ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ មមី មមែ ចរ រាសីឡើងខ្ពស់ត្រដែតណាស់ លាភសំណាង លុយកាក់ និងមុខត...

ឆ្នាំទាំង៤ ឆ្លូវ មមី មមែ ចរ រាសីឡើងខ្ពស់ត្រដែតណាស់ លាភសំណាង លុយកាក់ និងមុខតំណែងនឹងកើតឡើងក្នុងពេលនេះយ៉ាងប្រាកដណាស់

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការរដ្ឋឯកជននានាមានដំណើរការទៅដោយល្អប្រសើរណាស់។ ប៉ុន្តែមិនគួរខិតខំប្រឹងប្រែងហួសកំលាំងពេកទេ អ្នកត្រូវរក្សាសុខភាពរាងកាយ និងអារម្មណ៍ផងដែរ។ ភាពរីកចម្រើនថ្ងៃនេះពឹងផ្អែកលើវិធីសាស្រ្តក្នុងការអនុវត្តការងារ ប៉ុន្តែរាសីថ្ងៃនេះហាមមិនឲ្យមានការរំពឹងខ្លាំងឲ្យហួសពេកទេ ពីព្រោះផលលំបាក និងភាពរាំងស្ទះនៅមានភាពវិជ្ជមាននៅឡើយ។ យកល្អអ្នកគួរចាប់ផ្តើមការងារនៅពេលព្រឹក ហើយព្យាយាមធ្វើដំណើរឲ្យបានមុនដៃគូ ឬមនុស្សក្នុងរង្វង់ការងារ ធ្វើដូច្នេះបញ្ហាក៏មិនសូវជួបប្រទះនោះដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានសំណាងធំ ដែលនាំយកពីមនុស្សពីឆ្ងាយ។ ចំណែកមុខរបរការងារនានាមានដំណើរការល្អណាស់ ឯផលចំណេញក៏ទទួលបានច្រើនលើសពីការរំពឹងទុក។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពធ្វើការពិភាក្សា ឬចរចាជាមួយមនុស្សគ្រប់គ្នា ដូច្នេះសូមកុំភ័យខ្លាចក្នុងការសំដែង ឬបង្ហាញការងាររបស់អ្នក។ ក្នុងវេលានេះ​ អ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាងដោយមិនប្រកាន់ពេលវេលានោះទេ ដូច្នេះមិនគួរប្រញាប់ប្រញាលពេកទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារនានា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ ឬធ្វើអ្វីថ្មីៗថ្ងៃនេះគឺដល់ពេលហើយ អ្នកមិនចាំបាច់ត្រូវត្រាំត្រែងនឹងការងារដែលមិនពេញចិត្តនោះទេ។ ថ្ងៃនេះមិនអាចកំណត់បញ្ហា ឬប្រភពបានទេ ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់បំផុត។ ដោយឡែក កុំបង្ហាញអារម្មណ៍ ឬគំនិតយោបល់ច្រើនហួសហេតុ វាមិនមានប្រយោជន៍ទេក្នុងពេលនេះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាព ស្មុគ្រស្មាញប្រទាក់ក្រឡាច្រើន។ លើសពីនេះ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ដូច្នេះសូមជៀសវាងការឈ្លោះប្រកែកគ្នា ត្រូវប្រយ័ត្នរឿងតូចទៅជាធំ។ ថ្ងៃនេះលាភសំណាងទាក់ទងនឹងអាកប្បកិរិយា ព្រមទាំងពាក្យសំដី ដូច្នេះសូមព្យាយាមរក្សាភាពទន់ភ្លន់។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងមានការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅច្រើន។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ដូច្នេះសូមកុំបោះបង់គំនិតច្នៃប្រឌិតថ្មី ដែលស្របទៅតាមបទពិសោធន៍ ព្រមទាំងចំណូចចិត្តរបស់អ្នក។ ក្រៅពីនេះ​ លោកអ្នកអាចមានលទ្ធភាពកំណត់ចំណុចខ្សោយនៅក្នុងការការងារបានភ្លាមៗ ដូច្នេះមិនគួរបារម្ភអ្វីឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញបន្តិចក្នុងពេលនេះ ពីព្រោះគូប្រជែងមានច្រើន។ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងគួរតែអនុគ្រោះឲ្យបានច្រើនបំផុត។ ដោយឡែក លោកអ្នកអាចនឹងទទួលបានការងារថ្មី ឬការទទួលខុសត្រូវថ្មីដែលមិនបានរំពឹងទុក ដូច្នេះសូមព្យាយាមអនុវត្តការងារនេះឲ្យបានល្អ ហើយត្រូវប្រយ័ត្នកំហុស។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏រីករាយណាស់ ពីព្រោះរាល់ការងារដែលដាក់ចេញនឹងទទួលបានផលជាទីគាប់ចិត្ត។ ប្រាក់កម្រៃចំណេញសម្រាប់អាជីវកម្មថ្ងៃនេះពេញបរិបូណ៌ ដូច្នេះលោកអ្នកអាចបើកអាជីវកម្ម ឬបណ្តាក់ទុនរកស៊ីនឹងទទួលបានផលយ៉ាងគាប់ចិត្ត។ អ្វីដែលគួរយកចិត្តទុកដាក់បន្ថែម គឺប្រយ័ត្នការភ្លេចភ្លាំង ដែលបណ្តាលឲ្យមានបញ្ហាខ្លះៗចំពោះដំណើរការការងារ។ នៅពេលល្ងាចនេះ លោកអ្នកដែលប្រកបការងាររដ្ឋ និងឯកជនអាចទទួលបានដំណឹងទាក់ទងនឹងការដំឡើងប្រាក់ខែ ឬឳកាសការងារប្រសើរជាងមុន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ ប៉ុន្តែត្រូវធ្វើការដោយសកម្មភាពអង់អាច និងម៉ឹងម៉ាត់គ្រប់កាលទេស។ ចំពោះអ្នកធ្វើអាជីវកម្ម លោកអ្នកនឹងក្លាយជាម្ចាស់នៃភោគទ្រព្យជាច្រើន ពីព្រោះសមត្ថភាព និងភាពសម្តីរបស់អ្នកទទួលបានការទុកចិត្តខ្លាំងណាស់។ លោកអ្នកអាចធ្វើអ្វីៗបានដោយគ្មានការជំទាស់ ឬវែកញែកពីសំណាក់មនុស្សក្នុងក្រុមការងារនោះទេ។ ប្រសិនបើអ្នកចង់ឲ្យអ្វីៗកាន់តែទទួលផលទ្វេរដង សូមព្យាយាមចាប់ផ្តើមការងារពីព្រលឹម ហើយជៀសវាងភាពល្អកកករក្នុងគ្រួសារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ អ្នកប្រហែលជាមិនគួរដេញតាមការងារឲ្យហួសហេតុពេកនោះទេ គឺគ្រាន់តែយល់ដឹងអំពីស្ថានការណ៍ទាំងអស់ និងទទួលខុសត្រូវចំពោះការងាររបស់អ្នកគឺគ្រប់គ្រាន់ហើយក្នុងពេលនេះ។ ការងារ និងឳកាសជាច្រើននឹងកើតឡើង ប៉ុន្តែវាមិនទាន់ដល់ពេលដែលអ្នកអាចទទួលបាននោះទេ។ ដោយឡែក សូមរក្សាគំនិតអារម្មណ៍ឲ្យបានល្អ ពីព្រោះលោកអ្នកមានសញ្ញាណទទួលឥទ្ធិពលអវិជ្ជមានពីខាងក្រៅ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯងខ្លាំងពេក គួរអនុវត្តតាមវិចារណញាណរបស់អ្នក ព្រមទាំងពឹងផ្អែកទៅលើស្ថានការណ៍ជាក់ស្តែង។ ថ្ងៃនេះសូមធ្វើការទៅតាមគម្រោងដែលបានរៀបចំទើបជាការល្អប្រសើរ​ ក៏ប៉ុន្តែមិនត្រូវយកការងារទាំងអស់មកធ្វើក្នុងពេលតែមួយនោះទេ ព្រោះនឹងនាំមកនូវភាពស្មុគ្រសា្មញ។ ចំណែកភាពជោគជ័យដ៏ល្អប្រសើរ គឺមិនមាននោះឡើយ។ សូមព្យាយាមបន្ថែម ពីព្រោះលោកអ្នកមានលទ្ធភាពកែប្រែស្ថានការណ៍បានល្អក្នុងពេលនេះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការដើម្បីកែប្រែស្ថានភាពការរស់នៅរបស់អ្នកឲ្យកាន់តែល្អប្រសើរ។ កិច្ចការងារ នានារបស់លោកអ្នកនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ ប៉ុន្តែសូមកុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុន គឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវពឹងផ្អែកចំពោះគម្រោងផែនការជានិច្ច។ លើសពីនេះ សូមអភិវឌ្ឍន៍អាជីពរបស់អ្នក ឲ្យស្ថិតនៅក្នុងសីលធម៌ និង        វិន័យ ពីព្រោះភាពឆេវឆាវអាចបំផ្លាញប្រជាប្រិយភាពរបស់អ្នកដោយងាយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗអាចជួបបញ្ហាដែលមិនរំពឹងទុកសោះឡើយ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបាននោះទេ ដូច្នេះសូមរងចាំពេលវេលាល្អបន្តិចទៀតសិន។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សក្នុងក្រុមការងារ ព្រោះលោកអ្នកអាចកាន់តែមានភាពស្មុគ្រស្មាញ ។ ចំពោះបញ្ហាកម្ចីប្រាក់ គឺមិនត្រូវពាក់ព័ទ្ធជាដាច់ខាត មិនដូច្នេះអ្នកត្រូវខាតបង់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!