ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ជូត ខាល រកា រាសីឡើងខ្ពស់ត្រដែត មាស ប្រាក់ តំណែងការងារ និងក្តីរីក...

ឆ្នាំទាំង៣ ជូត ខាល រកា រាសីឡើងខ្ពស់ត្រដែត មាស ប្រាក់ តំណែងការងារ និងក្តីរីករាយនានានឹងចូលមករកអ្នកក្នុងពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី៣០ ខែមីនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ២រោច ខែចត្រ     ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការអចលនទ្រព្យ។ អ្នកអាចទទួលបានលក្ខខណ្ខអំណោយផលបំផុតសម្រាប់ខ្លួនអ្នក។ សូមបដិសេធការងារ ឬការសម្រេចចិត្តណាប្រញាប់ប្រញាល ពីព្រោះលទ្ធផលអាចនឹងធ្វើឲ្យអ្នកខកចិត្ត។ ។ រាល់ការសម្រេចចិត្តចាំបាច់ត្រូវធ្វើជាមួយនឹងក្តីរំពឹងដែលយោងទៅលើទស្សនៈវិស័យវែងឆ្ងាយ។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលលើភាពវាងវៃ ឆ្លាត និងការយល់ដឹងដ៏ទូលាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន ទទួលបានការជឿទុកចិត្តខ្លាំងពីមនុស្សជុំវិញខ្លួន។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្លាស់ប្តូរ ឬកាបើករបរថ្មី ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើ គឺត្រូវសម្រេចចិត្តនានាដោយយោងទៅលើពត៌មានលំអិតជាក់លាក់។ ម្យ៉ាងទៀត ប្រហែលជាអ្នកមិនគួរដេញតាមគម្រោងណា ដែលអ្នកគ្រាន់តែដឹងតាមគេតាមឯង ឬដែលមិនស្គាល់ច្បាស់។ ក្រៅពីនេះសូមព្យាយាមទទួលខុសត្រូការងាររបស់អ្នកឲ្យល្អ ហើយកុំវាយតម្លៃស្ថានភាពលឿន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់មនុស្សដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌។ សូមព្យាយាមបង្ហាញពីសមត្ថភាពច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្លាំងតាមដែលអាចធ្វើទៅបាន។ ថ្ងៃនេះលោកអ្នកអាចជួបបញ្ហាតូចតាចខ្លះៗ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ អ្វីៗនឹងអាចដោះស្រាយបាន។ ក្រៅពីនេះសូមព្យាយាមធ្វើការសហការជាជាងការងារតែម្នាក់ឯង។ ក្នុងនោះដែរ សូមរក្សាអាកប្បកិរិយា និងពាក្យសំដី ពីព្រោះឳកាសមានជម្លោះអាចកើតឡើង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ និងកាក់កបណាស់​ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញខ្លួនដែលអាចពឹងពាក់បានយ៉ាងច្រើន។ ការផ្លាស់ប្តូរកិច្ចការងារ មិនគួរធ្វើនៅពេលនេះទេ។ គួរមានភាពអត់ធ្មត់ និងមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ។ សូមបោះបង់ទឹកចិត្តមានះចោល ពីព្រោះលោកអ្នកកំពុងមានមនុស្សចាំមើលបំណាំ។ ការធ្វើដំណើរសូមប្រយ័ត្នប្រយែងឲ្យបានខ្ពស់។

 ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរបំផុត។ លាភសំណាងធំនឹងនាំមកអ្នកដោយមនុស្សជិតស្និទ្ធ ដូច្នេះសូមមានចិត្តល្អ និងរក្សាសេចក្តីស្មោះត្រង់ ដើម្បីកុំឲ្យកាត់លាភ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចោមរោមរាប់អាន ហើយពាក្យសំដីរបស់អ្នកក៏អាចឲ្យមនុស្សជាច្រើនជឿទុកចិត្ត ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។ ក្នុងថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពពេញទីក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួន រួមទាំងដៃគូរការងារ និងគូប្រជែងផង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចជាទីគាប់ចិត្ត ហើយរាល់បញ្ហានានាក៏មិនគួរមានការព្រួយបារម្ភអ្វីឡើយ។ សូមមានការអត់ធ្មត់ ព្រោះលោកអ្នកអាចមានមនុស្សច្រណែននិន្ទាខ្លះ។ ការរស់នៅដោយក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ សំណាងក្នុងរបរការងារ ស្ថិតក្នុងចំណុចខ្ពស់ ប៉ុន្តែជោគជ័យអាស្រ័យដោយការគ្រប់គ្រងគម្រោងផែនការ ​និងការរក្សាការសំងាត់ផងដែរ។ ក្រៅពីនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសរឿងលុយកាក់​។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល។ លោកអ្នកអាចជួបប្រទះនឹងបញ្ហាតិចតួចមួយចំនួន ប៉ុន្តែបើមិនព្យាយាមដោះស្រាយទេ អ្នកអាចនឹងជួបរឿងធំផងដែរ។ សូមព្យាយាមស្វែងរកឳកាសដើម្បីជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់។ ដោយឡែកនៅក្នុងថ្ងៃនេះ អ្នកអាចនឹងត្រូវជួបប្រទះនឹងហេតុការណ៍ ឬធ្វើការងារដែលមិនបានគ្រោងទុក។ ដើម្បីអាចជួយកែប្រែស្ថានការណ៍នេះ សូមលោកអ្នកពិនិត្យវាយតម្លៃគម្រោងការងារជាថ្មី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារមធ្យម។​ ចូររៀនស្តាប់អ្នកជុំវិញខ្លួនខ្លះ ដើម្បីកុំឲ្យខាតបង់ផលលាភ ប៉ុន្តែកុំជឿទុកចិត្តអ្វីដោយងាយពេក ស្តាប់ ហើយគិតឲ្យបានច្រើន ព្យាយាមវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ និងកុំនិយាយបំផ្លើសការពិត។ ដោយឡែក សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។  ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងស្ថានការណ៍ ដូច្នេះកុំមានការព្រួយបារម្ភ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានានឹងមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារខ្លះបាន ដោយមិនមានអ្វីមកជំទាស់នោះទេ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើការងារជាក្រុមដូច្នេះសូមធ្វើទំនាក់ទំនងឲ្យបានច្រើនផងដែរ។ ការខ្វែងគំនិត និងមតិយោបល់គួរតែត្រូវហាមឃាត់។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះសុខភាព រកពេលសម្រាកខ្លះ បើមិនដូច្នោះលោកអ្នកអាចទទួលរងសម្ពាធផ្លូវអារម្មណ៍មួយចំនួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកអ្នកមានការខាតបង់បន្តិចបន្តួច ប៉ុន្តែកុំបារម្ភព្រោះអាចបំពេញបន្ថែមឡើងវិញលើសដើម។ បន្តធ្វើការងារប្រកបដោយគុណភាព ព្រោះលោកអ្នកនឹងមានលាភសំណាងធំពីចៅហ្វាយនាយ។  លោកអ្នកមានមនុស្សច្រណែននិន្ទាច្រើន តែមិនបាច់ខ្វល់នោះទេ ព្យាយាមធ្វើល្អ។ សូមយកចិត្តទុកដាក់បន្ថែមទៅលើការប្រែប្រែរូបរាងខាងក្រៅរបស់អ្នក ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការធ្វើទំនាក់ទំនងការងារធំដុំ។ ដោយឡែក សូមកុំបញ្ចេញគំនិតរិះគន់នានាឲ្យសោះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ នៅពេលរសៀល លោកអ្នកអាចនឹងទទួលបានដំណឹងរីករាយពីសំណាក់ចៅហ្វាយនាយ ឬពីរង្វង់មនុស្សក្នុអាជីវកម្មរបស់អ្នក។ ប៉ុន្តែសូមលោកអ្នករក្សាភាពស្ងប់ស្ងត់ និងឥរិយាបថធម្មតា។  អ្វីដែលអ្នកគូរចងចាំពេលនេះ គឺកុំទទួលឥទ្ធិពលពីខាងក្រៅ ត្រូវរៀនសម្រេចចិត្ត ពឹងលើចំណេះដឹង និងបទពិសោធន៍ខ្លួនឯង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅចន្លោះកណ្តាលរវាងជោគជ័យ​​ និងបរាជ័យ ចូររៀបចំគម្រោងការងារឲ្យបានល្អ។ យកចិត្តទុកដាក់ជាមួយស្ថានភាពទាំងឡាយនៅជុំវិញខ្លួន។ មិនត្រូវទុកចិត្ត ឬភ្លេចភ្លាំង មើលស្រាលស្ថានភាពលំបាក ឬបញ្ហាដែលបានកើតឡើងនោះទេ។ ព្យាយាមយ៉ាងណាកុំឲ្យស្ថានភាពដដែលកើតឡើងចំពោះការងារ និងមុខរបររបស់អ្នក។ ដោយឡែក អ្នកអាចផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនរបរថ្មីបាន ប៉ុន្តែមិនគួរពឹងពាក់លើគំនិត និងកំលាំងអ្នកដទៃឡើយ។ ការជឿទុកចិត្តអាចបង្ករផលលំបាកដល់អ្នក ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!