ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ជូត​ មមី រកា រាសីឡើងខ្ពស់ត្រដែត ប្រាក់កាស តំណែងការងារ និងក្តីរីក...

ឆ្នាំទាំង៣ ជូត​ មមី រកា រាសីឡើងខ្ពស់ត្រដែត ប្រាក់កាស តំណែងការងារ និងក្តីរីករាយនានានឹងចូលមករកអ្នកក្នុងពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងារ និងមុខរបរមានលទ្ធភាគគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំធេងក្នុងថ្ងៃ។ អ្វីៗមិនអាចធ្វើឲ្យអ្នកមានភាពលំបាកឡើយ ដូច្នេះសូមសម្រេចចិត្តធ្វើការងារដែលលោកបានគ្រោងទុកក្នុងពេលនេះ។  ប៉ុន្តែជៀសវាងការបង្ហាញសមត្ថភាពវិជ្ជាជីវរបស់អ្នកចំពោះអ្នកដទៃ ពីព្រោះវាគ្មានប្រយោជន៍ដល់ការងាររបស់អ្នកទេ គឺគួរតែចំណាយពេល និងទទួលខុសត្រូវការងារដែលអ្នកកំពុងប្រតិបត្តិ។ សូមរស់នៅដោយភាពស្ងៀមស្ងាត់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចការងារនានាតាមបំណងប្រាថ្នា ដូច្នេះសូមកុំមានការព្រួយបារម្ភ ចូរធ្វើការ ឬបង្ហាញសមត្ថភាពរបស់អ្នកដោយការជឿជាក់។ ថ្ងៃនេះមានអំណោយដល់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ពីព្រោះអ្វីៗនឹងទទួលបានសញ្ញាណវិជ្ជមាន ​ព្រមទាំងស្ថិតក្នុងភាពស្ថិតស្ថេរក្នុងរយៈពេលយូរ។​ ក្រៅពីនេះសូមលោកអ្នកធ្វើការងារយោងទៅលើសមត្ថភាព និងបទពិសោធន៍។ ការពឹងពាក់អ្នកដទៃគឺអាចធ្វើទៅបាន ប៉ុន្តែសូមគិតគូរឲ្យបានវែងឆ្ងាយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមគ្រប់គ្រង ឬកាត់បន្ថយបន្ទុកការងារឲ្យបានតិចបំផុត។ ហើយក៏ប្រហែលជាការល្អប្រសើរជាង ប្រសិនបើអ្នកចូលរួមជាមួយការងារដែលមិនតម្រូវឲ្យមានការផ្តោតអារម្មណ៍ គិតគូរច្រើន ឬសម្រេចចិត្តក្នុងពេលឆាប់ៗ។ ក្រៅពីនេះ សូមជឿជាក់លើសមត្ថភាពរបស់ខ្លួនឲ្យបានកំរិអតិបរមា និងសូមបោះបង់ចោលការសង្ស័យ និងការព្រួយបារម្ភ។ ថ្ងៃនេះ លោកអ្នកកំពុងស្ថិតនៅលើផ្លូវដែលទាមទារពត៌មានលម្អិតខ្លាំងណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងស្ថិតក្នុងគន្លងផ្លូវជោគជ័យ ដូច្នេះសូមព្យាយាមបន្ថែម ហើយគិតគូរឡើងវិញពីគម្រោងការងារ និងស្ថានភាពជុំវិញខ្លួន។ អ្វីដែលលោកអ្នកគួរជៀងវាងក្នុងថ្ងៃនេះ គឺភាពអស់សង្ឃឹម ការបរាជ័យវិជ្ជាជីវៈ។ ភាពអវិជ្ជមានទាំងអស់និងសាបសូន្យទៅវិញ គឺវាគ្រាន់តែជាហេតុការបណ្តោះអាសន្នប៉ុណ្ណោះ។ ដោយឡែកចំពោះភាពរំខានតិចតួចពីមជ្ឈដ្ឋានខាងក្រៅ គួរតែកុំយកចិត្តទុកដាក់ ធ្វើយ៉ាងណាកុំឲ្យវាក្លាយជាបន្ទុក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅជាប្រក្រតី ប៉ុន្តែទំហំការងារហាក់កើនឡើងច្រើនជាងសព្វមួយដង ហេតុដូច្នេះលោកអ្នកនឹងអាចទទួលអារម្មណ៍ហត់នឿយច្រើន។ បើអាចធ្វើបាន សូមព្យាយាមកាត់បន្ថយបន្ទុកការងារ ឬបែងចែកឲ្យមិត្តរួមការងារជួយខ្លះអាចជាការប្រសើរ។ ថ្ងៃនេះលោកអ្នកអាចប្រឈមជាមួយស្ថានភាពខាងក្រៅផងដែរ សូមព្យាយាមរក្សាខ្លួនកុំឲ្យទទួលឥទ្ធិពលពីខាងក្រៅខ្លាំងពេក។ ដោយឡែកការគិតវែងឆ្ងាយជាចលករសំខាន់ក្នុងពេលនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជាប្រឈមមុខនឹងលួចបន្លំ ឬការបោកប្រាស់ពីមនុស្សនៅជុំវិញខ្លួន ជាពិសេសអ្នកធ្វើការរួមគ្នា។ ប៉ុន្តែមិនមានន័យថាលោកអ្នកត្រូវសង្ស័យមនុស្សគ្រប់គ្នានោះទេ គឺគ្រាន់តែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយគិតគូរឲ្យបានវែងឆ្ងាយ។ ក្រៅពីនេះ សូមលោកអ្នកវាយតម្លៃស្ថានភាពងាយស្រួលពេក ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយចំណាយពេលវេលាបន្ថែមធ្វើការងារដែលមានក្នុងដៃ។ ទន្ទឹមនឹងនេះ ប្រយ័ត្នក្នុងការធ្វើដំណើរជិតឆ្ងាយនានារហូតដល់ពេលល្ងាច។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបអាជីវកម្មមានអំណោយផលយ៉ាងខ្លាំងក្នុងការបង្កើតមុខរបរថ្មី បណ្តាក់ទុន ឬគិតចង់ផ្លាស់ប្តូរកន្លែងធ្វើការ ពីព្រោះផលចំណេញ និងស្ថានភាពហ្នឹងហ្ន៎ក្នុងការងារមានកំរិតខ្ពស់។ ចំណែកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលការតម្លើងប្រាក់ខែ ឬទទួលបានការលើកទឹកចិត្ត និងសម្រួលដល់ស្ថានភាពការងារបានល្អពីសំណាក់មនុស្សរួមក្រុម ជាពិសេសថា្នក់លើ។ ថ្ងៃនេះអំណោយផលពេញមួយថ្ងៃតែម្តង ដូច្នេះលោកអ្នកអាចផ្តើមការងារពេលណាក៏មិនជំទាស់ដែរ។ ដោយឡែកសូមធ្វើការសម្រាកខ្លះ ពីព្រោះបន្ទុកការងារកំពុងជះឥទ្ធិពលដល់អារម្មណ៍អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកហាក់មានការព្រួយបារម្ភច្រើនចំពោះការងារ និងរបរអាជីវកម្មដែលអ្នកកំពុងប្រតិបត្តិការ។ ក៏ប៉ុន្តែសូមបោះបង់គំនិតនេះចេញ អ្វីដែលលោកអ្នកកំពុងព្រួយបារម្ភ គឺលើសពីបញ្ហាដែលនឹងអាចកើតឡើង។ ជាធម្មតាកិច្ចការរបស់អ្នកមានដំណើរការទៅល្អប្រសើរណាស់ ភាពរឹងស្ទះតិចតួចជារឿងធម្មតា គឺលោកអ្នកអាចដោះស្រាយបានដោយសមត្ថភាពខ្លួនឯង។ អ្នកគួរចំណាយពេលមកគិតអំពីសុខភាព ព្រមទាំងវិធីសាស្រ្តក្នុងការអនុវត្តការងារចំពោះមុខ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពវិជ្ជមានក្នុងការធ្វើឲ្យមានភាពចម្រើនដល់ការងារ ពិសេសគឺការធ្វើទំនាក់ទំនងផ្លូវការ។ សូមបដិសេធការរិះគន់ វាយតម្លៃ ឬការបង្ហាញគោលគំនិតរបស់អ្នកច្រើនពេក ការសម្របទៅតាមស្ថានការណ៍ជាវិធីសាស្រ្តដែលមានអំណោយផលបំផុតក្នុងពេលនេះ។ ថ្ងៃនេះលោកអ្នកគួរចំណាយពេលគិតគូរដល់ស្ថានភាពជុំវិញការងាររបស់អ្នក ពីព្រោះកំរិតអស្ថេរភាពមួយចំនួនបានកើតឡើង។​ ប្រសិនបើមានពាក់ព័ន្ធដល់រឿងលុយកាក់ ឬការខ្ចីបុលនានា គួរដោះស្រាយឲ្យបានលឿន និងសមស្រប ពីព្រោះវាជាចំណុចបញ្ហារបស់អ្នក។

 ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន បង្កើតអាជីពថ្មី ក៏ដូចជាការផ្លាស់ប្តូរការងារបានដោយមិនមានអ្វីជំទាស់ទេ ក្នុងនោះប្រសិនបើអ្នកផ្សារភ្ជាប់ជំហាននានាជាមួយនឹងផែនការ នោះគ្មានអ្វីដែលធ្វើឲ្យអ្នកមានការលំបាកសោះឡើយ។ ភាពរឹងមាំ និងការសម្រេចចិត្តរបស់អ្នក នឹងជួយកែប្រែស្ថានការណ៍លំបាកដែលធ្លាប់មានកន្លងមក។ សូមមានភាពរីករាយ រាក់ទាក់ចំពោះមនុស្សជុំវិញខ្លួន​ និងព្យាយាមប្រាស្រ័យទាក់ទងក្នុងគោលបំណងការងារ។ ដោយឡែក ប្រយ័ត្នការថ្លោះគ្រិចក្នុងអំឡុងពេលព្រឹក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅយ៉ាងរលូន ព្រមទាំងទទួលបានការជឿទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកក៏ស្ថិតក្នុងចំណុចមិនប្រាកដចំពោះផ្នត់គំនិតរបស់ខ្លួន អ្នកគួរជៀសវាងការមិនទុកចិត្តលើសមត្ថភាពខ្លួនឯង។​ ថ្ងៃនេះបញ្ហាតូចតាចមួយចំនួនអាចកើតឡើង ប៉ុន្តែសូមកុំមានភាពតានតឹង ឬព្រួយបារម្ភអ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបាន។ ដោយឡែក សូមកុំទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ក៏ដូចជាការផ្តល់គំនិតនានាទៅលើផលប្រយោជន៍ឯកជនរបស់អ្នកដទៃ ប្រយ័ត្នគុណក្លាយជាទោស។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាសីថ្ងៃនេះហាក់ជួបនឹងភាពស្មុគ្រស្មាញ ប្រទាក់ក្រឡា និងស្ថានភាពការងារដែលមិនសូវច្បាស់លាស់។ ការងាររបស់លោកអ្នកអាចជាប់គាំងយ៉ាងងាយប្រសិនបើអ្នកធ្វេសប្រហែស។ ប្រសិនបើអ្នកមានភាពរហ័សរហួនក្នុងការគ្រប់គ្រងស្ថានការណ៍ និងចេះកែប្រែវិធីសាស្រ្តការងារដោយវិធីសាស្រ្តទន់ភ្លន់ នោះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាបានយ៉ាងច្រើន។ សកម្មភាពដែលអំណោយផលបំផុតសម្រាប់លោកអ្នកក្នុងពេលនេះ គឺលទ្ធភាពក្នុងការវាយតម្លៃ និងការទាញសន្និដ្ឋានវិជ្ជមាន។ 

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!