ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ម្សាញ់ មមី រកា ចរ រាសីលោកអ្នកឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។​សម្បត្ត...

ឆ្នាំទាំង៤ ម្សាញ់ មមី រកា ចរ រាសីលោកអ្នកឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។​សម្បត្តិទ្រព្យ និងឳកាសល្អៗក្នុងជីវិតនឹងកើតឡើងចំពោះអ្នកក្នុងថ្ងៃនេះ។

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើនពីមនុស្សក្នុងក្រុមកាងារ។ ថ្ងៃនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះជាពេលដែលមានអំណោយផលសម្រាប់រៀបចំគម្រោងការសម្រាប់អនាគត។ សូមប្រកាន់ខ្ជាប់អាកប្បកិរិយាល្អក្នុងការរស់នៅ ដើម្បីរក្សាបានទំនាក់ទំនងល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែកប្រសិនបើអ្នកមានបំណងរៀបចំពិធីនឹងកើតមង្គលល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចបានទាំងស្រុងនោះទេ សូមរងចាំពេលវេលាបន្តិចទៀតសិន ហើយត្រូវប្រើប្រាស់ពេលវេលានេះរៀបចំគម្រោងផែន ការថ្មី និងស្តាប់ភាពប្រែប្រួលនានា។ ចំពោះស្ថានភាពហិរញ្ញវត្ថុ គឺកំពុងមានការគំរាមកំហែង ដូច្នេះសូមចាយវាយដោយភាពល្អិតល្អន់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅដោយការធ្វេសប្រហែស។ ក្នុងពេលនេះលោកអ្នកអាចធ្វើការសម្រេចចិត្ត ធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ។ ក្រៅពីនេះ សូមប្រយ័ត្នមានគ្រោះពីព្រោះភាពធ្វេសប្រហែលក្នុងការធ្វើដំណោះជិតឆ្ងាយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលតាមក្តីប៉ងប្រាថ្នានៅឡើយ។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម កំពុងជួបប្រទះភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំងពីដៃគូ ឬស្ថានភាពប្រែប្រួលក្នុងទីផ្សារ។ សូមព្យាយាមអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ ហើយត្រូវដើរចេញពីរាល់បញ្ហា ឬជម្លោះនានា។ រាល់ការជួបប្រទះភាពស្មុគ្រស្មាញ គួរសុំការពិភាក្សយោបល់ ហើយក៏មិនគួរបាក់ទឹកចិត្តចំពោះការងារដែលមិនទាន់បានសម្រេចក្នុងពេលនេះដែរ អ្នកគួរព្យាយាមបន្ថែម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវគំនិតយោបល់របស់អ្នក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី ដោយជៀសវាងមតិរិះគន់នានាជាដាច់ខាត។ លាភសំណាងក្នុងពេលនេះ ផ្សារភ្ជាប់ទៅនឹងការខិតខំប្រឹងប្រែង ដូច្នេះសូមព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក នោះសក្តិយស លាភសម្បត្តិនឹងកើតឡើងចំពោះលោកអ្នក។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពយល់ដឹងពីបញ្ហា និងអាចដោះស្រាយបានដោយមិនចាំបាច់សុំជំនួយនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការប្រកបអាជីវកម្ម និងធ្វើកិច្ចការនានាដំណើរការទៅដោយគ្មានផលរំខានសោះឡើយ។ លើសពីនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំចាប់ពីពេលព្រលឹមតែម្តង ដូច្នេះសូមត្រៀមខ្លួនសម្រាប់ការទទួលដំណឹងល្អដែលនឹងកើតឡើងក្នុងថ្ងៃនេះ។ សូមលោកអ្នកបន្តការខិតខំប្រឹងប្រែង