ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ម្សាញ់ មមែ វក ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះលោកអ្នកនឹងទទួលបានភាពរ...

ឆ្នាំទាំង៤ ម្សាញ់ មមែ វក ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃនេះលោកអ្នកនឹងទទួលបានភាពរីករាយ និងជោគជ័យជាទីគាប់ចិត្ត ចំណែករាល់បញ្ហានឹងមិនអាចមកយារយីអ្នកបានឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរណាស់​ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការផ្លាស់ប្តូរការងារ។ ប្រសិនបើអ្នកហ៊ានសាកល្បង ក៏ត្រូវហ៊ានទទួលខុសត្រូវចំពោះការបាត់បង់សា្ថនភាពហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ លោកអ្នកមិនគួរសម្រេចចិត្តរហ័សពេកទេ ពីព្រោះអ្នកអាចចូលទៅក្នុងស្ថានភាពមិនល្អយ៉ាងងាយស្រួល ជាពិសេសជាមួយនឹងដៃគូប្រជែងរបស់អ្នក។ ក្រៅពីនេះសូមគ្រប់គ្រងអារម្មណ៍ និងការគិតរបស់អ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់អទិភាពការងារឲ្យបានត្រឹមត្រូវ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺមានកំរិតខ្ពស់។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះការងារ។​ ការនិយាយដើម និងការចំណាយពេលវេលាចំពោះរឿងអ្នកដទៃ ជាការឥតប្រយោជន៍ ហើយថែមទាំងអាចប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នកដទៃផងដែរ។ ដោយឡែក ថ្ងៃនេះលោកអ្នកទទួលបានភាពវ័យឆ្លាត និងការយល់ដឹងទូលំទូលាយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងាររបស់អ្នកកំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់។ លោកអ្នកអាចនឹងប្រឈមជាមួយបញ្ហាបានយ៉ាងងាយ ប្រសិនបើមិនបានគ្រប់គ្រងស្ថានការណ៍ ឬដោស្រាយបញ្ហាតូចតាចទាំងនោះឲ្យបានទាន់ពេល។ សម្រាប់អ្នកប្រកបអាជិវកម្ម សូមកុំរួញរា ភាពជោគជ័យរបស់អ្នកគ្រាន់តែពឹងផ្អែកទៅលើការខំប្រឹងប្រែង និងគម្រោងផែនការលំអិតរបស់អ្នកប៉ុណ្ណោះ។ ពេលនេះលោកអ្នកសឹងតែមិនចាំបាច់ស្វែងរកផ្លូវចេញពីស្ថានភាពលំបាកនោះទេ ពីព្រោះដំណោះស្រាយនឹងចេញដោយខ្លួនឯង។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ​ និងមុខរបររបស់អ្នកហាក់មានផលរំខាន រឹងស្ទះដល់ភាពជោគជ័យ។ ទន្ទឹមនឹងនោះ អ្នកហាក់មានការលំបាកក្នុងការធ្វើទំនាក់ទំនងការងារឲ្យបានជោគជ័យខ្លាំងណាស់។ ដូច្នេះសូមព្យាយាមរៀបចំផែនការរបស់អ្នកតាមរបៀបមួយ ដែលមិនចូលរួមក្នុងការចរចារ និងការប្រជុំ។ ដោយឡែកចំពោះហិរញ្ញវត្ថុ គឺកំពុងទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរ ដូច្នេះលោកអ្នកគួរត្រូវស្វែងរកប្រភពចំណូលដែលពឹងលើបទពិសោន៍របស់ខ្លួន។ សូមចងចាំថា ការពឹងពាក់អ្នកដទៃមិនអាចទទួលបានលទ្ធផលល្អទេ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនទាន់អាចទទួលបានលទ្ធផលជាទីពេញចិត្ត ស្របតាមការប៉ងប្រាថ្នាឡើយ។ សូមគិតគូរកែខៃទស្សនៈវិស័យ និងវិជ្ជាជីវរបស់អ្នក។ ទោះបីជាពេលនេះអ្នកមិនមានៈឳកាសឈានដល់កំរិតជោគជ័យធំក៏ដោយ គឺនៅក្នុងពេលអនាគតដ៏ខ្លី គឺអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានការណ៍តាមការពេញចិត្តរបស់អ្នក។ អ្នកគ្រាន់តែត្រូវ ព្យាយាមជ្រើសរើសការងារណាដែលមានអទិភាពជាងគេ ហើយចំណាយពេលវេលា​ និងកំលាំងធ្វើវាឲ្យបានល្អគឺជាការប្រសើរណាស់ទៅហើយ។ ប្រសិនបើការងារខ្លះដែលអ្នកមិនអាចសម្រេចចិត្ត សូមព្យាយាមស្វែងរកជំនួញ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពធ្វើការងារគ្រប់បែបយ៉ាងឲ្យទទួលបានជោគជ័យយ៉ាងងាយស្រួល ប៉ុន្តែសូមកុំទាន់ផ្លាស់ប្តូរអ្វីទាំងអស់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អនោះទេ។ ក្រៅពីនោះ សូមកុំបាត់បង់ការប្រុងប្រយ័ត្ន