ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៥ ថោះ ម្សាញ់ មមី វក ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទ...

អស្ចារ្យណាស់ ឆ្នាំទាំង៥ ថោះ ម្សាញ់ មមី វក ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានជោគជ័យយ៉ាងធំ ហើយឋានៈការងារនឹងធ្លាក់ដល់ដៃអ្នកនៅពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី៩ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ ប៉ុន្តែនោវេលាថ្ងៃនេះសូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចា ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របចំពោះអ្វីឡើយ។ លោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យមូលផងដែរ ដោយមិនត្រូវបែងចែកអារម្មណ៍ច្រើនក្នុងពេលតែមួយនោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុតូចៗមួយចំនួនអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងប្រាក់កាស ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចប្រឈមទៅនឹងការសម្រេចចិត្តដែលទាក់ទងការងារ និងជំនួញរបស់អ្នក ដូច្នេះសូមសម្រេចចិត្តយោងទៅតាមស្ថានការណ៍ និងពត៌មានដែលអ្នកមានច្បាស់លាស់។ ចំពោះគម្រោងការងារខ្លះដែលទើបនឹងកើតឡើង គឺមិនត្រូវរហ័សរហួសចាប់យកពេកទេ គូរបន្តធ្វើការងារដែលមានក្នុងដៃសិន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើសកម្មភាពទេ ដូច្នេះសូមពន្យារពេលចំពោះរឿងសំខាន់ៗរហូតដល់ថ្ងៃក្រោយ។ គួរធ្វើការងារសាម័ញ្ញដែលមិនត្រូវការវិធីសាស្រ្តទទួលខុសត្រូវខ្ពស់។ ថ្ងៃនេះបើទោះជាមិនតម្រូវឲ្យអ្នកធ្វើការពីពេលព្រឹកក្តី ក៏គូរកុំចោលវេលា ចាប់ផ្តើមការងារឲ្យបានរួសរាន់ ហើយកុំបដិសេធការណែនាំណាមួយឡើយ។ សូមរស់រាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់កាលទេស។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ ប៉ុន្តែលោកអ្នកកុំទាន់ចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំឡើយ គួរផ្តោត និងចំណាយពេលវេលាក្នុងភារកិច្ចបច្ចុប្បន្នឲ្យបានល្អទៅគឺបាន។ ដោយឡែកក្នុងពេលនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័រហួន ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយនឹងរកឳកាសដើម្បីកែប្រែកំហុស។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់បន្ថែមគឺការបង្កើនទំនាក់ទំនងការទូត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅ។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួយកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំឲ្យបានម៉ត់ចត់ជាទីបំផុត។   ចំណែកក្នុងរង្វង់មិត្តរូមការងារ និងថ្នាក់លើ ត្រូវជៀសឲ្យបាននូវគំនិតយោបល់ទាំងឡាយណាដែលនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ។ អ្វីដែលគួរបំភ្លេចចោល មិនចាំបាច់គាស់ឡើងវិញនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ ចំពោះការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ។ ក្នុងនោះអ្វីដែលលោកអ្នកត្រូវចងចាំ គឺមិនត្រូវងាកចេញពីគម្រោងផែនការដែលបានគ្រោងទុក បើទោះលោកអ្នកមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តក្តី ពីព្រោះស្ថានភាពល្អ និងវិជ្ជមានស្ថិតក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែក លោកអ្នកមិនចាំបាច់បារម្ភនឹងរឿងអ្វីឡើយ ពីព្រោះលោកអ្នកទទួលបានអំណោយផលសម្រាប់ការគ្រប់គ្រង ព្រមទាំងកែប្រែស្ថានការណ៍។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ លោកអ្នកនឹងក្លាយទៅជាម្ចាស់នៃភាពជោគជ័យទាំងឡាយ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវបារម្ភសោះឡើយ។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្តគឺលោកអ្នកអាចផ្លាស់ប្តូរបាន។ ចំពោះការងារណាដែលអ្នកបានគ្រោងទុកហើយ ចូរធ្វើវាចុះ ពីព្រោះភាពជោគជ័យគឺនៅពីមុខអ្នក។ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ។ សូមចាប់ផ្តើមគិតគូរពីការសន្សំប្រាក់ជាក់លាក់មួយទៅក្នុងគណនីសន្សំរបស់អ្នករៀងរាល់ខែ។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ត្រូវគិតគូរឲ្យបានល្អអំពីភាពស្មោះត្រង់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ លោកអ្នកមិនគួរបន្ថយល្បឿនក្នុងការអនុវត្តការងារនោះទេ។ អ្នកគួរប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ដោយឡែក ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងការងារអ្វីមួយ សូមធ្វើការពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ហើយមិនត្រូវទុកការងារនោះចោលនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែសូមលោកអ្នកប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះលោកអ្នកមិនអាចទទួលការខាតបង់ផ្នែកហិរញ្ញវត្ថុឡើយក្នុងស្ថានភាពពេលនេះ។ សូមលោកអ្នកគិតគូរអំពីការចែករំលែកខ្លះៗជាមួយអ្នកដទៃ។ ដោយឡែកស្ថានភាពខ្លះជាមួយដៃគូអាជីវកម្មអាចនឹងមានសភាពតានតឹង ដូច្នេះអ្នកគួរកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងទំហំតូច និងចំពោះតែមនុស្សដែលអ្នកជ្រើសរើស។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ប៉ុន្តែលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានភាពរីករាយក៏ដោយ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។ ទន្ទឹមនឹងនោះ ភាគច្រើនអ្នកអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន រួមទាំងគូប្រជែងផងដែរ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់ ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ លោកអ្នកគួរជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង ហើយគួរចាប់យកការងារណាដែលទាក់ទងនឹងការច្នៃប្រឌិត។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ប៉ុន្តែក៏ត្រូវប្រយ័ត្នប្រយែងក្នុងការជឿទុកចិត្តអ្នកដទៃផងដែរ ពីព្រោះមនោសញ្ចេតនាអាចធ្វ់ឲ្យអ្នកធ្លាក់ក្នុងស្ថានភាពយ៉ាប់យឺន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ​ ប៉ុន្តែក៏ត្រូវធ្វើការងារដោយច្បាស់លាស់ផងដែរ។ ភាពជោគជ័យធំ អាស្រ័យទៅលើវិន័យរបស់អ្នកទាំងស្រុង។ ក្រៅពីនេះ​សូមមានភាពរួសរាយរាក់ទាក់ និងមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះរាល់ភាពស្មុគ្រស្មាញនានា ទាមទារឲ្យលោកអ្នកព្យាយាមដោះស្រាយឲ្យអស់លទ្ធភាព កុំបន្សល់ទុករហូតដល់ស្អែកឡើយ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!