ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាង និងភាពចម្រើនលូតលាស់របស់អ្នកឡើងខ្ពស់ណាស់ ដូច្នេះប្រសិនអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ រាសីអ្នកស្ថិតលើកំពូលដែលអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកដឹកនាំបានយ៉ាងងាយស្រួល ហើយភាពជោគជ័យនឹងនៅជាមួយអ្នកជានិច្ច ដូច្នេះសូមរក្សាឱកាសនេះដើម្បីប្រមូលផល។ ដោយឡែកសូមទំលាក់ចោលអារម្មណ៍ឆេវឆាវចេញឲ្យអស់ និងសូមរក្សាការពារមនុស្សដែលនៅជុំវិញខ្លួនទើបជាការប្រសើរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ភាពខាតបង់មានច្រើនជាងចំណេញ។ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត សូមព្យាយាមចំណាយពេលវេលាបន្ថែមទៀតសិន ហើយមិនចាំបាច់ធ្វើខ្លួនឲ្យធ្លាក់ក្នុងការកំណត់វាសនាដោយអ្នកដទៃឡើយ។ ការធ្វើដំណើរនានា គួរមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះឧបស័គ្គ និងគ្រោះមិនអាចកំណត់បានទេក្នុងពេលនេះ។ លោកអ្នកគួរសាងមិត្តភាពជាមួយមនុស្សក្នុងក្រុមការងារ ពិសេសថ្នាក់លើ ដើម្បីទទួលបានទំនុកចិត្តខ្ពស់ក្នុងរង្វង់ការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច សូមកុំមានការព្រួយបារម្ភអ្វីឡើយ។ សូមរក្សាកិច្ចការងារដែលមាននៅក្នុងដៃ ការចាប់យកការងារថ្មី មិនសូវទទួលបានផលច្រើននោះទេ។ សូមរក្សាឥរិយាបថ និងពាក្យសំដី ហើយជៀសវាងរឿងអ្នកដទៃ ក្នុងនោះដែរ ប្រសិនបើអ្នករឹងទទឹង ផលអាក្រក់អាចនឹងកើតឡើងខ្ពស់ដល់ស្ថេរភាពការងាររបស់អ្នក។ ទប់កំហឹង បើមិនដូច្នេះ អាចនឹងបណ្តាលឲ្យខាតបង់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។ លាភសំណាងធំនឹងនាំមកអ្នកដោយមនុស្សផ្ទុយភេទ ជាសំលាញ់ចាស់ ដែលរស់នៅទីឆ្ងាយ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។ គួរប្រើពេលថ្ងៃនេះ បង្ហាញគម្រោងការងារថ្មី។ ពេលវេលាល្អថ្ងៃនេះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចចិត្តរៀបចំកិច្ចការនានាបានដោយមិនមានជំទាស់ទេ។ ក្នុងនោះដែរ សូមជឿជាក់លើបទពិសោធន៍របស់ខ្លួនជានិច្ច។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ សូមរក្សាអាកប្បកិរិយា និងចិត្តល្អជានិច្ច ពីព្រោះលោកអ្នកនឹងអាចរក្សាផលលាភនេះបានយូរ។ ការធ្វើទំនាក់ទំនង និងធ្វើការជាក្រុមនឹងផ្តល់នូវជំហរដ៏រឹងមាំដល់អ្នក។ សូមយកចិត្តទុកដាក់បន្ថែមទៅលើការតុបតែងខ្លួន។ ចំពោះស្ថេរភាពផ្នែកហិរញ្ញវត្ថុ គឺមិនមានផលប៉ះពាល់អ្វីដែលគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែសូមធ្វើយ៉ាងណាកុំពាក់ព័ន្ធនឹងបំណុល ឬអនុញ្ញាតឲ្យអ្នកដទៃខ្ចីបុលឡើយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី។ ក៏ប៉ុន្តែលោកអ្នកហាក់មានអារម្មណ៍ទុក្ខព្រួយច្រើន ហើយភាពឆេវឆាវ រឹងរូស ឆាប់អន់ចិត្តក៏មានច្រើនខ្លាំងណាស់ផងដែរ។ សូមជៀសវាងការធ្វើទំនាក់ទំនងការងារធំដុំជាមួយមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ប្រយ័ត្នចាញ់បោកគេ។ លោកអ្នកអាចមានមនុស្សនិន្ទា ដូច្នេះសូមអត់ធ្មត់ និងអនុគ្រោះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត ប៉ុន្តែសូមប្រយ័ត្នចំពោះកំហុសអចេតនា ដែលនាំឲ្យរំខានដល់ផលលាភ។ ថ្ងៃនេះចូរខំប្រឹងបន្ថែម លោកអ្នកអាចត្រូវហត់នឿយព្រោះបញ្ចេញកំលាំងខាងរាងកាយច្រើន ប៉ុន្តែសូមព្យាយាមសិន ដើម្បីត្រួសត្រាយផ្លូវជោគជ័យ។ ឧបស័គ្គនានាអាចកើតឡើង ដូច្នេះត្រូវចេះបោះចោលអ្វីដែលមិនចាំបាច់ ហើយមិនមែនជាការទទួលខុសត្រូវរបស់អ្នក។ ចំពោះការរំពឹងអ្នកដទៃ អាចនឹងជួបផលរំខាន ច្រើនជាងភាពងាយស្រួល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវ ប៉ុន្តែលោកអ្នកមិនទាន់អាចទទួលផលនេះទេ។ សូមព្យាយាមបន្ថែម និងរក្សាភាពអត់ធ្មត់។ ជម្លោះជាសត្រូវរបស់អ្នក។ សូមកុំជឿទុកចិត្តគេដោយងាយ គិតគូរឲ្យបានច្រើន និងវាងវៃក្នុងស្ថានការណ៍នានា។ មនុស្សនិន្ទាអ្នកហាក់មានច្រើនគួរសម ប៉ុន្តែផ្លូវដោះស្រាយល្អ គឺភាពស្ងប់ស្ងាត់ប៉ុណ្ណោះ។ សូមលោកអ្នកព្យាយាមរៀបចំគម្រោងផែនការ ដោយមានកិច្ចសហការទើបជាការប្រសើរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន ប៉ុន្តែស្ថិតនៅលើគន្លងផ្លូវដែលមិនសូវស្ថិតស្ថេរបានយូរនោះទេ ការនេះតម្រូវឲ្យអ្នកធ្វើទំនាក់ទំនងបន្ថែម និងរៀបចំគម្រោងការងារឲ្យបានរឹងមាំ។ ពិភាក្សានឹងមនុស្សនៅក្នុងក្រុមការងារ ឬមនុស្សដែលនៅក្បែរអ្នកបំផុត។ ប្រសិនបើអ្នកជួបប្រទះបញ្ហាតិចតួច គឺមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះទាំងនោះជាបញ្ហាដែលអាចដោះស្រាយបានទាំងអស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ សម្រាប់អ្នករដ្ឋការនឹងទទួលបានដំណឹងល្អពីថ្នាក់លើផងដែរ។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ។ សូមរៀនសូត្រ និងព្រមទទួលយកគំនិតយោបល់អ្នកដទៃ ប៉ុន្តែប្រាកដណាស់ត្រូវទទួលយកដោយភាពឆ្លាតវៃ។ ការធ្វើដំណើរផ្លូវឆ្ងាយសូមប្រយ័ត្ននឹងគ្រោះថា្នក់ ដូច្នេះបើអាចផ្អាកការធ្វើដំណើរផ្លូវឆ្ងាយដែលមិនចាំបាច់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន និងអាជីវករនឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ព្រមទាំងទទួលបានការអាណិតស្រលាញ់ពីមនុស្សផងគ្នា។ ចិត្តល្អ និងការសណ្តោសរបស់អ្នកនឹងនាំលាភធំដល់អ្នក។ ប្រសិនបើអ្នកសម្រេចចិត្តរៀបចំការងារបណ្តាក់ទុន ឬផ្លាស់ប្តូរការងារសូមកុំស្ទាក់ស្ទើរ។ ថ្ងៃនេះលោកអ្នកមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ណាស់ ប៉ុន្តែត្រូវជៀងវាងការនិយាយរឿងមិនបានការក្នុងមុខជំនួញ។ សូមព្យាយាមស្វែងរកការងារបន្ថែម ដើម្បីទទួលបានផលលាភដែលប្រសើរ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច ភាពអំនួតនឹងច្រានអ្នកឲ្យជួបប្រទះនឹងផលលំបាក។ ចំពោះអ្នកធ្វើការរដ្ឋឯកជន គួររក្សាពាក្យសំដី ជៀសវាងការនិយាយរិះគន់មិត្តរួមការងារ ទោះបីល្អ ឬអាក្រក់ក្តី។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព