ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ រោង មមែ វក​ ចរ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្...

ឆ្នាំទាំង៤ រោង មមែ វក​ ចរ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងពេលវេលាល្អជារបស់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩កើត ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងពីមនុស្សក្នុងក្រុមការងារ ពិសេសទទួលបានការទុកចិត្តពីដៃគូជំនួញ។  ដោយឡែកបញ្ហាថ្ងៃនេះមិនអាចព្យាករណ៍ទុកជាមុនបានទេ ដូច្នេះសូមត្រៀមខ្លួន និងត្រូវឆ្លើយតបនឹងបញ្ហាឲ្យបានល្អប្រសិនបើវានឹងកើតឡើង។ ក្រៅពីនេះសូមលោកអ្នកមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ បើទោះជាត្រូវធ្វើដំណើររវាងទីជិតក្តី។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចត្រូវរងការគៀបសង្កត់ពីមនុស្សដែលនៅជុំវិញអ្នកបន្តិច ដូច្នេះសូមអត់ធ្មត់ ហើយបំពេញការងារទាំងឡាយណាដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នកបានហើយ។ ហាមដាច់ខាតទៅពាក់ព័ន្ធនឹងការងារ ឬបញ្ហារបស់អ្នកដទៃ ប្រយ័ត្នមានទោស។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះកំពុងជួបភាពអវិជ្ជមាន ដូច្នេះអ្នកមិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ក្នុងនោះដែរ​ សូមប្រយ័ត្នក្នុងការគិតគូរ ឬធ្វើការសម្រេចចិត្ត។ អ្នកមិនគួរធ្វើអ្វីប្រញាប់ប្រញាល ហើយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ សូមព្យាយាមធ្វើទំនាក់ទនងល្អជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេអាចផ្តល់ពត៌មាន និងបទពិសោធន៍ដែលចាំបាច់សម្រាប់ការងាររបស់អ្នក។ ការផ្លាស់ប្តូរការងារ គឺអាចទៅរួច ប៉ុន្តែសូមចាំថាអ្នកត្រូវថាកុំទាន់លែងជើងក្រោយ ប្រសិនបើជើងមុខមិនទាន់បានឈរជាប់នៅឡើយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ លោកអ្នកអាចទទួលបានដំណឹងល្អ ឬទទួលលទ្ធផលសម្រេចនៅរវាងពេលល្ងាច។ ដោយឡែក ថ្ងៃនេះអ្នកាមនពេលវេលាច្រើនដើម្បីបំពេញការងារ ដូច្នេះកុំទាន់ធ្វើអ្វីប្រញាប់ប្រញាលពេក ចូរប្រើពេលសំឡឹងមើលហេតុការណ៍នានានៅជុំវិញខ្លួន។ សូមបញ្ជាក់ថា រូបភាពដែលអ្នកបានឃើញទាំងអស់នៅជុំវិញខ្លួន មិនមែនសុទ្ធតែជាភាពពិតទេ​ ដូច្នេះសូមព្យាយាមពិចារណា។ ក្នុងពេលនេះ ប្រសិនបើអ្នកចង់ឲ្យទទួលផលកាន់តែប្រសើរ សូមមានភាពសណ្តោស។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ លោកអ្នកអាចធ្វើការសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំក្នុងពេលនេះ។ ដោយឡែក ដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង និងមានស្ថេរភាពពេញមួយថ្ងៃ។ លើសពីនេះ លោកអ្នកអាចសម្រេចចិត្តសាងសង់ ឬធ្វើពិធីសំខាន់ៗបានក្នុងពេលនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ក្នុងនោះដែរ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬផ្លាស់ប្តូរការងារទាំងឡាយណាដែលអ្នកមានបំណងជាយូរមកហើយដោយជោគជ័យ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ អ្នកគួរបំភ្លេចចោលភាពអវិជ្ជមានទាំងឡាយ ហើយជាពិសេសសសូមកុំរំលឹករឿងដែលកន្លងទៅហើយ។ សូមគ្រប់គ្រងការគិតរវើរវាយរបស់អ្នក ពីព្រោះហេតុការណ៍នេះនឹងរំខានដល់ការសម្រេចចិត្ត និងលទ្ធភាពទទួលបានជោគជ័យធំ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ណាស់ ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ​ ឬចាប់យកឳកាសថ្មីៗសម្រាប់អាជីព។ ប្រសិនបើជាអ្នកអាចផ្អាកដំណើរការងារ ឬការធ្វើដំណើរសម្រាប់គម្រោងការងារ គួរតែផ្អាកសិន ពីព្រោះភាខាតបង់មានច្រើនជាងជោគជ័យ។ ក្រៅពីនេះ សូមសំឡឹងមើល ស្ថានការណ៍ដែលបានកើតឡើងជុំវិញអាជីពរបស់អ្នកជាថ្មី ហើយត្រូវធ្វើយ៉ាងណាឲ្យភាពរហ័សរហួន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ និងរួមទាំងអំណោយផលសម្រាបើជីវិតឯកជនផងដែរ។ រាល់ភារកិច្ចការងាររបស់អ្នកនឹងអាចទទួលបានភាពជោគជ័យគ្រប់យ៉ាង គឺសញ្ញាណវិជ្ជមានក្នុងថ្ងៃនេះមានពេញបរិបូណ៌។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ  ប្រសិនបើអ្នកយកចិត្តទុកដាក់ឡើងវិញចំពោះសេចក្តីសុខផ្ទាល់ខ្លួន និងតុល្យភាពរវាងក្រុមគ្រួសារ។ ក្នុងនោះ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងមានសព្វថ្ងៃ សូមកុំស្ទាក់ស្ទើរនឹងបោះជំហ៊ានថ្មី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងាររួមគ្នា។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមយកចិត្តទុកដាក់លើសុខភាព គួរសម្រាកឲ្យបានគ្របគ្រាន់ ប្រយ័ត្នជំងឺដង្កាត់ដែលទាក់ទងនឹងលំហូរឈាមក្នុងរាងកាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្តវិញ គឺងាយស្រួលជាង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ គំនិតយោបល់លោកអ្នកអាចដឹកនាំអ្នកទៅរកភាពជាអ្នកដឹកនាំយ៉ាងល្អប្រសើរក្នុងពេលនេះ។ លោកអ្នកទទួលបានអំណោយផលសម្រាប់គំនិត និងវិធីសាស្រ្តយ៉ាងវិជ្ជមានសម្រាប់អាជីព។ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភឡើយ សូមធ្វើការងារទាំងឡាយណាដែលអ្នកពេញចិត្ត នោះផលនឹងទទួលបានយ៉ាងប្រសើរ។ ក្រៅពីនេះ លោកអ្នកអាចមានលទ្ធភាពដើម្បីយល់ដឹងពីស្ថានការណ៍ ហើយរកវិធីដោះស្រាយដោយងាយស្រួល និងដោយសន្តិវិធី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករំខានកិច្ចការអ្នកបានទេ។ ថ្ងៃនេះសកម្មភាពរបស់អ្នកកំពុងទាក់ភ្នែកមនុស្សក្នុងក្រុមការងារ ជាពិសេសថ្នាក់លើ ដូច្នេះសូមបន្តសកម្មភាពទាំងនេះដោយកុំមានភាពស្ទាក់ស្ទើរឡើយ។ ការងារទាំងនេះអាចបណ្តាលឲ្យអ្នកមានភាពរវល់ និងតានតឹងបន្តិច ប៉ុន្តែភាពជោគជ័យ និងសំណាងក៏នឹងតបស្នងសកម្មភាពនេះដែរ។ ថ្ងៃនេះប្រសិនបើអ្នកមានគម្រោងដែលបានគ្រោងទុក គួរតែបង្ហាញជាសាធារណៈ ពីព្រោះលោកអ្នកមានអំណាចគ្រប់គ្រងអារម្មណ៍ និងចិត្តគំនិតរបស់មនុស្សនៅជុំវិញខ្លួនបានល្អ។ ក្រៅពីនេះសូមរក្សាចិត្ត និងអាកប្បកិរិយា។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!