ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ដូច្នេះសូមព្យាយាមទាញយកប្រយោជន៍ជាអតិបរមាពីស្ថានភាព។ ថ្ងៃនេះលោកអ្នកអាចមានបញ្ហាខ្លះៗ ប៉ុន្តែមិនតត្រូវឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជនឡើយ។ នៅពេលល្ងាចអ្វីៗនឹងមានដំណើរការជាប្រក្រតីវិញ ដូច្នេះមិនមានហេតុផលធ្វើឲ្យអ្នកព្រួយបារម្ភទេ។ ក្រៅពីនេះសូមលោកអ្នកកុំចូលរួមក្នុងបញ្ហាជម្លោះឲ្យសោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក រក្សាអ្វីៗឲ្យស្ថិតនៅដដែលសិនទើបប្រសើរ។ លោកអ្នកអាចធ្វើរកស៊ីបាន គ្រាន់តែផលចំនេញគឺបានទាប។ ឳកាសការងារនៅមាន គ្រាន់តែស្ថានភាពជុំវិញហាក់កំពុងបង្ករបញ្ហាដល់អ្នក ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបង្ខំខ្លួនខ្លាំងពេក ពិសេសកុំបា់ទឹកចិត្ត ឬដាក់កំហុសឲ្យខ្លួនឯងឡើយ។ ថ្ងៃនេះភាគច្រើនអ្នកអាចវាយតម្លៃស្ថានភាពការងារបាន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។ ថ្ងៃនេះសំណាងរបស់លោកអ្នក នាំមកឲ្យដោយមិត្តចាស់ ប៉ុន្តែសូមកុំប្រញាប់ប្រញាលអបអរសាទរពេក ធ្វើយ៉ាងណាកុំវាយស្មៅបង្អើលពស់។ អ្វីៗគួរតែស្ថិតក្នុងដំណើរការស្ងប់ស្ងៀមជាធម្មតា។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចូលចិត្តអាកប្បកិរិយារបស់អ្នកណាស់ ដូច្នេះសូមចេះទាញផលប្រយោជន៍ពីស្ថានភាពវិជ្ជមានដែលអ្នកមានក្នុងពេលនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ឬយកបរាជ័យក្នុងអតីតកាលមកបញ្ឈប់ដំណើររីកចម្រើនរបស់អ្នកឡើយ។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ។ អ្វីដែលត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតគឺការចាញ់បោកគេ។ ថ្ងៃនេះសូម្បីតែមនុស្សដែលអ្នកស្គាល់ ក៏ត្រូវស្តាប់ហើយ ពិចារណាច្រើនដងមុនជឿជាក់ដែរ។ កុំធ្វើឲ្យមនោសញ្ចេតនាសម្រេចភាគជោគជ័យអ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលពេញមួយថ្ងៃ។ ពេលវេលាថ្ងៃនេះល្អខ្លាំងណាស់ ហើយមានរយៈពេលយូរទៀតផង ដូច្នេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីនៅពេលណាក៏មិនជំទាស់ឡើយ។ លោកអ្នកមានមនុស្សគាំទ្រច្រើន ប៉ុន្តែក៏ទទួលបានពាក្យចចាមអារ៉ាមច្រើនដែរ ដូច្នេះអ្វីដែលអ្នកត្រូវឆ្លើយតប គឺភាពស្ងប់ស្ងៀម និងច្រានចោលពាក្យសំដីទាំងនោះ១០០ភាគរយ។ ក្រៅពីនេះសូមគ្រប់គ្រងចិត្តរវើរវាយរបស់អ្នក ហើយធ្វើយ៉ាងណាកុំបៀតបៀនការងារអ្នកដទៃ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អណាស់។ ថ្ងៃនេះលោកអ្នកដែលប្រកបរបរអាជីវកម្ម នឹងទទួលបានផលចំណេញច្រើនលើសពីការរំពឹងនោះ ចំណែកដៃគូក៏ពេញចិត្តនឹងការសម្រេចចិត្ត និងគម្រោងផែនការរបស់អ្នកខ្លាំងផងដែរ។ ដោយឡែក ពេលវេលាល្អសម្រាប់ការសម្រេចចិត្តលើកិច្ចការនានា ចូរជ្រើសរើសពេលព្រឹក ចំណែកពេលរសៀលសូមជៀសវាងធ្វើកិច្ចការធំ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាអាចនឹងសម្រេចទៅបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកអាចទទួលបានរង្វាន់ ឬសំណាងធំពីមនុស្សក្នុងរង្វង់ការ សេចក្តីនេះមិនបានកំណត់ថាអាមិត្តរួមកការងារ ឬថ្នាក់លើនោះទេ។ ចំពោះបញ្ហាតិចតួចដែលអាចនឹងកើតឡើងសូមព្យាយាមដោះស្រាយ ហើយកុំទុកដល់ស្អែក។ ចំណែកមនុស្សច្រណែន និន្ទាលោកអ្នក ហាក់ដូចជាបាក់បបខ្លបខ្លាចមិនហ៊ានយារយីអ្នកនោះទេ ដូច្នេលោកអ្នកគួរចំណាយពេលធ្វើការ និងរីករាយទទួលអំណោយផលក្នុងពេលនេះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជា លោកអ្នកហាក់ពិបាកក្នុងការសម្រេចចិត្តណាមួយឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំដុំ ឬការបណ្តាក់ទុនបើអាចផ្អាកបាន។ ប៉ុន្តែមិនត្រូវចុះចាញ់នឹងស្ថានភាពនេះឡើយ អ្វីៗជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ លោកអ្នកនឹងមានលទ្ធភាពកែប្រែវាបានក្នុងអនាគតឆាប់ៗនេះ។ អ្នកត្រូវតាមដានពាក្យសំដី និយាយតិចជាការល្អប្រសើរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ ជៀសវាងពិភាក្សា ឬធ្វើការងារជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់ ឬមនុស្សដែលមានសំដិផ្អែម តែបង្កប់បំណងមិនល្អ។ ពេលវេលាសំណាងរបស់អ្នក គឹនៅពេលរសៀល ប៉ុន្តែប្រសិនបើអ្នកចង់សម្រេចចិត្ត ឬចាប់ផ្តើមការងារតាំងពីព្រឹកក៏មិនមានអ្វីខុសទាស់ដែរ គែគ្រាន់តែពេលរសៀលអាចជួយលោកអ្នកឲ្យសម្រេចទិន្នផលកាន់តែប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅចន្លោះកណ្តាលរវាងជោគជ័យ និងបរាជ័យ ដូច្នេះសូមព្យាយាមកែប្រែស្ថានការណ៍ដោយអាកប្បកិរិយា និងពាក្យសំដីសមរម្យ។ លោកអ្នកគួរតែប្រុងប្រៀបរៀបចំគម្រោងផែនការជាថ្មី លោកអ្នកត្រូវតែធ្វើអ្វីឲ្យបានរហ័សជាងដៃគូប្រជែងរបស់អ្នក។ កុំបាក់ទឹកចិត្តប្រសិនបើលោកអ្នកបរាជ័យ។ ប្រសិនបើអ្នកជួបបញ្ហាដែលមិនអាចដោះស្រាយបាន ចូរកុំភ្លេចមនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារ។ ក្រៅពីនេះ សូមរកពេលវេលាសម្រាកខ្លះ ពីព្រោះអារម្មណ៍លោកអ្នកហាក់កំពុងត្រូវគ្របសង្កត់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចនឹងទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងការងារយ៉ាងខ្លាំង។ សកម្មភាពវិជ្ជមាននានាស្ថិតក្នុងដំណើរការរបស់អ្នក ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភឡើយ។ ប៉ុន្តែក៏ត្រូវរៀនស្តាប់មតិយោបល់អ្នកជុំវិញខ្លួនផង ដើម្បីកុំឲ្យខាតបង់ផលលាភ ប៉ុន្តែកុំជឿទុកចិត្តអ្វីដោយងាយ។ ស្តាប់ ហើយគិតឲ្យបានច្រើន វាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ និងកុំនិយាយបំផ្លើសការពិត។ ចូររក្សាចិត្តគំនិតរបស់ខ្លួន កុំចង់ឈ្នះបើមិនដូច្នេះ អ្នកអាចជួប្រទះបញ្ហានៅក្នុងទំនាក់ទំនង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានសញ្ញាណវិជ្ជមានលើផ្នែកហិរញ្ញវត្ថុ និងការជឿទុកចិត្តខ្ពស់ពីមនុស្សជុំវិញខ្លួន ដូច្នេះសូមព្យាយាមចាប់យកឳកាសនានាដែលខិតមកជិតលោកអ្នក។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់ខ្ពស់គឺការបង្កើត និង ការគ្រប់គ្រងគម្រោងផែនការ។ ដោយឡែក លោកអ្នកមានមនុស្សផ្ទុយភេទចាំថែរក្សាការពារ និងជួយជ្រោមជ្រែង ដូច្នេះសូមចែករំលែកភាពស្មោះត្រង់ និងគំនិតវិជ្ជមានជានិច្ច។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានការណ៍ និងការដោះស្រាយបញ្ហាដោយសន្តិភាព។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព