ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ វក រកា រាសីឡើងខ្ពស់ត្រដែតណាស់ រាល់លាភសំណាង លុយកាក់ ...

ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ វក រកា រាសីឡើងខ្ពស់ត្រដែតណាស់ រាល់លាភសំណាង លុយកាក់ និងមុខតំណែងនឹងហូរចូលផ្ទះលោកអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ នោះអ្នកនឹងអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន។ ប៉ុន្តែត្រូវចេះគួរសម គ្មានការរិះគន់យោបល់ ឬបញ្ចេញអារម្មណ៍ដោយមិនចាំបាច់។ លោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរ ដែលនឹងជះឥទ្ធិពលអាក្រក់ដល់អាជីពនោះឡើយ។ ថ្ងៃនេះលោកអ្នកមានឳកាសគ្រប់បែបយ៉ាងដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា។ អ្វីដែលលោកអ្នកគួរយកចិត្តទុកដាក់គឺត្រូវសម្រេចចិត្ត យោងទៅលើចំណង់ចំណូលចិត្តរបស់ខ្លួនឯង។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពយ៉ាងអង់អាច ព្រមទាំងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ចំពោះបញ្ហាការងារ និងជំនួញដែលបានកើតអ្នកចំពោះអ្នកពីមុននឹងមានការដោះស្រាយបានយ៉ាងជោគជ័យ។​ លោកអ្នកអាចបង្កើតសកម្មភាពអាជីពថ្មី ប៉ុន្តែវាកាន់តែប្រសើរ ប្រសិនបើអ្នកព្យាយាមធ្វើការងារដែលមានស្រាប់ឲ្យបានល្អ។ អ្វីដែលអ្នកគួរជៀសវាងគឺមិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយនោះទេ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមព្យាយាមស្វែងរកជំនួយពីថ្នាក់លើ ឬពីមនុស្សចំណាស់ក្នុងគ្រួសារ។ ថ្ងៃនេះលោកអ្នកអាចជួ​បបញ្ហាច្រើនបន្តិច ប៉ុន្តែប្រសិនជាអ្នកអាចស៊ូទ្រាំងរាល់ការលំបាកនោះបាន អ្នកនឹងគ្មានបញ្ហាធ្វីធំដុំ ដែលអាចរំខានដល់ការងារអ្នកបាននោះទេ។ សូមព្យាយាមសម្រេចចិត្តលើការងាររបស់អ្នក ដោយមិនចាំបាច់វែកញែកហេតុផលច្រើននោះទេ បើមិនដូច្នេះអ្នកអាចនឹងច្រឡំទាំងស្រុង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរការជាប្រក្រតី ប៉ុន្តែសូមលោកអ្នកយកចិត្តទុកដាក់លើការសន្សំសំចៃ ពីព្រោះកំរិតហិរញ្ញវត្ថុរបស់អ្នកកំពុងមានការយារយី។ ថ្ងៃនេះលោកអ្នកអាចនឹងជួបប្រទះអារម្មណ៍រវើរវាយ និងការភ្លេចភ្លាំងមួយចំនួន ដូច្នេះសូមមានការប្រុងប្រយ័ត្នរាល់ពេលអ្នកសម្រេចចិត្ត។ សូមប្រកាន់ខ្ជាប់ការងាររបស់អ្នក ជាមួយនឹងចំណង់ចំណូលចិត្ត បើមិនដូច្នេះលោកអ្នកអាចមានបញ្ហា ព្រមទាំងយ៉ាងបាត់បង់ការតាំងចិត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ធ្វើសកម្មភាពការងារដោយម៉ត់ចត់ និងច្បាស់លាស់។ ភាពរអាក់រអួល និងការបាត់បង់គោលការតែបន្តិច គឺអាចបណ្តាលឲ្យលោកអ្នកខកបំណង។ ទន្ទឹមនឹងនោះដែរ ចំពោះការងារក្រោមបង្គាប់ទាំងឡាយ គឺត្រូវយកចិត្តទុកដាក់ជាពិសេស។ អ្នកគួរបង្ហាញគោលគំនិតឲ្យបានច្បាស់លាស់ ព្រមទាំងគួរតែចាប់ការអារម្មណ៍ទៅលើការងារឲ្យបានធំទូលាយ រួមទាំងការងាររបស់អ្នកដទៃផង។ ក្រៅពីនេះ ចូរធ្វើទំនាក់ទំនងល្អបន្ថែមជាមួយមិត្តភក្តិក្នុងរង្វង់ការងារ ពិសេសថ្នាក់លើ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកការងារថ្មីទេ។ ប៉ុន្តែជាថ្ងៃដែលមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកក៏ប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែ។ ហោរាផ្តែឲ្យអ្នកប្រកាន់ខ្ជាប់នូវគំរូនៃឥរិយាបថធម្មតា ភាពជាក់ស្តែង និងការប្រុងប្រយ័ត្នខ្ពស់។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងទាំងឡាយណា ដែលមានលក្ខណៈគួរឲ្យសង្ស័យនោះទេ។​ ក្រៅពីនេះ សូមផ្តោតការយកចិត្តទុកដាក់បន្ថែមលើអារម្មណ៍ខាងក្នុងរបស់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើនបំផុត ប្រយ័ត្នមានការថ្លោះធ្លោយ  