ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ថោះ ម្សាញ់ រកា កុរ រាសីឡើងខ្ពស់ត្រដែត ក្នុងថ្ងៃនេះ សូមលោកអ្នករីក...

ឆ្នាំទាំង៤ ថោះ ម្សាញ់ រកា កុរ រាសីឡើងខ្ពស់ត្រដែត ក្នុងថ្ងៃនេះ សូមលោកអ្នករីករាយ ទទួលយកលាភសំណាង ប្រាក់កាស និងសេចក្តីសុខចូលក្នុងផ្ទះ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាទីស្រលាញ់។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងពីមុនផងដែរ។ លោកអ្នកព្រមទាំងអាចទិញរបស់នានាបាន ព្រមទាំងកើតមង្គលផង។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី សូមមានចិត្តអាណិតអាសូរឲ្យបានច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី និងធំដុំនោះទេ។ ចំណែកបុគ្គលិករដ្ឋឯកជន មិនទាន់អានទទួលផលពីការងារដែលដាក់ចេញផងដែរ។ ហោរាណែនាំអ្នកឲ្យរៀបចំគម្រោងការងារលម្អិត និងពេញលេញ។ ការតុបតែងខ្លួន និងជួយលើកស្ទួយ ព្រមទាំងកែប្រែស្ថានការណ៍បានយ៉ាងប្រសើរ។ សូមធ្វើទំនាក់ទំនង និងសុំយោបល់ពីមនុស្សដែលលោកអ្នកជឿទុកចិត្ត ប្រសិនបើអ្នកមិនអាចរកច្រកចេញដ៏ល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន។ លោកអ្នកអាចទទួលបានសំណាងនានា ប៉ន្តែមិនទាក់ទងជាពិសេសទៅនឹងទ្រព្យសម្បត្តិនោះទេ។ សូមរក្សាភាពរីករាយរាក់ទាក់ជានិច្ចក្នុងថ្ងៃនេះ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ សូមកុំមានចិត្តស្ទាក់ស្ទើរអ្វីៗនឹងដំណើរការល្អទៅតាមបំណង។ សូមកុំជឿទុកចិត្តមនុស្សដោយងាយ និងជៀសវាងមនុស្សដែលមានមកពីឆ្ងាយ។ ចំពោះទំនាក់ទំនងផ្ទាល់ខ្លួន សូមលោកអ្នកយកចិត្តទុកដាក់បន្ថែម កុំឲ្យការងាររំខានដល់សុភមង្គល។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក ព្រោះថ្ងៃនេះប្រាក់នឹងហូរចូលក្នុងហោប៉ៅរបស់អ្នកយ៉ាងប្រាកដ។ លោកអ្នកមានមនុស្សស្រលាញ់រាប់អាន និងជួយយកអាសារណាស់។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រប់គ្រងការនិយាយស្តី និងអាកប្បកិរិយា។ ទោះបីមានអ្វីកើតឡើងកុំមានការសោកស្តាយចំពោះការខកខានឡើយ។ លោកអ្នកអាចយកឈ្នះមនុស្សគ្រប់គ្រងដែលមានបំណងមិនល្អលើអ្នកបាន​យ៉ាងងាយ។ សូមរស់នៅដោយធម្មតា កុំធូរ ឬកុំរឹតបន្តឹងខ្លួនខ្លាំងពេក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ សូមកែប្រែការតុបតែងខ្លួនរបស់អ្នកដើម្បីទទួលបានភាពស្អិតស្នាលពីដៃគូការងារ និងរបររកស៊ី។ សូមមានគំនិតច្នៃប្រឌិតថ្មី និងកុំភ័យខ្លាចក្នុងការបង្ហាញចេញ។ លោកអ្នកអាចមានការឈ្លោះប្រកែកគ្នាតិចតួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានមិនបានផលរំខានអ្វីទេ។ សូមរំលឹកថា ការចាប់យកការងារច្រើនក្នុងពេលតែមួយ មិនមែនជាជំរើសល្អនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារ ណាស់។  សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍។ ថ្ងៃនេះសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះចូរព្យាយាមសម្រេចផលការងាររបស់អ្នក ប៉ុន្តែជៀសវាងជឿមនុស្សដោយងាយ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មានអធ្យាស្រ័យគ្នាខ្ពស់។ ប្រសិនបើអ្នកឯកោ ចូរព្យាយាមផ្លាស់ប្តូរស្ថានភាព។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍។ សូមការពារឯកជនភាពរបស់ខ្លួនអ្នកឲ្យបាន ព្រោះមានមនុស្សកំពុងចង់ជ្រៀតជ្រែកសុភមង្គលរបស់អ្នក។ សូមមានចិត្តអត់ធ្មត់ និងស្ងៀមស្ងាត់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ លោកអ្នកនឹងមានមនុស្សផ្ទុយភេទជួយទំនុកបម្រុងយ៉ាងខ្លាំង ដូច្នេះចូរមានចិត្តស្មោះត្រង់ និងរស់រាយជានិច្ច។ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំសាក់ល្បងឲ្យសោះ ផ្អាកសិន និងសុំយោបល់មនុស្សដែលអ្នកទុកចិត្ត។ សូមលោកអ្នកមានការប្រុងប្រយ័ត្នចំពោះសុខសុវត្ថិភាពពេញមួយថ្ងៃ ពីព្រោះសញ្ញាណនៃគ្រោះថ្នាក់មិនអាចទស្សទាយជាមុន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ។ ចំណែកអ្នករកស៊ីជូញដូរ ហាក់សូវទទួលបានផលចំណេញតាមការរំពឹងទុក និងទុនដែលបានចំណាយនោះទេ។ សូមកុំអាក់អន់ក្នុងចិត្ត ព្យាយាមកែប្រែស្ថានការណ៍ដោយគម្រោងការងារជាក់លាក់។ ភាពរស់រាយរាក់ទាក់ និងសំដីទន់ភ្លន់ជាគន្លឹះដោះស្រាយបញ្ហា។ កុំជឿទុកចិត្តមនុស្សមកពីចំងាយ មិនពាក់ព័ន្ធជាការប្រសើរណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់។ សូមរក្សាភាពស្មោះត្រង់ និងសប្បុរសរបស់អ្នកដើម្បីរក្សាលាភសំណាងនៅក្នុងដៃ។ លោកអ្នកអាចយកឈ្នះមនុស្សដែលកំពុងឈ្នានីសអ្នក ព្រមទាំងអាចដោះស្រាយគ្រប់ឧបស័គ្គផងដែរ។ លោកអ្នកអាចស្តាប់គំនិតយោបល់របស់អ្នកដទៃ ប៉ុន្តែមិនត្រូវទុកចិត្តពេកទេ។ ក្រៅពីនេះ សូមលោកអ្នកចាប់អារម្មណ៍បន្ថែមទៅលើការសិក្សាវិជ្ជាជីវ ដែលទាក់ទងនឹងការងារររបស់អ្នក។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រង និងដោះស្រាយស្ថានការណ៍បាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ។ កិច្ចការរបស់អ្នកដំណើរការទៅជាប្រក្រតី។ ចំពោះលាភសំណាងរបស់អ្នកមានសញ្ញាណវិជ្ជមាន ប៉ុន្តែវាទាក់ទងនឹងអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ្នក។ ចូរកុំរអ៊ូរទាំ សម្តែងចេញនូវភាពមិនពេញចិត្តលើកិច្ចការងានានាដាច់ខាត និងសូមគិតវិជ្ជមានជានិច្ច។ សូមយកចិត្តទុកដាក់ក្នុងការដេកដើរឈរអង្គុយ ពីព្រោះសញ្ញាណនៃការថ្លោះគ្រិចកើតឡើងក្នុងថ្ងៃនេះ ដូច្នេះសូមប្រយ័ត្នប្រយែងឲ្យបានច្រើនបំផុត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ចំពោះការងារថ្មី ក៏ដូចជាការបណ្តាក់ទុនតូចធំក្តី សូមកុំមានចិត្តស្ទាក់ស្ទើរឡើយ ពីព្រោះភាពជោគជ័យនឹងជារបស់អ្នកគ្រប់ការងារទាំងអស់។ នៅក្នុងថ្ងៃនេះសូមប្រុងប្រយ័ត្ន ក្រែងមានជំលោះនៅក្នុងគ្រួសារ។ ដោយឡែកសម្រាប់សុភមង្គលផ្ទាល់ខ្លួន លោកអ្នកគួរដាក់ការងារខ្លះ និងគិតគូរដល់ដំណើរកំសាន្ត។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!