ គំនិតយោបល់ និងគម្រោងនានារបស់អ្នក នឹងទទួលបានការគាំទ្រ ដូច្នេះកុំបង្អង់ ឬបោះបង់គម្រោងដែលបានគ្រោងទុក។ ទន្ទឹមនឹងនេះដែរ នៅពេលរសៀលលោកអ្នកនឹងទទួលបានកាសជោគជ័យជាច្រើនបន្ថែមទៀតផងដែរ។ សូមរងចាំដំណឹងល្អទាក់ទងនឹងការងារសំខាន់ដែលអ្នកដាក់ចេញ ប៉ុន្តែមិនចាំបាច់អ្វីត្រូវអបអរខ្លាំងក្លាពេកនោះទេ។ លោកអ្នកត្រូវរស់នៅដោយភាពស្ងប់ស្ងៀមទើបល្អ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងចៅហ្វាយនាយ។ សម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ពីព្រោះលោកអ្នកមានមនុស្សជាច្រើនកំពុងមើលបំណាំអ្នក។ ប្រសិនបើអ្នកមានបំណងបង្កើតគម្រោងការងារថ្មី សូមកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលបានផលល្អប្រសើរណាស់។ ក្រៅពីនេះ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកវិជ្ជាជីវបន្ថែម ដើម្បីអាចសម្របទៅនឹងស្ថានភាពថ្មីៗដែលកើតឡើងជុំវិញអាជីពរបស់លោកអ្នក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារដំណើរការទៅល្អប្រសើរណាស់។ សូមប្រើប្រាស់ពាក្យសំដី ឲ្យក្លាយទៅជាវិធីសាស្រ្តដើម្បីទាញទឹកចិត្តមនុស្ស។សូមពិភាក្សាការងារជាមួយមិត្តក្នុងក្រុមការងារ ហើយដោះស្រាយភាពរាំងស្ទះការងារកន្លងមក ដើម្បីកុំឲ្យក្លាយជាទំងន់ដែលនាំឲ្យមានភាពស្មុគ្រស្មាញនៅថ្ងៃក្រោយ។ កុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើមិនចាំបាច់ ព្រោះសញ្ញាណគ្រោះថ្នាក់អាចនឹងកើតឡើង។ លើសពីនេះទៀតសូមកុំផ្តោះផ្តងយោបល់ ឬមានមតិរិះគន់ចំពោះការងាររបស់អ្នកណាម្នាក់ឡើយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសលាភសំណាងយ៉ាងធំ។ ចំណែកអាជីវករ និងទទួលបានផលចំណេញច្រើនលើសការរំពឹងទុក ហើយដៃគូអាជីវកម្មនឹងនាំឳកាសចំណេញធំដល់អ្នកផងដែរ។ សូមលោកអ្នកព្យាយាមឲ្យកាន់តែខ្លាំង និងចេះរៀបចំគម្រោងផែនការការងារថ្មី ហើយកុំភ្លេចត្រូវយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនផង។ ថ្ងៃនេះលោកអ្នកមានសមត្ថភាពយល់ដឹងពីស្ថានការថ្មីៗបានលឿន និងអាចដោះស្រាយបញ្ហាបានយ៉ាងល្អឥតខ្ចោះផងដែរ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូររៀបចំគម្រោងការងារឡើងវិញ ដើម្បីឲ្យភោគផលចម្រើនប្រសើរជាងមុន។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដោយពាក្យសំដីទន់ភ្លន់។ ចូររៀនចុះចាញ់ កុំឲ្យបាត់បង់ឱកាសការងារ និងលាភសំណាង។ ក្នុងនោះដែរ សូមធ្វើចិត្តឲ្យបានដូចជាទឹក ពីព្រោះលោកអ្នកកំពុងប្រឈមនឹងចំណុចអវិជ្ជមានដែលអាចកើតឡើងក្នុងរង្វង់មិត្តរួមការងារ និងដៃគូអាជីវកម្ម។ ដើម្បីដោះស្រាយបញ្ហា ពេលខ្លះក៏ត្រូវឈប់ផ្អាក ឬដកឃ្លាបន្តិចផងដែរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើនពីមនុស្សជាទីស្រលាញ់។ ការបណ្តាក់ទុនគឺអាចធ្វើទៅបាន ប៉ុន្តែថ្ងៃនេះរាសីរបស់អ្នកផ្សារភ្ជាប់នឹងទំនាក់ទំនងជាមួយអ្នកដទៃនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកសម្រេចធ្វើការជាក្រុមនឹងទទួលបានជោគជ័យជាងការធ្វើការតែម្នាក់ឯក។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ពេលខ្លះប្រសិនបើអ្នកជួបភាពអសកម្មតិចតួចក្តី សូមកុំយកចិត្តទុកដាក់ខ្លាំងពេក ចូរធ្វើតាមគម្រោងផែនការដែលអ្នកបានគូសវាសរួច។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព