ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ជូត រោង មមី វក រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះក...

ឆ្នាំទាំង៤ ជូត រោង មមី វក រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកាចចង្រៃ និងទុកសោកនានានឹងមិនកើតឡើងចំពោះអ្នកឡើយ

ហោរាសាស្រ្តថ្ងៃប្រចាំព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លេខសំណាងរបស់អ្នកឡើងខ្ពស់ណាស់ ដូច្នេះបើអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ លាភសំណាងនឹងចូលក្នុងផ្ទះដោយមនុស្សមនុស្សវ័យក្មេង ប៉ុន្តែសូមរក្សាលាភនេះដោយត្រូវចេះចែករំលែក និងមានចិត្ត           សណ្តោស។ ការលក់ចេញទិញចូលអចលនទ្រព្យនានាអាចធ្វើទៅបាន ដោយទទួលផលយ៉ាងប្រសើរណាស់។ លោកអ្នកអាចសុំកិច្ចពិភាក្សាបាន ហើយការធ្វើការជាក្រុម និងជួយឲ្យអ្នកបានចម្រើនកាន់តែខ្លាំង។  ថ្ងៃនេះសូមព្យាយាមថ្លឹងថ្លែងរវាងការងារ ​និងសុខមាលភាពឲ្យបានល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារនានារបស់លោកអ្នកក្នុងថ្ងៃនេះមានដំណើរល្អណាស់ ពិសេសសម្រាប់លោកអ្នកដែលប្រកបអាជីវកមកមនឹងទទួលបានផលចំណេញគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ លោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងជឿទុកចិត្តលើការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ ប៉ុន្តែទោះបីយ៉ាងនេះក្តីសូមកុំទាន់សម្រេចចិត្តចាប់ផ្តើមការងារថ្មីក្នុងថ្ងៃនេះ ប៉ុន្តែបើលោកអ្នកត្រូវតែធ្វើ សូមពិនិត្យសូមសម្របតាមកាលទេសសិន ដាច់ខាតមិនត្រូវរឹងទទឹងនឹងស្ថានការណ៍ពេកនោះទេ។ សូមពិភាក្សាការងារនឹងមនុស្សក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងផ្លូវជីវិត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវឆ្ងាយ សូមព្យាយាមបន្ថែម និងកុំបាក់ទឹកចិត្ត។ សូមប្រយ័ត្នចាញ់បោកគេ ទាក់ទងនឹងរឿងលុយកាក់ ក្នុងនោះត្រូវប្រយ័ត្នមនុស្សសំដីផ្អែម ដែលអ្នកមិនសូវស្គាល់ពង្សាវតា។ សូមធ្វើការពិភាក្សានឹងមនុស្សដែលជិតស្និទ្ធនឹងអ្នកប្រសិនបើអ្ននមិនអាចរកឃើញច្រកផ្លូវមួយដែលគាប់ប្រសើរ ពីព្រោះពួកគេអាចជួយជ្រោមជ្រែងអ្នកបាន។ ថ្ងៃនេះសូមព្យាយាមបំពេញការងារឲ្យបានល្អដោយឈរលើគំនិត និងបទពិសោធន៍របស់ខ្លួន។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ ប៉ុន្តែគួរឲ្យកត់សម្គាល់ផងដែរថា សូមកុំទាន់សម្រេចធ្វើការងារសំខាន់ ឬការបណ្តាក់ទុនឡើយ ពីព្រោះលោកអ្នកអាចជួបហានិភ័យផងដែរ។  ប៉ុន្តែសូមកុំចំណាយពេលវេលាច្រើនដោយឥតប្រយោជន៍​។ សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ។ ក្រៅពីនេះគួរធ្វើទំនាក់ទំនងល្អនឹងកុមារ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ ​និងអាជីវកម្មមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅថ្ងៃនេះលោកអ្នកអាចមានជម្លោះខ្លះកើតឡើងដែលនឹងរំខានភាពជោគជ័យរបស់អ្នក។ សូមលោកអ្នកចាប់យកឳកាសល្អក្នុងថ្ងៃនេះដើម្បីទំនាក់ទំនងកិច្ចការងារដែលអ្នកគ្រោងទុក ហើយសូមកុំស្ទាក់ស្ទើរចំពោះហេតុការណ៍អ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយស្រួល។ ដោយឡែកសូមកុំពាក់ព័ន្ធនឹងជម្លោះ ឬបញ្ហារបស់អ្នកដទៃ ចំណែកមតិរិះគន់នឹងនាំដល់អ្នកនូវភាពអវិជ្ជមានយ៉ាងខ្លាំងក្នុងថ្ងៃនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ និងកាក់កបណាស់​ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញខ្លួនដែលអាចពឹងពាក់បានយ៉ាងច្រើន។ សូមកុំព្យាយាមសំដែងគំនិតរបស់អ្នកត្រង់ៗពេក គួរស្វែងរកវិធីសមស្រប ពីព្រោះកុំឲ្យប៉ះពាល់និងគំនិតរបស់មនុស្សនៅក្នុងក្រុមការងាររបស់អ្នកខ្លាំងពេក។ ថ្ងៃនេះជាពេលល្អសម្រាប់អ្នកគិតគូរឡើងវិញពីគម្រោងការងារ និងការអភិវឌ្ឍន៍។ ការផ្លាស់ប្តូរកិច្ចការងារ មិនគួរធ្វើនៅពេលនេះទេ ពីព្រោះលទ្ធផលល្អហាក់នៅមិនទាន់អាចទទួលបានក្នុងពេលនេះនោះទេ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់នៃភោគជ័យ និងទ្រព្យសម្បត្តិយ៉ាងមហាសាល ប៉ុន្តែសូមព្យាយាមធ្វើការដោយសមទ្ធភាពផ្ទាល់ខ្លួន ហើយការស្នើសុំយោបល់របស់អ្នកដទៃគឺមិនល្អនោះទេ។ អ្វីៗក្នុងថ្ងៃនេះនឹងមានមង្គលទាំងអស់ ដូច្នេះលោកអ្នកអាចធ្វើអ្វីក៏បាន ដោយគ្មានជំទាស់       ឡើយ។ ការធ្វើទំនាក់ទំនង និងធ្វើការជាក្រុមនឹងផ្តល់នូវជំហរដ៏រឹងមាំដល់អ្នក។ ប៉ុន្តែនៅថ្ងៃនេះលោកអ្នកអាចមានជម្លោះកើតឡើងនៅក្នុងក្រុមការងារ ដូច្នេះសូមធ្វើការពិភាក្សារកដំណោះស្រាយឲ្យបានល្អ ហើយការអត់ធ្មត់នឹងផ្តល់ឲ្យលោកអ្នកនូវផលប្រយោជន៍ជាច្រើនដល់កិច្ចការងារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ជាប្រក្រតី ប្រសិនបើអ្នកចង់បណ្តាក់ទុនលើមុខរបរ ឬការងារថ្មីសូមកុំមានភាពខ្លាចរអាឡើយ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច និងត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកធ្វើការ គួររក្សាពាក្យសំដី និងដាក់ខ្លួនទើបប្រសើរ។ សូមលោកអ្នកព្យាយាមការពារគំនិតយោបល់របស់ខ្លួន ប៉ុន្តែកុំឆ្លើយតបបែបរឹងរូសឲ្យសោះ ពីព្រោះគោលគំនិតល្អមួយចំនួនអាចជះឥទ្ធិពលអាក្រក់វិញ។ នៅថ្ងៃនេះលោកអ្នកអាចមានបញ្ហាជំលោះច្រើនជាមួយមនុស្សនៅក្នុងក្រុមការងារ សូមប្រយ័ត្ន។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរបំផុត។ លាភសំណាងធំនឹងនាំមកអ្នកដោយមនុស្សជិតស្និទ្ធ ដូច្នេះសូមមានចិត្តល្អ និងរក្សាសេចក្តីស្មោះត្រង់ ដើម្បីកុំឲ្យកាត់លាភ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចោមរោមរាប់អាន ហើយពាក្យសំដីរបស់អ្នកក៏អាចឲ្យមនុស្សជាច្រើនជឿទុកចិត្ត ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។ ដោយឡែកសូមគិតគូរកែប្រែការតុបតែងខ្លូនរបស់អ្នក ដើម្បីទទួលបានលទ្ធភាពពេញទីក្នុងការធ្វើទំនាក់ទនងជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសយកឈ្នះគូប្រជែងរបស់អ្នកក្នុងការធ្វើទំនាក់ទំនង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានជោកជ័យយ៉ាងប្រាកដណាស់។ ប្រសិនបើមានគម្រោងការងារ សូមកុំស្ទាក់ស្ទើរ ចូរសំដែងចេញដោយភាពឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នក។ ដោយឡែកក្នុងថ្ងៃនេះសូមលោកអ្នកកុំព្យាយាមពន្យល់បន្ថែមការងាររបស់អ្នកទៅអ្នកដទៃខ្លាំងពេក ពីព្រោះពួកគេហាក់មិនបានគាំទ្រគំនិតយោបល់របស់អ្នកឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពស្វែងរកដំណោះស្រាយសម្រាប់បញ្ហានានា ដូច្នេះសូមកុំមានក្តីបារម្ភខ្លាំងពេក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចជាទីគាប់ចិត្ត ព្រោះសំដីដ៏ទន់ភ្លន់។ សូមព្យាយាមបំពេញការងាររបស់អ្នកដោយមិនទាមទារការជួយជ្រោមជ្រែងរបស់អ្នកដទៃឡើយ។ ក្រៅពីនេះសូមគិតគូរឡើងវិញអំពីបញ្ហាហិរញ្ញវត្ថុ បើមិនដូច្នេះលោកអ្នកអាចជួបផលលំបាកនៅថ្ងៃក្រោយ។ សូមមានការអត់ធ្មត់ ព្រោះលោកអ្នកអាចមានមនុស្សច្រណែននិន្ទា។ ការរស់នៅដោយក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អ។ លោកអ្នកអាចផ្លាស់ប្តូរការងារប្រសិនបើអ្នកមិនពេញចិត្តនឹងការងារសព្វថ្ងៃ ប៉ុន្តែសូមប្រាកដមុនផ្លាស់ប្តូរ។ ក្រៅពីនេះសូមកុំចូលទៅពាក់ព័ន្ធជាមួយនឹងការពិភាក្សាទៅលើបញ្ហាអ្វីដែលមិនទាក់ទងនឹងអ្នក បើអាចជៀសវាងបានសូមជៀសវាងជាដាច់ខាត។ ក្នុងករណីនេះសូមព្យាយាមធ្វើការរបស់អ្នកឲ្យបានល្អវិញទើបប្រសើរ។ ដោយឡែក ដើម្បីអភិវឌ្ឍន៍ការងាររបស់អ្នកសូមគិតគូរពីវិធីសាស្រ្តឡើងវិញ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!