ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ថោះ ម្សាញ់ មមី រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រ...

ឆ្នាំទាំង៤ ឆ្លូវ ថោះ ម្សាញ់ មមី រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងពេលវេលាល្អ ហូរចូលផ្ទះរបស់លោកអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី២៩​ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១រោច ខែចេត្រ     

ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅយ៉ាងរលូន ប៉ុន្តែថ្ងៃនេះមិនសមស្របសម្រាប់ការពិភាក្សាអំពីអាជីពក្នុងពេលអនាគតទេ។ ចំពោះការពិភាក្សាណាដែលមិនតម្រូវឲ្យបានការសម្រេចចិត្តជាបន្ទាន់គឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ។ ក្រៅពីនេះ គឺហាមដាច់ខាតការរស់នៅក្នុងស្ថានភាពអវិជ្ជមាន។ អ្នកគូរបន្ថយសកម្មភាពបំពេញការងារខ្លះផងដែរ ដើម្បីកុំឲ្យមានភាពហត់នឿយខ្លាំងពេក។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយរាល់​បញ្ហាដែលបានកើតឡើង ជាពិសេសភាពយល់ច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ ដោយឡែក សូមទុកការងារខ្លះដើម្បីបំពេញនៅថ្ងៃក្រោយ ពីព្រោះអ្នកអាចនឹងពិបាកក្នុងការសម្រេចការងារច្រើនក្នុងពេលតែមួយ។ អ្នកគួរផ្តោតលើការងារទាំងឡាយណាដែលមានគំនិតច្នែប្រឌិត។ ការសម្រេចចិត្តលឿនពេក អាចនឹងជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ ក្រៅពីនេះសូមយកចិត្តទុកដាក់ទៅលើសុខភាពជាពិសេសគ្រោះថ្នាក់ដែលនឹងអាចកើតមានដោយស្មានមិនដល់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណាដែលអ្នកសម្រេចចិត្តតែឯង។ ប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកអ្នកពិភាក្សាឲ្យបានជាក់លាក់ ពីព្រោះកំហុសអាចនឹងកើតមានដោយងាយណាស់ក្នុងថ្ងៃនេះ។ ចំពោះអារម្មណ៍របស់អ្នកត្រូវតែគ្រប់គ្រងឲ្យបានល្អ មិនដូច្នេះទេជម្លោះរវាងមិត្តរួមការងារ និងថ្នាក់លើអាចកើតឡើងបាន។ ប៉ុន្តែទោះបីអ្នកអាចមានស្ថានភាពយ៉ាងនេះក្តី គឺអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានភាពបានត្រឹមត្រូវ និងទាញការសន្និដ្ឋានសមស្រប។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបប្រតិបត្តិការការងារ និងរបររកស៊ី ប៉ុន្តែវាជារឿងធម្មតានោះទេ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះរាសីថ្ងៃនេះនឹងផ្តល់ដល់លោកអ្នកនូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់ ហើយអ្នកក៏មិនចាំបាច់ខំប្រឹងរកផ្លូវដោះស្រាយបញ្ហានោះដែរ ពីព្រោះអ្វីៗនឹងអាចស្រាយចេញបានដោយខ្លួនឯង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុក និងទុនដែលដាក់ចេញនោះទេ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។ ក្រៅពីនេះសូមបន្តធ្វើកិច្ចការដែលមានក្នុងដៃសិន ពីព្រោះការផ្លាស់ប្តូរ និងការបណ្តាក់ទុនមិនអាចទទួលបានផលល្អប្រសើរនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រ និងផលចំណេញជាច្រើន។ រាល់បញ្ហានានាក៏អាចនឹងដោះស្រាយបានដោយសន្តិវិធីផងដែរ។ ក្រៅពីនេះលោកអ្នកលោកអ្នកនឹងទទួលបានយកចិត្តទុកដាក់ និងជួយរំលែកការងារពីមិត្តភក្តិក្នុងរង្វង់ការងារ។ អ្វីដែលអ្នកប្រុងប្រយ័ត្នបំផុត គឺអារម្មណ៍ឆេវឆាវដូចជាភ្លើងចំបើង វាអាចនឹងធ្វើឲ្យកាត់លាភធំ ឬអាចបង្ករទៅជារឿងអាស្រូវរយៈពេលយូរទៀតផង។ ផ្ទុយទៅវិញសូមព្យាយាមធ្វើកិច្ចការពឹងទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពភ្លឺស្វាងខាងគំនិតស្មារតី