ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ខាល​ មមី រកា កុរ រាសីឡើងខ្ពស់ត្រដែតណាស់ លាភសំណាង លុយកាក់ និងមុខត...

ឆ្នាំទាំង៤ ខាល​ មមី រកា កុរ រាសីឡើងខ្ពស់ត្រដែតណាស់ លាភសំណាង លុយកាក់ និងមុខតំណែងនឹងកើតឡើងក្នុងពេលនេះយ៉ាងប្រាកដណាស់ ចំណែកភាពរីករាយនៅក្នុងគ្រួសារមានពេញបរិបូណ៌

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារទាំងឡាយដំណើរទៅដោយរលូន ក្រៅពីនោះគឺមានមនុស្សជាច្រើនគាំទ្រគំនិតយោបល់អ្នកណាស់។ វេលានេះមានភាពប្រែប្រួលមួយចំនួនចំពោះស្ថេរភាពការងារ ប៉ុន្តែមិនបាច់បារម្ភអ្វីខ្លាំងពេកនោះទេ ពីព្រោះវាស្ថានភាពបណ្តោះអាសន្ន ហើយអ្នកអាចដោះស្រាយបាន។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នជម្លោះដែលអាចកើតឡើងដោយភាពមិនច្បាស់លាស់ ដូច្នេះសូមព្យាយាមយ៉ាងណាបំពេញការងារដោយម៉ត់ចត់ និងត្រូវពឹងផ្អែកចំពោះពត៌មានលំអិត និងច្បាស់លាស់ជានិច្ច។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតី។ អ្នកអាចមានសំពាធតិចតួចប៉ុន្តែលោកអ្នកមានលទ្ធភាពដោះស្រាយបាន  ដោយសាររាសីថ្ងៃនេះផ្តល់អំណោយផលក្នុងការយល់ដឹងពីស្ថានភាព និងការដោះស្រាយ។ ក្រៅពីនេះ គួរធ្វើយ៉ាងណាកុំវាយតម្លៃស្ថានភាពនៅជុំវិញខ្លួនជាធម្មតាទាំងអស់ឲ្យសោះ ភាពរយាល ឬមិនយកចិត្តទុកដាក់ក្នុងការងារអាចនឹងផ្តល់ឳកាសអវិជ្ជមានយ៉ាងធ្ងន់ធ្ងរផងដែរ។ សូមព្យាយាមប្រាស្រ័យទាក់ទងនឹងមនុស្សផងគ្នាឲ្យបានច្រើន អ្នកអាចសុំយោបល់របស់ពួកគេប្រសិនបើអ្នកមិនអាចមានភាពមិនប្រាកដចំពោះការសម្រេចចិត្តរបស់ខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានារបស់អ្នកនឹងទទួលបានទិន្នផលយ៉ាងល្អប្រសើរណាស់។ ​សូមកុំបានការព្រួយបារម្ភលើចំណុចណាមួយឡើយ លោកអ្នកអាចបំពេញការងារដោយជោគជ័យបានគ្រប់យ៉ាង។ លោកអ្នកក៏មិនចាំបាច់រងចាំការទំនុកបម្រុងរបស់អ្នកណាឡើយ ចូរចាប់ផ្តើមការងារដោយខ្លួនឯង និងយោងទៅលើគម្រោងផែនការដែលបានរៀបចំ។ ក្នុងនោះសូមប្រុងប្រយ័ត្ននឹងកំហុសផ្នែកឯកសារ ដែលបណ្តាលឲ្យប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចរបស់អ្នក។ ទន្ទឹមនឹងនោះ ក៏សូមរក្សាភាពស្មោះត្រង់ និងសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួនផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ ប៉ុន្តែមិនត្រូវបោះបង់ចោលគម្រោងផែនការឡើយ ពីព្រោះភាពភ្លាត់ ភ្លេចភ្លាំងអាចកើតឡើងក្នុងថ្ងៃនេះ។ ប្រសិនបើអ្នកព្យាយាមរក្សាខ្លួននៅក្បែរនឹងថ្នាក់លើ នោះដំណឹងល្អអាចនឹងកើតឡើងបាន តែក៏ត្រូវជៀសវាងការនិយាយផ្តោះផ្តងច្រើនផងដែរ។ ថ្ងៃនេះលោកអ្នក គួរចំណាយពេលវេលាខ្លះ វាយតម្លៃលើលទ្ធផលការងារទាំងអស់ ដើម្បីប្រាកដថាដំណើរការងាររបស់អ្នកមិនកំពុងឈានទៅក្នុងជំហ៊ានខុសពីគោលការណ៍។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី ប៉ុន្តែភាពចម្រើនលូតលាស់ខ្លាំងអាចកើតឡើងនៅពេលរសៀល។ លោកអ្នកធ្វើការផ្លាស់ប្តូរស្ថានភាពការងារបាន ប្រសិនបើអ្នកមានគម្រោងផែនការ ប៉ុន្តែបើអាចគួរតែធ្វើការពិភាក្សាឲ្យបានម៉ត់ចត់ ឬធ្វើការរួមគ្នាជាគូ ឬជាក្រុមទើបទទួលផលយ៉ាងគាប់ប្រសើរ។ លោកអ្នកអាចមានបញ្ហារកាំរកូសមួយចំនួនក្នុងការងារ ប៉ុន្តែសូមរក្សាភាពអត់ធ្មត់ និងផ្តោះផ្តងយោបល់តែល្គិកណាតែអ្នកមានហេតុផលប៉ុណ្ណោះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មីឡើយ ពីព្រោះលទ្ធផលការងារវិជ្ជមានគឺមានកំរិតខ្ពស់ណាស់។ ថ្ងៃនេះមានទំនោរខ្លាំងលើកិច្ចការដែលប្រើប្រាស់កំលាំងច្រើនជាងប្រើប្រាស់បញ្ញា ដូច្នេះបើអាចគួរជៀសវាងការប្រជុំ ឬពិភាក្សាដែលត្រូវការការសម្រេច ឬអនុម័តក្នុងពេលឆាប់។ ប្រសិនបើអ្នកបានរៀបចំផែនការការងារ ឬគម្រោងរួចរាល់ហើយ សូមកុំបារម្ភនឹងសម្តែងចេញ អ្វីនឹងបានផលល្អណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ក្នុងនោះដែរ លោកអ្នកដែលបំពេញការងាររាជការ ក៏ដូចជាឯកជនអាចទទួលបានការលើកទឹកចិត្ត ឬពានរង្វាន់ចំពោះលទ្ធភាពការងារដែលអ្នកបានបំពេញនាពេលកន្លងមក។ បញ្ហាថ្ងៃនេះមិនអាចធានាបានឡើយ ដូច្នេះសូមលោកអ្នកមានការប្រុងប្រយ័ត្ន ហើយតាមដានស្ថានការណ៍ឲ្យបានញឹកញាប់។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ នោះភាពមិនប្រាកដប្រជា ឬស្ថានភាពអវិជ្ជមាននានាមិនគួរជាការរំខានដល់កិច្ចការ និងលទ្ធផលក្នុងថ្ងៃនេះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់អ្នកហាក់មានភាពរឹងស្ទះ ​ហើយបញ្ហាប្រទាក់ក្រឡាក៏កើតបានផងដែរ។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយការពិភាក្សា ទំនាក់ទំនង និងការចរចា។ ភាពអវិជ្ជមានទាំងនេះវាទាក់ទងនឹងវិធីសាស្រ្តអនុវត្តរបស់អ្នក ដូច្នេះត្រូវតែប្រាកដថាអ្នកបានគិតគូរម៉ត់មុននឹងចេញគោលការណ៍ ឬសម្រេចការអ្វីមួយ។ ចំពោះការងារថ្ងៃហាក់មានចំនួនច្រើនដែលទាមទារការទទួលខុសត្រូវ និងការដោះស្រាយ ដូច្នេះសូមព្យាយាមបញ្ចប់ការងារនោះឲ្យបានច្រើនបំផុត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អប្រសើរទេក្នុងពេលនេះ ក៏ប៉ុន្តែមិនមែនមានន័យថាអ្នកមិនទទួលផលអ្វីសោះឡើយនោះទេ។ រាសីថ្ងៃនេះតម្រូវឲ្យមានអ្នកមានការតស៊ូ និងអត់ទ្រាំខ្លាំង ដែលជាហេតុធ្វើឲ្យអ្នកមានភាពតានតឹងក្នុងអារម្មណ៍យ៉ាងខ្លាំង។ ដូច្នេះសូមព្យាយាមបែងចែករវាងការទទួលខុសត្រូវ និងសេចក្តីសុខ ក៏ដូចជាសុខភាពផ្ទាល់ខ្លួន។ ក្រៅពីនោះ លោកអ្នកគួរអាស្រ័យការរស់នៅដោយភាពស្ងប់ស្ងាត់ និងមិនចាំបាច់ត្រូវភ្ញាក់ផ្អើលនឹងស្ថានភាពដែលបានកើតឡើងនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងស្ថានភាពមួយដែលច្បាស់លាស់ណាស់ក្នុងពេលនេះ។ គ្មានសញ្ញាណអវិជ្ជមានណាមួយនឹងកើតឡើងចំពោះការងារ ឬការរំខានដល់សេចក្តីសុខដុមរមនារបស់អ្នកឡើយ។ ពេលវេលាល្អគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើការងារតាមបំណងប្រាថា្នគ្រប់ពេលវេលាទាំងអស់។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ ហើយត្រឡប់មកជាមិត្តវិញ។ ភាពចំាំបាច់ដែលអ្នកគួរធ្វើក្នុងថ្ងៃនេះគឺរក្សាភាពសប្បុរស និងគិតអំពីផ្លូវវិជ្ជមាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ ក៏ដូចជាមុខរបរអាជីវកម្មហាក់នៅទ្រឹង ជាប់គាំងទៅដោយបញ្ហាតូចតាចឥតប្រយោជន៍ជាច្រើន។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ដូច្នេះសូមព្យាយាមប្រើប្រាស់ហេតុផលឲ្យបានក្នុងកំរិតអតិបរមា។ ​រក្សាភាពឆេវឆាវរបស់ខ្លួនជានិច្ច ហើយបោះបង់ចោលគំនិតយោបល់ទាំងឡាយណាដែលយល់ជាមិនបានជាប្រយោជន៍សម្រាប់ការងារ និងអាជីវកម្មក្នុងវេលានេះ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ក្នុងការស្អាងរូបរាងកាយជាថ្មី ពីព្រោះវាជាចំណុចល្អសម្រាប់ការពិភាក្សាដោយជោគជ័យ ព្រមទាំងធ្វើឲ្យអ្នកមានទំនុកចិត្តចំពោះខ្លួនឯង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។​ លោកអ្នកអាចសម្រេចចិត្តធ្វើការងារទាំងឡាយបានក្នុងពេលនេះ ហើយភាពអវិជ្ជមាននឹងមិនកើតឡើងសោះឡើយ។  ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំជួយទំនុកបម្រុងផងដែរ។ សូមកុំបោះបង់ឳកាសក្នុងការចាប់យកការងារថ្មីៗ ហើយប្រសិនបើអ្នកមិនច្បាស់លាស់លើការអ្វីមួយសូមកុំភ័យខ្លាចក្នុងការសុំកិច្ចពិភាក្សា ព្រោះគ្មានគំនិតណាមួយជាគំនិតអវិជ្ជមាននោះទេ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!