ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៤ ជូត ថោះ មមែ រកា កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបា...

អស្ចារ្យណាស់ ឆ្នាំទាំង៤ ជូត ថោះ មមែ រកា កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានជោគជ័យយ៉ាងធំ ហើយឋានៈការងារនឹងធ្លាក់ដល់ដៃអ្នកនៅពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏នឹងកើតច្រើនសន្ធឹកសន្ធាប់ក្នុងពេលនេះ។ អំណោយផលកាន់តែប្រសើរក្នុងថ្ងៃនេះគឺលោកអ្នកនឹងអាចស៊ូទ្រាំ និងដោះស្រាយបញ្ហាបានដោយងាយស្រួល និងជោគជ័យ។ ដោយឡែកសម្រាប់ហិរញ្ញវត្ថុ អ្នកអាចបង្កើនប្រាក់សន្សំគួរឲ្យកត់សម្គាល់។ សូមមានភាពរួសរាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់កាលៈទេសៈ ហើយទាំងនេះជាវិធីសាស្រ្តដោះស្រាយភាពស្មុគ្រស្មាញផងដែរ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយប្រហែលជាអ្នកត្រូវចំណាយពេលវេលា និងកំលាងកាយចិត្តច្រើនក្នុងការងារ។ ចំពោះការផ្លាស់ប្តូរអាជីព គឺអាចទៅរួច ឬទទួលផលល្អប្រសើរណាស់ ដូច្នេះលោកអ្នកមិនចាំបាច់ទ្រាំចំពោះការងារដែលអ្នកមិនពេញចិត្តនោះទេ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយក្នុងការងារឡើយ។ ប៉ុន្តែសូមរកពេលវេលាសម្រាកខ្លះ ដើម្បីបញ្ជ្រៀសបញ្ហាចំពោះសុខភាព។ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏អាចជួបប្រទះនឹងភាពអសកម្មមួយចំនួនក្នុងក្រុមការងារផងដែរ។ ដោយឡែក លោកអ្នកក៏អាចទទួលបានពត៌មានថ្មី​ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍អាជីពផងដែរ។ ប៉ុន្តែមិនចាំបាច់មានការព្រួយបារម្ភ ឬភិតភ័យចំពោះហេតុការណ៍ទាំងនេះនោះទេ ពីព្រោះអ្វីៗអាស្រ័យលើអ្នក ថាតើអ្នកឆ្លើយតប​ ឬបោះបង់វាចោលដោយរបៀបណា ដូច្នេះសូមព្យាយាមកែប្រែស្ថានការណ៍។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់សកម្មភាព និងផលប្រយោជន៍ដែលអ្នកនឹងអាចទទួលបានក្នុងពេលនេះទេ។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រង។ សូមបោះបង់រាល់គំនិតប៉ុនប៉ងក្នុងដំណើរផ្លូវឆ្ងាយ។ លោកអ្នកត្រូវរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់កាលៈទេសៈ។ ក្រៅពីនេះ សូមបែងចែករកពេលវេលាសម្រាប់សេចក្តីសុខផ្ទាល់ខ្លួនផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ កិច្ចការងារនានារបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ ស្របពេលជាមួយគ្នាលោកអ្នកហាក់មានបញ្ហាតូចតាចមួយចំនួនប្រទាក់ក្រឡាគ្នាដូច្នេះសូមព្យាយាមដោះស្រាយដោយភាពអំណត់។ បើមិនដូច្នេះអ្នកអាចបាត់បង់ឳកាសទទួលប្រយោជន៍ ដោយសារកាតព្វកិច្ចច្រើនលើសលុប និងគ្មានពេលវេលាគ្រប់គ្រាន់។ ថ្ងៃនេះភាគច្រើនអ្នកនឹងកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកបានរហ័ស ហើយនឹងរកឳកាសដើម្បីកែកំហុសដោយងាយស្រួល។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាល និងភ្លេចភ្លាំងឡើយ សូមចំណាយពេលវេលាគិតគូរឲ្យបានច្រើន និងគ្រប់ជ្រុងជ្រោយ។ សូមលោកអ្នកកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរ អាជីព ឬអនុវត្តការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ដូច្នេះត្រូវដោះស្រាយបញ្ហាបច្ចុប្បន្ន និងសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលពេកនោះទេ។ លោកអ្នកគួរចងចាំផងដែរថា ការងាររវល់ខ្លាំងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់អ្នកផងដែរ ពិសេសអារម្មណ៍។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមគ្រប់គ្រងស្ថានការណ៍ ចំណាយពេលវេលាបន្ថែមដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហានានា។ ក្នុងនោះសូមកុំជឿជាក់មនុស្សនៅជុំវិញខ្លួនពេក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មធំធេងណាស់នៅថ្ងៃនេះ ចំណែកលាភសំណាងនឹងបានទទួលភាគច្រើននៅពេលរសៀល។ សូមអ្នករក្សាការប្រាស្រ័យទាក់ទងនឹងមនុស្សនៅជុំវិញខ្លួន ហើយគួរបោះបង់ចរិកឆេវឆាវ ព្រមនឹងការវាយតម្លៃលឿនពេក។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមលោកអ្នកប្រាកដថា គម្រោងផែនការនោះច្បាស់លាស់។ ដោយឡែកសូមប្រយ័ត្នប្រយែងកំហុសក្នុងការនិយាយស្តី ឬតវ៉ាក្នុងហេតុការណ៍ផ្សេងៗ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកំរិតធម្មតាសិន។ ការងារសំខាន់ធំដុំ បើអាចពន្យាពេលបាន សូមពន្យាពេលសិន ពីព្រោះផលចំនេញមិនសូវបាន ឬមិនស្មើនឹងទុនដែលដាក់ចេញ។ ក្នុងនោះសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងរវាងមនុស្សក្នុងក្រុមការងារ។ ការងារទាំងអស់ គឺពឹងផ្អែកទៅលើសមត្ថភាពរបស់អ្នក ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯង នោះអាជីពលោកអ្នកនឹងរីកចម្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ ចំណែកដំណឹងល្អក្នុងរង្វង់ការងារនឹងអាចកើតឡើងផងដែរក្នុងពេលនេះ ហើយប្រសិនបើអ្នកធ្វើកិច្ចការទាក់ទងនឹងឯកសារ លោកអ្នកអាចទទួលបានការគាំទ្រយ៉ាងខ្លាំងណាស់។ ក្នុងនោះ សូមលោកអ្នកប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ និងភាពយោគយល់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វឲ្យបានល្អ ឬអ្នកគួរសុំការពិភាក្សា ឬជំនួយពីមនុស្សដែលគួរទុកចិត្ត។ ចំពោះការអភិវឌ្ឍន៍វីជ្ជាជីវៈ គឺមានសារសំខាន់ខ្លាំងក្នុងពេលនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់ ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងការងារបន្ថែម។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយក៏អាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហាបានដោយងាយដែរ។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!