ដូច្នេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចផលបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ប៉ុន្តែក៏ត្រូវធ្វើអ្វីៗស្របទៅតាមគោលការណ៍ និងគម្រោងដែលបានរៀបចំទុកជានិច្ច។ សូមលោកអ្នកប្រយ័ត្នចំពោះការសម្រេចចិត្ត កុំធ្វើអ្វីលឿនឲ្យសោះ ហើយប្រសិនជាអ្នកពិបាកក្នុងការសម្រេចចិត្តត្រូវរកពឹងពាក់ និងការពិភាក្សាជាមួយមនុស្សដែលទុកចិត្ត។ លោកអ្នកអាចជួបចំណុចអវិជ្ជមានខ្លះ ប៉ុន្តែមិនគួរមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបាន និងមានមនុស្សជួយទំនុកបំរុងផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ រាសីថ្ងៃនេះ ហាមលោកអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍សម្រាប់ការងារ ។ អ្នកគួរចាប់ផ្តើមរាល់ការងារទាំងអស់នៅពេលព្រឹក ប៉ុន្តែក៏ត្រូវចេះចែករំលែកកំលាំងឲ្យសមស្រប គឺត្រូវថ្លឹងថ្លែងសុខភាព និងការងារ។ អ្វីដែលហាមធ្វើបំផុតនៅក្នុងថ្ងៃនេះ គឺការអនុវត្តកិច្ចការងារណាដែលមានមហិច្ចតាធំ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី នោះឳកាសនៃភាពជោគជ័យយូរអង្វែងមានកំរិតខ្ពស់។ ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលទទួលការផ្តល់ជូននានា ពីដៃគូជំនួញរបស់អ្នកឡើង ពីព្រោះពុំមានស្ថេរភាពនោះទេ។​ អ្នកគួរសម្រេចចិត្ត ដោយខ្លួនឯង និងពឹងលើបទពិសោធន៍។ ហាមដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ទាំងឡាយឡើយ ពីព្រោះបំណងល្អរបស់អ្នកក៏នឹងអាចក្លាយជាភាពអវិជ្ជមានរំខានដល់ភាពរីកចម្រើននៃការងាររបស់អ្នកទៅវិញ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែចំពោះកិច្ចការងារថ្មី និងធំដុំគឺមិនទាន់អាចទទួលបានផលតាមការប៉ងប្រាថ្នាឡើយ។ កុំព្យាយាមសំដែង ឬបញ្ចេញការងាររបស់អ្នកឲ្យអ្នកដទៃឃើញឡើយ ពីព្រោះថ្ងៃនេះលោកអ្នកនឹងមិនទទួលបានការយោគយកល់ ឬកោតសរសើរលើកិច្ចការងារឡើយ ដូច្នេះគួររក្សាស្ថានភាពឲ្យនៅធម្មតា ហើយស្ងប់ស្ងៀម។ ក្រៅពីនេះ លោកអ្នកអាចនឹងប្រឈមមុខនឹងឧបាយកលរបស់គូប្រជែង ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ស្ថានការណ៍ទាំងអស់។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរនានា ព្រមទាំងកិច្ចការដែលអ្នកកំពុងធ្វើសកម្មភាពនឹងហុចផលជាទីគាប់ចិត្ត។ លោកអ្នកក៏អាចទទួលបានដំណឹងរីករាយក្នុងពេលល្ងាចផងដែរ។ សូមរក្សាចិត្តគំនិត និងរស់នៅដោយភាពស្ងប់ស្ងៀម ហើយត្រូវចំណាយពេលវេលាឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកប្រហែលជាមានការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងរង្វង់ការងារខ្លះៗ ប៉ុន្តែមិនគួរព្រួយបារម្ភអ្វីទេ អ្នកគួរផ្តោតទៅលើកាតព្វកិច្ចរបស់ខ្លួន និងធ្វើវាឲ្យបានល្អនោះគឺគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះ។ ដោយឡែកចំពោះផ្នែកហិរញ្ញវត្ថុ គឺត្រូវគិតគូរ កុំចំណាយលើសខ្ទង់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចទទួលបានសំពាធការងារខ្លះៗ​ ដែលអាចរំខានដល់ការងារ ព្រមទាំងសេចក្តីផ្លូវចិត្ត។ ក្រៅពីនេះការជឿទុកចិត្ត និងភាពស្មោះត្រង់រវាងអ្នកនឹងដៃគូការងារ ហាក់ស្ថិតក្នុងចំណុចកណ្តាលរវាងវិជ្ជមាន និងអវិជ្ជមាន។ អ្នកគួរចាប់អារម្មណ៍ចំពោះគ្រប់ស្ថានការណ៍ទាំងអស់ ហើយមិនត្រូវជឿទុកចិត្តគេដោយងាយនោះទេ។ ភាពស្មោះត្រង់របស់អ្នក ក៏នឹងអាចក្លាយទៅជាចំណុចខ្សោយក្នុងការគ្រប់គ្រងអាជីពផងដែរ។ ដោយឡែក សូមកុំមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះអ្នកទទួលបានអំណោយផលក្នុងការវាយតម្លៃស្ថានភាពបានត្រឹមត្រូវណាស់។  

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!