ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់អាទិភាពសម្រាប់កិច្ចការងាររបស់លោកអ្នក។ អ្នកគួរយកចិត្តទុកដាក់រាល់ការងារ ដែលអាចធ្វើទៅបាន ព្រោះអ្នកមានសមត្ថភាពដើម្បីការពារទស្សនយោបល់របស់ខ្លួនកុំឲ្យមានជម្លោះ តែប្រយ័ត្នចាញ់បោកគេ។ ចំពោះមុខតំណែងដែលលោកអ្នករំពឹង គឺមិនទាន់បាននៅថ្ងៃនេះ ប៉ុន្តែកុំទាន់បាក់ទឹកចិត្ត។ ចំពោះទំនាក់ទំនងផ្ទាល់ខ្លួន បើអ្នកមិនច្បាស់អំពីអារម្មណ៍របស់ខ្លួន ចូរកុំទាន់សម្រេចចិត្ត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរការងាររកស៊ីជួញដូររបស់លោកអ្នកមិនទាន់អាចសម្រេចបាននៅក្នុងពេលនេះទេ។ ហើយថ្ងៃនេះក៏មិនមែនជាពេលវេលាល្អសម្រាប់ការចរចារ និងការធ្វើទំនាក់ទំនងនានាដែរ។ ចំណែកការងារដែលមានគម្រោងគួរកុំទាន់ធ្វើដំណើរការ គួរពន្យាពេលទើបប្រសើរជាង។ សម្រាប់ទំនាក់ទំនងសេ្នហា គូស្នេហ៍ហាក់មានការយល់ច្រលំលើទឹកចិត្តគ្នាបន្តិចបន្តួច ដូច្នេះសូមលោកអ្នកព្យាយាមកែប្រែស្ថានការណ៍ឲ្យបានល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់មុខរបរ និងការងាររបស់លោកអ្នកនឹងហុចផលផ្លែផ្កា មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានសំណាងដែលនាំមកដោយមនុស្សជាទីស្រលាញ់ក្នុងក្រុមគ្រួសារ។ គួរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេង ប៉ុន្តែត្រូវប្រយ័ត្នចំពោះអាកប្បកិរិយា។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ទិញចូលអចលនទ្រព្យនានា។ ប្រសិនបើអ្នកមានបញ្ហាសូមកុំបាក់ទឹកចិត្ត និងស្តីបន្ទោសចំពោះខ្លួនឡើយ ពីព្រោះបញ្ហានោះនឹងអាចដោះស្រាយបានយ៉ាងងាយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសូមព្យាយាមកំណត់អាទិភាពនៃការងាររបស់អ្នក ហើយជឿទៅលើគំនិត និងសមទ្ធភាពខ្លួនឯង ដើម្បសម្រេចគោលដៅ និងទទួលបានសំណាង។ សូមចេញឲ្យឆ្ងាយពីជម្លោះនានា ហើយការជឿទុកចិត្តគេក៏មិនគួរធ្វើដែរ។ រាល់ការងារដែលមិនសូវច្បាស់ក្នុងចិត្ត គួរផ្អាកសិន។ ចំពោះទំនាក់ទំនងសេ្នហាគូស្នេហ៍យល់ចិត្តយល់ថ្លើមគ្នាល្អណាស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលវេលារីកចម្រើនដែលល្អបំផុត គឺនៅពេលរសៀល។ មនុស្សដែលអាចជួយជ្រោមជ្រែងការងាររបស់អ្នកបាន គឺមនុស្សឆ្នាំឆ្លូវ និងមមែ។ ការងាររកស៊ីជួញដូរមានសកម្មភាពយ៉ាងរស់រវើក ប៉ុន្តែសូមកុំព្យាយាមហួស កំលាំងពេក គួរផ្តោតទៅលើភាពរីករាយខ្លះ។ អ្នកគួរគិតឡើងវិញផងដែរអំពីសេដ្ឋកិច្ច កុំចាយវាយហួសខ្ទង់។ សម្រាប់ទំនាក់ទនងប្រុសស្រី លោកអ្នកមានភាពចុះសម្រុងគ្នាល្អណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងារនានានឹងសម្រេចទៅបានដោយគ្មានផលជំទាស់អ្វីឡើយ។ អ្នកអាចមានលទ្ធភាព ធ្វើទំនាក់ទំនងនឹងមនុស្សជុំវិញខ្លួនប្រកបដោយក្តីសោមន្សរីករាយ។ សូមព្យាយាមដោះស្រាយស្ថានការណ៍ក្នុងពេលនេះ ដោយមានការអត់ធ្មត់ និងអធ្យាស្រ័យខ្ពស់។ សូមលោកអ្នកកុំជឿទុកចិត្តលើនរណាម្នាក់ឡើយនៅពេលនេះ ពីព្រោះមន្ទិលសង្ស័យមានកំរិតខ្ពស់ណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញដើម្បីបំពេញការងារ និងរបររកស៊ីដោយជោគជ័យ។ ប្រសិនបើលោកអ្នកមិនមានភាពជឿជាក់លើកិច្ចការដែឡអ្នកកំពុងធ្វើទេ លោកអ្នកអាចផ្លាស់ប្តូរវាបាន។ នាពេលអនាគតដ៏ខ្លីនេះអ្នកនឹងចម្រើនរីកលូតលាស់ក្នុងផ្នែកអាជីវកម្ម និងការងារដែលរំពឹងទុកមិនខាន ដូច្នេះចូរប្រកាន់ខ្ជាប់ការព្យាយាម។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាដំណើរការ និងចម្រើនលូតលាស់ជាប្រក្រតី ប៉ុន្តែសូមព្យាយាមរៀបចំកិច្ចការងារជាអាទិភាព។ នៅថ្ងៃនេះ សូមលោកអ្នកកុំសម្រេចចិត្តដោយឯកឯង ព្រោះហានិភ័យស្ថិតក្នុងកំរិតខ្ពស់ គួរពិភាក្សានឹងមនុស្សដែលលោកអ្នកជឿទុកចិត្ត។ បោះបង់ចោលគំនិតសង្ស័យច្រើនចោល ពីព្រោះបណ្តាលឲ្យលោកអ្នកបាត់បង់ជំនឿចិត្ត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្ត ការខឹងសម្បាបណ្តាលឲ្យលោកអ្នកខាតបង់លាភធំ។ បន្ថែមពីលើនេះ លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកពីមនុស្សមកពីឆ្ងាយ។ សម្រាប់ទំនាក់ទំនងនានាហាក់កំពុងមានភាពរកាំរកូសច្រើន ដូច្នេះចូរព្យាយាមអត់ធ្មត់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីជួញដូររបស់អ្នកថ្ងៃនេះនឹងសម្រេចផលជាផ្កែផ្កាធំណាស់។ សូមកុំបោះបង់ឳកាសណាមួយឡើយ ទោះតូចធំក្តី ការងារទាំងនេះទាមទារត្រឹមតែគម្រោងមួយដែលច្បាស់លាស់ប៉ុណ្ណោះ។ សម្រាប់មនុស្សជុំវិញខ្លួនចាប់អារម្មណ៍លើអ្នកណាស់ ចូរប្រើពេលនេះទាញប្រយោជន៍។ ដោយឡែក សូមកុំធ្វើឲ្យបាត់បង់ឳកាសក្នុងការចងមិត្តភាពជាមនុស្សជាទីស្រលាញ់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកកំពុងស្ថិតក្នុងភាពចម្រើនលូតលាស់បន្ថែម ប៉ុន្តែគួររក្សាកិច្ចការងារដែលមានស្រាប់សិន។ សម្រាប់ការ បណ្តាក់ទុនលើរបរថ្មីគួរជៀសវាងសិន។ គួរធ្វើទំនាក់ទំនងនឹងមនុស្សឆ្នាំម្សាញ់ ដើម្បីកិច្ចការងារអាចទទួលបានការជួយជ្រៀមជ្រែង។ ចំណែកមនុស្សឆ្នាំកុរ គួរកុំទាន់ធ្វើទំនាក់ទំនងសម្រាប់ការងារធំដុំ។ ថ្ងៃនេះជាពេលវេលាដ៏ពិសេសសម្រាប់គូស្នេហ៍សំដែងអារម្មណ៍ក្នុងចិត្តចំពោះគ្នា។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកភាពរីករាយនឹងជោគជ័យចំពោះការងារ និងមុខរបរចុះនៅថ្ងៃនេះ ប៉ុន្តែអ្នកមិនចាំបាច់ចាប់យកការងារថ្មីនោះទេ។ លាភសំណាងជាច្រើននឹងនាំមកដោយមនុស្សពីឆ្ងាយ ប៉ុន្តែសំណាងនេះគួររក្សាដោយការចែករំលែក និងដាក់ទាន។ ពេលវេលាល្អសម្រាប់លោកអ្នក គឺមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចសម្រេចចិត្តធ្វើអ្វីមង្គលអ្វីក៏បាន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកមានភាពចុះសម្រុងគ្នាណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព