ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង២ ថោះ រកា រាសីឡើងខ្ពស់ត្រដែត លាភសំណាង ភោគទ្រពស្តុកស្តម្ភ និងឳកាសនៃ...

ឆ្នាំទាំង២ ថោះ រកា រាសីឡើងខ្ពស់ត្រដែត លាភសំណាង ភោគទ្រពស្តុកស្តម្ភ និងឳកាសនៃមុខតំណែងការងារនឹងទទួលបានយ៉ាងប្រាកដក្នុងថ្ងៃនេះ លោកអ្នកមានឥទ្ធិពលចំពោះមនុស្សនៅជុំវិញខ្លួន ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមចុចអានរាសីរបស់អ្នកបន្ថែម។

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍​ ទី១៧ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦កើត ខែពិសាខ ឆ្នាំឆ្លូវ​

ត្រីស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើមទៅតាមពេលវេលាបាន។ ក្រៅពីនេះសូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំឲ្យមានភាពស្មុគ្រស្មាញលើការសម្រេចចិត្តព្រោះតែការងារនៅសេសសល់ច្រើន។ លើសពីនេះ​ លោកអ្នកមានលទ្ធភាពបង្ហាញ ឬអះអាងពីគោលគំនិតត្រឹមត្រូវរបស់អ្នកបាន។   

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះសុ្រតចុះ។ កិច្ចការងាររបស់អ្នកនៅមានភាពប្រទាក់ក្រឡានៅឡើយ។ សូមព្យាយាមបញ្ចប់ការងារនានាដែលនៅសេសសល់ឲ្យបានចប់ក្នុងពេលនេះ។ ក្រៅពីនេះ លោកអ្នកនឹងជួបប្រទះនូវជម្លោះច្រើនណាស់ជាមួយមិត្តភក្តិក្នុងក្រុមការងារ ក៏ដូចជាថា្នក់លើផងដែរ ដូច្នេះសូមរក្សាការទំនាក់ទំនង ឬពិភាក្សាឲ្យស្ថិតក្នុងកំរិតអតិបរមាទើបជាការប្រសើរ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ស្ថានភាពនេះនឹងរលត់រលាយទៅវិញដោយឆាប់ៗ ហើយរឿងល្អក៏នឹងចូលមករកអ្នកវិញនៅខាងចុង។ ប្រសិនបើអ្នកដាក់ចេញការងារ សូមព្យាយាមយកចិត្តទុកដាក់បំពេញវាឲ្យបានល្អបំផុត។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មអាចនឹងមានភាពរអាក់រអួលច្រើនជាងសព្វដង ចំណែកភាពនិន្ទាឈ្នានីស និងជម្លោះក៏នឹងកើតឡើងហូរហែរផងដែរក្នុងពេលនេះ។ ក្នុងនោះដែរ ប្រយ័ត្នមាត់កតូចធំនឹងថា្នក់លើ កំហុសជាច្រើនណាស់ដែលពិបាកក្នុងការដោះស្រាយ ដូច្នេះចូរស្ងប់ស្ងាត់ ហើយបំភ្លេចចោលស្ថានភាពអវិជ្ជមាននានាឲ្យបានអតិបរមា។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកអាចនឹងកែប្រែស្ថានភាពអវិជ្ជមានជាច្រើន មកជាស្ថានភាពវិជ្ជមានវិញបាន។ អ្វីៗជាច្រើនពឹងផ្អែកលើអារម្មណ៍របស់អ្នក ដូច្នេះសូមកែលម្អឲ្យទៅជាផលប្រយោជន៍។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរទៅដោយមានភាពចម្រើនលូតលាស់ណាស់ ប៉ុន្តែសូមចងចាំថាកុំធ្វើសកម្មភាពត្រង់ៗពេក ពីព្រោះសកម្មភាព និងការខិតខំប្រឹងប្រែងអាចប្រែជាគ្មានការគាំទ្រទៅវិញពីមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។ ចំពោះបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលនេះ គឺហាមដាច់ខាតមិនឲ្យបាក់ទឹកចិត្ត ឬបោះបង់ចោលដោយងាយទេ សូមចំណាយពេលជួសជុលស្ថានភាពនោះ ពីព្រោះនៅក្នុងអនាគតដ៏ឆាប់ៗនេះអ្នកនឹងអាចបានជួបសំណាងធំសម្រាប់អភិវឌ្ឍន៍អាជីពរបស់អ្នក។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហ៊ានរបស់អ្នកបានឡើយ។  ប៉ុន្តែសូមលោកអ្នកព្យាយាមបន្ថែមដើម្បីត្រង់ត្រាប់ស្តាប់ពត៌មានអវិជ្ជមាននានាដែលទាក់ទងនឹងការងាររបស់អ្នក។ ក្រៅពីនេះចូរប្រុងប្រយ័ត្នពីព្រោះអ្នកអាចជួបប្រទះនឹងការបាត់បង់ពត៌មានសំខាន់របស់ការងារ ព្រោះតែការដឹកនាំ ឬការអនុវត្តការងារមិនបានល្អ។ ថ្ងៃនេះភាពជោគជ័យធំរបស់អ្នកទាក់ទងនឹងការធ្វើទំនាក់ទំនង ដូច្នេះសូមព្យាយាមឲ្យអស់ពីលទ្ធភាព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពក្នុងថ្ងៃនេះ សូមឲ្យអ្នករក្សាស្ថានភាពការងារឲ្យស្ថិតនៅមួយកន្លែងសិន។ ខំប្រឹងប្រែងធ្វើការងារដែលមានក្នុងដៃនាពេលនេះសិន ហើយកុំទាន់ផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនអាជីវកម្មធំដុំណាមួយឡើយ។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះគឺលទ្ធភាពបង្ហាញការងារ និងគំនិតយោបល់ចំពោះមនុស្សក្នុងក្រុមការងារ ព្រមទាំងថ្នាកលើ។ ក្រៅពីនេះមានលទ្ធភាព ដោះស្រាយ ឬចរចារកភាពវិជ្ជមានមកឲ្យខ្លួនបានដោយងាយស្រួលណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងគំរាមកំហែងដោយបញ្ហា និងជម្លោះតូចតាចជាច្រើនដែលគ្មានប្រយោជន៍សោះឡើយ។ ជម្លោះនោះអាចកើតឡើងដោយសារអស្ថេរភាពនៃអារម្មណ៍ និងគំនិតរបស់អ្នក ឬដោយសារមនុស្សមិនស្មោះត្រង់មួយយចំនួនដែលនៅក្នុងបរិស្ថានរបស់អ្នក។ អាស្រ័យហេតុនេះសូមមានការអត់ធ្មត់ឲ្យបានខ្ពស់ និងមិនត្រូវប្រញាប់ប្រញាលធ្វើការសម្រេចចិត្តលើកិច្ចការនានាឡើយ។ ពត៌មានខ្លះអាចនឹងធ្វើឲ្យអ្នកមានការយល់ច្រឡំ ដូច្នេះសូមគិតនិងវិភាគឲ្យបានច្រើនដង។ ក្រៅពីនេះសូមព្យាយាមបង្កើនការធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងាររបស់អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការដោយប្រក្រតី ប៉ុន្តែគម្រោងផែនការចាស់ តម្រូវឲ្យធ្វើបច្ចុប្បន្នភាពឡើងវិញ ឬកែប្រែអភិវឌ្ឍន៍វិធីសាស្រ្តជាថ្មី។ រាសីថ្ងៃនេះមិនអានអាចកំណត់ឧបស័គ្គធ្ងន់ធ្ងរបាននោះឡើយ ដូច្នេះត្រូវប្រយ័ត្នបញ្ហាចៃដន្យនានា។ ដំណឹងរបស់អ្នកក្នុងពេលនេះគឺថា អ្នកនឹងអាចបានឡើងឋានៈ ឬមានទទួលបានការតម្លើងប្រាក់ខែ។ ក្រៅពីនេះ លោកអ្នកទទួលអំណោយផលក្នុងការដឹងស្ថានការណ៍ និងដោះស្រាយបានលឿន។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកហាក់ស្ថិតនៅចម្លោះភាពជោគជ័យធំ និងភាពបរាជ័យដូចគ្នាដែរ ដោយសារជម្លោះអាចកើតឡើងក្នុងពេលនេះ។ សូមអ្នកយកចិត្តទុកដាក់ទៅលើភាពខ្សត់ខ្សោយនៃពេលវេលាក្នុងការបំពេញការងារ ឬអ្នកអាចជួបនឹងបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ។ សូមដោះស្រាយបញ្ហា​​ ក៏ដូចជាព្យាយាមបញ្ចប់ការងារទាំងអស់កុំទុកដល់ស្អែក បើមិនដូច្នេះទេភាពជោគជ័យនឹងសំណាងរបស់អ្នកនឹងរងការគំរាមកំហែង។ សូមបោះបង់ចោលភាពឆេវឆាវ និងគំនិតអវិជ្ជមាន។    