ប៉ុន្តែក៏គួរទំលាក់ចោលការងារខ្លះដែលមិនសូវចាំបាច់ ឬដែលសមស្របនឹងសមត្ថភាពរបស់អ្នក ធ្វើយ៉ាងណាកុំបង្ខំខ្លួនឲ្យហួសហេតុពេក បើមិនដូច្នេះទេ​ ភាពស្មុគ្រស្មាញនឹងរំខានអ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពនានារបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងល្អប្រពៃណាស់។ អ្វីដែលអ្នកគួរចងចាំគឺ កុំបណ្តោយពេលវេលាចោល គួរមានភាពរហ័សរហួន ដើម្បីអនុញ្ញាតឲ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍បានមុនគូប្រជែង។ ចំពោះការងារថ្មី ឬការបណ្តាក់ទុន គឺអាចសម្រេចទៅបាន តាមបំណង។ ក្រៅពីនេះ សូមប្រយ័ត្នប្រយែង និងគួររក្សាតុល្យភាពរវាងការងារ និងសេចក្តីសុខផ្ទាល់ខ្លួន​ និងក្រុមគ្រួសារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងក្តី។ ផ្ទុយទៅវិញ លោកអ្នកមានថាមពលវិជ្ជមានជានិច្ចដើម្បីធ្វើការចរចា ឬសុំជំនួយដែលប្រកបដោយភាពវិជ្ជមាន។ ប្រសិនជាអាច សូមព្យាយាមធ្វើការដោយពឹងទៅលើសមត្ថភាពរបស់ខ្លួនឯង ប្រសើរជាងធ្វើការជាក្រុម ពីព្រោះស្ថានភាពជុំវិញខ្លួនរបស់អ្នកអាចនឹងរំខានអារម្មណ៍អ្នកច្រើនណាស់។ លើសពីនេះសូមប្រយ័ត្នក្នុងការរងរបួស។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ សូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍ធំ។ ដោយឡែកលោកអ្នកមានអំណោយផលក្នុងការនិយាយស្តីដែលឲ្យអ្នកដទៃជឿជាក់ និងអាណិតស្រលាញ់ ដូច្នេះផលលំបាកទាំងឡាយនឹងអាចកែប្រែបានដោយភាពជឿជាក់របស់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ ចំណែកដំណឹងល្អក្នុងរង្វង់ការងារនឹងអាចកើតឡើងផងដែរក្នុងពេលនេះ ហើយប្រសិនបើអ្នកធ្វើកិច្ចការទាក់ទងនឹងសិល្បៈលោកអ្នកអាចទទួលបានការគាំទ្រសម្រាប់ឋានៈផងដែរ។ សូមលោកអ្នកប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ និងភាពយោគយល់ បើមិនដូច្នេះលោកអ្នកអាចរងគ្រោះព្រោះភាពឆេវឆាវជំនួសវិញ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលទ្ធផលការងារដែលអ្នកបានរងចាំនឹងទទួលបានដំណឹង។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះភាពចំណេញកើនឡើងក្នុងកំរិតខ្ពស់។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានានឹងអាចដាក់ចេញនូវកិច្ចការទៅកាន់ក្រុមការងារ ឬថ្នាក់លើដោយទទួលបានការគាំទ្រទាំងស្រុង។ ក្រៅពីនេះ អ្នកគួរមានការប្រុងប្រយ័ត្នពីការចាញ់បញ្ឆោតគេ ឬបាត់បង់ទ្រព្យសម្បត្តិព្រោះការជឿជាក់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រ លើសពីនេះពាក្យសំដីរបស់លោកអ្នកហាក់មានការជឿជាក់ណាស់​ ដូច្នេះសូមប្រើឳកាសនេះទាញផលប្រយោជន៍ឲ្យបានច្រើន ពិសេសដោះស្រាយរឿងចាស់។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុន គឺអាចធ្វើទៅបានតាមក្តីប្រាថា្ន។ នៅរវាងពេលរសៀល លោកអ្នកក៏អាចនឹងទទួលដំណឹងទាក់ទងនឹងការសម្រេចចិត្តធំដុំក្នុងរង្វង់ការងារ ឬដំណើរចាកចេញដែលត្រូវការភាពឈ្លាសវៃបំផុតផងដែរ ដូច្នេះសូមត្រៀមខ្លួន។

រៀបរៀងដោយោះ​ កញ្ញា​​ មា​ស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!