ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ខាល មមី វក រាសីលោកអ្នកឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ ភោគសម្បត្...

ឆ្នាំទាំង៤ ឆ្លូវ ខាល មមី វក រាសីលោកអ្នកឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ ភោគសម្បត្តិ តំណែងការងារឱកាសល្អក្នុងជីវិត នឹងកើតឡើងចំពោះអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ លើសពីនេះពាក្យសំដីរបស់លោកអ្នកហាក់មានការជឿជាក់ណាស់​ ដូច្នេះសូមប្រើឳកាសនេះទាញផលប្រយោជន៍ឲ្យបានច្រើន។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុនគឺអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ ដូច្នេះគ្មានអ្វីត្រូវព្រួយទេ។ ថ្ងៃនេះដែរ លោកអ្នកក៏អាចនឹងទទួលដំណឹងទាក់ទងនឹងការសម្រេចចិត្តធំដុំក្នុងរង្វង់ការងារ ដូច្នេះសូមចំណាយពេលគិតគូរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលទ្ធផលការងារដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរមកហើយ ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះគ្មានអ្វីមកបង្អាក់លោកអ្នកបានទេ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកគឺមានសញញ្ញាណវិជ្ជមាន។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញចលន និងអចលនវត្ថុចូលផ្ទះ។ អ្វីដែលអ្នកគួរមានការប្រុងប្រយ័ត្នការចាញ់បញ្ឆោតគេ ដូច្នេះហើយសូមគិតពិចារណាមុនជឿជាក់លើនរណាម្នាក់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំងលើសពីការរំពឹងទុកទៅទៀត។ អ្វីដែលអ្នកគួរចងចាំគឺ កុំបណ្តោយពេលវេលាចោល ហើយត្រូវមានភាពរហ័សរហួន ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បានមុនគូប្រជែងរបស់អ្នក។ ចំពោះការងារថ្មី ឬការបណ្តាក់ទុន គឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវប្រាកដថាគម្រោងរបស់លោកអ្នកបានត្រៀមរួចហើយ។​ ដោយឡែក ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីរៀបចំផែនការនានាសម្រាប់ជីវិតផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅវិញដោយងាយឲ្យសោះ ។ ក្នុងពេលនេះលោកអ្នកអាចធ្វើការសម្រេចចិត្តធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ ហើយផលលាភក៏នឹងកើតមានផងដែរ។ ក្រៅពីនេះសូមលោកអ្នកគិតគូរពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ថែម ព្រមទាំងការតុបតែងខ្លួនផង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់កំពុងជួប្រទះនឹងភាពរាំងស្ទះ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅឡើយទេ សូមរងចាំពេលវេលាបន្តិចទៀតសិន និងត្រូវប្រើប្រាស់ពេលវេលានេះរៀបចំគម្រោងផែន ការថ្មី។ ការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចស្ថិតនៅក្បែរអ្នក។ ចំពោះការខ្ចីបុល ត្រូវហាមប្រាមជាដាច់ខាត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត។ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងចិត្ត សូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្ត។ សូមប្រកាន់ខ្ជាប់អាកប្បកិរិយាល្អក្នុងការរស់នៅ ដើម្បីរក្សាបានទំនាក់ទំនងល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ចំពោះជម្លោះ ឬមតិរិះគន់មិនគួរពាក់ព័ន្ធទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ សូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារ ពីព្រោះលោកអ្នកអាចសម្រេចការងារនានាតាមការគ្រោងទុកបានយ៉ាងល្អ។ ក៏ប៉ុន្តែសូមលោកអ្នកប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ និងជៀសវាងជម្លោះរវាងក្រុមការងារ ក៏ដូចជាដៃគូជំនួញ។ ក្នុងវេលានេះអ្នកក៏គួរមានការប្រុងប្រយ័ត្នចំពោះកំហុសឆ្គងផ្នែកឯកសារនានាផងដែរ។ សូមពិនិត្យឲ្យបានច្រើនដងមុននឹងចុះហត្ថលេខា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀបចំគម្រោងផែនការជាថ្មី។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម ហាក់ជួបប្រទះភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំងពីដៃគូ។ សូមព្យាយាមអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងត្រូវមានភាពអត់ធ្មត់ឲ្យបានខ្ពស់។ រាល់ការជួបប្រទះភាពស្មុគ្រស្មាញ គួរសុំការពិភាក្សយោបល់ ហើយក៏មិនគួរបាក់ទឹកចិត្តចំពោះការងារដែលមិនទាន់បានសម្រេចក្នុងពេលនេះ។ ដោយឡែក សូមផ្អាកការសម្រេចចិត្តនាន ប្រសិនបើអ្នកមិនទាន់យល់ពីការងារនោះច្បាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការប្រកបអាជីវកម្ម និងធ្វើកិច្ចការនានារបស់ោកអ្នកនឹងដំណើរការទៅដោយរលូន និងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំក្នុងថ្ងៃនេះ។ សូមលោកអ្នកត្រៀមខ្លួនសម្រាប់ការទទួលដំណឹងល្អសម្រាប់កិច្ចការ និងបំណងប្រាថ្នាដែលអ្នកប៉ុនប៉ងជាយូរមកហើយនោះ ព្រោះរាសីថ្ងៃនេះមិនធ្វើឲ្យអ្នកខកបំណងឡើយ។​ សូមលោកអ្នកបន្តការខិតខំប្រឹងប្រែង ប៉ុន្តែសូមទំលាក់ចោលការងារខ្លះ ធ្វើយ៉ាងណាកុំបង្ខំខ្លួនឲ្យហួសហេតុពេក។ សូមប្រុងប្រយ័ត្នផង ពីព្រោះលោកអ្នកមានមនុស្សកំពុងចាំមើលបំណាំ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី។ ក៏ប៉ុន្តែលោកអ្នកមានថាមពលវិជ្ជមានជានិច្ចដើម្បីប្រឈមនឹងបញ្ហា។ ប្រសិនជាអាច សូមធ្វើការជាក្រុម ពីព្រោះលោកអ្នកកំពុងត្រូវការគំនិតជាច្រើនបន្ថែមទៀត។ សូមព្យាយាមកែប្រែស្ថានការណ៍ដោយធ្វើទំនាក់ទំនងបន្ថែមជាមួយមនុស្សក្នុងក្រុមការងារ ប៉ុន្តែការជឿទុកចិត្តត្រូវពឹងលើបទពិសោធន៍ផងដែរ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវការងារដែលអ្នកបានគ្រោងទុក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី ដោយជៀសវាងឲ្យបានពីមតិរិះគន់ចំពោះមនុស្សផងគ្នាក្នុងក្រុមកាងារ។ ប៉ុន្តែលាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង ដូច្នេះបើអ្នកអាចធ្វើបាន លោកអ្នកនឹងទទួលជោគជ័យធំ។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពយល់ដឹងពីបញ្ហា និងអាចដះស្រាយបានយ៉ាងងាយស្រួល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍ធំ។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដី។ ការពិភាក្សាគឺអាចធ្វើទៅបាន តែត្រូវគ្រប់គ្រងចំណុចខ្លាំង និងខ្សោយរបស់អ្នកឲ្យបាន ចំណែកការនិយាយរិះគន់គឺហាមដាច់ខាតមិនឲ្យមានការផ្តោះផ្តងនោះទេ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!