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចសម្រេចការងារ និងអាជីវកម្មនានាដោយជោគជ័យយ៉ាងធំធេង ប្រសិនបើអ្នកចេះគ្រប់គ្រងកំរិតហិរញ្ញវត្ថុ និងដើមទុនបានល្អ។ រាល់ការងារទាំងអស់ មិនត្រូវធ្វើការសន្យាខ្យល់នោះទេ អ្នកត្រូវមានគម្រោងផែនការ ឬបម្រុងដើមទុនសម្រាប់អនុវត្តការងារនោះ ពីព្រោះទិន្នផលដែលនឹងទទួលបានក្នុងពេលនេះមានកំរិតលើសលុបពីទុនដែលអ្នកបានចំណាយចេញ។ លើសពីនេះលោកអ្នកមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រងដើម្បីបំពេញ ឬកែប្រែភាពខ្វះចន្លោះនានាបាន។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ ព្រមទាំងអាជីវកម្មមានដំណើរការល្អប្រសើរណាស់។ កុំមានភាពស្ទាក់ស្ទើរ ហើយក៏មិនត្រូវរងចាំពេលវេលាដែរ ពីព្រោះលោកអ្នកមានលទ្ធភាព និងសមត្ថភាពកែប្រែស្ថានភាពអវិជ្ជមាននានាឲ្យមកជាវិជ្ជមានបាន ហើយគ្រាន់តែត្រូវព្យាយាមធ្វើកិច្ចការឲ្យបានល្អបំផុតនោះគឺគ្រប់គ្រាន់ហើយ។ ក្នុងពេលនេះលោកអ្នកត្រូវការជាចាំបាច់នៃការចរចា និងទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែមិនត្រូវផ្តេកផ្តួលខ្លាំងពេកលើចំណុចតែមួយនោះទេ ហើយក៏មិនចាំបាច់តឹងតែងអំពីរឿងទាំងនោះពេកដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ​ថ្ងៃនេះអាជីពនានារបស់អ្នកមានស្ថេរភាពហ្នឹងហ្ន៎ល្អប្រសើរណាស់ គ្មានភាពអស្ថេរភាពណាមួយនឹងកំណត់រូបរាងនោះទេ។ ប៉ុន្តែលោកអ្នកមិនត្រូវបាត់បង់ទំនុកចិត្តលើករណីណាមួយឡើយ។ អ្នកអាចដោះស្រាយបញ្ហាតូចតាចនានាដែលបានកើតឡើងដោយងាយស្រួល ព្រមទាំងដោយសន្តិវិធីផង។ ថ្ងៃនេះបើទោះមានអ្វីកើតឡើង គឺអ្នកអាចពិភាក្សា ឬចរចាដើម្បីរកភាពស្អាតស្អំរបស់ខ្លួនបាន ពីព្រោះសំដីរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់។  

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!