ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ រោង មមី​ វក ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្...

ឆ្នាំទាំង៤ រោង មមី​ វក ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិតក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី១៣ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតទាក់ទងនឹងអចលនទ្រព្យទេ។ ថ្ងៃនេះការខាតបង់លុយកាក់ ឬបាត់បង់ហិរញ្ញវត្ថុគឺអាចកើតឡើងបាន។ សូមព្យាយាមគ្រប់គ្រងថវការបស់អ្នកឲ្យបានត្រឹមត្រូវ ពីព្រោះអនាគតរបស់អ្នកកំពុងពឹងផ្អែកលើវា។ ថ្ងៃនេះបញ្ហាតូចតាចមួយចំនួនក៏អាចនឹងកើតឡើងផងដែរ ប៉ុន្តែអ្នកអាចដោះស្រាយ ប៉ុន្តែក៏ត្រូវនៅកៀក ហើយសង្កេតពីបញ្ហានោះដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  កិច្ចការរបស់អ្នកដំណើរការទៅជាធម្មតា ប៉ុន្តែភាពរីកចម្រើន ឬការទទួលបានផលចំណេញធំដុំក្នុងពេលនេះគឺមិនអាចធ្វើទៅបាននោះទេ។ ក្រៅពីនេះលោកអ្នកគួរអនុវត្តការរស់នៅធម្មតា មិនចាំបាច់ប្រឹងប្រែងខ្លាំងពេកនោះទេ គួរសន្សំកម្លាំងវីញ ពីព្រោះបើទោះជាអ្នកព្យាយាមឲ្យអស់យ៉ាងណាលទ្ធផលគឺបានត្រឹមតែធម្មតា ឬអ្នកអាចខកចិត្តចំពោះលទ្ធផលនោះផងក៏សឹងមាន។ ក្នុងកំឡុងពេលនៃធ្វើការ ស្ថានភាពអាចផ្លាស់ប្តូរកាន់តែប្រសើរ ដូច្នេះសូមរក្សាអ្វីៗឲ្យនៅដដែល ហើយរងចាំពេលវេលាបន្តិចសិន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមការពារខ្លួនអ្នកពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វាជាការល្អប្រសើរ ប្រសិនបើអ្នកត្រឡប់ទៅបញ្ចប់ការងារដែលនៅសេសសល់ទាំអស់ ពីព្រោះអ្នកនឹងលែងមានបញ្ហានៅជាប់ពាក់ព័ន្ធច្រើន ហើយងាយដំណើរការការងារថ្មី។ បើទោះបីថ្ងៃនេះមិនត្រូវបានសម្គាល់ភាពជ័យជ័យច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែមិនត្រូវបដិសេធការងារណាមួយឡើយ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ សូមការពារខ្លួនអ្នកពីរឿងរ៉ាវ ឬការងារដែលមិនចាំបាច់។ ក្នុងវេលានេះតម្រូវឲ្យអ្នករៀនពីរបៀបកំណត់គោលដៅជាក់ស្តែង។ ប្រហែលជាអ្នកគួរតែឈប់សុបិន្តអំពីការចាប់យកអាជីពថ្មី​ ហើយផ្តោតលើភារកិច្ចក្នុងពេលបច្ចុប្បន្នឲ្យបានល្អ។ សូមលោកអ្នកកុំបាក់ទឹកចិត្ត បន្តការងារអាជីពរបស់អ្នកទៅមុខទៀត។ ថ្ងៃនេះប្រសិនបើអ្នកខំប្រឹង ហើយមានគម្រោងផែនការច្បាស់លាស់ នោះលោកអ្នកអាចនឹងកែប្រែស្ថានការការងារដែលជាប់ស្ទះឲ្យប្រសើរវិញបាន។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយសូមពន្យាពេល និងពិភាក្សាជាមួយមនុស្សនៅក្រុមការងារ កុំបណ្តោយឲ្យបព្ហាតូចទៅជាធំ។ ប៉ុន្តែនៅវេលានេះលោកអ្នកមិនគួរមានក្តីព្រួយបារម្ភអ្វីសោះ ពីព្រោះលោកអ្នកអាចមានលទ្ធភាពសម្រេចការងារបានទាំងអស់។​ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានលទ្ធភាពវិជ្ជមានដើម្បីចរចាផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី។ ក្នុងពេលនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសពាក្យសំដីផ្អែមរបស់មនុស្សដែលធ្លាប់មានបញ្ហានឹងអ្នក។ លោកអ្នកត្រូវព្យាយាមបង្កើនលទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពការងារ ហើយប្រយ័ត្នប្រយែងកំហុសពាក្យសំដី។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ។ អ្នកធ្វើការរាជការនឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប៉ុន្តែលោកអ្នកមិនត្រូវមានចរិករឹងរូសនោះទេ រស់នៅដោយស្ងប់ស្ងាត់នោះសំណាងផ្នែកហិរញ្ញវត្ថុកើនឡើងទ្វេរគុណ។ ចំពោះលោកអ្នកដែលមានបំណងធ្វើការបណ្តាក់ទុន ពិសេសធ្វើការងារទាក់ទងនឹងការលក់ចេញទិញចូល និងទទួលបានចំណេញយ៉ាងពេញចិត្ត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ ថ្ងៃនេះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែងខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ឳកាសនេះដោះស្រាយបញ្ហាកន្លងមក និងដាក់ចេញកិច្ចការងារដែលអ្នកគ្រោងទុកកុំបីបង្អង់ឡើយ។ លោកអ្នកអាចជួបបញ្ហាស្មុគ្រស្មាញខ្លះៗដែលនាំមកឲ្យដោយមនុស្សនៅក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម ប៉ុន្តែសូមលោកអ្នកព្យាយាមដោះស្រាយវាដោយសន្តិវិធី។ ហាមដាច់ខាត មិនត្រូវឆេវឆាវឡើយ និងកុំបណ្តាយឲ្យមានការភ្ញាក់ផ្អើលឡើយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុនថ្មីឡើយ ពីព្រោះផលចំនេញនឹងលើសពីការរំពឹងរបស់អ្នក។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុមជាងការងារតែម្នាក់ឯង។ ទន្ទឹមនឹងនេះ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយយកអាសារអ្នកបាន។ ក្រៅពីនេះលោកអ្នកមានលទ្ធភាពយល់ដឹងស្ថានការណ៍ និងដោះស្រាយបញ្ហាដោយងាយ ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ដូច្នេះសូមកុំមានចិត្តស្ទាក់ស្ទើរ ឬសង្ស័យនឹងសមទ្ធភាពរបស់ខ្លួនឡើយ។ សូមព្យាយាម និងចំណាយពេលវេលាបន្ថែម ពីព្រោះភាពជោគជ័យនេះ ផ្សារភ្ជាប់នឹងការតាំងចិត្ត និងទស្សនៈវិស័យរបស់អ្នក។ ដោយឡែក សូមរក្សាការងារដែលអ្នកកំពុងដំណើរការសិន។ ប៉ុន្តែប្រសិនបើអ្នកមិនរីករាយនឹងការងារចាស់ ការផ្លាស់ប្តូរត្រូវតែច្បាស់លាស់មុននឹងបោះបង់ការងារចាស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ដូច្នេះសូមរីករាយទទួលយកសំណាងនេះ។ ដោយឡែកសម្រាប់ការងារ លោកអ្នកមិនគួរមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះការងារទាំងនោះកំពុងដំណើរទៅប្រកដោយជោគជ័យយ៉ាងត្រចេះត្រចង់ល្អណាស់។ ក្នុងនោះដែរ ប្រសិនបើអ្នកអាចមានលទ្ធភាពបណ្តាក់ទុនចំពោះការងារធំដុំ គួរចាប់ផ្តើមការងារនេះនៅពេលព្រឹក ហើយធ្វើយ៉ាងណាជៀសវាងជម្លោះ ឬបញ្ហាមាត់កតូចធំជាមួយមនុស្សនៅក្នុងគ្រួសារ។ ក្រៅពីនេះអ្នកនឹងអាច ទទួលដំណឹងល្អ ទាក់ទងនឹងសុភមង្គលផ្ទាល់ខ្លូនផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ សូមលោកអ្នកព្យាយាមឲ្យអស់ពីសមត្ថភាព ក្នុងនោះដែរ ព្យាយាមគ្រប់គ្រងវិធីសាស្រ្តក្នុងការអនុវត្ត និងការប្រាស្រ័យទាក់ទងការងារនានា។ ការដែលទទួលគំនិតយោបល់អ្នកដទៃជាការប្រសើរណាស់ ប៉ុន្តែក៏ត្រូវប្រយ័ត្នការចាញ់បញ្ឆោតគេផងដែរ។  សូមធ្វើកិច្ចការណាមួយឲ្យបានច្បាស់លាស់ ​ចំណែកការចាប់យកការងារច្រើនក្នុងពេលតែមួយគឺសូមហាមជាដាច់ខាត។ ប្រសិនបើមានមនុស្សមកណែនាំអ្នក ឬបបួលអ្នកធ្វើការងារថ្មីណាមួយក្នុងពេលនេះ សូមកុំពាក់ព័ទ្ធឲ្យសោះ។

ចំណាំ៖

ឆ្នាំទាំង៤ រោង មមី​ វក ចរ រាសីឡើងខ្ពស់ត្រដែត។

លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិតក្នុងថ្ងៃនេះ។ ដើម្បីជា្របកាន់តែច្បាស់សូមចុចអានរាសីលម្អិតនៅទីនេះ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!