ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ខាល រោង មមី រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពរីករាយ លា...

ឆ្នាំទាំង៤ ខាល រោង មមី រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពរីករាយ លាភសំណាង និងភាពចម្រើនលូតលាស់ក្នុងអាជីពយ៉ាងខ្លាំង

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានារបស់អ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នាទេក្នុងពេលនេះ។ អ្វីៗទាំងអស់ទាមទារឲ្យមានហេតុផល និងទិន្នន័យច្បាស់លាស់ បើមិនដូច្នេះ ដំណើរការការងារ និងអាជីវកម្មអាចរងផលប៉ះពាល់ និងពិបាកកែលម្អជាថ្មីណាស់។ សូមកុំធ្វើឲ្យមិត្តរួមការងារ និងដៃគូអាជីវកម្មភ្ញាក់ផ្អើលនឹងសកម្មភាពប្រថុយប្រថានរបស់អ្នក ពីព្រោះសកម្មភាពរបៀបនេះមិនមែនជាវិធីល្អដើម្បីទទួលជោគជ័យទេ។ បើទោះយ៉ាងណា។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការទាំងឡាយ លោកអ្នកអាចធ្វើអ្វីៗបានដោយជោគជ័យល្អប្រសើរណាស់។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាព គឺអាចធ្វើការបណ្តាក់ទុនការងារធំៗបាន មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានអ្នកជួយទំនុកបម្រុងជាច្រើន។ សូមប្រយ័ត្នពាក្យសំដី ហើយភាពឆេវឆាវត្រូវបោះបង់ចោល មិនដូច្នេះលាភសំណាងមិនអាចស្ថិតស្ថេរយូរអង្វែងបានទេ។ ចំពោះបញ្ហាកន្លងមក អ្នកអាចដោះស្រាយបាន ក្នុងនោះគ្រាន់តែសំដែងចេញនូវភាពស្មោះត្រង់ និងពិតប្រាកដប៉ុណ្ណោះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកមិនមានបញ្ហាមករាំងស្ទះឡើយ។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការបង្ហាញគម្រោងការងារថ្មី ពីព្រោះលោកអ្នកទទួលបានអំណោយផលលើផ្នែកការទូត និងការទំនាក់ទំនងយ៉ាងខ្លាំង។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម អាចសំឡឹងមើលទិសដៅថ្មីបានយ៉ាងប្រាកដណាស់ ក្នុងនោះដៃគូជំនួញរបស់អ្នកនឹងផ្តល់ភាពស្មោះត្រង់ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹង។ ក្នុងពេលនេះប្រសិនបើអ្នកចំណាយពេលវេលា​ យកចិត្តទុកដាក់នឹងមនុស្សទន់ខ្សោយនៅជុំវិញខ្លួន​ នោះនឹងផ្តល់សេចក្តីសុខដល់ផ្លូវចិត្តអ្នកយ៉ាងខ្លាំង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមចាប់ផ្តើមពេលវេលាសម្រាប់កិច្ចការងារឲ្យបានរួសរាន់ ធ្វើយ៉ាងណាកុំឲ្យយឺតយ៉ាវឲ្យសោះ ហើយវាកាន់តែប្រសើរថែមទៀតប្រសិនបើអ្នកបំពេញការងារតាមផែនការ។ លោកអ្នកអាចបំពេញការងារនានាបានដោយជោគជ័យ ហើយសំណាងក្នុងរយៈពេលយូរក៏នឹងកើតឡើងចំពោះលោកអ្នកផងដែរ។ សូមលោកអ្នករក្សាល្បឿនការងារឲ្យបានល្អ ត្រូវយកចិត្តទុកដាក់នូវរាល់បញ្ហាតូចតាចនានាដែលបានកើតឡើង។ ក្រៅពីនេះ ក៏សូមប្រយ័ត្នមនុស្សសំដីផ្អែមផងដែរ ប្រយ័ត្នបង់ចិត្តនឹងគេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបរអាជីវកម្មកំពុងទទួលបានការយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកអាចធ្វើអ្វីបានតាមការគ្រោងទុកគ្រប់យ៉ាង ហើយផលល្អនឹងកើតមានយ៉ងជាកច្បាស់ណាស់។ ក្នុងពេលនេះ សូមកុំភ្លេចបង្កើនវិធីសាស្រ្តការងារ ឬត្រូវព្យាយាមបង្កើនវិជ្ជាជីវដើម្បីអាចដើរទាន់ភាពប្រែប្រួលក្នុងស្ថានភាពការងារទាំងឡាយ។ ក្រៅពីនេះ សូមផ្តោតការចាប់អារម្មណ៍ចំពោះការងាររបស់ខ្លួន ហើយមិនគួរគិតរឿងឥតប្រយោជន៍ពីមជ្ឈដ្ឋាន​ខាងក្រៅពេកនោះទេ។ ជាការពិតលោកអ្នកគួរក្តោបក្តាប់ស្ថានការណ៍ ប៉ុន្តែសូមកុំឲ្យហេតុការទាំងនោះមានឥទ្ធិពលអវិជ្ជមានលើការងាររបស់អ្នក។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងារ និងអាជីពផ្សេងៗរបស់អ្នកកំពុងទទួលបានភាពស្មុគ្រស្មាញ និងភាពមិនប្រាកដប្រជា។ លោកអ្នកអាចនឹងជួបការលំបាកក្នុងការជឿជាក់ទៅលើស្ថានភាពការងារ ឬរវាងមនុស្សក្នុងក្រុមការងារផងដែរ។ សូមលោកអ្នកព្យាយាមកែលម្អស្ថានភាពតាមបទពិសោធន៍ និងចំណេះជំនាញរបស់អ្នកឲ្យអស់ពីលទ្ធភាព ហើយមិនត្រូវបាក់ទឹកចិត្តឡើយ។ បើទោះស្ថានភាពនេះរំខានដល់កិច្ចការ និងអារម្មណ៍របស់អ្នកយ៉ាងណា សូមកុំបាក់ទឹកចិត្ត ឬបោះបង់ស្ថានភាពនោះឡើយ។ ប្រសិនបើអ្នកមិនអាចរកច្រកចេញបាន សូមព្យាយាមរកជំនួយពីមនុស្សដែលជឿទុកចិត្ត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពម្ចាស់ការបានល្អណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីគ្រប់យ៉ាងបានក្នុងពេលនេះ។ សូមព្យាយាមចាប់យកការងារ និងឳកាសនានាដែលកើតឡើងក្នុងពេលនេះ​ ហើយធ្វើយ៉ាងណាកុំសង្ស័យនឹងសមត្ថភាពរបស់ខ្លួនខ្លាំងរហូតលែងហ៊ានធ្វើអ្វីឲ្យសោះ។ លោកអ្នកទទួលបានអំណោយផលក្នុងការចរចា ពិភាក្សាការងារនានាជាមួយមនុស្សគ្រប់ជាន់ថ្នាក់ ដូច្នេះសូមកុំបង្អង់យូរឡើយ។ ក្រៅពីឳកាសដ៏វិជ្ជមាននេះ លោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងនឹងជីវិតឯកជនផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសី ថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានកិច្ចការងារជាច្រើនណាស់ ហេតុដូច្នេះសូមកុំចាប់យកការងារទាំងអស់ ព្រោះលោកអ្នកមិនអាចធ្វើការងារច្រើនក្នុងពេលតែមួយមានល្អនោះទេ ប៉ុន្តែគួរជ្រើសរើសការងារអាទិភាពទើបប្រសើរ។ ពេលវេលាតម្រូវឲ្យអ្នករក្សាការអត់ធ្មត់ អធ្យាស្រ័យខ្ពស់ និងរស់នៅដោយស្ងប់ស្ងៀម ដើម្បីជៀសវាងពីបញ្ហាស្មុគ្រស្មាញក្នុងកន្លែងការងារ និងអាជីវកម្ម។ ថ្ងៃនេះប្រសិនបើអាចចែករំលែកពេលវេលាការងារ ហើយងាកមកចំណាយពេលលើសុភមង្គលខ្លះ នោះអ្វីៗក្នុងពេលនេះមានដំណើរការទៅដោយរលូនណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការធ្វើដំណើរ ដែលមិនបានគ្រោងទុក និងការប្រជុំអាចកើតឡើងបានក្នុងពេលនេះ។​ ចំពោះការងារនានាមានដំណើរការល្អ ក៏ប៉ុន្តែភាពប្រែប្រួលមួយចំនួនអាចកើតឡើង ដូច្នេះសូមត្រៀមលក្ខណៈជាស្រេចដើម្បីឆ្លើយតបដោយភាពវិជ្ជមាន។ សូមលោកអ្នករក្សាឲ្យបាននូវទស្សនវិស័យក្នុងការងារ ក៏ដូចជាមុខរបរ ដើម្បីបង្កើនទិន្នផលក្នុងអាជីព។ សូមធ្វើយ៉ាងណាកុំខ្លួនអ្នកធ្លាក់ចូលក្នុងស្ថានភាពមិនច្បាស់លាស់ ជាមួយការងារដែលគ្មានក្នុងគម្រោង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូររបស់លោកអ្នកគ្មានអ្វីត្រូវបារម្ភសោះឡើយ។ ប្រសិនបើអ្នកចង់កែប្រែមុខមាត់ថ្មីនៃការងារ និងអាជីវកម្ម គឺអាចធ្វើទៅបាន ហើយជោគជ័យណាស់។ ក្នុងនោះសូមផ្តោតការងារជាមួយផែនការជានិច្ច ហើយកុំផ្តេកផ្តួលជាមួយជំនួយពីខាងក្រៅខ្លាំងពេក។ លោកអ្នកមានលទ្ធភាពនឹងបំពេញមុខរបរការងារបានល្អបំផុតដោយខ្លួនឯង។ ដោយឡែក ប្រហែលជាក្នុងអនាគតដ៏ខ្លី អ្នកនឹងត្រូវបានតំឡើងឋានៈ ឬទទួលបានរង្វាន់ផង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារលោកអ្នកថ្ងៃនេះទាមទារការខិតខំប្រឹងប្រែងខ្លាំងទាំងកំលាំងកាយចិត្ត។ សូមត្រៀមផែនការ និងដើរតាមផែនការទើបប្រសើរ។ ចូររៀនគ្រប់គ្រងពេលវេលា កុំខ្ជះខ្ជាយឲ្យសោះ។ ចំពោះកិច្ចការណាមិនចាំបាច់ គួរបោះចោលខ្លះ ចាប់យកតែការងារដែលលោកអ្នកទុកចិត្ត ហើយជឿជាក់ថាខ្លួនអាចអនុវត្តបាន។ ប្រសិនបើអ្នកមានការសង្ស័យ ពិបាកក្នុងការសម្រេចចិត្ត សូមផ្តោតលើការសិក្សារៀនសូត្រ និងកិច្ចពិភាក្សា។

ឆ្នាំកុរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកពឹងផ្អែកទាំងស្រុងជាមួយនឹងទំនាក់ទំនងខាងក្រៅ។ ប៉ុន្តែសូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការផ្លាស់ប្តូរដោយគ្មានការរំពឹងនៅក្នុងអាជីពអាចកើតឡើង។ បញ្ហាស្មុគ្រស្មាញ និងភាពរឹងស្ទះនានាអាចនឹងកន្លងផុតទៅដោយពេល ប៉ុន្តែសូមកុំបណ្តោយអ្វីៗទៅបានវាសនា ព្យាយាមកែប្រែស្ថានការណ៍ទាំងនោះ។ សូមព្យាយាមប្រើប្រាស់បទពិសោធន៍ និងប្រើយុទ្ធសាស្រ្តពាក្យសំដី ឬការចរចាដោយភាពវ័យឆ្លាត។ លោកអ្នកអាចនឹងមានលទ្ធភាពកែប្រែស្ថានការណ៍បាន ប្រសិនបើអ្នកព្យាយាមស្វែងយល់ពីមូលហេតុ។   

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!