ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី១៦ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធការងារខ្លះដែលលោកអ្នកមិនសូវមានចំណេះដឹងច្រើនអំពីវា ពីព្រោះហិរញ្ញវត្ថុអាចប្រឈមនឹងហានិភ័យច្រើន។ ក្រៅពីការងារដែលមិនសូវទទួលបានផលតាមការរំពឹងទុក សុខភាពរបស់អ្នកក៏កំពុងប្រទះនឹងឥទ្ធិពលអាក្រក់ផងដែរ។ សូមព្យាយាមសម្រាក ឬធ្វើដំណើរកំសាន្ត។ ក្រៅពីនេះ លោកអ្នកអាចនឹងគេចផុតពីផលលំបាក ប្រសិនបើអ្នកទុកចិត្តលើអារម្មណ៍ខាងក្នុងរបស់ខ្លួន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរ ដំណើរការល្អជាប្រក្រតីទេនៅក្នុងពេលនេះ។ ប៉ុន្តែជោគជាតារាសីការងាររបស់អ្នកតម្រូវសរសើរ និងលើកទឹកចិត្តចំពោះរាល់សមិទ្ធផលនានា បើទោះបីជាតូចតាចក្តី។ អាជីពរបស់អ្នកនឹងកើនឡើងប្រសិនបើអ្នកជឿជាក់លើខ្លួនឯង។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលយ៉ាងខ្លាំងផ្នែកគំនិតស្មារតី ដូច្នេះការដោះស្រាយបញ្ហាអាចធ្វើទៅបានដោយងាយស្រួល។ ចំពោះរឿងលុយកាក់ សូមកុំចាយវាយលើសខ្ទង់ ព្រោះការខាតបង់មិនទាន់អាចកំណត់បាន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលទៅដល់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន។ សូមរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទុកជាមុន ហើយការរំពឹងទុករបស់អ្នកទំនឹងជានឹងទទួលការការបំពេញ ឬលទ្ធផលល្អប្រសើរ។ ចំពោះការផ្លាស់ប្តូរដ៏សំខាន់ៗនៅពេលនេះ គ្មានសញ្ញាណនោះទេ ដូច្នេះសូមបន្តធ្វើកិច្ចការងារទៅតាមកាលវិភាគរបស់អ្នកសិន។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចជះឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមរៀនគ្រប់គ្រងចិត្ត និងកុំនិយាយស្តីច្រើនពេក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វានឹងជាការល្អប្រសើរ ប្រសិនបើអ្នកមិនចូលរួមក្នុងបញ្ហារបស់អ្នកដទៃ និងបញ្ជៀសបញ្ហាផ្ទាល់ខ្លួន ដូច្នេះសូម្បីការងារខ្លះក៏ត្រូវថ្លឹងថ្លែងពេលវេលាប្រតិបត្តិការដែរ។ ក្នុងនោះដែរ រាសីរបស់អ្នកធានាសម្រាប់ការរីកចម្រើនដ៏ឆាប់រហ័សទាក់ទងផ្នែកសម្ភារៈ។ ក្រៅពីនេះអ្នកអាចនឹងស៊ូទ្រាំជាមួយបញ្ហាបានទាំងអស់ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំផងដែរ។ ហើយវាកាន់តែប្រសើរទៀត ប្រសិនបើអ្នកមិនបញ្ចេញគំនិតរិះគន់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកកំពុងដំណើរការទៅដោយរលូនណាស់ ប៉ុន្តែមិនមែនការភ្ញាក់ផ្អើលធំដុំនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរ ដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែក៏សូមព្យាយាមចូលទៅកៀកដើម្បីដោះស្រាយវាផងដែរ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបានអំណោយផលលើការផ្លាស់ប្តូរដែលខ្លួនរំពឹងទុក ដូច្នេះលោកអ្នកមិនគួរចំណាយពេល ឬត្រាំត្រែងនឹងការងារដែលមិនសូវមានលទ្ធផល ឬមិនធ្វើឲ្យអ្នករីករាយនោះទេ។ សូមលោកអ្នកទុកលើសមត្ថភាពខ្លួនឲ្យបានច្រើន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់។ លោកអ្នកមិនត្រូវព្រួយបារម្ភអ្វីសោះឡើយក្នុងពេលនេះ។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត ជាមួយនឹងគម្រោងដែលអ្នកបានរៀបចំ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់ ហើយមិនត្រូវយកចិត្តទុកដាក់លើចំណុចអវិជ្ជមានរបស់ការងារនោះទេ ពីព្រោះទាំងនោះជារឿងធម្មតា។ អ្វីដែលអ្នកត្រូវធ្វើ គឺផ្តោតលើគម្រោងផែនការតែម្យ៉ាង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនានាដែលអ្នកកំពុងតែប្រតិបត្តិ គឺមានដំណើរល្អជាប្រក្រតី ប៉ុន្តែសម្រាប់ការងារ ឬការបណ្តាក់ទុនថ្មីនឹងបានទទួលលទ្ធផលជាវិជ្ជមានធំដុំនោះទេ ហើយម្យ៉ាងទៀតចំពោះសកម្មភាពដែលទាក់ទងអចលនទ្រព្យ គួរតែបដិសេធទើបល្អប្រសើរ។ ក្រៅពីនេះអ្វីដែលអ្នកត្រូវចងចាំ គឺរក្សាអាកប្បកិរិយាវិជ្ជមានមិនឲ្យបាត់បង់ឲ្យសោះ។ ហើយកុំយកចិត្តទុកដាក់លើការលំបាកដែលបានជួបប្រទះខ្លាំងពេក ដោះស្រាយវាជាធម្មតាទៅ ពីព្រោះហេតុការនោះនឹងកន្លងទៅដោយឆាប់ ហើយសំណាងក៏នឹងមកជំនួសវិញ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរបស់អ្នកណែនាំឲ្យមានការវាយតម្លៃនានាជាមួយនឹងភាពឆ្លាតវៃ ហើយជៀសវាងកិច្ចការងារ ឬគម្រោងណាដែលទាក់ទងនឹងសំណួរចម្លើយក្នុងថ្ងៃនេះ។ ជាទូទៅអ្នកអាចនឹងអនុវត្តផែនការទាំងអស់ដោយជោគជ័យ ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានត្រឹមត្រូវ។ សូមព្យាយាមកែលម្អរូបរាងខាក្រៅរបស់ខ្លួន ដើម្បីបង្កើនទំនាក់ទំនាក់ជាមួយមនុស្សក្នុងក្រុមការងារ ឬដូចជាមនុស្សជុំវិញខ្លួនផងដែរ។ ចំណែកការធ្វើដំណើរ សូមមានការប្រុងប្រយ័ត្នខ្ពស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ ហើយវាកាន់តែប្រសើរថែមទៀត ប្រសិនបើអ្នកគ្រប់គ្រងពាក្យសំដី និងមិនខ្វល់ទៅពាក់ព័ន្ធនឹងរឿងអ្នកដទៃ ឬទទួលឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពលខ្លាំង ទាំងកំលាំងកាយ និងកំលាំងស្មារតី ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចចិត្តជាទីគាប់ចិត្តណាស់។ ក្រៅពីនេះនៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម។ ពាក្យលំបាកដែលកើតឡើង គឺវាអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោល។ ក្នុងនោះដែរ សូមរក្សាសន្តិភាពផ្លូវចិត្ត ហើយសូមគិតតែពីរឿងវិជ្ជមានបានហើយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការផ្លាស់ប្តូរការងារ ឬការបណ្តាក់ទុនដែលត្រូវចំណាយលុយកាក់ច្រើននោះទេ។ គួរតែព្យាយាមបដិសេធ ឬបញ្ចប់ខ្ទង់ចំណាយធំ។ ក្រៅពីនេះ លោកអ្នកត្រូវព្យាយាមជានិច្ច មិនត្រូវបន្ថយល្បឿនការងារណាមួយឡើយ។ ចំពោះជម្លោះ ការពិភាក្សាតានតឹង ឬការបញ្ចេញមតិរិះគន់គ្មានប្រយោជន៍ទាល់តែសោះសម្រាប់ថ្ងៃនេះ។ បើទោះបីជាអ្នកយល់ថាការត្រឹមត្រូវក្តី សូមរក្សាគំនិតទាំងនោះសិន កុំបង្ករឲ្យខ្លួនខាតបង់ឡើយ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព