ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ឆ្លូវ ថោះ ម្សាញ់ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានលាភធំ ហើយអា...

ឆ្នាំទាំង៣ ឆ្លូវ ថោះ ម្សាញ់ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានលាភធំ ហើយអាចសម្រេចរាល់កិច្ចការងារនានាដែលអ្នកបានគ្រោងទុក និងសុភមង្គលក៏នឹងកើតឡើងទន្ទឹមគ្នាផងដែរ។

ហោរាសាស្រ្តប្រចាំថ្ងៃសោរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃកើត ខែជេស្ឋ ឆ្នាំឆ្លូវ

ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនានាដែលអ្នកកំពុងតែអនុវត្ត គឺមានដំណើរការល្អជាប្រក្រតី។ ដោយឡែកសម្រាប់ការងារ ឬការបណ្តាក់ទុនលើមុខរបរថ្មី នឹងពុំទាន់ទទួលលទ្ធផលវិជ្ជមានធំដុំនោះទេ។ ម្យ៉ាងទៀត ចំពោះសកម្មភាពដែលទាក់ទងនឹងអចលនទ្រព្យ គួរតែបដិសេធសិនទើបល្អប្រសើរ។ ក្រៅពីនេះអ្វីដែលអ្នកត្រូវចងចាំ គឺរក្សាអាកប្បកិរិយា និងគំនិតយោបល់វិជ្ជមានកុំឲ្យបាត់បង់ឲ្យសោះ។ ហើយក៏មិនគួរយកចិត្តទុកដាក់លើការលំបាកដែលបានជួបប្រទះខ្លាំងពេក ដោះស្រាយវាជាធម្មតាទៅ ពីព្រោះហេតុការនោះនឹងកន្លងទៅដោយឆាប់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំ។ ប៉ុន្តែសូមលោកអ្នកផ្សារភ្ជាប់ការអនុវត្តការងារទៅតាមគម្រោងផែនការជានិច្ច។ ក្នុងនោះដែរ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក ពីព្រោះសញ្ញាណនៃភាពចម្រើនលូតលាស់មានពេញបរិបូណ៌។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ ហើយវាកាន់តែប្រសើរថែមទៀតប្រសិនបើអ្នកគ្រប់គ្រងពាក្យសំដី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការទៅដោយល្អប្រសើរណាស់ ក៏ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការផ្លាស់ប្តូរការងារ ​ឬការបណ្តាក់ទុនលុយកាក់ច្រើននោះទេ ពីព្រោះភាពស្មុគ្រស្មាញនៅប្រទាក់ក្រឡានៅឡើយ។ ក្រៅពីនេះ លោកអ្នកត្រូវព្យាយាមជានិច្ច មិនត្រូវបន្ថយល្បឿនការងារណាមួយឡើយ។ ចំពោះជម្លោះ ការពិភាក្សាតានតឹង ឬការបញ្ចេញមតិរិះគន់គ្មានប្រយោជន៍ទាល់តែសោះសម្រាប់ថ្ងៃនេះ។ បើទោះបីជាអ្នកយល់ថាករណីណាមួយនោះត្រឹមត្រូវក្តី ក៏សូមរក្សាគំនិតទាំងនោះសិន រក្សាភាពស្ងៀមស្ងាត់ទើបប្រសើរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពលខ្លាំង ទាំងកំលាំងកាយ និងកំលាំងស្មារតី ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប្រាថ្នានឹងអាចសម្រេចទៅបានជាទីគាប់ចិត្តណាស់។ ក្រៅពីនេះ នៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម ដូច្នេះសូមត្រៀមខ្លួន។ ចំណុចអវិជ្ជមានទាំងឡាយដែលនឹងអាចកើតឡើងក្នុងពេលនេះ គឺអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោលប៉ុណ្ណោះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរបស់អ្នកណែនាំឲ្យមានការវាយតម្លៃនានាជាមួយនឹងភាពឆ្លាតវៃ ហើយជៀសវាងកិច្ចការងារ ឬគម្រោងណាដែលទាក់ទងនឹងសំណួរចម្លើយ ឬទាមទារការសម្រេចចិត្តលឿន។ ជាទូទៅអ្នកអាចអនុវត្តផែនការទាំងអស់ដោយជោគជ័យបាន ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានត្រឹមត្រូវ។ សូមព្យាយាមកែលម្អរូបរាងខាក្រៅរបស់ខ្លួន ដើម្បីបង្កើនទំនាក់ទំនាក់ជាមួយមនុស្សក្នុងក្រុមការងារ ឬដូចជាមនុស្សជុំវិញខ្លួនផងដែរ។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់ ក្នុងនោះលោកអ្នកអាចនឹងទទួលបានការសរសើរ និងលើកទឹកចិត្តពីថ្នាក់លើផង។ លោកអ្នកមិនគួរបារម្ភអ្វីសោះឡើយក្នុងពេលនេះ សូមបន្តអនុវត្តការងារដែលអ្នកមាន។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិតរបស់អ្នកឲ្យបានត្រឹមត្រូវ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់  ហើយមិនត្រូវយកចិត្តទុកដាក់លើចំណុចអវិជ្ជមានរបស់ការងារនោះទេ ពីព្រោះគ្មានអ្វីដែលអ្នកធ្វើមិនបាននោះទេ។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វានឹងជាការល្អប្រសើរ ប្រសិនបើអ្នកមិនចូលរួមក្នុងបញ្ហារបស់អ្នកដទៃ និងបញ្ជៀសបញ្ហាផ្ទាល់ខ្លួន។ ក្នុងនោះដែរ ពេលវេលាក្នុងថ្ងៃនេះធានាបាននៅភាពរីកចម្រើនដ៏ឆាប់រហ័សទាក់ទងផ្នែកសម្ភារៈ និងភាពរហ័សរហួនរស់រវើក។ ក្រៅពីនេះអ្នកអាចនឹងស៊ូទ្រាំជាមួយបញ្ហាបានទាំងអស់ ហើយថែមទាំងអាចបង្កើនជំហរដ៏រឹងមាំទាក់ទងនឹងការគ្រប់គ្រងជាទូទៅផងដែរ។ លើសពីនេះលោកអ្នកមានអំណោយផលសម្រាប់ការស្រង់យកពត៌មានពីមជ្ឈដ្ឋានខាងក្រៅ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលទៅដល់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចការងាររបស់លោកអ្នក។ សូមរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទុកជាមុន ហើយការរំពឹងទុករបស់អ្នកទំនឹងជានឹងទទួលការការបំពេញ ឬទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះការផ្លាស់ប្តូរដ៏សំខាន់ៗនៅពេលនេះ គ្មានសញ្ញាណនោះទេ ដូច្នេះសូមបន្តធ្វើកិច្ចការងារទៅតាមកាលវិភាគរបស់អ្នកសិន ហើយក៏មិនចាំបាច់ត្រូវសំលឹងទុកជាមុនចំពោះរឿងរ៉ាវផ្សេងៗនោះដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាលោកអ្នកកំពុងដំណើរការទៅដោយភាពចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរ ដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែក៏សូមព្យាយាមចូលទៅកៀកដើម្បីដោះស្រាយវាផងដែរ លោកអ្នកមិនអាចបណ្តោយទៅតាមពេលវេលានោះទេ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបានអំណោយផលលើការផ្លាស់ប្តូរដែលខ្លួនរំពឹងទុកបាន។ អាស្រ័យហេតុនេះ សូមលោកអ្នកប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវ។ គ្មានហេតុផលណាមួយដែលអ្នកគួរត្រាំត្រែងនឹងការងារដែលអ្នកមិនពេញចិត្តឡើយ ការចាកចេញក្នុងថ្ងៃនេះជាពេលវេលាល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធការងារខ្លះដែលលោកអ្នកមិនសូវមានចំណេះដឹងច្រើនអំពីវា ពីព្រោះកំរិតហិរញ្ញវត្ថុអាចប្រឈមនឹងហានិភ័យច្រើន ឬការខាតបង់ក៏សឹងមាន។ ក្រៅពីការងារដែលមិនសូវទទួលបានផលហើយ សុខភាពរបស់អ្នកក៏កំពុងប្រឈមនឹងឥទ្ធិពលអាក្រក់ផងដែរ។ សូមព្យាយាមសម្រាក  ឬធ្វើដំណើរកំសាន្ត។ ក្រៅពីនេះ លោកអ្នកអាចនឹងគេចផុតពីផលលំបាក ប្រសិនបើអ្នកអាចគ្រប់គ្រងចិត្ត។

ឆ្នាំចរ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរ ដំណើរការល្អណាស់ក្នុងថ្ងៃនេះ ។ រាសីការងាររបស់អ្នកតម្រូវចំពោះការសរសើរ និងលើកទឹកចិត្ត ចំពោះរាល់សមិទ្ធផលនានាបើទោះបីជាកិច្ចការតូចតាចក្តី។ អាជីពរបស់អ្នកនឹងកើនឡើងប្រសិនបើអ្នកជឿជាក់លើខ្លួនឯង ហើយមិនគិតពីកំហុសអតីតកាលខ្លាំងពេក។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលយ៉ាងខ្លាំងផ្នែកគំនិតស្មារតី ដូច្នេះការដោះស្រាយបញ្ហាអាចធ្វើទៅបានដោយងាយស្រួល ហើយមានការលើកទឹកចិត្តទៀតផង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកមានដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រច្រើនណាស់។ មនុស្សជុំវិញខ្លួនអ្នក គឺសុទ្ធតែមានចិត្តសប្បុរស និងស្មោះត្រង់ ដូច្នេះលោកអ្នកអាចពឹងពាក់គេបានប្រសិនបើមានបញ្ហា។សូមខំប្រឹងប្រែងធ្វើកិច្ចការងារដោយដៃអ្នកផ្ទាល់ ហើយធ្វើទំនាក់ទំនងល្អជាមួយមនុស្សជាច្រើននៅជុំវិញខ្លួន ពិសេសជាមួយថ្នាក់លើ។ កុំធ្វើឲ្យខកខានឳកាសរៀនសូត្រថ្មីៗ ប៉ុន្តែចូរធ្វើឲ្យល្មមកុំឲ្យលើស ពីព្រោះវាទាក់ទងនឹងពេលវេលា។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!