ពីព្រោះការធ្វែសប្រហែសតែបន្តិច អាចនឹងផ្លាស់ប្តូរក្តីរំពឹងទុកក្នុងអាជីពរបស់អ្នកទាំងស្រុង។ បើទោះបីហេតុការណ៍ថ្ងៃនេះអាចនឹងកន្លងផុតដោយភាពស្ងប់ស្ងាត់ក៏ដោយ ត្រូវចាប់អារម្មណ៍ជានិច្ចចំពោះសកម្មភាពដែលបានធ្វើ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតីក្នុងពេលនេះ ក៏ប៉ុន្តែលោកអ្នកនៅប្រកៀកខ្លាំងនឹងបញ្ហាស្មុគ្រស្មាញជាច្រើន ដូច្នេះសូមប្រុងប្រយ័ត្នរាល់ការសម្រេចចិត្តទាំងឡាយ ហើយការជឿទុកចិត្តគេនៅពេលនេះគឺត្រូវគិតឲ្យច្រើនដង។ បញ្ហាអាចកើតឡើងចាប់តាំងពីពេលព្រឹកតែម្តង បើទោះបីជាលោកអ្នកបានចែករំលែកការទទួលខុសត្រូវការងារទៅមិត្តរួមការងារក្តី។ ដោយឡែក លោកអ្នកទទួលបានអំណោយផលសម្រាប់ការគិត និងភាពវ័យឆ្លាត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការការងារទាំងអស់កំពុងផ្សារភ្ជាប់នឹងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមរៀបចំពាក្យសំដី ក៏ដូចជាស្អិតស្អាងកាយឲ្យបានល្អ។ ថ្ងៃនេះសំណាងជាច្រើននឹងចូលមករកអ្នក ប្រសិនបើអ្នកចេះរៀបចំឆ្លើយតបបានត្រឹមត្រូវ។ ដោយឡែក ការសម្រេចចិត្តអ្វីធំគួរផ្អាកសិន ប៉ុន្តែប្រសិនបើអ្នកមានផែនការច្បាស់លាស់ហើយ នោះលោកអ្នកក៏មិនចាំបាច់ខ្លាចរអាដែរ។ ការផ្លាស់ប្តូរដែលគ្មានគម្រោងជាក់លាក់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពហិរញ្ញវត្ថុរបស់អ្នក។  ក្រៅពីនេះសូមរស់នៅដោយភាពស្ងប់ស្ងៀម ហើយមិនចាំបាច់សម្តែងលទ្ធផលអ្វីទាំងអស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយចំពោះលទ្ធផលការងារដែលបានដាក់ចេញកន្លងមក ដោយឡែកសម្រាប់ការងារថ្មីៗ សូមកុំមានការស្ទាក់ស្ទើរ ចូរសម្រេចចិត្តធ្វើចុះ ពីព្រោះលោកអ្នកនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែសូមចងចាំថា មិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ ពីព្រោះលទ្ធភាពទទួលបានជោគជ័យគ្មាននោះទេ ហើយថែមទាំងបង្ករឲ្យបានបញ្ហាជំនួសវិញ។ អំណោយផលសម្រាប់អ្នកថ្ងៃនេះ គឺទទួលបានភាពវ័យឆ្លាត និងការយល់ដឹងយ៉ាងទូលំទូលាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានឳកាសពេញទីក្នុងការអភិវឌ្ឍន៍ការងារទាំងឡាយ ប៉ុន្តែសុខភាពរបស់អ្នកកំពុងតែរងសំពាធយ៉ាងខ្លាំង។ សូមរកពេលវេលាឈប់សម្រាក ឬថ្លឹងថ្លែងរវាងសុខុមាលភាព និងការងារ។ លោកអ្នកគួរកំណត់អទិភាពការងារ ហើយការងារណាដែលមិនមែនជាជំនាញរបស់ខ្លួនក៏មិនចាំបាច់ប្រឹងប្រែងចាប់យកពេកដែរ។ ដោយឡែក បើទោះពេលនេះអ្នកមិនមានឳកាសធំដុំក្នុងការរកចំណូល ឬសន្សំប្រាក់​ ក៏កុំខកខានបញ្ចេញមតិសម្រាប់ពេលអនាគតឲ្យសោះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលក្នុងការផ្លាស់ប្តូរការងារ មុខរបរ ក៏ដូចជាការបណ្តាក់ទុន។ ពេលវេលាក្នុងមួយថ្ងៃនេះ ផ្តល់ដល់អ្នកនូវភាពវិជ្ជមានជានិច្ច។ សម្រាប់លោកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលបានដំណឹងរីករាយពីថ្នាក់លើ ហើយគូស្នេហ៍ក៏អាចទទួលបានដំណឹងរីករាយសម្រាប់ក្រុមគ្រួសារផងដែរ។ ប្រសិនបើលោកអ្នកមានបញ្ហាប្រទាក់ក្រឡាដែលនៅសេសសល់ គួរប្រើពេលវេលាថ្ងៃនេះដោះស្រាយ ពីព្រោះពាក្យសំដីលោកអញអ្នកទទួលបានការជឿជាក់ខ្លាំងណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការលោកអ្នកហាក់កំពុងជួបប្រទះនឹងភាពស្រពិចស្រពិលខ្លាំង ដូច្នេះសូមធ្វើការពិភាក្សាជាមួយសមាជិកក្នុងក្រុមការងារទាំងមូល។ សូមព្យាយាមដោះស្រាយរាល់មន្ទិលសង្ស័យទាំងនោះ។ ដោយឡែក លោកអ្នកមិនគួរប្រថុយប្រថានជាមួយការងារដែលមិនច្បាស់លាស់ឡើយ ម្យ៉ាងទៀតកុំធ្វើអ្វីឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ និងដៃគូជំនួញរបស់អ្នក។   

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!