បណ្តាលឲ្យមានការខាតបង់។ សូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយដំណើរដំណើរការវាដោយខ្លួនឯង។ កុំធ្វើអ្វីដើម្បីផ្គាប់ចិត្តអ្នកដទៃ បើទោះបីជាថ្នាក់លើក្តី។ ចំពោះបញ្ហាដែលមិនទាក់ទងនឹងអ្នក គឺមិនគួរពាក់ព័ទ្ធសោះឡើយ ពីព្រោះបំណងល្អរបស់អ្នកអាចនឹងក្លាយទៅជាគោលគំនិតបំភ័ន ឬនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។ ក្រៅពីនេះ សូមព្យាយាមធ្វើការដោយយកចិត្តទុកដាក់ ហើយស្ងប់ស្ងៀមជាទីបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកធ្វើកិច្ចការ និងប្រកបអាជីពដោយការយល់ដឹងខ្ពស់។ ត្រូវចេះគួរសម និងស្តាប់យោបល់អ្នកដទៃ។ ថ្ងៃនេះលោកអ្នកអាចប្រទះនឹងបញ្ហាតិចតួច ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ ព្រោះហេតុការនោះមិនធ្ងន់ធ្ងរទេ។ ក្នុងវេលាល្ងាចអ្នកនឹងអាចទទួលបានដំណឹងរីករាយ ឬទទួលបានការតម្លើងឋាន ឬកែប្រែស្ថានភាពហិរញ្ញវត្ថុឲ្យកាន់តែប្រសើរបាន។ ក្រៅពីនេះ សូមរកពេលវេលាបន្ថែម ដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវីញខ្លួន ព្រមទាំងកុំភ្លេចសំអាងខ្លួនប្រាណ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយរលូនណាស់ អ្វីៗមិនអាចរំខានភាពជោគជ័យរបស់អ្នកបានឡើយ។ ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពេលវេលានៃការអនុវត្តកាតព្វកិច្ច។ ប្រហែលអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារ ឬលោកអ្នកមានកិច្ចការងារជាច្រើនកំពុងកកកុញនៅលើតុផងដែរ ហេតុដូច្នេះសូមព្យាយាមបន្ថែមដើម្បីបំពេញការងារទាំងនោះឲ្យបានរួចរាល់ទាន់ពេលវេលា។ សូមព្យាយាមសម្រេចិត្តលើការងារ ដោយមិនចាំបាច់វែកញែកអ្វីច្រើនពេកនោះទេ។ ដោយឡែក លោកអ្នកនឹងទទួលបានអារម្មណ៍រីករាយស្រស់ស្រាយពេញមួយថ្ងៃតែម្តង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងអាចបញ្ចប់ការងារបាសនយ៉ាងងាយស្រួល ព្រមទាំងទទួលបានឳកាសបោះទុនលើកិច្ចការដែលនឹងអាចទទួលបានផលដ៏គាប់ប្រសើរផង។ ប៉ុន្តែសូមជៀសវាង ការសន្យាខ្យល់ ព្យាយាមវិនិយោគលុយដោយប្រាជ្ញា ឬធ្វើការដោយមានគម្រោងត្រឹមត្រូវ។ ដោយឡែក ការផ្លាស់ប្តូរការងារ ដោយមិនមានភាពច្បាស់លាស់ ឬដោយការប្រើអារម្មណ៍មិនទទួលបានជោគជ័យនោះទេ ដូច្នេះសូមប្រុងប្រយ័ត្នចំពោះការងារដែលមិនច្បាស់លាស់។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាសីរបស់អ្នកថ្ងៃនេះមានទំនាក់ទំនងខ្លាំងនឹងការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លូន។ លោកអ្នកអាចផ្លាស់ប្តូរជោគវាសនាដ៏តានតឹងរបស់អ្នក ឲ្យទៅជាប្រសើរបំផុត ប្រសិនបើអ្នកចេះធ្វើទំនាក់ទំនងល្អ ព្រមទាំងខំប្រឹងប្រឺងបន្ថែមទៀត។ មុននឹងធ្វើសកម្មភាពក៏ត្រូវគិតគូរឲ្យបានម៉ត់ចត់ផងដែរ។ ថ្ងៃនេះលោកអ្នកមានអារម្មណ៍ស្រមើស្រមៃច្រើន ប៉ុន្តែសូមកុំទោម្នេញនឹងអារម្មណ៍នោះ ពីព្រោះលោកអ្នកនឹងទទួលបានភាពរស់រវើកក្នុងការសម្រេចចិត្តលើការងារ។ ក្រៅពីនេះ លោកអ្នកមានអំណោយផលចំពោះគំនិតច្នៃប្រឌិត ដូច្នេះសូមព្យាយាមធ្វើតាមគម្រោងការងាររបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារថ្ងៃនេះហាក់ប្រទះនឹងភាពស្មុគ្រស្មាញគួរឲ្យកត់សម្គាល់ ប៉ុន្តែហាមដាច់ខាតមិនត្រូវបាត់បង់ទំនុកចិត្តនោះទេ។ អ្នកអាចដោះស្រាយបញ្ហាបាន ប្រសិនបើអ្នកមិនទុកវាឲ្យជូរផ្អូមនោះ។ សូមព្យាយាមធ្វើអ្វីៗឲ្យបានឆាប់រួសរាន់ កុំបណ្តោយខ្លួនដើរក្រោយជំហានរបស់គូប្រជែងអ្នក។ សូមកុំពាក់ព័ន្ធច្រើននឹងរឿងឥតប្រយោជន៍ អ្នកគួរចំណាយពេលសេសសល់ដើម្បីធ្វើទំនាក់ទំនង និងអភិវឌ្ឍន៍ការងារ។ ការបញ្ចេញមតិរិះគន់ ឬវែកញែកច្រើន មិនបានចំណេញដល់ការងាររបស់អ្នកឡើយ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!