របៀបផលិតនំបញ្ចុក

នំបញ្ចុក ជាអាហារម្យ៉ាងរបស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ។ ប្រវតិតនៃនំនេះ មានទាំងនៅក្នុងអត្ថបទរឿងព្រេង ខ្សែភាពយន្ត និងអក្សរសិល្ប៍ជាដើម។នំបញ្ចុក មានឈ្មោះដើមថានំប៉ែនចុក។ ដើមកំណើតនៃឈ្មោះនេះ គឺដោយសារតែនំនេះត្រូវបាន គេយកម្សៅចម្រោះទៅស្ងោរ ហើយបុកលាយទឹក រួចយកទៅច្រកក្នុងប៉ែន។ បន្ទាប់មក ទើបយកស្នូលឈើ ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសសៃក្នុងទឹកពុះឱ្យឆ្អិន។ ចុងក្រោយ ទើបស្រង់ចាប់ដង្វាយៗ ដាក់ដាល ឬកញ្ច្រែងទុកឱ្យស្រស់ទឹកសម្រាប់បិសាជាសម្លនំបញ្ចុកជាដើម។

មកទល់បច្ចុប្បន្ននេះ ដំណាក់នៃការផលិតនំបញ្ចុកគឺ នៅតែរក្សាដូចដើម។ ដោយឡែកការផ្លាស់ប្តូរ គឺមានការរីកចម្រើនពីការធ្វើលក់តាមភូមិទៅជាអាជីកម្ម សិប្បកម្មខ្នាតតូច មធ្បម ឬធំប៉ុណ្ណោះ។ ជាងនេះទៅទៀត យោងតាមកំណើននៃតម្រូវការ បានក្លាយជាកត្តាលីករ ដែលធ្វើឱ្យសិប្បករ ផ្លាស់ប្តូរពីការប្រើប្រាស់ដោយដៃជាម៉ាស៊ីនជំនួស ក្នុងផលិតលើដំណាក់កាលមួយចំនួន។ ជាការពិតណាស់ ការផលិតនំបញ្ចុក គឺទាមទារឱ្យមាន១០ដំណាក់កាលខណ្ឌៈដែលប្រើពេលវេលាប្រមាណជា២៤ម៉ោង ឬមួយថ្ងៃពេញ។

មុនដំបូង គេយកអង្ករត្រាំទឹកមួយយប់ៗ បន្ទាប់ត្រូវយកអង្ករដែលបានត្រាំនោះ យកទៅលាងទឹកឱ្យស្អាត ហើយយកទៅកិន ហើយក៏យកទៅចម្រោះ។ បន្ទាប់មក គេក៏យកថ្មសង្កត់រហូតអស់ជាតិទឹក។ ការធ្វើបែបនេះត្រូវចំណាយពេលប្រហែលជាពីរម៉ោង ទម្រាំម្សៅនរឹង ដើម្បីគេអាចលុញទៅជាក្របៅ ហើយដាក់ក្នុងសង្រែក ដើម្បីយកទៅស្ងោរក្នុងទឹកដាំពុះ។

រួចគេស្រង់យកមកវិញទុកឱ្យត្រជាក់ទើបយកទៅកិនឱ្យបានសព្វ។ នៅពេលម៉ត់ហើយ គេត្រូវច្រកដាក់ក្នុងប៉ែន ដោយការដាក់នោះទៀតសោត ត្រូវដាក់ក្នុងបរិមាណល្មម មិនតិច ឬច្រើនពេកនោះទេ។

បន្ទាប់មក យលស្នូលឈើ ឬឆ្នុកចុក្នងប៉ែន ដើម្បីកិនជាសសៃទម្លាក់ទៅក្នុងទឹកដាំពុះ ស្ងោរឱ្យឆ្អិនទើបស្រង់យកមកលាង។ ក្រោយមក គេយកចាប់ដាក់ក្នុងជាល ឬកញ្រែងដែលមានទ្រាប់ដោយស្លឹកចេក សម្រាប់ទុកពិសា ឬលក់ជាស្រេច។

អត្ថបទដោយ៖ កញ្ញា អ៊ូ បាណុង

រូបភាពដោយ៖ លោក ហ៊ុយ ឧស្សាហ៍

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!